webnovel

ប្រឆាំងនឹងទេវតា (Khmer)

តាមប្រមាញ់ដោយសារតែខ្លួនមានវត្ថុទិព្វប្រឆាំងឋានសួគ៍ យុទ្ធឈេី និងសាវឈេីគឺជាមនុស្សតែមួយដោយមានបទពិសោធន៍ពីរជាតិ។ ការស្អប់របស់ខ្ញុំគឺគ្មានអ្មកណាអាចទ្របានសូម្បីតែមេឃ ខ្ញុំស្លាប់ពេលនេះ ដោយគ្នានក្តីស្រណោះ ព្រោះខ្ញុំគ្មានអ្វីពាក់ព័ន្ធនឹងពិភពលោកនេះទៀតទេ តែស្តាយ.... ** ស្រាប់តែ.... --- I used to read this story before and now I forget. Cause maybe I like it. Let's review it with Khmer this time. And it felt… really wierd.

Tranquil_Leaf · Otras
Sin suficientes valoraciones
33 Chs

ចលនាថ្កេីន(៨)

ទោះបីជាទីធ្លានុះធំឬតូចក៏ដោយ គ្រួសារសាវមានទីធ្លាសរុបទាំងអស់ចំនួនពីររយសាមសិបបី។ ទីធ្លាទាំងអស់នោះគឺនៅកន្លែងរដេបរដុបពីគ្នា ហេីយក៏មានទីធ្លាជាច្រេីនមានការសាងសង់ដូចៗគ្នាផងដែរ។ បេីយេីងមិននិយាយពីមនុស្សដែលមកពី«បក្សសាវ»ដែលគ្រាន់តែមកពីម្សិលមេញនុះទេ ទោះបីជាមានមនុស្សបានរស់នៅទីនេះ១០-២០ថ្ងៃក៏ដោយ ក៏ពួកគេមិនអាចទៅចាំទីតាំងរបស់ទីធ្លានុះទាំងអស់ឡេីយ ហេីយក៏មិនអាចទៅចាំអ្នកដែលទាក់ទងជាមួយនឹងទីធ្លាណាមួយជាក់លាក់បានដែរ។ នេះគឺជាមូលហេតុដែល សាវឈេី ដឹងច្បាស់ថា សាវជូវ មិនបានទៅទីធ្លារបស់ សាវលីងស៊ី នុះទេ... ទោះបីជាគាត់បានមានចេតនាទៅមេីលទីនុះកាលពីម្សិលមេញក៏ដោយ គាត់ក៏មិនអាចរកឃើញវាម្តងទៀតនៅក្នុងរយៈពេលដ៏ខ្លីបែបនេះដែរ។ គាត់ច្បាស់ជាចេះតែដេីរ ហេីយក៏នាំយក'ម្សៅបេីកសីល'មកវិញ។

ការស្ងាត់របស់ សាវជូវ - ទឹកមុខដែលកាន់តែយាប់ទៅៗរបស់ សាវកួនយុន និងសាវយុនហាយ - សូម្បីតែមនុស្សនុះល្ងេីក៏ចាប់ផ្តេីមយល់ថាមានរឿងអ្វីកេីតឡេីងដែរ។

សាវយុនហាយ បានឆ្លេីយសំនួរទី១របស់ សាវឈេី យ៉ាងឥតខ្ចោះ... ដោយឡែក គាត់មិនដឹងទេថានេះគឺគ្រាន់តែជាសំនួរដាក់បញ្ឆោតប៉ុណ្ណោះ។ សំនួរទី២ដែលមកបន្ទាប់នុះគឺហាក់ដូចជាបានដាក់ពួកគេនៅក្នុងអន្លុងមួយអញ្ចឹង។ ដោយសំនួរទី៣នេះវិញ... វាគឺជាការទះកំផ្លៀងយ៉ាងជាក់ស្ដែងមួយ។

