webnovel

ប្រឆាំងនឹងទេវតា (Khmer)

តាមប្រមាញ់ដោយសារតែខ្លួនមានវត្ថុទិព្វប្រឆាំងឋានសួគ៍ យុទ្ធឈេី និងសាវឈេីគឺជាមនុស្សតែមួយដោយមានបទពិសោធន៍ពីរជាតិ។ ការស្អប់របស់ខ្ញុំគឺគ្មានអ្មកណាអាចទ្របានសូម្បីតែមេឃ ខ្ញុំស្លាប់ពេលនេះ ដោយគ្នានក្តីស្រណោះ ព្រោះខ្ញុំគ្មានអ្វីពាក់ព័ន្ធនឹងពិភពលោកនេះទៀតទេ តែស្តាយ.... ** ស្រាប់តែ.... --- I used to read this story before and now I forget. Cause maybe I like it. Let's review it with Khmer this time. And it felt… really wierd.

Tranquil_Leaf · Others
Not enough ratings
33 Chs

នេះគឺពិតជាគួរឲ្យចាប់អារម្មណ៍

ចំពោះ២០ម្ជុលតំបូង សាវឈេីបានដោះស្រាយវាដោយងាយស្រួល។ តែបន្ទាប់មកវាក៏ផ្លាស់ប្តូរ - នៅពេលដែលញេីសបានចេញនៅលេីថ្ងាស់របស់គាត់ ដៃខាងឆ្វេងរបស់គាត់ក៏ចាប់ផ្តេីមញ័រផងដែរ។ ថែមទៀតនុះ ចលនារបស់គាត់បានថយចុះបន្តិច។ ជាតំបូងគាត់បានចាក់មួយម្ជុលមួយដង្ហេីម ឥឡូវនេះគាត់ប្រេីរយៈពេលយ៉ាងហោចណាស់បីទៅបួនដង្ហេីម... បន្ទាប់ពី៣០ម្ជុលឡេីងទៅ វាក៏កាន់តែយូរទៅផងដែរ។

ប្រសិនបើ សៀគីងយូ មើលទៅក្រោយ នាងច្បាស់ជាសម្គាល់ឃើញថា ខណៈពេលដែល'សាវឈេី'កំពុងតែប្រេីការចាក់ម្ជុលវិទ្យាសាស្ត្រនុះ បុរសនេះតែងតែប្រើដៃឆ្វេងរបស់ខ្លួន។ គាត់មិនមែនជាមនុស្សប្រេីដៃឆ្វេងនុះទេ ហើយវាក៏មិនមែនដែរថា'នៅពេលគាត់ប្រេីដៃឆ្វេងវាមានជំនាញជាងដៃស្តាំ'ផងដែរ។ មូលហេតុដែលគាត់ប្រេីដៃឆ្វេងគឺដោយសារតែវាមាន«ពិសពេជ្រមេឃា»នៅទីនោះ។

គ្រាពេលដែលម្ជុលមួយចាក់ទៅ ពន្លឺរបស់«ពិសពេជ្រមេឃា»តែងតែលោតភ្លឹបភ្លែត។ ទៅតាមម្ជុលដែលដោតទៅនោះ កម្លាំងរបស់«ពិសពេជ្រមេឃា»តែងតែចូលទៅក្នុងខ្លួនរបស់សៀគីងយូ។ ហេីយវាពិតណាស់ថាកម្លាំងនេះគ្មានជាតិពិសអ្វីនោះទេ បែរជាអ្វីដែលបញ្ចូលទៅនោះគឺជាកម្លាំងនៃបន្សុទ្ធកម្ម។ «ពិសពេជ្រមេឃា»គឺជាវត្ថុដែលមានសមត្ថភាពនៅក្នុងការបន្សាបជាតិពិសឬជាតិពុលជាងរាប់មឺុនប្រភេទឯណោះ។ បន្ថែមទៀតនោះ 'ជាតិពិស'ដែលវាអាចបន្សាបបាននុះគឺមិនមែនត្រឹមតែជាជាតិពិសដែលប៉ះពាល់មកពីខាងក្រៅនុះទេ វាក៏រួមមានសារធាតុពុលដែលបំផ្លាញផ្ទៃខាងក្នុងរបស់រាងកាយមនុស្ស ឬក៏រំលាយភាពដែលមិនបរិសុទ្ធនៅក្នុងខ្លួនប្រាណរបស់មនុស្សជាដេីម។ ប៉ុន្តែរឿងទាំងនេះមិនមែនងាយស្រួលដូចជា'ការលាងខួររបស់ឆ្អឹង' និង'ការកាត់សរសៃឈាម'នុះទេ។

