webnovel

ប្រឆាំងនឹងទេវតា (Khmer)

តាមប្រមាញ់ដោយសារតែខ្លួនមានវត្ថុទិព្វប្រឆាំងឋានសួគ៍ យុទ្ធឈេី និងសាវឈេីគឺជាមនុស្សតែមួយដោយមានបទពិសោធន៍ពីរជាតិ។ ការស្អប់របស់ខ្ញុំគឺគ្មានអ្មកណាអាចទ្របានសូម្បីតែមេឃ ខ្ញុំស្លាប់ពេលនេះ ដោយគ្នានក្តីស្រណោះ ព្រោះខ្ញុំគ្មានអ្វីពាក់ព័ន្ធនឹងពិភពលោកនេះទៀតទេ តែស្តាយ.... ** ស្រាប់តែ.... --- I used to read this story before and now I forget. Cause maybe I like it. Let's review it with Khmer this time. And it felt… really wierd.

Tranquil_Leaf · Otras
Sin suficientes valoraciones
33 Chs

បេីកសីល

បន្ទាប់ពីឮពាក្យសម្តីរបស់ សាវឈេី សៀគីងយូ ក៏ព្យាយាមផ្តោតអារម្មណ៍ទៅលេីការប្រមូលកម្លាំងសីលមកក្នុងដៃរបស់នាង។ រំពេចនោះ បេះដូងរបស់នាងស្រាប់តែលោត'ឌុប'។ ពីព្រោះបេីប្រៀបធៀបវាតាំងពីមុនមកនុះ កម្លាំងសីលរបស់នាងបានហូរចូលមកក្នុងដៃរបស់នាងដោយគ្មានការរាំងស្ទះអស់ជាច្រេីនកំរិត។ ហេីយល្បឿនរបស់វានោះក៏បានកេីនឡេីង២០ទៅ៣០ភាគរយផងដែរ។

មើលទៅប្រតិកម្មរបស់ សៀគីងយូ - សាវឈេី បានងក់ក្បាលដោយសេចក្តីពេញចិត្តថា៖ " តេីអូនមានអារម្មណ៍ថាវាលែងសូវស្ទះ ហេីយដំណេីររបស់វាលឿនជាងមុនមែនទេ? តែប្រសិនបេីយេីងបញ្ចេញខ្យល់ត្រជាក់នេះទាំងអស់ ហេីយលាងសំអាតនូវសរសៃសីលនុះ ក្រៅពីពេលដែលអូនហាត់ក្បាច់ពពកទឹកកក ខ្លួនអូននឹងមានសីតុណ្ហភាពធម្មតាដូចជាមនុស្សដទៃដែរអញ្ចឹង។ គឺគ្មានផលប៉ះពាល់អវិជ្ជមានណាមួយនឹងត្រូវបានបង្ហាញទៀតនុះទេ ហេីយល្បឿនដែលប្រេីកម្លាំងសីលនោះនឹងកេីនឡេីងពាក់កណ្តាល។ ម្យាងទៀត នៅពេលដែលអូនហាត់«ក្បាច់ពពកទឹកក» វានឹងលឿនជាងមុន៣០ភាគរយផងដែរ។ អ៎ូ បងគ្រាន់តែនិយាយប៉ុណ្ណោះ។ ហេីយបេីអូនគ្រាន់តែស្តាប់ដែរ វាមិនអីទេ ដោយសារអូននឹងមិនអាចឲ្យបងធ្វេីរឿងនេះជាលេីទីពីរទៀតផង។ "

គ្រាពេលដែល សាវឈេី និយាយ ដៃគាត់ក៏ចាប់ផ្តើមប្រមូលអ្វីៗដែលគាត់បានយកចេញពីមន្ទីរពេទ្យផងដែរ។

" តេីលោកនិយាយថា… ល្បឿនដែលខ្ញុំហាត់«ក្បាច់ពពកទឹកក»ហ្នឹងកេីនឡេីង៣០ភាគរយ? " សៀគីងយូ ក៏បានងាកក្បាលទៅមេីលគាត់។ ប្រយោគដែល សាវឈេី បាននិយាយនោះគឺពិតជាធ្វើឱ្យនាងភ្ញាក់ផ្អើលជាខ្លាំង ដែលវាដល់ថ្នាក់ថានៅពេលដែលនាងចង់ជឿទៅលេីគាត់នោះ នាងមិនអាចសឹងតែយកអារម្មណ៍នោះទៅស្របតាម។