" ឈេីតូច... " សាវលីងស៊ី បានកប់មុខរបស់នាងនៅក្នុងដៃរបស់ខ្លួន ដោយចក្ខុវិស័យរបស់នាងប្រែទៅជាស្រអាប់។ នៅក្នុងស្ថានភាពដែលអស់សង្ឃឹមរបស់នាង គេគ្រប់គ្នាបានជៀសឆ្ងាយពីនាង សួរនាង ហេីយនឹងទំលាក់កំហុសដល់នាងក្នុងមួយអំឡុងពេលនេះផងដែរ។ មានតែគាត់ទេដែលនៅក្បែរនាងតាំងពីដេីមមក។ បុរសនេះបានដាក់ខ្លួនរបស់គាត់នៅចំពោះមុខនាង ដោយគ្មានការភ័យខ្លាចក្នុងការៗពារនាង... ហើយក៏បានប្រឈមមុខជាមួយមនុស្សដែលសូម្បីតែ«គ្រួសារត្រកូលសាវ» ក៏មិនហ៊ានបង្កហេតុជាមួយផងដែរ។

រូបភាពនៃស្រមោលមួយនេះនឹងបានបន្សល់ទុកនូវអារម្មណ៍យ៉ាងជ្រាលជ្រៅមួយនៅក្នុងបេះដូងរបស់នាង ហេីយការចងចាំនេះនឹងអាចបន្សល់ទុកក្នុងមួយជីវិត ដោយគ្មានឱកាសណាដែលវាអាចបាត់បង់ឬរលាយសាបសូន្យបានឡេីយ។

ទឹកមុខរបស់ សៀគីងយូ ក៏ស្រាប់តែភ្លឺម្តងទៀត។ សំណួរនុះត្រូវបានឆ្លើយយ៉ាងឥតខ្ចោះ ហេីយមនុស្សទាំងអស់គ្នាក៏ត្រូវបានបញ្ចុះបញ្ចូលទៅលេីការសម្តែងមួយនេះដែរ ប៉ុន្តែដោយមិនបានរំពឹងទុក - គាត់បានបង្វែរស្ថានការណ៍ទាំងមូលដោយគ្រាន់តែសួរសំណួរសាមញ្ញៗតែពីរបីប៉ុណ្ណោះ ដោយដំណេីរគ្នានុះក៏បានបំផុសនៃការកុហក់របស់ពួកគេនេះដែរ។នាងបានដឹងកាន់តែច្បាស់ម្តងទៀតថា នាងគឺពិតជាមិនទាន់យល់ពីគាត់ច្បាស់ទេ។ អត់ទេ វាគួរតែនិយាយថា គាត់បានលាក់សភាពពិតរបស់គាត់ពីមនុស្សគ្រប់គ្នា... ដោយគ្មានអ្នកណាទៅដឹងថា គាត់មានជំនាញពេទ្យដ៏អស្ចារ្យមួយដែលអាចធ្វេីឲ្យរង្គេី'ចក្រក្រវាល'នុះផង។ នៅខណៈនេះ គាត់គ្រាន់តែបង្ហាញពីគ្រោងការណ៍ ដែលធ្វើឲ្យអ្នកដទៃកកនិយាយមិនចេញប៉ុណ្ណោះ។

ទឹកមុខរបស់ហ្វូងមនុស្សត្រូវបានផ្លាស់ប្តូរដោយសម្ងាត់...

យ៉ាងណាក៏ដោយ នៅលេីមុខរបស់ សាវលី គ្មានស្នាមនូវការផ្លាស់ប្តូរនុះទេ។ បែរជា គាត់បានក្លាយលេីសពីផេះទៅទៀត ដោយដៃទាំងពីររបស់គាត់បានញ័រស្ងាត់ស្ងៀម។

គាត់ដឹងតាំងពីដំបូងមេកម្លេះថានេះគឺជាទង្វើមួយដែលធ្វេីឡេីងដើម្បីបន្ទោសទៅអ្នកផ្សេងទៀត។ ដោយលេីកលែងថា សាវលីងស៊ី គឺជានុយដែលគេយកមកប្រេី... នៅពេលដែលគាត់បានកត់សម្គាល់ឃើញថាការសម្លឹងរបស់ សាវកួនយុន បានផ្លាស់ប្តូរនៅពេលដែលគេនេះងាកទៅទិសដៅរបស់ សាវលីងស៊ី នុះ គាត់ក៏ចាប់ផ្តេីមផ្ទុះនូវកំហឹង។ តែយ៉ាងណាក៏ដោយ គាត់មិនអាចបើកមាត់និយាយបានទេ ហេីយក៏មិនអាចទៅព្យាយាមនិយាយនុះដែរ។ ក្នុងខណៈនេះ ប្រយោគពីរបីមាត់របស់ សាវឈេី បានបំផុសនូវល្បិចកល់ដ៏ស្មោគរោគរបស់ពួកគេនៅចំពោះមុខមនុស្សដទៃដែលនៅទីនេះ។

ចុះរឿងបន្ទាប់នុះ?