ដេីម្បីប្រេីកម្លាំងរបស់«ពិសពេជ្រមេឃា»នៅក្នុងការប្រេីម្ជុលវិទ្យាសាស្ត្រដេីម្បីទៅព្យាបាល'សៀគីងយូ'បែបនេះ គាត់ក៏បានគិតរកវិធីជាច្រេីនយ៉ាងនៅក្នុងការព្យាបាលនេះផងដែរ។

ក្រោយពីការបញ្ចោញខ្យល់ត្រជាក់ និងលាងសំអាតសរសៃសីល អ្វីដែលជួយបាននុះគឺមានតែបន្តិចប៉ុណ្ណោះ ហេីយសម្តីដែលគាត់បាននិយាយប្រាប់សៀគីងយូពីមុននោះគឺគ្រាន់តែជាការធ្វេីពុតនោះទេ។ អ្វីដែលគាត់កំពុងធ្វេី និងអ្វីដែលអាចជួយនាងខ្លាំងជាងគេនុះគឺជាការ«បេីកសីល»។

មួយនាទីបានកន្លងផុតទៅ... ១០ នាទីបានកន្លងផុតទៅ... ១៥ នាទីបានកន្លងផុតទៅ...

កញ្ចុំខ្យល់ទឹកកកបានរសាត់ចេញពីម្ជុលដែលនៅលេីខ្នងនាងនុះម្តងមួយៗ។ បន្ទាប់ពីកន្លះម៉ោងបានកន្លងផុតទៅ ខ្នងរបស់សៀគីងយូត្រូវបានដោតដោយម្ជុលចំនួន៥៤។ ដៃរបស់សាវឈេីត្រូវបានបញ្ឈប់នៅត្រង់ចំណុចនេះ តែគាត់ឈប់មិនទាន់បានមួយនាទីស្រួលបួលផង ដៃទាំងពីររបស់គាត់ក៏ចាប់ផ្តេីមធ្វេីការម្តងទៀត។ បន្ទាប់មកគាត់ក៏បានដកម្ជុលដែលនៅលេីខ្នងរបស់សៀគីងយូដោយភាពរហ័សរហួនដែលមិនអាចប្រៀបផ្ទឹមបាន។ ក្នុងមួយពព្រិចភ្នែក ខ្នងរបស់នាងត្រូវបានទទេរស្អាតដោយគ្មានស្លាកស្នាមអ្វីបន្តិចនៅសេសសល់ឡេីយ។

"រួចរាល់... " បន្ទាប់ពីដកម្ជុលរួចរាល់អស់ហេីយ សាវឈេីក៏ដកដង្ហេីមវែងៗ។

ខណៈពេលដែលម្ជុលប្រាក់ទាំងអស់ត្រូវបានយកចេញនុះ សៀគីងយូមានអារម្មណ៍ថាខ្លួននាងដូចជាកំពុងអណ្តែតនៅលើឋានសួគ៍ ដោយរាងកាយទាំងមូលរបស់នាងគឺមានភាពកក់ក្តៅដែលមិនអាចរកអ្វីមកផ្ទឹមបាន។ វាក៏បានធ្វើឲ្យនាងពិបាកនៅក្នុងការជឿដែលថានេះគឺពិតជារាងកាយរបស់ខ្លួន។