គ្រាប់ថ្នាំមួយគ្រាប់ដែលអាចធ្វេីឲ្យកេីនឡេីងល្បឿនហាត់សីលពី១០ទៅ២០ភាគរយ ទោះប្រសិទ្ធភាពរបស់វាអាចបានត្រឹមតែ១ទៅ២ឆ្នាំក៏ដោយ ក៏គេហៅវាថាជាទ្រព្យទិព្វដ៏កម្រមួយ។ ហេីយសូម្បីដោយសារតែថ្នាំមួយគ្រាប់អញ្ចឹងក៏វាអាចធ្វេីឲ្យមានការបង្ហូរឈាមដេីម្បីដណ្តេីមយកវាផងដែរ។ ស្រាប់តែឥឡូវនេះ ន័យដែល សាវឈេី បាននិយាយនោះ… គឺអាចឲ្យល្បឿនហាត់សីលកេីនឡេីង៣០ភាគរយជារៀងរហូត!

ប្រយោគនេះគឺលេីសពីការភ្ញាក់ផ្អើលទៅទៀត! ប្រសិនបេីដូចជាគាត់ថាមែននោះ ទោះបីជាមានលក្ខខណ្ឌណាមួយក៏ដោយ ក៏សៀគីងយូជឿថានឹងមានមនុស្សខ្លាំងខ្លាជាច្រេីននឹងមកទីនេះដេីម្បីដណ្តេីមគ្នាយកវានេះឲ្យបាន។

" បាទ " សាវឈេី ងក់ក្បាល៖ " ជឿឬអត់គឺស្រាច់តែនាងទៅចុះ។ "

ផ្ទុយទៅវិញ អកប្បកិរិយា'ជឿឬអត់'របស់ សាវឈេី នេះបានធ្វេីឲ្យ សៀគីងយូ រឹតតែជឿថែមទៀត។ ដោយសារតែឃេីញលទ្ធផលពីការព្យាបាលរបស់គាត់នោះ ហេីយបុរសនេះនិយាយបែបនេះទៀត នាងមិនអាចរកសំនួរសួរដេញដោលគាត់ឡេីយ។ រឿងនេះបានធ្វេីឲ្យនាងគិតហេីយក៏ចាប់ផ្តេីមភ្ញាក់ផ្អេីលម្តងទៀត គឺដោយសារតែ«ឋានទិព្វពពកទឹកកក»បាននៅទីនេះជិត១០០០ឆ្នាំមកហេីយ តែពួកគេមិនដែលរកឃេីញនូវវិធីដែលទទួលបានលទ្ធផលដល់ថ្នាក់ហ្នឹងនុះទេ។ បែរជានៅពេលនេះស្រាប់តែមានប្រុសអាយុ១៦ឆ្នាំម្នាក់ ដែលមានជំងឺ«សរសៃសីលអន្តរាយ»បាននិយាយថាខ្លួនធ្វេីរឿងនេះបានដោយទំនុកចិត្ត… នឹងពាក្យនេះអាចធ្វេីឲ្យនាងជឿបន្តិចទៀត។

" បេីសិនវាមានលិទ្ធផលដូច្នេះមែន មិចលោកដឹងថាខ្ញុំហ្នឹងមិនយល់ព្រមធ្វេីរឿងនេះ? " សៀគីងយូ សួរ។

" ហ៎ម… " សាវឈេី ស្រាប់តែលេីកជេីងមាត់៖ " ងាយៗ បេីគិតទៅអូនច្បាស់ជាយល់។ ដេីម្បីឲ្យខ្យល់ទឹកកកនោះចេញទាំងអស់ បងត្រូវការដោតម្ជុលជំុវិញខ្លួនប្រាណរបស់អូន។ ហេីយដំណេីរការនេះគឺតម្រូវឲ្យអូនដោះអាវ អ៎ម យ៉ាងហោចណាស់គឺត្រូវបង្ហាញពីក្រោយ… អូនមិនចង់ឲ្យបងប៉ះដៃផង លុះទំរាំុដោះចេញអញ្ចឹងទៀត។ "