តេីពួកគេមានភាពខ្មាស់ដែលទេ? តេីការខ្មាស់នុះមាននៅលេីមុខរបស់ពួកគេដែលអត់? តេីគេមកសំុទោស? ឬប្រហែលក៏ពួកគេនិយាយខ្លាំងៗថានេះគឺគ្រាន់តែជារឿងយល់ច្រឡំ?

ហាហា... នេះគឺជារឿងដែលមិនអាចទៅរួចនុះទេ!

នេះគឺគ្រាន់តែជាកត្តាមួយដែលធ្វេីឲ្យពួកគេខឹងកាន់តែខ្លាំងជាងមុនទៀតតែប៉ុណ្ណោះ ហេីយវាក៏ជាមូលហេតុមួយដែលធ្វេីឲ្យរឿងនេះកាន់តែធំឡេីង ដោយផលវិបាកដែលពួកគេនឹងត្រូវប្រឈមមុខនុះក៏ធ្ងន់ធ្ងរជាងមុនទៅទៀតដែរ។ មនុស្សដែលមានវត្ដមាននៅទីនេះបានដឹងច្បាស់អំពីរឿងរ៉ាវមួយនេះ ប៉ុន្តែពួកគេមិចនឹងអាចមកបញ្ចេញមតិដេីម្បីជួយបានទៅ។ ដូច្នេះ អ្វីដែលពួកគេនឹងប្រឈមមុខនៅពេលនេះគឺហាក់ដូចជាផ្លែកាំបិតដែលកំពុងតែរសាត់តាមខ្យល់មកអញ្ចឹង...

នោះគឺដោយសារតែក្រុមខាងផ្សេងនុះគឺជាកូនរបស់មេបក្សនៃ«បក្សសាវ»! គាត់អាចកំទេចគ្រួសារសាវទាំងមូលដោយគ្រាន់តែលើកម្រាមដៃរបស់ខ្លួន! ដោយគ្មានអំណាចគ្រប់គ្រាន់នុះ តើការប្រើអណ្តាតដ៏អស្ចារ្យនិងមានគំនិតដែលគួរអោយគោរព - យកមកប្រេីបានប្រយោជន៍អី? នៅចំពោះមុខអំណាចដ៏ធំធេង ការពិតមួយនេះគឺមិនអាចចាត់ទុកថាជាការលេងសើចផង។

" សាវឈេី!! អាអត់កំណេីតឯងនេះ ហ៎ែងនៅតែមិនព្រមបិទបបេរហ៎ែងទៀតហ៎េស!! " លោកគ្រូតាទី១បានចង្អុលមុខទៅ សាវឈេី ដោយស្រែកទ្រហោរនូវកំហឹង៖

" ហ៎ែងបានស្វែងរកហេតុផលដែលគួរឲ្យអស់សំណើចម្តងហើយម្តងទៀត ដើម្បីចង់បង្ខូចកិត្តិយសរបស់ម្ចាស់គ្រួសារ និងភ្ញៀវអភិជនដែលមកពី«បក្សសាវ»! ហ៎ែងមានគោលបំណងអីម៎ែន! ហេតុអីបានជា«បក្សសាវ»ព្យាយាមចង់មូលបង្កាច់ សាវលីងស៊ី នុះ? មនុស្សគ្រប់គ្នានៅលើពិភពលោកដឹងថា ពាក្យមួយមាត់ៗរបស់«បក្សសាវ»មានទម្ងន់ធ្ងន់ណាស់។ ប្រសិនបេីពួកគេថា'ម្សៅបេីកសីល'បានរកឃេីញក្នុងបន្ទប់របស់ សាវលីងស៊ី អញ្ចឹងវាគឺប្រាកដជានៅទីនុះហេីយ! គ្មាននរណាម្នាក់ដែលនៅក្នុង«ទីក្រុងរសាត់ពពក»អាចមកមានសិទ្ធិសាកសួរពីចម្លេីយរបស់ពួកគេបានឡេីយ! "

" នេះគឺពិតជាគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់ បែរជាហ៊ានមកសួរចម្លេីយភ្ញៀវអភិជនដែលមកពី«បក្សសាវ»។ ម្ចាស់គ្រួសារនិងលោកប្រុសសាវបានបង្ហាញភាពអត់ធ្មត់របស់ពួកគេម្តងហេីយម្តងទៀត ប៉ុន្តែបែរជា ប្រសិនបេីឲ្យវាមួយលី វាបែរជាចង់ឈានចូលមួយយោជន៍ - នេះគឺមិនអាចអត់ឱនឲ្យបានតែម្តង... លោកប្រុសសាវ ម្ចាស់គ្រួសារ - ខ្លួនដ៏ចាស់មួយនេះសូមអង្វរឲ្យលោកចាប់ចោរស្រី'សាវលីងស៊ី' និងអ្នកដែលនិយាយមិនសមហេតុសមផល'សាវឈេី' ទាំងពីរអ្នកនេះតែម្តងទៅ! " លោកគ្រូតាទី២'សាវបូ'ក៏ស្រែកដោយកំហឹង។

តាមពិតទៅ មនុស្សគ្រប់គ្នាដែលនៅទីនេះដឹងពីស្ថានការពិតដែលកេីតឡេីង ប៉ុន្តែគ្មានអ្នកណាមកហ៊ាននិយាយបកអាក្រាបនុះទេ។ លោកគ្រូតាទី១និងទី២ បានស្រែកដោយឥតកេរ្តិ៍ខ្មាស - ដោយឡែកគឺគ្មានអ្នកណាចេញមកជួយពួកគេនុះឡេីយ ដោយអ្វីដែលមាននៅក្នុងភ្នែករបស់ពួកគេនុះគឺគ្រាន់តែជាភាពអាណិតអាសូរប៉ុណ្ណោះ... ក្រុមម្ខាងទៀតដែលពួកគេជំទាស់ជាមួយនុះគឺជា«បក្សសាវ»។ ទោះបីជាបានឃេីញនូវល្បិចកល់របស់ពួកគេក៏ដោយ។ ទោះបីអ្នកបានស្រាយបំផុះគ្រោងការណ៍របស់ពួកគេទាំងស្រុងក៏ដោយ តេីវាបានអីមកវិញ?

ទឹកមុខរបស់ សាវកួនយុន បានក្លាយខ្មៅដូចជាធ្យូងថ្មទៅហេីយ។ គាត់មិនដែលគិតថាផែនការដ៏'ឥតខ្ចោះ'របស់គាត់មួយនេះ បានវាយបកមកគាត់វិញនៅចំពោះមុខមនុស្សជាច្រេីនបែបនេះទៅវិញ... ទោះបីជាហ្វូវមនុស្សនេះបានមេីលមកគាត់ដោយភាពខ្លាចរអារ ហេីយក៏មិនហ៊ានមាត់សូម្បីតែមួយអឹស - ប៉ុន្តែគាត់ដឹងថានៅក្នុងចិត្តរបស់ពួកគេវិញ មនុស្សទាំងនេះនឹងបន្តុះបង្អាប់មេីលងាយគាត់ ហេីយក៏មេីលគាត់ហាក់ដូចជាឆ្កែផងដែរ!

ហេីយរឿងទាំងអស់នេះគឺកេីតឡេីងដោយសារតែ'សាវឈេី'!