នាងក៏ទាញអាវមកពាក់វិញ ហេីយក៏សាកប្រេីកម្លាំងសីល។ គ្រាពេលដែល«ក្បាច់ពពកទឹកក»បានបញ្ចេញមកនុះ នាងស្ទេីតែលោតដោយភាពភ្ញាក់ផ្អេីល ពីព្រោះការប្រេីកម្លាំងសីលរបស់នាងនុះត្រូវបានកេីនឡេីងជាដរាប។ ហេីយល្បឿនដែលនាងហាត់សីល ឬប្រមូលកម្លាំងសីលវិលក្នុងខ្លួនរបស់នាងនុះក៏បានធ្វេីឲ្យនាងសប្បាយចិត្តជាខ្លាំងផងដែរ ដោយវាគឺលឿនជាងមុនជាច្រើនដងឯណោះ។

ទោះបីជានាងបានហាត់«ក្បាច់ពពកទឹកក»អស់រយៈពេលបួនឆ្នាំមកហេីយមែន តែវាក៏មានពេលខ្លះដែលនាងមិនអាចគ្រប់គ្រងវាបានផងដែរ។ ប៉ុន្តែឥឡូវនេះ នៅពេលដែលនាងបានប្រមូលកម្លាំងសីលវិលក្នុងខ្លួនរបស់នាងគ្រប់កន្លែងនុះ នាងប្រាកដប្រជាថាខ្លួននឹងអាចគ្រប់គ្រងវាដោយឥតខ្ចោះ។

នាងមិនសូវជាមានក្តីសង្ឃឹមតាំងពីការចាប់ផ្តើមមកម្លេះ ដូចនេះពេលដែលលទ្ធផលបានចេញមកបែបនេះ វាគឺពិតជាធ្វេីឲ្យនាងភ្ញាក់ផ្អេីលយ៉ាងពិតប្រាកដចេញពីគល់បេះដូងរបស់ខ្លួន។ ហេីយជាមួយគ្នាផងដែរ នាងគឺពិតជាស្រឡាំងកាំងយ៉ាងខ្លាំងផងដែរ... ស្រឡាំងកាំងដោយសារអ្វីដែលសាវឈេីបាននិយាយនោះគឺគាត់ពិតជាអាចធ្វេីបានមែន! ហេីយបន្ថែមទៀតនោះ លទ្ធផលដែលទទួលបានគឺវាប្រសេីរជាងអ្វីដែលគាត់និយាយនុះទៅទៀត!

នាងជឿថាស្ថានភាពរបស់ខ្លួននាងឥឡូវនេះ គឺសូម្បីតែអ្នកគ្រូរបស់នាងក៏ភ្ញាក់ផ្អេីលនុះដែរ។

" ឥឡូវនេះ... អូនជឿបងនូវ? "

សំលេងរបស់សាវឈេីបានបន្លឺឡើងនៅក្បែរត្រចៀករបស់នាង ប៉ុន្តែសម្លេងនេះហាក់ដូចជាស្អកនិងខ្សោយ។ អារម្មណ៍របស់សៀគីងយូក៏បានវិលត្រឡប់មកខ្លួនរបស់នាងវិញ ហើយនាងសំឡឹងមើលទៅសាវឈេី។ គាត់កំពុងតែអង្គុយផ្អែកនៅកៀនតុ។ ញេីសដែលនៅលេីថ្ងាសនិងសម្លៀកបំពាក់របស់គាត់ទាំងអស់នុះគឺហាក់ដូចជាគាត់បានចុះទៅងូតទឹក ហើយសម្បុរស្បែករបស់គាត់គឺស្លេកស្លាំងគួរឲ្យខ្លាចដែលដូចជាខ្លួនរបស់បុរសនេះទើបតែរួចផុតពីជំងឺធ្ងន់ធ្ងរមួយ។

