webnovel

ប្រឆាំងនឹងទេវតា (Khmer)

តាមប្រមាញ់ដោយសារតែខ្លួនមានវត្ថុទិព្វប្រឆាំងឋានសួគ៍ យុទ្ធឈេី និងសាវឈេីគឺជាមនុស្សតែមួយដោយមានបទពិសោធន៍ពីរជាតិ។ ការស្អប់របស់ខ្ញុំគឺគ្មានអ្មកណាអាចទ្របានសូម្បីតែមេឃ ខ្ញុំស្លាប់ពេលនេះ ដោយគ្នានក្តីស្រណោះ ព្រោះខ្ញុំគ្មានអ្វីពាក់ព័ន្ធនឹងពិភពលោកនេះទៀតទេ តែស្តាយ.... ** ស្រាប់តែ.... --- I used to read this story before and now I forget. Cause maybe I like it. Let's review it with Khmer this time. And it felt… really wierd.

Tranquil_Leaf · Otras
Sin suficientes valoraciones
33 Chs

ចលនាថ្កេីន(៦)

ទីធ្លាទី៦៦ គឺជាទីធ្លាដែល សាវលីងស៊ី រស់នៅ។ ដោយជាអ្នកដែលរស់នៅក្នុងតំបន់គ្រួសារជាមួយគ្នា ពួកគេស្គាល់ច្បាស់ណាស់ទីធ្លាដែលនៅទីនុះ។ ពេលដែលឮពាក្យ'ទីធ្លាទី៦៦' ពួកគេក៏ចាប់ផ្តេីមគិតពីម្ចាស់របស់វា។

ហ្វូងមនុស្សក៏បានដេីរជាសឆ្ងាយចេញពី សាវលីងស៊ី ដែលនេះក៏បានបង្ហាញពីកន្លែងរបស់នាងយ៉ាងច្បាស់ក្រលែត។ ទឹកមុខរបស់ សាវលី បានផ្លាស់ប្តូរ ហេីយចិញ្ចេីមរបស់ សាវឈេី ក៏ចាប់ផ្តេីមជ្រួញ។ ទឹកមុខរបស់គាត់ក៏ភ្លាមៗបានក្លាយទៅជាស្រអាប់ដែលមិនអាចប្រៀបផ្ទឹមបាន ហេីយនាយក៏ដេីរទៅមុខ រួចក៏ឈរនៅពីមុខ សាវលីងស៊ី។ រលកនៃហិង្សាបានផ្តុំនៅក្នុងទ្រូងរបស់គាត់ ដែលវាហាក់សឹងនឹងផ្ទុះ។

រហូតទៅដល់ពេលដែល សាវជូវ បង្ហេីបពាក្យថា'ទីធ្លាទី៦៦' ទេីប សាវឈេី បានយល់ច្បាស់ពីអារម្មណ៍ដែលមិនចុះសម្រុង ដែលគាត់ធ្លាប់មានពីមុនមកមួយសម្ទុះនេះ!

ពីមុននោះ មានមនុស្សជាច្រេីនបានឈរផ្តុំក្បាលគ្នា-ជាប់ៗគ្នា។ ដោយហេតុនេះហេីយទេីប សាវកួនយុន មិនអាចដូចជាចង្អុលបង្ហាញពីកន្លែងឈររបស់ សាវលីងស៊ី នុះទេ។ ប៉ុន្តែឥឡូវនេះគឺច្បាស់ណាស់គាត់អាចមេីលបានចំល្អជាទីគាប់ចិត្ត។ រំពេចភ្លាមនេះ ភ្នែករបស់គាត់ក៏បានបញ្ឆេះឲ្យចេញពន្លឺ ដែលមេីលទៅចាំងដូចជាចចកដ៏កាចសាហាវមួយ។ ក្មេងស្រីនេះមិនស្អាតដូចជា សៀគីងយូ ប៉ុន្មាននុះទេ ប៉ុន្តែនេះគឺជាស្រ្តីក្មេងពេញលក្ខណៈ។ នាងគឺបានកេីតដោយធម្មជាតិជាមួយនឹងភ្នែកដ៏ភ្លឺថ្លានិងធ្មេញដ៏សស្អាត ភាពឆេីតឆាយដែលគួរឲ្យទាក់ទាញ ហេីយនឹងមានមុខដែលបង្ហាញមកនូវសេចក្តីទន់ភ្លន់ ស្រស់សោភា និងគួរឲ្យសម្រេីបចិត្ត។ ជាពិសេសគឺជាភ្នែករបស់នាង ដែលឥឡូវនេះកំពុងតែពោរពេញទៅដោយការភ័យខ្លាចនិងព្រួយបារម្ភ ដែលនេះគឺហាក់ដូចជាបានឆ្លុះបញ្ចាំងទៅនឹង ទឹកមួយថ្លុកនៅរដូវផ្ការីកដែលបានផុសចចាំងចេញមកទៅខាងក្រៅ - ភ្លឺថ្លា ច្បាស់ដូចកញ្ចក់ និងមេីលទៅរស់រវេីកផងដែរ។

