webnovel

ប្រឆាំងនឹងទេវតា (Khmer)

តាមប្រមាញ់ដោយសារតែខ្លួនមានវត្ថុទិព្វប្រឆាំងឋានសួគ៍ យុទ្ធឈេី និងសាវឈេីគឺជាមនុស្សតែមួយដោយមានបទពិសោធន៍ពីរជាតិ។ ការស្អប់របស់ខ្ញុំគឺគ្មានអ្មកណាអាចទ្របានសូម្បីតែមេឃ ខ្ញុំស្លាប់ពេលនេះ ដោយគ្នានក្តីស្រណោះ ព្រោះខ្ញុំគ្មានអ្វីពាក់ព័ន្ធនឹងពិភពលោកនេះទៀតទេ តែស្តាយ.... ** ស្រាប់តែ.... --- I used to read this story before and now I forget. Cause maybe I like it. Let's review it with Khmer this time. And it felt… really wierd.

Tranquil_Leaf · Others
Not enough ratings
33 Chs

ចលនាថ្កេីន(៧)

" សាវឈេី! ឯងចង់មានន័យថាមិច? " លោកគ្រូតាទី១'សាវលីវ' ស្រាប់តែស្រែករោទិ៍៖ " ហ៎ែងកំុប្រាប់អញថា ហ៎ែងចង់បញ្ចាក់ថាម្ចាស់គ្រួសារលួច'ម្សៅបេីកសីល'ខ្លួនឯង ហេីយក៏បន្ទោស សាវលីងស៊ី ជាអ្នកធ្វេីវិញ! ឯងគឺជាមូលហេតុដែល សាវលីងស៊ី មានគំនិតចង់ទៅលួច'ម្សៅបេីកសីល'។ ប្រសិនបេីឯងនៅតែនិយាយពាក្យឥតប្រយោជន៍ដូចនេះទៀត - ឯងគួរតែប្រយ័ត្នផង ប្រយ័ត្នត្រូវទទួលទ័ន្នកម្មជាមួយគ្នាបេីឯងនៅតែមិនថយចេញនុះ! "

" កំុរំជេីបរំជួលចិត្តពេក លោកគ្រូតាទី១។ " សាវឈេី ក៏គ្រវីក្បាលរបស់ខ្លួននិងសេីច ដោយរូបរាងរបស់គាត់មេីលទៅគ្មានបង្ហាញនៃបំណងអាក្រក់៖ " តេីខ្ញុំមានចិត្តមុះមុតចេញពីណាមកដេីម្បីមកហ៊ានចោទម្ចាស់គ្រួសារនុះ - ខ្ញុំគ្រាន់តែបញ្ចេញនូវការសង្ស័យនៅក្នុងចិត្តរបស់ខ្ញុំ ហេីយខ្ញុំក៏ជឿថាមានមនុស្សនៅទីនេះមានចំងល់ដូចគ្នាផងដែរ។ ពួកយេីងទាំងអស់គ្នាបានយល់ច្បាស់ពីចរិតរបស់ម្ចាស់គ្រួសារ ហេីយក៏ងេីយឆ្ងល់ដែរថាតេីហេតុអ្វីបានជាម្ចាស់គ្រួសារគ្រប់គ្រងស្ថានការណ៍មួយនេះ-បែបនេះ។ ពិតណាស់ម្ចាស់គ្រួសារគឺជាមនុស្សត្រឹមត្រូវ។ គាត់ច្បាស់ជាមិនធ្វេីរឿងដែលដូចជា'ច្កែនិងឆ្មា'នេះ ដែលសូម្បីតែពិភពលោកក៏ស្អប់ខ្ពេីមដែរទេ។ ខ្ញុំជឿប្រាកដថាម្ចាស់គ្រួសារនឹងមានការបកស្រាយដោយឥតខ្ចោះ។ តេីខ្ញុំត្រូវអត់ម្ចាស់គ្រួសារ? "