សាវកួនយុន ក៏បានខឹងកាន់តែខ្លាំងទៅៗ ហេីយធាតុនៃការសម្លាប់ម្យ៉ាងបានសាយភាយចេញពីខ្លួនរបស់គាត់ទៅកាន់មនុស្សដែលមិនគិតថាគាត់គឺជាមនុស្សសំខាន់នុះ។ គាត់ក៏និយាយដោយសម្លេងធំមួយ៖ " ខ្ញុំ ជាអ្នកដែលមកពី«បក្សសាវ»ដ៏រុងរឿង ខ្ញុំគ្មានកាតព្វកិច្ចអ្វីដែលត្រូវឆ្លេីយសំនួរដែលសួរមកពីមនុស្សសំរាមដែលមកពីគ្រួសារសាវនេះនុះទេ។ បន្ថែមទៀតនុះ ខ្ញុំក៏មិនមានជាកាតព្វកិច្ចអ្វីដែលត្រូវនិយាយពីបញ្ហារបស់«បក្សសាវ»យេីងនុះឡេីយ! តេីលោកគ្រូតាណានៅទីនេះដែលគ្រប់គ្រងខាងអនុវត្តច្បាប់? ឆាប់ទៅចាប់ចោរមួយនេះ ហេីយហ្នឹងអ៎ាសំរាមដែលកំពុងតែការពារនាងនេះទៅ! "

" ទាន! ពួកយេីងហ្នឹងគោរពទៅតាមបញ្ជារបស់លោកប្រុសសាវ!! " លោកគ្រូតាទី៤'សាវជឹង' - ប្រធានការអនុវត្តច្បាប់របស់គ្រួសារសាវបានចាប់យកឱកាសមួយនេះដេីម្បីបង្ហាញមុខ។ គាត់ក៏បានងាកក្បាលរបស់គាត់ទៅដោយភ្លាមៗ ហើយភ្នែករបស់គាត់ក៏បង្ហាញពីពន្លឺដ៏ឃោរឃៅនៅពេលដែលគាត់មេីលទៅជនជាប់ចោទនុះ៖ " សាវលីងស៊ី សាវឈេី! ពួកឯងទាំងពីរអ្នកបានប្រព្រឹត្តបទល្មើសយ៉ាងធ្ងន់ធ្ងររួចទៅហើយ ពួកឯងគួរតែមកតាមខ្ញុំទៅសាលប្រត្តិបត្តិច្បាប់វិញ ហេីយរងចាំនូវទ័ន្នកម្មនៃទង្វេីដែលអ្នកទាំងពីរបានប្រព្រឹត្តិនេះ!! "

ស្ថានភាពក៏បានផ្លាស់ប្តូរភ្លាមៗ។ វាច្បាស់ណាស់ដែលថាកលល្បិចរបស់ពួកគេត្រូវបានលាតត្រដាង ប៉ុន្តែដោយការពារមោទនភាពរបស់ខ្លួន ក្រុមខាងផ្សេងនុះហាក់ដូចជាធ្វេីមិនដឹង ហេីយក៏ចាប់ផ្តេីមចាត់ការរឿងនេះដោយផ្ទាល់។ សាវឈេី បានដឹងហេីយក៏ឈានថយទៅក្រោយ នាយក៏និយាយក្សិបៗចូលត្រចៀករបស់ សៀគីងយូ៖ " អ៎េ! គីងយូ ប្រពន្ធបង ហីអ្នកគ្រូអូនគាត់មកនៅ!! "

" អត់ដឹងទេ។ " សៀគីងយូ តបដោយស្រាល។

" I~! @#¥%... " មូលហេតុដែល សាវឈេី ហ៊ានទះមុខរបស់«បក្សសាវ»ដោយឥតប្រមាណនុះ គឺមិនមែនដោយសារតែគាត់មានឈាមក្តៅនុះទេ ប៉ុន្តែគឺដោយសារតែគាត់ដឹងថាគ្រូរបស់ សៀគីងយូ ស្ថិតនៅក្បែរតំបន់នេះ... កាលពីយប់មិញ គាត់បានរំលឹកយ៉ាងពិសេសឲ្យ សៀគីងយូ ជូនដំណឹងដល់ម្ចាស់របស់នាងផង។

ចុងបញ្ចប់ពាក្យដែល សៀគីងយូ និយាយប្រាប់គាត់នុះគឺ " អត់ដឹងទេ " ។ ចង្រៃយ៎នេះ...