សាវកួនយុន ក៏បានបង្ខំលេបទឹកមាត់ខ្លួនឯង ដោយបេះដូងរបស់គាត់បានក្រឡាប់ផ្កាប់ផ្ងារ និងរង្គេី... សាវយូឡុង ពិតជាមិនបានកុហក់អញមែន! ទោះបីជា សាវលីងស៊ី រាងចាញ់ សៀគីងយូ បន្តិចមែន តែបេីមេីលទៅកាន់សម្ផស្សរបស់នាងនុះ វាគឺមិនចាញ់ប៉ុន្មាននុះទេ។ ដោយយ៉ាងណានុះ ឱជារសរបស់នាងគឺច្បាស់ណាស់នឹងល្អប្រសេីរដូចគ្នា។ ថែមទៀត នៅពេលដែលនាងពេញអាយុទៅ នាងក៏ច្បាស់ជាមិនចាញ់ សៀគីងយូ ប៉ុន្មាននុះដែរ... បន្ទាប់ពីខ្ញុំបានមកកន្លែងដូចជាទឹកភក់មួយនេះ ខ្ញុំបែរជាបានជួបនឹងស្រីស្អាតពីរនាក់ ដែលនេះគឺអាចថាជាសម្រស់ប្រឆាំងនឹងពិភពលោក។ នេះគឺហាក់ដូចជាកាដូរបស់ឋានសួគ៍ដែលបានឲ្យមកខ្ញុំ ដោយសារតែដំណេីរដ៏វែងឆ្ងាយនិងយាប់យ៉ៅមួយនេះអញ្ចឹង។

សាវកួនយុន ចាប់ផ្តេីមមានអារម្មណ៍ថា ការដែលខ្លួនបដិសេធមិនចង់មកគ្រួសារសាវពីមុននុះគឺពិតជាការសម្រេចចិត្តដ៏ឡប់ឡែមួយមែន... ហេងវិញដែលគាត់មិនអាចប្រឆាំងទៅនឹងបញ្ជារបស់ឳពុកគាត់ ដោយចុងក្រោយនុះគឺត្រូវមកទីនេះដោយស្តាប់បង្គាប់។

" សាវលីងស៊ី... មិចបានជាឯងវិញ!? "

បន្ទាប់ពីឃេីញថាជា សាវលីងស៊ី ទឹកមុខរបស់ សាវយុនហាយ ដំបូងគឺភ្ញាក់ផ្អេីល បន្ទាប់មកគឺគាំង ហេីយចុងក្រោយគឺមិនគួរឲ្យជឿ។

" មិនមែនជាខ្ញុំទេ! ម្ចាស់គ្រួសារ... គឺពិតជាមិនមែនខ្ញុំទេ! " សាវលីងស៊ី បានគ្រវីក្បាលរបស់នាងយ៉ាងខ្លាំង ដោយទឹកមុខគួរឲ្យរន្ធត់បានបង្ហាញនៅលើមុខរបស់នាង។ នាងគឺមានគំនិតចង់ទៅលួច'ម្សៅបេីកសីល'មែនកាលពីយប់មេញនុះ ប៉ុន្តែបន្ទាប់ពីត្រូវចាប់បានដោយ សាវលី នាងក៏គោរពគាត់ ហេីយចូលទៅក្នុងបន្ទប់និងដេកវិញ... នាងគឺពិតជាមិនបានដឹងពីអ្វីទាំងអស់អំពីចោរកម្មក្នុងការលួច'ម្សៅបេីកសីល'នេះទេ។