មនុស្សដែលមកពីគ្រួសារសាវ និងគ្រួសារអភិជនរបស់«ទីក្រុងរសាត់ពពក»ដែលនៅទីនេះក៏សម្លឹងទៅគាត់លាក់លៀម... ជនាជន'សាវឈេី'ដែលពួកគេដឹង គឺជាមនុស្សដែលទន់ខ្សោយនិងអៀនខ្មាស - គាត់គឺជាមនុស្សម្នាក់ដែលមានការភ័យខ្លាចសូម្បីតែទៅទំនាក់ទំនងជាមួយអ្នកដទៃ។ ប៉ុន្តែឥឡូវនេះ មិនត្រឹមតែគាត់អាចនិយាយដោយស្មោះត្រង់នៅក្រោមក្រសែភ្នែកឃ្លាំមើលរបស់ហ្វូងមនុស្ស ដែលនៅក្នុងបរិយាកាសនិងស្ថានភាពតានតឹងមួយនេះទេ - ទឹកមុខរបស់គាត់ក៏មិនផ្លាស់ផ្តូរដែរ នៅពេលដែលលោកគ្រូតាទី១ស្រែកដាក់គាត់ក៏ដោយ... សាវឈេី នៅពេលនេះគឺហាក់ដូចជាមនុស្សផ្សេងអញ្ចឹង។

" រឿងដែលដូចជា'ច្កែនិងឆ្មា' ដែលសូម្បីតែពិភពលោកក៏ស្អប់ខ្ពេីម។ " ប្រយោគមួយនេះបានធ្វេីឲ្យមុខរបស់ សាវយុនហាយ ប្រៀបដូចជារមួលក្រពើមួយស្របក់។ គាត់ក៏លេីកក្បាលរបស់គាត់មេីលទៅ សាវឈេី ហេីយនិយាយស្រាលៗ៖ " មិនបាច់ខឹងទេលោកគ្រូតាទី១ វាគឺធម្មតាហេីយចំពោះ សាវឈេី ដែលសួរសំនួរបែបនេះ ហេីយវាក៏ដូចជាអ្វីដែលវានុះនិយាយមែន ដោយប្រាកដណាស់ជាមានមិត្តជាច្រេីនឆ្ងល់នៅរឿងនេះ។ តាមពិតទៅពេលដែលខ្ញុំបានទទួល'ម្សៅបេីកសីល'ពីលោកប្រុសសាវកាលពីម្សិលមេញនុះ ខ្ញុំពិតជាមានគំនិតចង់ទុកវានៅក្បែរខ្លួនរបស់ខ្ញុំមែន។ ក៏ប៉ុន្តែ'ម្សៅបេីកសីល'គឺជាថ្នាំកំរិតខ្ពស់ដ៏មានតម្លៃដែលឲ្យមកពី«បក្សសាវ»។ កំរិតរបស់ថ្នាំមួយកាន់តែខ្ពស់ ផលជំនួយរបស់វាក៏អាចរលាយបាត់កាន់តែលឿនផងដែរ។ "

" នៅក្នុងករណីនៃគ្រឿងផ្សំទ្រព្យមួយនេះ ទោះបីជាផលជំនួយរបស់វាបានបាត់បង់សូម្បីតែបន្តិច ក៏វាជាការបាត់បង់មួយដែលមិនអាចទ្រាំទ្របានដែរ។ ប្រសិនបេីខ្ញុំយកវាមកតាមខ្លួន វានឹងអាចមកប៉ះជាមួយហ្នឹងកម្លាំងធាតុជីវិតដែលមិនបរិសុទ្ធ - ទោះបីជាវាត្រូវមានការការពារដោយប្រអប់ដែលបង្កេីតពី'ឈេីសីលខ្មៅ'ក៏ដោយ ក៏វានៅតែអាចរលាយបាត់បង់ខ្លះៗបានដែរ។ នោះហើយគឺជាមូលហេតុដែលខ្ញុំបានដាក់វានៅក្នុងមន្ទីរពេទ្យ។ ដោយនៅទីនោះគឺត្រូវបានប្រមូលផ្តុំដោយឱសថរុក្ខជាតិជាច្រេីនរាប់ឆ្នាំណាស់មកហេីយ ដូចនេះវាហ្នឹងអាចមាន'ធាតុឱសថ'ប្រមូលផ្តុំផងដែរ - ធាតុរបស់គ្រឿងផ្សំនុះហ្នឹងមិនអាចបាត់បង់ដោយងាយស្រួលទៀតឡេីយ... នេះគឺជាមូលហេតុ។ "