សៀគីងយូ៖ "…"

" ហ្នឹងហេីយ ការងារបងចប់ហេីយ បងទៅយករបស់របរឲ្យគេវិញសិន។ " សាវឈេី មេីលទៅនាងដោយស្នាមញញឹមព្រិលៗ៖

" ហីមិនបាច់អរគុណបងទេ ម្សិលមេញនោះអូនខំរត់យកភួយឲ្យបងទៀត អញ្ចឹងហេីយរឿងនេះបងគួរតែប៉ះប៉ូវអូនវិញខ្លះ។ "

ទឹកមុខរបស់ សៀគីងយូ ផ្លាស់ប្តូរគ្រប់ពេលនៅពេលដែលនាងឃេីញ សាវឈេី រេីបង្វេចនោះ។ ជាចុងក្រោយនាងក៏ចាប់ផ្តេីមនិយាយដោយខ្លួនឯង៖ " ខ្ញុំដឹងពីខ្យល់ត្រជាក់ដែលបានប្រមូលនៅក្នុងខ្លួនខ្ញុំ ហេីយខ្ញុំក៏ដឹងពីការកកស្ទះសសៃរបស់ខ្ញុំគឺដោយសារតែការហាត់«ក្បាច់ពពកទឹកក»នៅកំរិតតំបូង។ ប្រសិនបេីការបញ្ចេញខ្យល់ត្រជាក់ទាំងអស់ ហេីយលាងសំអាតនូវសរសៃសីល អាចធ្វេីឲ្យខ្ញុំស្រួលខ្លួន និងអាចធ្វេីឲ្យខ្ញុំប្រេីកម្លាំងសីលបានស្រួលជាងមុនផងដែរ… ចុះតេីវាមានអីទាក់ទងនឹងការហាត់កម្លាំងសីលនុះ? "

" បេីនិយាយទៅលេីបញ្ហានេះ វាគឺទាក់ទងទៅនឹងចំណេះដឹងផ្នែកវេជ្ជសាស្រ្តដែលវាគឺស្មុគស្មាញក្នុងការនិយាយណាស់។ ហេីយទោះបីជាបងនិយាយនោះ ក៏បងមិនដឹងថាអូនយល់ឬមួយក៏អត់ដែរ។ " សាវឈេី តបដោយមិនសូវច្បាស់។ ថ្ងាស់របស់គាត់បិសនឹងបែកញេីសស្រាកៗ… គាត់ជឿជាក់ថាការព្យាបាលរបស់គាត់អម្បាញមេញនុះអាចបញ្ចុះបញ្ចូល សៀគីងយូ ទៅហេីយ។ គាត់មិននឹកស្មានថានាងបែរជាសួរដោយសង្ស័យ ហេីយចំណុចដែលសួរនុះគឺចំគោលចំណុចហ្នឹងទៅទៀត… ដោយមូលហេតុនោះគឺដោយសារ ល្បឿននៃការហាត់សីល ហេីយខ្យល់ត្រជាក់និងការកកស្ទះនៃសរសៃសីលសីលនោះវាគ្មានទំនាក់ទំនងនឹងគ្នានុះទេ។

ហេងវិញ សៀគីងយូ អត់សួរបន្ត។ អំឡុងពេលដែល សាវឈេី រៀបចំរួចរាល់ហេីយ នាងក៏និយាយបន្ត៖ " អ្វីទាំងអស់នេះ តេីលោករៀនវាពីណាមក? បេីមេីលពីរបៀបនៃការប្រេីម្ជុលរបស់លោកពេលមុននោះ លោកប្រាកដជាមានសមត្ថភាពចូលទៅក្នុងសាលាពេទ្យដ៏ធំទាំងអស់ទាំងនោះ! ហេីយបេីលោកអាចមានសមត្ថភាពដូចដេលលោកបានថានោះ កំុថានៅទីនេះ គឺសូម្បីតែ«មហានគរខ្យល់ខៀវ»ទាំងមូលនៅច្រេីនកន្លែងហ្នឹងដឹងពីឈ្មោះលោក។ ចុះម្តេចលោកមិនប្រាប់ឲ្យគេដឹងពីសមត្ថភាពរបស់ខ្លួន? "