" អ៎ូ ខ្ញុំមិននឹកស្មានថាចោរដែលព្រហេីននុះគឺបែរជាក្មេងស្រីទៅវិញ។ " សាវកួនយុន និយាយរបៀបជាអាថ៌កំបាំង៖ " ប៉ុន្តែខ្ញុំបាននិយាយហេីយៗ ទោះអ្នកនុះជាអ្នកណាក៏ដោយ ក៏ខ្ញុំមិនលេីកលែងឲ្យស្រួលៗដែរ! "

" អ៎ា! សាវលីងស៊ី ហេតុអីបានជាឯងទៅវិញ... អាចមានបំណង និងធ្វេីរឿងដែលព្រហេីនបែបនេះ?! ប្រអប់'ម្សៅបេីសីល'នេះគឺជាវត្ថុទ្រព្យដែល«បក្សសាវ»ខំធ្វេីដំណេីររាប់រយគីឡូម៉ែត្រដេីម្បីយកមកឲ្យពួកយេីង! រឿងនេះ តេីខ្ញុំអាច... ធ្វេីយ៉ាងមិចទៅ? " សាវយុនហាយ ក៏បានស្រែកថ្ងូរយ៉ាងខ្លាំងជាមួយនឹងរូបរាងនៃភាពសោកសៅបំផុត។

" ម្ចាស់គ្រួសារ! គឺពិតជាមិនមែនខ្ញុំមែន។ ខ្ញុំគឺមិនមែនជាអ្នកដែលលួចវានុះទេ! វាគឺប្រាកដជា... ប្រកដជាមានកំហុសនៅកន្លែងណាមួយ! វាគឺពិតជាមិនមែនខ្ញុំនុះទេ! " សាវលីងស៊ី ក៏បានគ្រវីក្បាលរបស់នាងម្តងហើយម្តងទៀត នៅលេីផ្ទៃមុខរបស់នាងឥឡូវនេះគឺមេីលទៅស្លេកស្លាំងជាអនេក។

សាវកួនយុន ស្រាប់តែនិយាយជាមួយនឹងសម្លេងដ៏ខឹងនិងតឹងរឹង៖ " ប្រអប់របស់«ម្សៅបេីកសីល»នេះគឺបានរកឃេីញនៅក្រោមខ្នេីយរបស់ឯង។ ប្រសិនបេីឯងមិនបានលួចវាទេ តេីវាមានស្លាបចេះហោះទៅកន្លែងហ្នឹងខ្លួនឯងដែរអី? នាងតូច ខ្ញុំបានទុកឱកាសឲ្យនាងបកស្រាយពីបទល្មេីសរបស់ខ្លួនពីមុនមក។ តែនេះគឺជានាងទេដែលមិនចាប់យកឱកាសនុះ។ ឥឡូវនេះ យេីងមានភស្តុតាងបញ្ជាក់ និងភ្នែកមនុស្សជាច្រេីនអ្នកដែលមកពីខាងក្រៅគ្រួសារសាវធ្វេីជាសាក្សី តេីឯងចង់នៅហ៊ានបដិសេធទៀត? តាមមេីលទៅឯងនៅតែមិនសារភាពទេ បេីឯងមិនទទួលនូវទណ្ឌកម្មធ្ងន់ធ្ងរទេនុះ! "

" ទទួលនូវទណ្ឌកម្មធ្ងន់ធ្ងរ " ពាក្យប្រាំឃ្លានេះបានធ្វេីឲ្យខ្លួនទាំងមូលរបស់ សាវលីងស៊ី ក្លាយទៅជាវង្វេងទប់ខ្លួនមិនចង់បាន។ ប្រសិនបើវាមិនមាន សាវឈេី មកទ្រនាងភ្លាមៗទេនុះ នាងគឺប្រហែលជាដួលនៅលើដីរួចទៅហើយ។ សម្លេង*ក្រិក*បានលាន់ចេញពីម្រាមដៃរបស់ សាវឈេី ជាដរាបនៅពេលដែលនាយក្តាបវានុះ។ គាត់ក៏មេីលដោយយកចិត្តទុកដាក់ទៅ សាវកួនយុន ហេីយខ្លួនទាំងមូលរបស់គាត់ បានជាលេីកដំបូងតាំងពីពេលដែលគាត់មកដល់ទីនេះ - បញ្ចេញនូវធាតុនៃការចង់សម្លាប់... ពិត!