" មូលហេតុមួយទៀតនុះគឺ គ្រួសារសាវរបស់យេីងតែងតែប្រព្រឹត្តិទៅតាមក្បួនតំរានៃច្បាប់។ ខ្ញុំមិនដែលទៅគិតថាហ្នឹងមាន'ចោរសម្បែង'មកនៅទីនេះនុះទេ ហេីយក៏មិនដែលទៅគិតថា នាងហ៊ានមកលួចអំណោយដ៏សំខាន់ដែល«បក្សសាវ»ជូនឯណោះទៀតផង... ប៉ុន្តែទោះបីមានមូលហេតុយ៉ាងណាក៏ដោយ កំហុសនៃការបាត់'ម្សៅបេីកសីល'នៅតែជាការទទួលខុសត្រូវរបស់ខ្ញុំ។ ហេីយខ្ញុំក៏មិនចរចារនុះដែរបេីលោកប្រុសសាវដាក់ទោសមកខ្ញុំនុះ។ "

សាវយុនហាយ ក៏ដកដង្ហេីមធំមួយនាពេលដែលគាត់បញ្ចប់សេចក្តី។

ការពន្យល់របស់ សាវយុនហាយ គឺល្អឥតខ្ចោះទាំងស្រុង។ លោកគ្រូតាទី១ក៏ចាប់ផ្តេីមស្រែកម្តងទៀត៖ " សាវឈេី! ឯងស្តាប់ច្បាស់នៅ? ម្ចាស់គ្រួសារបានដាក់'ម្សៅបេីកសីល'នៅក្នុងមន្ទីរពេទ្យដោយសារតែមូលហេតុដ៏ល្អិតល្អន់របស់គាត់ ហេីយគោលបំណងនុះក៏ចង់ការពារនូវប្រសិត្ថិភាពរបស់'ម្សៅបេីកសីល'ដែរ! តេីមានអ្នកណាទៅគិតថាហ្នឹងមានចោរនៅទីនេះនុះ! ហ៎ែងអស់ពាក្យអីនិយាយនៅ? "

" អ៎ូ អ៎ូ! អញ្ចឹងទេ! " សាវឈេី ក៏ងក់ក្បាល ដែលមេីលទៅហាក់ដូចជាគាត់ពេញចិត្តទៅនឹងការពន្យល់របស់ សាវយុនហាយ ជាខ្លាំង៖ " អាចដឹងពីការក៏កេីតដែលទាក់ទងទៅហ្នឹង'ធាតុឱសថ' ម្ចាស់គ្រួសារពិតជាមានចំណេះដឹងជ្រៅជ្រះណាស់។ អញ្ចឹង សំនួរទីពីរដែលខ្ញុំចង់សួរនុះក៏វាចៃដន្យទាក់ទងទៅនឹងរឿង'ធាតុឱសថ'នេះដែរ។ "

សាវឈេី ក៏សម្រួចកែវភ្នែក នាយបានសេីចតិចៗនិងបន្ត៖ " ទាក់ទងទៅនឹង'ធាតុឱសថ' មន្ទីរពេទ្យរបស់គ្រួសារសាវយេីងបានប្រមូលឱសថរុក្ខជាតិជាច្រើនប្រភេទអស់រយៈពេលជាច្រើនឆ្នាំមកហើយ - នៅទីនុះគឺពិតជាមានគ្រប់គ្រាន់មែន។ បន្ថែមទៀតនុះ ឱសថរុក្ខជាតិដែលមានច្រេីនជាងគេនៅក្នុងមន្ទីរពេទ្យរបស់យេីងគឺជា'ស្មៅស្បៃស្តេីង' - ដោយក្លឹនធាតុឱសថដែលភាយចេញមកពី 'ស្មៅស្បៃស្តេីង'នុះគឺវារាង'ឆ្អាបក្រអូប'។ "

" ម្ចាស់គ្រួសារក៏បានដឹងដែរថា ប្រអប់ដែលបានផ្ទុក'ម្សៅបេីកសីល'នុះគឺធ្វេីចេញមកពី'ឈេីសីលខ្មៅ' ហេីយ'ឈេីសីលខ្មៅ'នេះគឺពិតជាមានការការពារល្អណាស់ក្នុងការកំុឲ្យប្រសិត្ថិភាពរបស់ថ្នាំបាត់បង់ចេញទៅខាងក្រៅ - អញ្ចឹងតេីម្ចាស់គ្រួសារដឹងថា តេីមូលហេតុអ្វីបានជាឈេីប្រភេទនេះអាចការពារប្រសិត្ថិភាពរបស់ថ្នាំទេ... ហ្នឹងហេីយ តាមពិតទៅមូលហេតុនុះគឺជារឿងធម្មតាប៉ុណ្ណោះ។ "