នៅពេលដែលគិតទៅលេីម្ជុលដែលនាំមកជាមួយនឹងកម្លាំងសីលនុះ បេះដូងរបស់សៀគីងយូស្រាប់តែចុកបន្តិច... អារម្មណ៍នេះហាក់ដូចជាមានគេយកឈេីមកឆ្កឹះបេះដូងរបស់ខ្លួន។ អារម្មណ៍មួយនេះបានធ្វេីឲ្យការគិតរបស់នាងក្លាយជាច្របូកច្របល ពីព្រោះទោះបីជាយ៉ាងណាក៏ដោយ នាងមិនគួរមានអារម្មណ៍បែបនេះទៅលេីប្រុសដ៏ទៃទៀតនុះទេ។

" ខ្ញុំជឿលោក... ខ្ញុំជឿថាលោកគឺជាគ្រូពេទ្យដ៏អស្ចារយម្នាក់។ " សៀគីងយូ មេីលទៅគាត់ដោយទឹកមុខស្មុគស្មាញ៖ " បែរជាមនុស្សដែលគេមេីលងាយគ្រប់គ្នាអាចមានសមត្ថភាពដល់ម្លឹង... ប៉ុន្តែលោកគួរតែដឹងច្បាស់ហេីយថាខ្ញុំគ្មានអារម្មណ៍អ្វីចំពោះលោកនុះទេ។ មួយខែក្រោយមកខ្ញុំហ្នឹងចាកចេញពីលោកជារាងរហូត... ហេតុអ្វីបានជាចាំបាច់ធ្វេីរឿងនេះចំពោះខ្ញុំ? ហេតុអ្វីបានជាលោកឲ្យខ្ញុំដឹង?... ហេីយលោកព្យាយាមដល់ថ្នាក់នេះចំពោះខ្ញុំទៅទៀត។ "

ដឹងគុណ... នេះគឺជាគុណដ៏ធំបំផុតមួយចំពោះនាង។

" មូលហេតុនុះវាមានបី។ " អ្នកដែលទន់ខ្សោយ'សាវឈេី'ដកដង្ហេីមសឹងតែមិនកេីត ប៉ុន្តែគាត់នៅតែមានស្នាមញញឹម៖

" ស្ទេីរមនុស្សទាំងអស់គិតថាបងជាមនុស្សអត់បានការ ហេីយអូនគឺជាមនុស្សម្នាក់ដែលគួរតែគិតទៅលេីរឿងនេះច្រេីនជាងគេទៅទៀត។ ប៉ុន្តែអូនមិនបាននុះទេ ហើយផ្ទុយទៅវិញអូនតែងតែការពារសេចក្តីថ្លៃថ្នូររបស់បងឲ្យអស់ពីសមត្ថភាពរបស់ខ្លួន... ហេីយកាលពីយប់មិញនុះ អូនបានចេញទៅរកបងដោយសារតែក្តីបារម្ភ ហើយក៏បានទំលាក់ភួយឲ្យបងដោយស្ងាត់ស្ងៀមទៀត... ។ អ្នកដែលមានគុណចំពោះខ្ញុំ ទោះបីវាជារឿងតូចតាចក៏ដោយ ក៏ខ្ញុំហ្នឹងសងគុណគេវិញលេីសពីអ្វីដែលគេបានធ្វេីចំពោះខ្ញុំទៅទៀត! "

សៀគីងយូ៖ "..."

" មូលហេតុទីពីរនោះ... អូនគឺច្បាស់ណាស់ជាប្រពន្ធរបស់បង។ "

សៀគីងយូ បានបើកមាត់របស់ខ្លួនពីរបីដង ប៉ុន្តែនាងមិនអាចរកឃើញពាក្យមកនិយាយនោះទេ។

" មូលហេតុទីបី ដែលជាមូលហេតុសំខាន់នុះគឺ... " ស្នាមញញឹមរបស់សាវឈេីក្លាយទៅជាមិនច្បាស់៖ " បងគិតថាពេលដែលអូនដោះអាវទៅនុះគឺវាគួរឲ្យស្អាតចង់មេីល។ "

"..." នាពេលដែលសាវឈេីឈ្លាតឱកាសនិយាយពាក្យព្រានបែបនេះ ភាគច្រេីននាងតែងតែមេីលគាត់ដោយភាពត្រជាក់ហេីយមិនខ្វល់ពីគាត់។ ក៏ប៉ុន្តែ ពេលឃេីញស្នាមញញឹមព្រាននៅលេីមុខដ៏ស្រពោនរបស់គាត់នុះ នាងមិនអាចយកខ្លួនទៅខឹងគាត់នុះទេ។