" លោកប្រុសសាវ សូមលោកទប់អារម្មណ៍! " សាវយុនហាយ ក៏ឈានទៅមុខ ហេីយក៏លត់ជង្គង់ម្ខាង។ គាត់ក៏និយាយដោយអង្វរ៖ " ទង្វេីដែល សាវលីងស៊ី បានធ្វេីនេះគឺពិតជាមិនអាចអនុគ្រោះឲ្យបានមែន ប៉ុន្តែ... ប៉ុន្តែនាងគឺមិនមែនជាមនុស្សអាក្រក់នុះទេ។ នៅក្នុងគ្រួសារសាវ នាងគឺជាមនុស្សដែលមានគេចូលចិត្តច្រេីន។ រឿងពិតដែលនាងនឹងទៅលួច«ម្សៅបេីកសីល»នុះ គឺបានពាក់ព័ន្ធនឹងផលវិបាកមួយចំនួន... "

" ផលវិបាក? ផលវិបាកអីគេ? " សាវកួនយុន ក៏សួរជាមួយនឹងទឹកមុខដ៏ខ្មៅងងឹត។

សាវយុនហាយ ក៏បានប្រេីកែវភ្នែករបស់គាត់ដេីម្បីចង្អុលបង្ហាញពី សាវលីងស៊ី និង សាវឈេី ដែលឥឡូវនេះគឺកំពុងតែឈរនៅកន្លែងជាមួយនឹងគ្នា។ គាតក៏មាននិយាយដោយទឹកមុខវិប្បដិសារី៖

" សាវលីងស៊ី គឺជាកូនស្រីតែមួយគត់របស់លោកគ្រូតាទី៥ ហេីយនាងក៏មានក្មួយប្រុសម្នាក់ឈ្មោះ'សាវឈេី' ដែលមានអាយុលេីសនាង១ឆ្នាំផងដែរ។ ក្មួយប្រុសរបស់នាងម្នាក់នុះគឺបានកេីតមកជាមួយនឹងជំងឺ«សរសៃសីលអន្តរាយ»... ជាមួយហ្នឹងសរសៃសីលដែលខូចខាតបែបនេះ ទោះបីជា សាវឈេី ប្រឹងហាត់រៀននៅផ្នែកផ្សេងពីនេះក៏ដោយ ក៏ជីវិតរបស់គេនេះហាក់ដូចជាត្រូវបានបំផ្លាញដែរ។ សាវលីងស៊ី តែងតែស្រឡាញ់ សាវឈេី ហេីយនាងតែងតែរកវិធីសាស្រ្តដេីម្បីព្យាបាលសរសៃសីលរបស់វានុះនិច្ច... "

" នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នានៅក្នុង«ទីក្រុងរសាត់ពពក»បានដឹង។ អ្នកដែលមានវត្តមាននៅទីនេះគឺអាចបញ្ជាក់បាន។ មូលហេតុដែល សាវលីងស៊ី មានចិត្តមោះមុតក្នុងការទៅលួច'ម្សៅបេីកសីល'នោះ គឺប្រាកដណាស់ដោយសារតែនាងបានដឹងថា'ម្សៅបេីកសីល'អាចមានឥទ្ធិពលទៅជួយព្យាបាលសរសៃសីលដែលខូចខាតនុះបាន។ ដូច្នេះហេីយ ដោយមានគោលបំណងចង់ជួយសង្គ្រោះក្មួយប្រុសរបស់នាង នាងក៏បានប្រព្រឹត្តិបទឧក្រិដ្ឋដែលមិនបានពិចារណាត្រឹមត្រូវមួយនេះ។ "

" ទោះបីជាឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្តឡេីងហេីយ ហើយក៏មានភ័ស្តុតាងត្រឹមត្រូវដោយមិនអាចប្រកែកបាន ប៉ុន្តែខ្ញុំសូមលោកប្រុសសាវឲ្យបន្ធូរទោសទៅដល់នាង ដោយ សាវលីងស៊ី គឺជាក្មេងស្រីម្នាក់ដែលនៅក្មេងនិងមានបេះដូងស្មោះត្រង់ផងដែរ។ «គ្រួសារត្រកូលសាវ»ទាំងមូលរបស់យេីងហ្នឹងចងចាំនូវគុណសប្បុរសដ៏ខ្ពង់ខ្ពស់មួយនេះ។ "

ទោះបីជាឥរិយាបថរបស់ សាវយុនហាយ គឺទាប តែពាក្យមួយម៉ាត់ៗដែលចេញពីមាត់របស់គាត់នុះគឺប្រកបដោយភាពស្មោះត្រង់។ វាបានចាក់ចំនៃបេះដូងរបស់មនុស្ស ដែលបានធ្វេីឲ្យហ្វូងមនុស្សទៅទីនេះមានអារម្មណ៍រំជួល។ ពាក្យរបស់គាត់នេះបានធ្វេីឲ្យអ្នកដែលមិនយល់ពីមូលហេតុដែល សាវលីងស៊ី មានបំណងចង់ទៅលួច'ម្សៅបេីកសីល'នុះចាប់ផ្តេីមយល់ពីឬសគល់នៃដំណេីររឿង... វាបែរជា'ម្សៅបេីកសីល'មានសមត្ថភាពនៅក្នុងការព្យាបាលសរសៃសីលដែលខួចខាត។ អញ្ចឹងបានចឹង...

មនុស្សទាំងអស់គ្នានៅក្នុង«ទីក្រុងរសាត់ពពក»បានដឹងថា សាវឈេី បានកេីតមកជាមួយនឹង'សរសៃសីលអន្តរាយ'។ ភាពពិតដែល សាវលីងស៊ី តែងតែមេីលថែគាត់ និងជារឿយៗតែងតែព្រួយបារម្ភពីសភាពរបស់សរសៃសីលគាត់នុះ គឺត្រូវបានមនុស្សដែលនៅក្នុងគ្រួសារសាវដឹងគ្រប់ៗគ្នា។ ជាមួយគ្នានេះ ភាពពិតដែល សាវលីងស៊ី ទៅលួច'ម្សៅបេីកសីល'នុះគឺសុទ្ធតែមានគោលបំណងនិងមានមូលហេតុត្រឹមត្រូវ។

មានមនុស្សមួយចំនួនមានការមិនចូលចិត្តទៅលេីការដែល សាវយុនហាយ តែងតែលុតក្រាបនៅចំពោះមុខ សាវកួនយុន។ ប៉ុន្តែឥឡូវនេះ ភាពដែលសរសេីរដោយស្មោះត្រង់ម្យាងបានកេីតមាននៅក្នុងចិត្តរបស់ពួកគេទៅកាន់គាត់... ដេីម្បីការពារសិស្សរបស់គ្រួសារសាវម្នាក់ ម្ចាស់គ្រួសារនេះបានសូមអង្វរអត់ឲ្យឱនទោសដោយអស់ពីកម្លាំងដែលគាត់មាន ហេីយនេះគឺត្រូវបានប្រឈមមុខនឹងការខឹងដ៏សម្បារពី«បក្សសាវ»។ ពាក្យរបស់គាត់គឺមានភាពវក់ចិត្តយ៉ាងខ្លាំង ហេីយគាត់លត់នូវជង្គង់ម្ខាងផងដែរ។

នៅពេលនេះ គឺមានតែ សាវឈេី ប៉ុណ្ណោះ ដែលកំពុងតែចំអកនៅក្នុងចិត្តដោយកំហឹង... ការសម្តែងនេះគឺឥតខ្ចោះតែម្តង! នៅខាងក្រៅនុះមេីលទៅដូចជាបានអង្វរឲ្យអត់ឱនទោសទៅដល់ សាវលីងស៊ី ប៉ុន្តែជាការពិតឯណោះវិញ វាគ្រាន់តែជាការចោទប្រកាន់ទៅកាន់នាងដោយមានភាពត្រឹមត្រូវ! ប្រសិនបេីគាត់ជាអ្នកដទៃនុះវិញ វាក៏អាចទៅរួចដែរដែលគាត់អាចគិតថានេះគឺជាទង្វេីរបស់ សាវលីងស៊ី។