" 'ឈេីសីលខ្មៅ'គឺមានសម្ថភាពយ៉ាងអស្ចារ្យទៅលេីការស្រូបយកភាពល្អិតតូចៗ - ដូច្នេះនៅពេលដែលមាន'ធាតុឱសថ'នៅជំុវិញមកប៉ះលេី'ឈេីសីលខ្មៅ'នុះ ពួកវានឹងបានត្រូវស្រូបចូល ហើយក៏ពិបាកនៅក្នុងការសាយភាយចេញវិញដែរ។ នៅពេលដែលផ្ទៃរបស់វាត្រូវបានស្រូបពេញលេញអស់ហេីយ ទោះកម្លាំងនៃរុក្ខជាតិនុះចង់ខ្ចាត់ខ្ចាយចេញវិញក៏វាមិនងាយស្រួលនុះដែរ។ ខ្ញុំជឿថាចំពោះអ្នកដែលមានចំណេះដឹងតិចតួចខាងវេជ្ជសាស្រ្តក៏អាចយល់ពីទ្រឹស្តីមួយនេះដែរ។ "

មនុស្សច្រេីនអ្នកនៅទីនេះបានងក់ក្បាលស្ងាត់ៗ។

" ដូច្នេះប្រសិនបេីប្រអប់'ឈេីសីលខ្មៅ'បានដាក់នៅក្នុងមន្ទីរពេទ្យអស់មួយអំឡុងពេលនុះ - ផ្ទៃខាងក្រៅរបស់វាច្បាស់ជាបានស្រូបយក'ធាតុឱសថ'ដែលនៅទីនោះបានជាច្រេីនបរិមាណផងដែរ។ យោងទៅតាមធម្មជាតិរបស់'ឈេីសីលខ្មៅ' វាគឺអាចស្រូបយកលឿន ប៉ុន្តែសាយភាយចេញវិញយឺត - អញ្ចឹងទោះបីជាវាបានដកចេញពីមន្ទីរពេទ្យក៏ដោយ យេីងក៏អាចនៅហិតក្លិនរបស់'ធាតុឱសថ'វាបានដែរ ថ្វីតែកន្លងពេលវេលានុះហួសផុត២-៣ថ្ងៃក៏ដោយ... ដែលជាក្លិនក្រអូបឆ្អាបរបស់'ស្មៅស្បៃស្តេីង'នុះ... "

បន្ទាប់ពីការនិយាយផុតទៅហេីយ ទឹកមុខរបស់ សាវយុនហាយ ក៏បានផ្លាស់ប្តូរបន្តិច។

សាវឈេី បានវិភាគច្បាស់ថា សាវយុនហាយ នឹងមិនអាចទៅដាក់'ម្សៅបេីកសីល'នៅក្នុងមន្ទីរពេទ្យនុះទេ ដោយសារតែប្រសិនបេី'ម្សៅបេីកសីល'បាត់មែន គាត់នឹងត្រូវបានយំឡេីងធ្លាក់ភ្នែកបាត់ទៅហេីយ... ហេីយ សាវយុនហាយ ពិតជាមិនបានទុក'ម្សៅបេីកសីល'នៅក្នុងមន្ទីរពេទ្យមែន។ ចំពោះគ្រូពេទ្យ'សាវគូ'ដែលនៅទីនោះ ដោយនៅក្រោមការគាបសង្កត់របស់«បក្សសាវ» សាវគូ មិនអាចធ្វេីអ្វីចេញនុះទេ។

" ខ្ញុំរំពឹងថា តេីម្ចាស់គ្រួសារហ៊ានយកប្រអប់មកឲ្យពួកយេីងហិតដែរឬទេ ដេីម្បីឲ្យដឹងថាហ្នឹងមានក្លិននុះដែរឬអត់? " សាវឈេី និយាយដោយសេីចតិចៗ។

" សាវឈេី! វាដូចជាការគិតមែន ឯងនៅហ៊ានសង្ស័យម្ចាស់គ្រួសារទៀត - ពិតជាហេីនខ្លាំងណាស់។ " មុនពេលដែល សាវយុនហាយ អាចនិយាយបាននុះ សាវលីវ ក៏បានផ្ទុះភាពស្លន់ស្លោម្តងទៀត៖ " ដេីម្បីចង់ការពារមីងរបស់ឯង ឯងហ៊ានបង្ខំសួរចម្លេីយម្ចាស់គ្រួសារដល់ថ្នាក់នេះ វាគឺគួរឲ្យអស់សំណើចណាស់! មិនសមហេតុផល! ជាច្រេីនឆ្នាំមកនេះ គ្រួសារសាវរបស់យេីងគឺពិតជាបានចិញ្ចឹមឯងដោយឥតប្រយោជន៍មែន - ហេតុអីឯងមិនដកថយ!! "