គ្រាន់តែឭសាលាពេទ្យ ជេីងមាត់របស់ សាវឈេី ក៏ទម្លាក់ចុះ នាយងាក់ទៅហេីយពោលដោយភាពនឹងនរ៖ " អ្វីទាំងអស់នេះត្រូវបានបង្រៀនដោយលោកគ្រូរបស់ខ្ញុំ។ "

" លោក… គ្រូ " ចិញ្ចេីមដែលដូចជាលោកខែរបស់ សៀគីងយូ ក៏បានកន្រ្តាក់ នាងដូចជាមិនដែលឭថាគាត់នេះធ្លាប់មានគ្រូអីនោះទេ។

" លោកគ្រូបងគឺហាក់ដូចជាគ្រូពេទ្យទេពដ៏អស្ចារ្យមួយរូបអញ្ចឹង។ ដំណេីរនៃជីវិតរបស់គាត់គឺប្រព្រឹត្តិដោយការជួយសង្រ្គោះអ្នកដែលមានជម្ងឺនិងរបួស។ បងបានជួបគាត់តាំងពីក្មេងមកម្លេះ ពេលនោះគាត់បានបង្រៀនបងពី ' បួនវិធីនៃរោគវិនិច្ឆ័យវេជ្ជសាស្រ្ត ' ' របៀបប្រេីម្ជុលក្នុងការព្យាបាល ' ' គោលការណ៍នៃឱសថសាស្ត្រ ' និង ' វិទ្យាសាស្ត្រនៃជាតិពុល '។ គាត់បានបង្រៀនបងថា នៅក្រោមឋានសួគ៌គឺមានថ្នាំ សារធាតុពុល សត្វល្អិតនិងរុក្ខជាតិជាច្រើនប្រភេទរាប់មិនអស់។ ហេីយបងគឺជាអ្នកដែលស្នងតំណែងពីគាត់តែមួយគត់។ ភាពសប្បុរសធម៍របស់គាត់ចំពោះបង គឺធ្ងន់ដូចជាភ្នំដែលមិនអាចតបស្នងបាននៅក្នុងមួយជីវិតនេះ… នេះហើយគឺជាមូលហេតុដែលបងដឹងពីបច្ចេកទេសពេទ្យមួយចំនួន ឯចំណែករឿងផ្សេងទៀត អូនមិនចាំបាច់សួរដេញដោលបងនុះទេ។ សូម្បីតែលោកតានិងមីងតូចរបស់បងក៏មិនដឹងនុះដែរ ដែលក្រៅពីបងនុះ អូនគឺជាមនុស្សទីពីរដែលដឹង។ "

『 បួនវិធីនៃរោគវិនិច្ឆ័យវេជ្ជសាស្រ្ត - មេីល ក្លិន សួរ និង វះកាត់ 』

ពេលដែលនឹកឃេីញពីគ្រូរបស់ខ្លួន ទឹកមុខរបស់ សាវឈេី ស្រាប់តែផ្លាស់ប្តូរទៅជាការសោកស្តាយ និងពិបាកចិត្ត។ នេះគឺជាអារម្មណ៍ពិតរបស់គាត់ដែលមិនមានលាយលំអ្វីបន្តិចជាមួយនឹងភាពមិនពិត។ អារម្មណ៍ដ៏ស្មោះមួយនេះក៏បានធ្វេីឲ្យសៀគីងយូ ដែលជាអ្នកដែលអង្គុយកៀកនោះបានជឿទាំងស្រុងទៅលេីពាក្យសម្តីរបស់គាត់ បន្ទាប់មកនាងក៏និយាយដោយទន់ភ្លន់៖ " ចំពោះលោកដែលនៅក្មេងបែបនេះ អាចមានការស្ទាត់ជំនាញដល់ម្លឹង លោកគ្រូរបស់លោកគឺពិតជាគ្រូពេទ្យដ៏អស្ចារ្យមួយរូបហេីយ។ "

" គាត់គឺជាគ្រូពេទ្យដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោកដែលគ្មានអ្នកណាអាចប្រៀបបាន! " សាវឈេី និយាយដោយភាពប្រាកដប្រជា។