" ការបកស្រាយគឺចប់ត្រឹមប៉ុណ្ណឹង។ " សាវឈេី ក៏ចង្អុលទៅកំសៀវថ្នាំដែលគាត់យកមកនុះ៖ " គីងយូ ប្រពន្ធសម្លាញ់ ទៅចាក់ថ្នាំពីកំសៀវនុះយកមកផឹកទៅ។ "

សៀគីងយូ មេីលទៅគាត់ដោយភ្នែកធ្ងន់ បន្ទាប់មកនាងក៏ដេីរទៅដោយមិនសួរពីប្រភេទថ្នាំ។ នាងក៏ចាក់ការផ្សំឱសថនោះចូលក្នុងកែវហេីយក៏ផឹកវាអស់មួយក្អិក។

" នេះគឺជាការព្យាបាលតំបូង ហេីយបេីអូនចង់ឲ្យស្ថានភាពខ្លួនរបស់អូនក្លាយទៅជាបែបនេះរហូត វាគឺត្រូវការ'ការព្យាបាល'៧ដង។ ពេលវេលាដែលល្អបំផុតនុះគឺនៅម៉ោងបីព្រឹក ពីព្រោះពេលវេលានេះគឺជាពេលដែលមាន'ធាតុយាង'ដ៏ធ្ងន់បំផុត ដូច្នេះហេីយទេីបវាជាពេលវេលាដែលអាចទទួលបានលទ្ធផលនៃការព្យាបាលដ៏ល្អបំផុត។ តែបេីអូនចង់បន្តការព្យាបាលនេះទៀតឬអត់ អូនអាចប្រាប់បងបាន។ "

បន្ទាប់ពីនិយាយពាក្យទាំងអស់នេះហេីយ សាវឈេីក៏បានបិទភ្នែកដោយអស់កំលាំង។ ដោយនេះគឺមិនមែនជាសកម្មភាពសម្តែងនោះទេ - កាយសម្មទារបស់គាត់គឺពិតជាត្រូវបានប្រេីដោយហួសកំរិតពិតមែន។

" សំរាកឲ្យស្រួលចុះ។ " កែវភ្នែករបស់សៀគីងយូដែលក្រឡេកមេីលទៅគាត់នុះគឺកាន់តែស្មុគស្មាញ។ បន្ទាប់ពីនិយាយដោយក្សិបៗ នាងបានដើរទៅខាងក្រៅ ហើយបិទទ្វារដោយគ្មានសំលេង។

ឈរនៅកណ្តាលទីធ្លាតែម្នាក់ឯង សៀគីងយូលេីកដៃ ហេីយមេីលបាតដៃខ្លួនដោយភាពស្រពេចស្រពិល។

តេីគាត់ជាមនុស្សបែបណា?

យ៉ាងណាក៏ដោយ ខ្ញុំតែងតែមេីលគាត់នៅក្នុងផ្លូវខុស... មនុស្សនៅក្នុង«ទីក្រុងរសាត់ពពក»ក៏រិតតែមេីលគាត់នៅក្នុងផ្លូវខុសជាងនេះទៅទៀត។

បន្ទាប់ពីសៀគីងយូចាកចេញទៅនុះ ខ្លួនរបស់សាវឈេីក៏បានដួលទាំងស្រុងតែម្តង ហេីយនាយក៏រមាលទៅដេកស្ពោគនៅលេីគ្រែ។ គាត់បានសម្រាកនៅទីនេះ ដោយមិនរើបំរាស់អ្វីទាំងអស់ ហេីយមាត់របស់គាត់ក៏ចាប់ផ្តេីមនិយាយម្ហបៗ។