" ហឹសៗ មិនបាច់ចាំរំជួលចិត្តពេកទេ លោកគ្រូតាទី១។ ទំនាក់ទំនងរវាងមីងនិងក្មួយរបស់ពួកគេតែងតែមានភាពជិតស្និទ្ធ ហេីយការព្យាយាមដេីម្បីរកវិធីដោះសាររបស់វានេះក៏សមហេតុផលដែរ។ ម្យាងវិញទៀតនុះ អ្វីដែលវានិយាយក៏មានមូលហេតុនិងមានភាពត្រឹមត្រូវផងដែរ។ បេីវាចង់ដឹងតេីមានអ្វីជាបញ្ហានៅលេីប្រអប់នេះ យេីងគ្រាន់តែបង្ហាញវាទៅ គឺជាការស្រាច់។ ក៏ប៉ុន្តែ 'ឈេីសីលខ្មៅ'និង'ម្សៅបេីកសីល'គឺជាវត្ថុទ្រព្យដ៏មានតម្លៃ អញ្ចឹងតេីយេីងមិចហ្នឹងអាចឲ្យអ្នកផ្សេងមកប៉ះដោយងាយស្រួលនុះ។ "

សាវយុនហាយ បានបែរមុខទៅរក សាវកួនយុន បន្ទាប់ពីគាត់បាននិយាយចប់ ហេីយគាត់ក៏បន្តដោយការគោរព៖ " ដូច្នេះ តេីយេីងអាចរំខានដល់លោកប្រុសសាវឲ្យធ្វេីជាសក្សីបានទេ។ ខ្ញុំជឿថាប្រសិនបេីជាលោកប្រុសសាវនុះ សម្តីរបស់លោកនឹងធ្វើឲ្យមហាជនដែលនៅទីនេះមានភាពជឿជាក់ខ្លាំងជាងអ្នកផ្សេងទៅទៀត។

សាវឈេី បានចំអកនៅក្នុងចិត្តរបស់ខ្លួន ប៉ុន្តែទឹកមុខរបស់គាត់មិនបានផ្លាស់ប្តូរនុះទេ ហេីយនាយក៏ងក់ក្បាល៖ " ប្រកដណាស់ ប្រសិនបេីជាលោកប្រុសសាវ គាត់គឺជាអ្នកដែលអាចជឿជាក់បាន។ តេីលោកប្រុសសាវអាចមានជាកិត្តិយសដេីម្បីហិតក្លិនដែលនៅលេីប្រអប់នុះបានទេ? ដេីម្បីបំបាត់ចំងល់ដែលមាននៅក្នុងចិត្តរបស់ខ្ញុំ? "

កែវភ្នែករបស់ សាវកួនយុន និងសាវយុនហាយ ក៏បានប៉ះគ្នា។ ដំណេីរគ្នាផងដែរ ពួកគេទាំងពីរអ្នកគិតថា វាមិនដែលអ៎ាល្ងេី សាវឈេី នេះអាចដឹងថាពួកគេទាំងពីរបានសហការជាមួយគ្នាតាំងពីដំបូងនុះទេ។ សាវកួនយុន បានកាន់ប្រអប់នុះនៅក្នុងដៃ - នាយញញឹមមើលងាយ ហេីយក៏តប៖ " ការសង្ស័យនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។ បេីអញ្ចឹងទៅហេីយ ចាំខ្ញុំហិតឲ្យដឹងតាមសំណូមពរ។ "

បន្ទាប់ពីនិយាយចប់ សាវកួនយុន ក៏លេីកប្រអប់របស់'ម្សៅបេីកសីល'នុះដាក់នៅកៀកច្រមុះ ហេីយក៏ធ្វេីជាហិតដោយយកចិត្តទុកដាក់។ ចិញ្ចេីមរបស់គាត់ក៏ជ្រួញ ហេីយនាយក៏និយាយ៖ " ទោះបីជាក្លិននុះមិនសូវខ្លាំងមែន តែវាគឺពិតជាមានក្លិនក្រអូបហេីយរាងឆ្អាបមែន។ "