សភាពរបស់ សាវឈេី បានធ្វេីឲ្យការសង្ស័យនៅក្នុងចិត្តរបស់ សៀគីងយូ ធ្លាក់ចុះមួយកំរិតទៀត។ បន្ទាប់ពីការស្ទៀកស្ទេីរបន្តិច នាងក៏បានសម្រេចចិត្ត៖ " …អញ្ចឹងតេីលោកប្រាកដទេថាការព្យាបាលនេះហ្នឹងអាចធ្វេីឲ្យការហាត់សីលរបស់ខ្ញុំកេីនឡេីង៣០ភាគរយជារាងរហូត? "

" បេីបងនិយាយហេីយ បងមិនអាចទៅបំបាក់កេរ្តិ៍ឈ្មោះរបស់លោកគ្រូបងបាននោះទេ។ អ៎ន អូនមិនមែន… គិតចង់សាកវាណាហុី? " សាវឈេី បានងាកទៅមើលនាងដោយទឹកមុខស្រឡាំងកាំង។

សៀគីងយូ ដកដង្ហេីមវែងឲ្យខ្លួនមានការធូរស្បើយបន្តិច ហេីយនាងក៏ក្រលេកមេីលទៅគាត់៖ " លោកច្បាស់អត់ថាត្រូវការមេីលតែខ្នងនុះ។ "

ហាក់ដូចជាមានពន្លឺលោតក្នុងភ្នែករបស់ សាវឈេី នាយក៏តប៖ " បេីអូនចង់បង្ហាញខ្លួនទាំងអស់នុះ បងក៏មិនគិតខុសឆ្គងអីដែរ… "

ភ្នែករបស់ សៀគីងយូ ក៏បានធ្លាក់ នាងបកដៃអាវបន្តិច ស្រាប់តែ សាវឈេី ក៏មានអារម្មណ៍ត្រជាក់ដែលធ្វេីឲ្យខ្លួនគាត់ញ័រ។ នាងដេីរទៅគ្រែ ហេីយនិយាយស្រាលៗ៖ " ចាប់ផ្តេីមមក។ ខ្ញុំសូមមើលថាតើបច្ចេកទេសពេទ្យរបស់លោកវាអស្ចារ្យដូចពាក្យសម្តីដែលលោកនិយាយនុះដែរឬទេ… ប៉ុន្តែបេីលោកមានគំនិតអ្វីផ្សេងនុះ ខ្ញុំហ្នឹងមិនលេីកលែងឲ្យលោកនុះទេ។ "

សាវឈេី ញញឹមដោយមិនដូចញញឹម៖ " អូនអាចសម្លាប់បងដោយទះកំផ្លៀង បេីបងមានគំនិតអ្វីផ្សេងទៀតនុះ បងមិចនឹងហ៊ាន។ "

ប្រអប់ម្ជុលប្រាក់និងដបនៃទឹកផ្កាឈូករ័ត្នក្រហមដែលទើបតែដាក់ចូលនោះ ក៏ត្រូវបានយកចេញម្តងទៀត។ បន្ទាប់មកគាត់់ដេីរទៅកៀកគ្រែ - មេីលទៅ សៀគីយូ ដែលកំពុងអង្គុយនៅលេីនោះ គាត់ក៏និយាយដោយភាពឧឡារិក៖ " ដោះអាវ! "

វាគឺជាពាក្យធម្មតា ប៉ុន្តែនៅពេលដែលពាក្យនេះបានស្រែកដោយ សាវឈេី វាគឺបានផ្តល់នូវអារម្មណ៍ម្យាងដែលដូចជាមនុស្សប្រជាហឹង្សាម្នាក់បានទៅបង្ខំស្ត្រីដែលគ្មានទោសកំហុស។

ពេលដែលគិតទៅលេីវា បេះដូងដ៏បរិសុទ្ធរបស់ សៀគីងយូ ស្រាប់តែមានប្រភេទប្រតិកម្មម្យាងដែលខ្លួនមិនដែលធ្លាប់មាន… ក៏ប៉ុន្តែ ដោយសារតែគិតទៅលេីរឿងនៃការកេីនឡេីងល្បឿនហាត់សីលបាន៣០ភាគរយនាងក៏ទ្រាំ។ នេះគឺដោយសារ បេីវាអាចទៅរួចមែន វាគឺហាក់ដូចជាការកេីនឡេីងនៃទេពកោសល្យនិងការយល់ដឹងអញ្ចឹង ហេីយបេីប្រៀបពីឆ្នាំនៃការហាត់សីលនុះវិញ បេី១០០ឆ្នាំនាងនឹងអាចចំណេញ៣០ឆ្នាំនៃការហាត់សីលឯណោះ។ ដូចនេះ បូកផ្សំជាមួយនឹងទេពកោសល្យដែលនាងមានទៀតនុះ កម្លាំងសីលរបស់នាងនឹងអាចលេីសអ្នកផ្សេងដែលមានអាយុដំណេីលគ្នាជាច្រេីនអនេក។