" វាបែរជាមានស្ថានការបែបហ្នឹងទៀត។ " បន្ទាប់ពីបានស្តាប់ទៅពាក្យរបស់ សាវយុនហាយ ទឹកមុខរបស់ សាវកួនយុន ក៏បានរាងស្រាលបន្តិច។ គាត់ក៏និយាយ៖ " ហឹម។ អ្នកអភិជនខ្ញុំនេះមិនមែនជាមនុស្សដែលឃោរឃៅ និងឥតមេត្តានុះទេ។ បេីសិនជានាងបានប្រព្រឹត្តិកំហុសផ្ដេសផ្ដាសបែបនេះដោយសារតែក្មួយរបស់នាង ដោយមេីលទៅតាមចិត្តសប្បុរសមួយនេះ - ឲ្យតែនាងស្ដាប់ឱវាទ និងទទួលកំហុសដែលខ្លួនបានធ្វេី ខ្ញុំហ្នឹងអាចពិចារនាបន្ធូរពិន័យមួយនេះ... "

" តែនេះមិនមែនខ្ញុំជាអ្នកធ្វេីទេ! ខ្ញុំគឺមិនមែនជាអ្នកលួចឡេីយ! " សាវលីងស៊ី ក៏គ្រវីក្បាលរបស់ខ្លួនយ៉ាងខ្លាំង។ នាងបានខាំសង្កត់ធ្មេញរបស់ខ្លួន ហេីយក៏ស្រែកដោយសម្លេងស្អកស្អា៖ " ប្រសិនបេីខ្ញុំជាអ្នកធ្វេីមែន ខ្ញុំនឹងសារភាព... ប៉ុន្តែខ្ញុំពិតជាមិនបានលួច'ម្សៅបេីកសីល'មែន! វាគឺជារឿងភ្ញាក់ផ្អេីលសំរាប់ខ្ញុំណាស់ ដែលវាបានមកនៅក្នុងបន្ទប់របស់ខ្ញុំ... វាគឺច្បាស់ជាយល់ច្រឡំនៅកន្លែងណាមួយហេីយ! ម្ចាស់គ្រួសារសូមជឿខ្ញុំចុះ។ វាគឺពិតជាមិនមែនខ្ញុំមែន! "

ការស្រែករបស់ សាវលីងស៊ី នេះ គឺមិនត្រឹមតែមិនអាចធ្វេីឲ្យអ្នកដទៃរង្គេីចិត្តនុះទេ បែរជាប្រតិកម្មរបស់ពួកគេនុះ គឺផ្ទុយស្រឡះទៅវិញដោយសារតែពាក្យវិលវលរបស់ សាវយុនហាយ អម្បាញមេញនុះ… នាងគឺជាមនុស្សម្នាក់ដែលមានមូលហេតុចង់លួច'ម្សៅបេីកសីល'ខ្លាំងជាងគេ ហេីយវានុះក៏បានរកឃេីញនៅក្នុងបន្ទប់របស់នាងទៀត។ ភាពពិតទាំងអស់នេះបានបញ្ជាក់ច្បាស់ពីទោសឧក្រិតរបស់នាងបាត់ទៅហេីយ។ សាវយុនហាយ សុខចិត្តអង្វរឲ្យបន្ធូរទោសទៅដល់នាង ដោយគាត់មិនខ្វល់ពីគ្រោះថ្នាក់និងកិត្តិយសរបស់ខ្លួនឯង ទង្វេីរបស់គាត់នេះគឺជាទង្វេីគាប់ចិត្តនិងមានមេត្តាករុណាណាស់ទៅហេីយ - បែរជាឥឡូវនេះ នាងនៅតែមិនសារភាពទៀត។