គាត់ក៏បានជ្រួញភ្នែក ហើយនិយាយដោយព្រងើយកណ្តើយ៖ " លោកគ្រូតាទី១មកហិតដែរមក ដេីម្បីកំុឲ្យអ្នកខ្លះគេថា ខ្ញុំហ្នឹងមានដៃជេីងជាមួយនឹងម្ចាស់គ្រួសារ។ "

" តេីវាមិចហ្នឹងអាចទៅរួចទៅ ដែលមនុស្សមានថានៈស្មេីហ្នឹងលោកប្រុសសាវ មកខ្វល់ជាមួយនឹងការភូតកុហក់យេីងនុះ? " លោកគ្រូតាទី១'សាវលីវ'ក៏ស្រាប់តែរំភេីបអារម្មណ៍ គាត់ក៏ឆ្ពោះទៅមុខ ហេីយក៏ហិតដោយខ្លាំងមួយ។ គាត់ក៏ងក់ក្បាលរបស់ខ្លួន៖

" ត្រូវហេីយ វាពិតជាមានក្លិនក្រអូបហេីយរាងឆ្អាបមែន។ " គាត់ក៏សម្លឹងមេីលជំុវិញ និងតម្លេីងសម្លេង៖ " ហ៎ែងចង់និយាយអីទៀត សាវឈេី? លោកប្រុសសាវនិងម្ចាស់គ្រួសារបានផ្តល់មុខឲ្យឯងដែលខ្ពស់ធៀបដល់ឋានសួគ៍ទៅហេីយ ប្រសិនបេីឯងនៅតែរំខានមិនចេះចប់បែបនេះទៀត ចាំមេីលខ្ញុំនឹងដេញចាត់ការឯងដោយផ្ទាល់តែម្តង។ "

" វ៎ូ ទប់អារម្មណ៍សិនលោកគ្រូតាទី១។ " សាវឈេី ក៏បានបក់ដៃ - ទៅលេីចុះក្រោមៗ ហេីយនាយមានទឹកមុខចម្លែកម្យាង៖ " ទាំងលោកប្រុសសាវនិងលោកគ្រូតាទី១បែរជាហិតចេញក្លិនក្រអូបឆ្អាប នេះ នេះ នេះ... *ក្អក ក្អក* តាមពិតទៅខ្ញុំអត់បានប្រយ័ត្នមេញ ទេីបខ្ញុំបាននិយាយខុស... លោកប្រុសសាវដែលមានថានៈជាអភិជននុះ គឺពិតណាស់ហ្នឹងបានប៉ះតែជាមួយតែគ្រឿងផ្សំដែលមានកំរិតខ្ពស់ៗប៉ុណ្ណោះ។ ហេីយចំពោះឱសថរុក្ខជាតិធម្មតាៗដែលដូចជា'ស្មៅស្បៃស្តេីង'នេះ លោកប្រាកជជាខ្ជិលនឹងមេីលវាផង។ "

" ម្ចាស់គ្រួសារនិងលោកគ្រូតាទី១បានដាក់ចិត្តទៅលេីការហាត់សីល ហេីយក៏មិនដែលខ្វល់ពីចំណេះដឹងវេជ្ជសាស្រ្តដ៏ដុនដាបមួយនេះដែរ។ អញ្ចឹងអ្នកទាំងពីរគឺប្រាកដណាស់មិនសូវដែលទៅមន្ទីរពេទ្យនុះទេ ដូច្នេះអ្នកមិនដឹងថា 'ស្មៅស្បៃស្តេីង'គឺមិនមានក្លិនក្រអូបឆ្អាបនុះទេ ក្លិនពិតរបស់វានុះគឺក្រអូបចត់។ អ្នកទាំងអស់គ្នាអាចដឹងបាន ប្រសិនបេីអ្នកទៅហិតនៅឯមន្ទីរពេទ្យ... អ៎េ? ហេីយបែរជាលោកប្រុសសាវនិងលោកគ្រូតាទី១ហិតទៅចេញក្លិនក្រអូបឆ្អាបទៅវិញ នេះខ្ញុំដូចជាមិនសូវយល់មិចមិនដឹង។ បេីមានអ្នកណានៅទីនេះអាចដឹង តេីអាចមកជួយពន្យល់ខ្ញុំបន្តិចបានទេ? "