សាវឈេី ក៏ច្បាស់ដែរថា នាងនឹងដោះអាវ។ ពីព្រោះ សៀគីងយូ គឺជាស្រ្តីម្នាក់ដែលងប់ងល់នឹងកម្លាំងសីល  គឺសូម្បីតែពេលដឹងថា«ឋានទិព្វពពកទឹកកក»នឹងបំបាត់អារម្មណ៍និងចំណង់ផ្លូវភេទពេលដែលចូលទៅនុះ ក៏នាងមិនស្ទាក់ស្ទេីរ ហេីយក៏មិនខ្វល់ពីផលវិបាកនុះដែរ។

ប្រសិនបើអ្វីៗនឹងកើតឡើងដូចជាអ្វីដែល សាវឈេី បាននិយាយនោះ អញ្ចឹងអ្វីដែលនាងបានលះបង់នោះក៏វាមានន័យដែរ… ហេីយវានេះគឺគ្រាន់តែជាខ្នងទៀត។ ពេលដែល សៀគីងយូ គិតទៅដល់ចំណុចនេះនាងក៏បែរខ្នងនាងទៅសាវឈេី - បន្ធូរពោះរបស់នាងចុះ ប្រែបេះដូងរបស់ខ្លួនឲ្យថ្លាដូចជាកញ្ចក់ រ៉ូបរបស់នាងក៏បានធ្លាក់ចេញពីស្មាដ៏ក្រអូបរបស់នាងរហូតទៅដល់ដៃដែលដូចជាត្បូងថ្មពណ៌សរបស់ខ្លួន។ ខ្នងដ៏សស្អាតរបស់នាង ដោយគ្មានអ្វីទាំងអស់មកបាំងបានចូលក្នុងចក្ខុវិស័យរបស់សាវឈេី។

នាងក៏ទាញយកភួយមកគ្រប់ដេីមទ្រូងរបស់ខ្លួន។ ជាចុងបញ្ចប់ រ៊ូបនោះក៏បានធ្លាក់រហូតដល់គូទរបស់នាងដែលវាបង្ហាញនូវភាពទូលំទូលាយនិងគួរឲ្យទាក់ទាញ ហេីយចេញពីទីនេះទៅលេីក៏បានបង្ហាញនូវផ្នត់ស្រឡូនរបស់ខ្នងដែលដូចជាត្បូងរបស់នាង។ ខ្នងរបស់នារីនេះគឺតូចល្អិត តែក៏មិនស្គមពេកដែរ ហេីយវាមេីលទៅគឺភ្លឺថ្លានិងរលោងដែលគ្មានអ្វីប្រៀបផ្ទឹមបាន។ ស្បែកដែលនៅលេីកនិងស្មារបស់នាងមានសភាពទន់រលោង និងមើលទៅដូចជាពណ៌ផ្កាឈូកដែលដូចជាត្រូវបានគេដាក់ភាពរំអិល។ ភ្នែករបស់សាវឈេីបានបេីកធំ ហេីយនាយហាក់ដូចជាវង្វេងសម្មារតី។

" ចាប់ផ្តេីមឲ្យលឿន! លោកមិនអាចមានគំនិតអ្វីផ្សេងនុះទេ! " សៀគីងយូ បានបិទភ្នែក សម្លេងរបស់នាងក៏ត្រជាក់។

" ក្រែងខ្លួនរបស់ស្រ្តីត្រូវបានមេីលដោយប្តីរបស់ខ្លួនឯង… " សាវឈេី ក្សិប ហេីយនាយបិទមាត់ បន្ទាប់មកនាយក៏យកម្ជុល។ ពេលដែលម្ជុលស្ថិតនៅក្នុងដៃរបស់គាត់ ទឹកមុខរបស់គាត់ស្រាប់តែធ្ងន់ដោយការផ្តោតអារម្មណ៍។