" ហ្ហូហ្ហូ... ភាពអំណត់ធន់របស់ខ្ញុំឥឡូវគឺពិតជាខ្សោយមែន។ គ្រាន់តែបេីកសីលប៉ុណ្ណឹងសោះ ខ្ញុំចង់ដួលរលំបាត់ទៅហេីយ។ "

" ប្រសិនបេីលោកគ្រូដឹងថាខ្ញុំបង្ខំឲ្យអ្នកដ៏ទៃដោះអាវនុះ គាត់ច្បាស់ជាចុះពីឋានសួគ៍មកប្រដៅខ្ញុំហេីយ... ដោយពិតទៅ... ខ្ញុំចេះអនុវត្តការចាក់ម្ជុលវិទ្យាសាស្ត្រតាមអាវតាំងពីអាយុ១៣ឆ្នាំមកម្លេះ... ហេីយអាចអនុវត្តវាដោយបិទភ្នែកនៅអាយុ១៥ឆ្នាំ... ហ្ហូហ្ហូ... ដេក... "

...

«គ្រួសារត្រកូលសាវ»ទាំងមូលបានផ្លាស់ប្តូរបរិយាកាសនៃការរស់នៅរបស់គេជាច្រេីនតាំងពីពេលដែលគ្រួសារនេះទទួលបានលិខិតមកពី«បក្សសាវ»។ ទាំងម្ចាស់គ្រួសារ លោកគ្រូតា ត្រូវបានបំពេញភារកិច្ចរបស់ខ្លួនដោយសេចក្តីឧស្សាហ៍ព្យាយាម។ តាំងពីពេលព្រឹកទល់ល្ងាច ពួកគេបានរៀបចំស្វាគមន៍អ្នកដែលមកពីទីនោះ ដោយសង្ឃឹមថាខ្លួនគ្មានការធ្វេសប្រហែសសូម្បីតែតិចតួចបំផុត។ ចំណែកឯពួកមនុស្សជំនាន់នេះវិញ អ្នកទាំងអស់នេះហាក់ដូចជាត្រូវថ្នាំ ដោយពួកគេបានចំណាយពេលហាត់សីលលេីសពីមុនជាច្រេីនដង។ ពួកគេនេះសង្ឃឹមថាខ្លួននឹងអាចបំបែកចូលសីលមួយកំរិតទៀត ដូចនេះវានឹងអាចបង្កេីនភាគរយក្នុងការជ្រេីសរេីសចំពោះពួកគេ…

ប៉ុន្តែរឿងទាំងអស់នេះគឺគ្មានអ្វីទាក់ទងជាមួយនឹងសាវឈេីឡេីយ ដែលគាត់អាចថាជាមនុស្សម្នាក់ដែលមានពេលវេលាលំហែច្រេីនជាងគេនៅក្នុងចំណោមគ្រួសារនេះទាំងមូល។

ថ្ងៃនេះ - នៅភ្នំក្រោយរបស់គ្រួសារត្រកូលសាវ។

『 សំគាល់៖ លំនៅដ្ថានរបស់គ្រួសារនេះនៅខាងមុខ ចំណែកឯភ្នំនៅពីក្រោយ។ អញ្ចឹងខ្ញុំសរសេរភ្នំក្រោយគឺវាឆាប់ចប់។ 』

នៅកន្លែងមួយក្នុងទីនេះ មានកន្លែងមួយដែលជាទីបញ្ចុះសពរបស់«គ្រួសារត្រកូលសាវ»។ គ្រាពេលដែលមានសមាជិកណាបានស្លាប់ គេនឹងយកសពនុះមកកប់នៅទីនេះ។

សាវលី កំពុងតែឈរនៅមុខផ្នូរមួយដោយស្ងប់ស្ងាត់។ សក់ពណ៌សរបស់គាត់ ដែលបានមកពីដំណេីរជីវិតដ៏កំសត់ និងទុក្ខព្រួយបានរសាត់ដោយសេរីភាពពាសពេញវេហា។ ក្រៅពីសម្លេងហួចរបស់ខ្យល់ ទីនេះគឺស្ងាត់ជ្រងំុ។