គ្រាពេលដែលសម្តីនុះបាននិយាយចប់ហេីយ ទឹកមុខរបស់ហ្វូងមនុស្សបានផ្លាស់ប្តូរ ដែលហាក់ដូចជាចាប់បាននូវការពន្យល់មួយនេះ - ចំណែកឯ សាវកួនយុន សាវយុនហាយ និងលោកគ្រូតាទី១វិញ ទឹកមុខរបស់ពួកគេក៏ស្រាប់តែក្លាយទៅជាតឹងត្អឹង... ទោះបីជាមួយភ្លែតមែន មនុស្សជាច្រេីនបានឃេីញនូវការផ្លាស់ប្តូរនេះ។ ទន្ទឹមនឹងនេះ សិស្សរបស់គ្រួសារសាវដែលភាគច្រេីននៅក្នុងមន្ទីរពេទ្យនុះ ហេីយក៏ដឹងពីក្លិនរបស់'ស្មៅស្បៃស្តេីង'ដែរ ក៏បានសម្លឹងមេីលភ្លឹសៗ...

បេះដូងរបស់មនុស្សជាច្រើនបានចាប់ផ្តើមលោតយ៉ាងខ្លាំង...

ពួកគេចាប់ផ្តេីមដឹងថា បរិយាកាសមួយនេះគឺខុសប្លែកពីមុន...

" សាវឈេី! ហ៎ែងនៅតែមិនបិទមាត់ទៀតហ៎េស ម៎ាអាក្មេង... មិនត្រឹមតែឯងជាមនុស្សឥតបានការ ក្នុងការការពារ សាវលីងស៊ី - តែឯងហ៊ានដល់ថ្នាក់មកសួរនាំម្ចាស់គ្រួសារ និងលោកប្រុសសាវទៀត! ខ្ញុំឃេីញថាឯងមានចេតនាចង់លេងសេីចជាមួយពួកយេីង ហេីយក៏នៅតែបន្តនិយាយប៉ប៉ាច់ប៉ប៉ោច់នូវសម្តីមិនសមហេតុសមផលមួយនេះទៀត! " មុខរបស់ សាវលីវ ក៏ក្លាយជាផេះ ហេីយគាត់ក៏បានបង្ហាញពន្លឺដ៏កំហែងមួយនៅក្នុងភ្នែករបស់គាត់៖

" លោកប្រុសសាវ ម្ចាស់គ្រួសារ មិនបាច់ស្តាប់នូវសម្តីដែលមិនសមហេតុផលរបស់វានេះទេ! ប្រសិនបេីភាពពិតនៃបញ្ហាបានបង្ហាញមកហេីយ យើងមិនចាំបាច់ខ្ជះខ្ជាយពេលវេលារបស់យេីងទៀតទេ។ 'សាវឈេី' អាក្មេងនេះ - វាមិនត្រឹមតែចង់ការពារជនល្មេីសនុះទេ វាថែមទាំងចង់មកទំលាក់កំហុសទៅលេី លោកប្រុសសាវ និងម្ចាស់គ្រួសារទៀត។ វាគួរតែត្រូវទទួលពិន័យ!! "

ខណៈណាដែលពួកគេមិនថ្លង់នុះទេ គេនឹងអាចឮច្បាស់ថាសម្តីរបស់ សាវលីវ គឺមានភាពអាម៉ាស់នៅក្នុងកំហឹងរបស់គាត់។ ចំណែកឯប្រធានបទអំពី'ក្លិន'វិញ គាត់បានជៀសវាងនូវបញ្ហាមួយនេះទាំងស្រុង ដោយមិនបានផ្តល់នូវការពន្យល់នុះឡេីយ។

" ប្រសិនបេីលោកគ្រូតាទី១មិនចង់ឮពាក្យឥតសមហេតុសមផលរបស់ខ្ញុំនេះទេ អញ្ចឹងខ្ញុំសូមនិយាយឲ្យឆាប់ចប់។ ចំពោះសំនួរចុងក្រោយរបស់ខ្ញុំនុះ ខ្ញុំចង់សួរទៅកាន់មិត្ត'សាវជូវ'ដែលមកពី«បក្សសាវ»។ នេះគឺជាសំណួរដែលសាមញ្ញបំផុត ហើយខ្ញុំក៏រំពឹងថាលោកនឹងអាចឆ្លើយវាដែរ។ ប្រសិនបើលោកអាចឆ្លើយវាបានមែន អញ្ចឹងខ្ញុំនឹងសារភាពថាមីងតូចរបស់ខ្ញុំគឺពិតជាបានលួច'ម្សៅបើកសីល'នេះមែន ហេីយខ្ញុំនឹងមិននិយាយពាក្យត្អូញត្អែរទៀតទេ។ ទោះបីជាអ្នកចង់ដាក់ទោសទៅលេីមីងតូចរបស់ខ្ញុំ ឬមួយក៏ខ្ញុំក៏ដោយ! "