ហាក់ដូចជាដឹងពីដង្ហេីមរបស់ សាវឈេី បានផ្លាស់ប្តូរ សៀគីងយូ ក៏លេបពាក្យសម្តីរបស់ខ្លួន។ ទោះបីជានាងមិនជឿទៅលេីគាត់ទាំងស្រុងក៏ដោយ តែការទាក់ទាញនៃឥទ្ធិពលខ្លាំងខ្លាបានធ្វេីឲ្យនាងបន្ត - មិនថាឱកាសនោះតូចប៉ុនណាក៏ដោយ។

សំឡេងនៃខ្យល់បានត្រូវបន្លឺឡេីងដោយអមជាមួយនឹងការរំកិលកដៃរបស់សាវឈេី។ ម្ជុលប្រាក់ត្រូវបានចាក់ចំចំណុចជីពចរ'ធានស៊ុង'នៅលេីខ្នងដែលដូចជាត្បូងរបស់សៀគីងយូ។ ដោយក្នុងអំឡុងពេលនោះផងដែរ ដៃរបស់សាវឈេីមិនបានប៉ះសាច់របស់នាងសូម្បីតែបន្តិច។

ម្រាមដៃរបស់ សាវឈេី រំកិលដូចជាបានហោះ មួយម្តងៗ វាបានចាក់ចំចំណុចជីពចរគ្រប់កន្លែងដោយត្រឹមត្រូវនៅលេីខ្នងនុះ។

សៀគីងយូ បានបិទភ្នែកហេីយផ្តោតអារម្មណ៍ទៅលេីខ្នងរបស់ខ្លួន។ នាងចាប់ផ្តើមកត់សំគាល់ថា រាល់ពេលដែលមានម្ជុលប្រាក់បានចាក់ចំខ្នងរបស់នាង វាតែងតែមានកម្លាំងសីលមកអមជាមួយវា។ រឿងនេះបានធ្វេីឲ្យបេះដូងរបស់នាងលោតរំលងមួយចង្វាក់។

នាងដឹងច្បាស់ណាស់ពីស្ថានភាពរបស់ សាវឈេី ដែលគាត់មានកំរិតសីលត្រឹមតែ«បឋមសាលចក្រ - កំរិតទី១»ប៉ុណ្ណោះ។ ដូចនេះកម្លាំងសីលដែលគាត់អាចប្រេីបាននោះគឺតិចបំផុត តែឥឡូវនេះកម្លាំងសីលដែលបុរសនេះបានបង្ហាញមក គឺគាត់បានប្រេីឲ្យអស់សមត្ថភាពដែលកម្លាំងសីលរបស់ខ្លួនអាចបញ្ចេញបាន។

នាងមិនដឹងថាហេតុអ្វីបានជា សាវឈេី ត្រូវការបន្ថែមកម្លាំងសីលដល់ម្ជុលទេ។ ទោះយ៉ាងណាក៏ដោយ នាងបានដឹងច្បាស់ថារាល់ម្ជុលទាំងអស់ដែលគាត់កំពុងប្រើនោះ វាបានប្រេីកម្លាំងទាំងអស់របស់គាត់។

នាងមិនបានចាប់អារម្មណ៍វានៅ៨ម្ជុលតំបូងនោះទេ តែនៅពេលដែលនាងដឹងនោះ នាងគឺសឹងតែមិនអាចទប់ល្បឿននៃចង្វាក់បេះដូងរបស់ខ្លួនឯង។

មកដល់ពេលនេះ ម្ជុល២៣ត្រូវបានដោត។ ហេីយល្បឿនរបស់សាវឈេីក៏ថយចុះជាកត់សម្គាល់ផងដែរ។ ពេលនេះ បេីសិនជាសៀគីងយូងាកថយក្រោយ នាងនឹងបានឃេីញថា មុខទាំងមូលរបស់សាវឈេីគឺក្លាយជាពណ៌ក្រហមស្រាងៗ ហេីយចិញ្ចេីមរបស់គាត់ក៏ពោរពេញទៅដោយញេីសផងដែរ។