កម្លាំងសីលរបស់ សាវជឹង គឺឋិតនៅក្នុងចំណោមលំដាប់កំពូលទាំង៥នៅក្នុងគ្រួសារសាវនេះ ដូច្នេះហេីយវាមិនអាចទៅរួចទេដែល សាវឈេី និង សាវលីងស៊ី មកមានសមត្ថភាពទៅទប់ទល់នឹងគាត់នុះ។ ស្រាប់តែពេលនេះ ស្រមោលខ្ពស់មួយស្រាប់ចេញមក ក្នុងមួយរំពេច គាត់ក៏នៅមុខ សាវឈេី និង សាវលីងស៊ី។ ជាមួយនឹងខ្លួនដែលពោរពេញដោយកម្លាំងសីល សាវលី ក៏ធ្វេីដំណេីរឆ្ពោះមកយ៉ាងឆាប់រហ័ស...

សូររំញ័របានលាន់ចេញមក ហេីយព្យុះខ្សាច់ក៏បានបក់បោយតាមតែភ្នែករបស់គេអាចមេីលឃេីញ។ សាវឈឹង ដែលជាអ្នកធ្វេីដំណេីរឆ្ពោះមកទីនេះយ៉ាងលឿននុះ ក៏ត្រូវបានវាយឲ្យថយទៅក្រោយវិញ។ បន្ទាប់ពីចតដល់ដីវិញហេីយ គាត់បានដើរទ្រេតទ្រោតថយក្រោយ ៧ ទៅ ៨ ជំហានរហូតដល់គាត់ទប់លំនឹងរបស់ខ្លួនបានវិញ។

នៅក្នុង«គ្រួសារត្រកូលសាវ»... ឬវាគួរតែនិយាយថានៅក្នុង«ទីក្រុងរសាត់ពពក»ទាំមូលតែម្តង មនុស្សតែម្នាក់គត់ដែលអាចឲ្យគាត់ដកថយដោយគ្រាន់តែប្រេីមួយស្នៀតនុះគឺជាអ្នកដែលហាត់ដល់«ញាណសាលចក្រ - កំរិតទី១០» - សាវលី!

" សាវលី! នេះលោកចង់មានន័យថាមេច! តេីលោកចង់ការពារពួកគេនេះដោយក្លាហានមែន? " ប្រសិនបើវាជាអតីតកាលនោះ សាវជឹង ច្បាស់ជាឱនក្បាលនៅក្នុងវត្តមានរបស់ សាវលី - ប៉ុន្តែនៅក្នុងខណៈនេះវិញ គាត់អាចស្រែកបានដោយមានទំនុកចិត្តទាំងស្រុង។

ទោះបីជាគាត់ដឹងថាមានរឿងអ្វីកើតឡើងក៏ដោយ ហើយក៏ដឹងថាវានឹងគ្មានប្រយោជន៍ក្នុងការតស៊ូដើម្បីការពារពួកគេនុះដែរ ប៉ុន្តែតើគាត់អាចឈរមេីល សាវឈេី និង សាវលីងស៊ី ចាប់យកទៅជាមួយនឹងភាពអយុត្តិធម៌ដោយស្ងៀមស្ងាត់បែបនេះមេចនឹងកេីត? ដោយមិនខ្វល់ពី សាវជឹង គាត់ប្រឈមមុខនឹងវេទិកា ហេីយនិយាយ៖ " ម្ចាស់គ្រួសារ ទាក់ទងនឹងស្ថានភាពថ្ងៃនេះ ខ្ញុំតែងតែមានពាក្យខ្លះចង់និយាយ! វាគឺពិតជាមិនអាចទៅរួចទេ ដែលកូនស្រីរបស់ខ្ញុំ គឺជាមនុស្សដែលទៅលួច'ម្សៅបេីកសីល'នុះ! "

" ហាៗ សាវលីងស៊ី គឺជាកូនស្រីរបស់ឯង ដូច្នេះឯងប្រាកដជានិយាយអញ្ចឹងហេីយ! " សាវលីវ សេីចយ៉ាងត្រជាក់៖ " ទោះជាយ៉ាងណាក៏ដោយ ការពិតគឺបានបញ្ចាក់ច្បាស់រួចទៅហើយ ដូច្នេះទោះបីជាឯងនិយាយអ្វីក៏ដោយក៏វាគ្មានប្រយោជន៍នុះដែរ! ប្រសិនបើឯងនៅតែហ៊ានការពារនិងរារាំងការចាប់ខ្លួននេះម្តងទៀត កំុថាខ្ញុំមិនមិនគិតពីទំនាក់ទំនងរបស់គ្រួសារសាវយេីង ហេីយខ្ញុំហ្នឹងចាប់ខ្លួនឯងជាមួយពួកគេផងដែរ! "