នៅពីមុខផ្នូរនុះមានថ្មផ្នូរដែលនៅលេីនុះបានឆ្លាក់ដោយឈ្មោះ'សាវយីង'។

" កូនយីង ពុកដឹងថាតាំងពីនៅក្មេងមកម្លេះឯងតែងតែមានសុបិនចង់វិលត្រលប់ទៅ«បក្សសាវ»វិញដេីម្បីបំពេញបំណងរបស់ដូនតា។ ហេីយក៏ដេីម្បីបំបាត់ឈ្មោះថាឈាមដែលគេបោះបង់ចោល។ ឥឡូវនេះឱកាសបានមកដល់ វាគ្រាន់តែ… យឺត១៦ឆ្នាំ។ "

ភ្នែករបស់គាត់ហាក់ដូចជាមានចំហាយទឹក។ គាត់បានឈរឆ្កឹងនៅទីនេះ ហេីយមាត់របស់គាត់បាននិយាយរឿងជាច្រេីនដោយមិនដឹងខ្លួន… 

" ពុកដឹង - ទោះបីច្រេីនឆ្នាំបានកន្លងផុតទៅ ឯងនៅតែមានក្តីបារម្ភ… សរសៃសីលរបស់កូនឈេីត្រូវបានខូចទ្រង់ទ្រាយតាំងពីក្មេងមកម្លេះ… តែនេះក៏វាមិនអីដែរ។ ទោះបីជាកូនហ្នឹងនឹងក្លាយជាមនុស្សអន់ខ្សោយមួយជីវិត ប៉ុន្តែដោយគ្មានប៉ះពាល់ទៅនរណាម្នាក់ កូនឈេីហ្នឹងអាចរស់នៅដោយសុខស្រួល។ ឥឡូវនេះ វាបានរៀបការរួចមកហេីយ។ ពុកសង្ឃឹមថាអាច្រមក់នុះហ្នឹងអាចរស់នៅដោយសុខស្រួលអញ្ចឹងជារាងរហូត… ទោះបីជាកូនឈេីមិនមែនជាកូនរបស់ឯង តែវាក៏ជាជីវិតដែលឯង ប្រពន្ធរបស់ឯង និងកូនរបស់ឯងពិត បានលះបង់ជីវិតដេីម្បីការពារ។ ហេីយពុកហ្នឹងការពារកូនឈេីឲ្យអស់ពីសមត្ថភាពរបស់ខ្លួនផងដែរ… "

" សូរក្រិក… "

សម្លេងបន្តិចមួយបានចូលក្នុងត្រចៀករបស់សាវលី។ គាត់បានភ្ញាក់ ហេីយអារម្មណ៍របស់គាត់ក៏មកខ្លួនវិញ បន្ទាប់មកគាត់ក៏ងាកក្បាលហេីយពោលដោយសម្លេងស្រាលមួយ៖ " អ្នកណា? "

ទៅតាមសម្លេងដែលគាត់បានបន្លាន់ទៅនុះ រូបរបស់សាវយូឡុងក៏បានចេញមកពីដេីមឈេីដ៏ក្រាស់មួយនៅកណ្តាលទីធ្លាមួយនេះ។ បុរសនេះមេីលទៅសាវលីដោយមិនសូវចំ គាត់ក៏ដេីរឆ្ពោះទៅ ហេីយគោរពជាការគួរសម៖ " យូឡុងសូមគោរពលោកគ្រូតាទី៥… ខ្ញុំមិនដែលគិតថាហ្នឹងឃេីញលោកគ្រូតានៅទីនេះទេ តេីខ្ញុំបានរំខានដល់លោកមែនទេ? "

ភ្នែករបស់សាវលីហាក់ដូចជាបង្ហាញនូវភាពវឹកវរម្យាង… ដោយខ្លួនគាត់អម្បាញមេញកំពុងតែឈ្លក់វង្វេងនឹងអារម្មណ៍ទុក្ខព្រួយរបស់ខ្លួន គាត់មិនបានចាប់អារម្មណ៍ថាមានអ្នកមកទីនេះនុះទេ។ គាត់ក៏មិនដឹងដែរថា តើសាវយូឡុងបានឮសម្តីរបស់គាត់មុននេះដែរឬទេ។ គាត់ក៏ចងចិញ្ចេីមហើយសួរ៖ " យូឡុង ឯងមកទីនេះធ្វេីអី? "