ដោយមិនចាំការតបពី សាវយុនហាយ និងអ្នកដទៃ - កែវភ្នែករបស់ សាវឈេី ក៏មេីលឆ្ពោះទៅកាន់មុខដែលដូចជាខ្មោចរបស់'សាវជូវ'។ ទឹកមុខរបស់គាត់គឺនៅតែស្រទំុ ប៉ុន្តែភ្នែករបស់គាត់ក្លាយទៅជាមុតស្រួច - ពាក្យសម្តីដែលគាត់និយាយគឺហាក់ដូចជាស្នូរគង៖ " សាវជូវ លោកនិយាយថា'ម្សៅបេីកសីល'បានរកឃេីញនៅក្រោមខ្នោយក្នុងបន្ទប់របស់មីងតូចខ្ញុំ។ អញ្ចឹងតេីលោកអាចប្រាប់ខ្ញុំបានទេថា តេីគ្រែដែលនៅក្នុងបន្ទប់របស់មីងតូចខ្ញុំនុះបែរមុខទៅខាងកេីតឬមួយក៏ខាងលិច? តើខ្នើយមានពណ៌អ្វី? ហើយខ្នេីយនុះដាក់នៅចុងខាងត្បូង ឬចុងខាងជើង? "

ទឹកមុខរបស់ សាវជូវ ក៏ស្រាប់តែរឹងកំព្រិស ហេីយទឹកមុខរបស់ សាវកួនយុន និង សាវយុនហាយ វិញក៏ក្លាយទៅជាអាក្រក់មេីលមិនចង់កេីត។

" ប្រសិនបេីលោកពិតជាបានទៅបន្ទប់របស់មីងខ្ញុំមែន ហេីយរកឃេីញ'ម្សៅបេីកសីល'នៅក្រោមខ្នោយនុះ អញ្ចឹងសំនួរនេះគឺច្បាស់ជាងាយស្រួលសំរាប់លោកហេីយ... ម៎ោ ប្រាប់ចម្លេីយខ្ញុំមក លោកគឺគ្រាន់តែនិយាយវាប៉ុណ្ណោះ បន្ទាប់មកខ្ញុំនិងមីងតូចខ្ញុំនឹងសារភាពកំហុសភ្លាម។ បាទ ហេីយខ្ញុំក៏ដឹងដែរថា លោក លោកប្រុសសាវ ម្ចាស់គ្រួសារ និងលោកគ្រូតាដែលនៅទីនេះក៏ចង់ដោះស្រាយករណីនេះឲ្យឆាប់រហ័សផងដែរ ហេីយចាប់ផ្តេីមកម្មវិធីគោលវិញ - ខ្ញុំនិយាយត្រូវអត់? ដូច្នេះលោកគួរតែប្រញាប់ប្រញាលប្រាប់យេីងមក។ វាគឺជារឿងអាក្រក់ណាស់ដែលពន្យាពេលវេលារបស់ម្ចាស់លោក ហេីយហ្នឹងអ្នកផ្សេងទៀតដែលនៅទីនេះ... និយាយមក? និយាយមក... អីគេ? ហេតុអ្វីបានជាលោកមិនឆ្លេីយហ្នឹងខ្ញុំ? ក្រែងលោកពិតថាខ្លួនបានទៅបន្ទប់របស់មីងតូចខ្ញុំហ៎េស? ហេតុអីក៏លោកមិនអាចឆ្លេីយនូវសំនួរស្រួលៗបែបនេះ? "

" កំុប្រាប់ខ្ញុំថា... តាំងពីតំបូងមក លោកមិនដែលបានទៅបន្ទប់របស់មីងតូចខ្ញុំ? ប៉ុន្តែលោកបានទទួលស្គាល់ថាខ្លួនបានរកឃេីញ'ម្សៅបេីកសីល'នៅក្រោមខ្នោយរបស់មីងតូចខ្ញុំ... ចុះតេីរឿងហ្នឹងចេញមកពីណា? ហ៎ាស!? តេីលោកធ្លាប់បានហាត់រៀន«ស្នៀតព្រេងចាប់មាន់មួយពាន់យោជន៍»មែន? "

『 ១ យោជន៍ = ១៦ គីឡូម៉ែត្រ 』