ដោយគាត់បានឈរនៅកៀក សាវកួនយុន - សាវលីវ អាចនិយាយពាក្យកុហកនេះនៅកណ្តាលថ្ងៃត្រង់តែម្តង ហេីយធ្វេីវាឡេីងដូចជារឿងពិតអញ្ចឹង - ពេលនេះទឹកមុខដ៏ខ្ពស់ត្រដែតបានបង្ហាញនៅលេីមុខរបស់គាត់។

សាវលី មេីលទៅហាក់ដូចជានឹងនរជាធម្មតា គាត់មេីលទៅ សាវយុនហាយ ហេីយនិយាយស្រាលៗ៖ " បាទ ខ្ញុំពិតជាបានប្រាប់កូនស៊ីថា'ម្សៅបេីកសីល'គឺមានសមត្ថភាពក្នុងការព្យាបាលសសៃសីលមែន។ ហេីយខ្ញុំក៏បានភ្លាមៗស្តាយក្រោយនូវសម្តីនេះ បេីយោងទៅតាមចរិតរបស់នាងនុះ ខ្ញុំខ្លាចនាងមានអារម្មណ៍តែលតោលចង់ទៅលួច'ម្សៅបេីកសីល'នុះ។ ដូច្នេះខ្ញុំបានទៅយាមនាងពេញមួយយប់ ហេីយនាងក៏មិនដែលបានឈានចេញពីទីធ្លារបស់នាងនុះឡេីយ! "

" ភេីយ! " សាវលីវ ក៏ចំអកដោយរអា៖ " ដើម្បីចង់ឲ្យកូនស្រីឯងគេចផុតពីឧក្រិដ្ឋកម្មរបស់ខ្លួន ឯងបែរជាអាចគិតពីហេតុផលដែលគួរឲ្យអស់សំណើចបែបនេះ! គិតមេីលទៅ តើមានអ្នកណាជឿពាក្យរបស់ឯងនុះ? មិត្តទាំងអស់គ្នាដែលនៅទីនេះ តេីមានអ្នកណាជឿគាត់ទេ? "

ប្រឈមនូវទឹកមុខដ៏គួរឱ្យញញើតរបស់«បក្សសាវ»ទាំងបួនអ្នកនេះ គ្មានអ្នកណាហ៊ានបញ្ចេញមតិឡេីយ។

ទឹកមុខរបស់ សាវលី បានក្លាយទៅជាការតាំងចិត្តដ៏ត្រជាក់មួយ ហេីយគាត់ក៏បាននិយាយខ្លាំងៗ៖ " ខ្ញុំ សាវលី - តែងតែរស់នៅក្នុងជីវិតនៃភាពត្រឹមត្រូវនិងទៀងត្រង់! ទោះបីខ្ញុំមិនមែនជាសុភាពបុរសពិតក៏ដោយ ក៏ខ្ញុំមិនដែលមើលងាយមនុស្សដែលមានឋានៈទាបជាងខ្ញុំនោះទេ! បេីសម្តីដែលខ្ញុំនិយាយនេះមិនពិតនៅកន្លែងណានុះ សូមឲ្យឋានសួគ៍និងធរណីប្រល័យយកជីវិតខ្ញុំចុះ! "

ពាក្យរបស់ សាវលី គឺហាក់ដូចជាការវាយប្រហារទៅលេីបេះដូងមនុស្សអញ្ចឹង។ ពាក្យមួយមាត់ៗដែលគាត់និយាយចេញមកនុះគឺពោរពេញទៅដោយស្មារតី និងសេចក្ដីសុចរិតយ៉ាងជ្រាលជ្រៅ។ សាវលី គឺមិនត្រឹមតែជាមនុស្សខ្លាំងជាងគេនៅក្នុង«ទីក្រុងរសាត់ពពក»ប៉ុណ្ណោះទេ ប៉ុន្តែភាពស្មោះត្រង់របស់គាត់ក៏ត្រូវបានគេទទួលស្គាល់ផងដែរ! វាមិនចាំបាច់គាត់និយាយពាក្យស្បធ " ឲ្យឋានសួគ៍និងធរណីមកប្រល័យខ្ញុំ " ក៏គេនៅតែជឿជាក់គាត់ដែរ...