សាវយូឡុង ក៏តបដោយភ្លាមៗ៖ " មនុស្សពី«បក្សសាវ»នឹងមកខានស្អែកនេះ។ ពុកខ្ញុំគាត់ជឿថានេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលអាចផ្លាស់ប្តូរវាសនារបស់គ្រួសារយេីង ដូច្នេះគាត់ឲ្យខ្ញុំមកទីនេះដេីម្បីបូងសួងឧទិសដល់ដូនតារបស់យេីង… តែបែរជាខ្ញុំបានមករំខានដល់លោកគ្រូតាទៅវិញ យូឡុងសំុទោសផង។ "

" អញ្ចឹងតេីឯងមានឮពាក្យដែលយេីងបាននិយាយដែរទេ? " សម្លេងរបស់សាវលីបានក្លាយទៅជាត្រជាក់និងស្ពឹកបញ្ចូលគ្នា។ ពេលនេះធាតុដ៏អង្គអាចម្យាងបានរុញទៅកាន់សាវយូឡុង។

មហិទ្ធិរិទ្ធរបស់អ្នកដែលហាត់ដល់កំរិតកំពូលនៃ«ញាណសាលចក្រ»គឺមិនមែនជាអ្វីដែលសាវយូឡុងអាចប្រឆាំងបាននុះទេ។ ទឹកមុខរបស់បុរសនេះក្លាយជាស្លេក ហេីយនាយក៏គ្រវីក្បាលយ៉ាងលឿន៖ " យូឡុងទេីបតែមកដល់។ ប្រសិនបេីលោកគ្រូតាមិនហៅនុះទេ ខ្ញុំក៏មិនដឹងថាលោកគ្រូតានៅទីនេះដែរ។ ខ្ញុំមិចហ្នឹងអាចឮនូវពាក្យសម្តីរបស់លោកបានទៅ… ប្រសិនបេីលោកគ្រូតាទី៥មិនចង់ឲ្យមានអ្នករំខាន ខ្ញុំហ្នឹងចាកចេញទៅភ្លាម! "

សាវលី មិនឃើញដូចជាមានចន្លោះណាមួយដែលមិនពិតនៅក្នុងទឹកមុខរបស់សាវយូឡុងនុះទេ។ ការគិតរបស់គាត់ក៏បានធូរស្បើយបន្តិច ហើយគាត់ក៏ដកកម្លាំងធាតុរបស់គាត់ចេញវិញ។ គាត់ក៏និយាយដោយស្រួលបួល៖ " មិនអីទេ បក្សសាវនឹងមកខានស្អែកនេះ ហេីយឯងអាចជាអ្នកដែលមានភាគរយច្រេីនជាងគេនឹងត្រូវជ្រេីសរេីស។ ដល់ពេលនុះ ឯងហ្នឹងក្លាយជាអ្នកបំពេញបំណងរបស់ឈាមយេីង។ "

" សម្តីរបស់លោកគ្រូតាគឺពិតជាធ្ងន់ណាស់ យូឡុងមិនហ៊ានទទួលនុះទេ។ " សាវយូឡុង តបដោយដោយការបន្ទាបខ្លួន។

សាវលី បានងក់ក្បាល ហើយក៏ចេញពីកន្លែងនេះ។

ពេលដែលគាត់ចេញទៅបាត់ ទឹកមុខរបស់សាវយូឡុងក៏បានផ្លាស់ប្តូរដូចដេីមវិញ។ គាត់ប៉ះចង្ការបស់ខ្លួន ហេីយក្សិបដោយចងចិញ្ចេីម៖ " កំុប្រាប់ខ្ញុំថា… បេីវាជារឿងពិតនុះ… នេះគឺពិតជាគួរឲ្យចាប់អារម្មណ៍… "