" ហាហាហាហា... "

ស្រាប់តែពេលនេះក៏មានសម្លេងផ្ទុះសំណេីចដ៏ក្អាកក្អាយមួយបានលាន់ចេញមក។ សាវយូឡូង ដែលមិនទាន់បាននិយាយនុះ ស្រាប់តែលេចមុខចេញមក។ គាត់ងាកទៅរក សាវលី ហេីយសេីច៖ " នៅក្នុងបញ្ហាមួយនេះ ខ្ញុំ សាវយូឡុង គឺគ្មានសិទ្ធិមកនិយាយ រឺមកចូលជ្រៀតជ្រែកឡេីយ ប៉ុន្តែនៅពេលដែលខ្ញុំបានឮពាក្យសំដីដ៏អស្ចារ្យរបស់លោកគ្រូតាទី៥និយាយនុះ ខ្ញុំមិនអាចទប់ចិត្តបានទៀតទេ... មនុស្សដែលបានបោកបញ្ឆោតគ្រួសារសាវអស់រយៈពេលដប់ឆ្នាំជាង បែរជាអះអាងថាខ្លួនគឺជា 'មនុស្សទៀងត្រង់និងសុច្ចរិតដែលមិនដែលបោកប្រាស់អ្នកដទៃ!' ប្រយោគកំប្លែងមួយនេះគឺវាធំជាងឋានសួគ៍ទៅទៀត! "

បានបោកបញ្ឆោតគ្រួសារសាវទាំងមូលអស់រយៈពេល ១០ ឆ្នាំជាង។

នៅពេលគាត់បានស្តាប់ពាក្យរបស់ សាវយូឡុង ហេីយនឹងមេីលទៅទឹកមុខរបស់គាត់នុះ - ចិញ្ចើមរបស់ សាវឈេី បានធ្លាក់ចុះភ្លាមៗ ហើយប្រផ្នូលមិនល្អមួយបានលេចចេញមកក្នុងបេះដូងរបស់គាត់។

" សាវយូឡុង តើឯងចង់មានន័យអ្វី! " ចិញ្ចេីមរបស់ សាវលី បានជ្រួញ ហើយគាត់សួរដោយសំលេងទាបមួយ។

សាវយុនហាយ ក៏និយាយដោយភាពមឺុងមាត់នៅលេីមុខរបស់គាត់៖ " យូឡុង! លោកគ្រូតាទី៥តែងតែជាមនុស្សដែលមានគុណធម៌និងកិត្យានុភាព។ នៅក្នុងវត្តមានមនុស្សជាច្រេីនដែលនៅទីនេះ ឯងមិនគួរនិយាយពាក្យច្រងេងច្រងាង់ និងមិនដឹងខ្យល់នេះឡេីយ។ "

សាវយូឡុង ក៏ឱនបន្តិច ហេីយពោល៖ " ខ្ញុំសូមពុកកំុភ័យអី ខ្ញុំធានាថា កូនរបស់ពុកនេះមិនហ៊ាននិយាយពាក្យដែលមិនចេះគិតនៅក្នុងពន្លឺថ្ងៃចែសបែបនេះទេ។ "

នាយក៏ក្រឡេកមើលទៅ'សាវលី' ភ្នែករបស់គាត់រួមតូច ហើយគាត់សើចតិចៗ៖ " លោកគ្រូតាទី៥ លោកបានអះអាងថា ខ្លួនគឺជាមនុស្សសុច្ចរិតស្មោះត្រង់ដែលមិនដែលបំភាន់អ្នកដទៃ អញ្ចឹងតេីលោកហ៊ានស្បថដោយដាក់ជីវិតនៃកិត្តិយស និងភាពសិរីរុងរឿងរបស់កូនលោក'សាវយីង'ទេដែលថា... សាវឈេី គឺជាចៅដែលមានឈាមជ័ររបស់លោក!! "