ទឹកមុខរបស់ សាវយុនហាយ ដែលធូរស្រាលពីមុននោះ ក៏បានខ្មៅងងឹតម្តងទៀត។ គាត់ក៏និយាយដោយបន្តុះបង្អាប់៖ " តេីការភ័នច្រឡំនោះចេញមកពីកន្លែងណា? មនុស្សរបស់«បក្សសាវ»យេីងបានរកឃេីញ'ម្សៅបេីកសីល'នៅក្នុងបន្ទប់របស់នាង។ តេីនាងនិយាយថា«បក្សសាវ»មានបំណងចង់មកមូលបង្កាច់នាង? ស្រ្តីក្មេងដែលមកពីគ្រួសារសាវដ៏តូចតាចមួយនេះ? ហ៎ា? "

ប្រយោគរបស់ សាវយុនហាយ គឺពោរពេញទៅដោយកំហឹងនិងមានទំនុកចិត្ត… «បក្សសាវ»ដ៏ធំធេងមួយមកមូលបង្កាច់គ្រូសារសាវ? ដែលជាមនុស្សដែលពួកគេខ្ពេីមនឹងដាក់ភ្នែកមេីលផង? នេះគឺហាក់ដូចជារឿងកំប្លែងមួយអញ្ចឹង។

ស្រាប់តែពេលនេះ លោកគ្រូតាទី១របស់គ្រួសារសាវ'សាវលីវ' ក៏ស្រាប់តែងេីបឡេីង។ គាត់បានចង្អុលទៅ សាវលីងស៊ី ហេីយនិយាយដោយតឹងរ៉ឹង៖ " សាវលីងស៊ី! ឯងបានប្រព្រឹត្តិបទល្មេីសដ៏ធំមួយ ដែលបានធ្វើអោយអាម៉ាស់មុខដល់គ្រួសារសាវយេីងទាំងមូលតែម្តង។ ម្ចាស់គ្រួសារសុខចិត្តអង្វរឲ្យបន្ធូរទោសទៅដល់នាង ហេីយសូម្បីតែលោកប្រុសសាវក៏មានចិត្តមេត្ដាគិតទៅលេីរឿងនេះដែរ។ តែឯងបែរជាមិនដឹងរឿងល្អពេលដែលឃេីញវា! ឯងគឺពិតជា… បានធ្វេីឲ្យពួកយេីងបាក់ទឹកចិត្តខ្លាំងណាស់! "

" អ៎ា នេះគឺវាលេីសជាងការបាក់ទឹកទៅទៀត នេះគឺវាចូលលក្ខណៈគ្រាំចិត្តជាខ្លាំងតែម្តង។ " លោកគ្រូតាទី២'សាវបូ' បាននិយាយជាមួយនឹងទឹកមុខពិបាកចិត្ត៖ " នាងគឺដល់ថ្នាក់ទៅហ៊ានបោះបង់ការអង្វរ ដែលម្ចាស់គ្រួសារខំប្រឹងជួយបង្អត់ឱនទោសឲ្យ - ម្តងហេីយម្តងទៀត… អ៎ា! សាវលីងស៊ី តេីនាងគិតថា«បក្សសាវ»គឺជាអ្វី ដែលពួកគេមកមានបំណងនិងបង្ខូចខ្លួន មកចោតនាងនុះ? ប្រសិនបេីឯងចេះផ្លាស់ប្តូរខ្លួន នៅពេលដែលខ្លួនបានប្រព្រឹត្តិកំហុសនុះ វាគឺជារឿងដែលល្អណាស់ហេីយ។ ប៉ុន្តែសកម្មភាពដែលឯងបានបង្ហាញទៅជំុវិញសមាមិត្ត ដែលរស់នៅក្នុង«ទីក្រុងរសាត់ពពក»នេះ គឺពិតជាបានធ្វេីឲ្យពួកយេីងអាម៉ាស់មុខជាខ្លាំង។ "

" ខ្ញុំ… លោក… លោក… " ខណៈពេលដែលឃេីញកែវភ្នែកដ៏ឥតប្រណី និងត្រជាក់ស្រឹបពីមនុស្សម្នាក់ហេីយទៅម្នាក់ទៀត ខ្លួនដ៏គួរឲ្យស្រឡាញ់របស់ សាវលីងស៊ី ក៏ស្រាប់តែញ័រ ហេីយនៅក្នុងភ្នែករបស់នាងស្រាប់តែមានទឹកភ្នែកតិចៗហូរចេញមក។ ការគិតរបស់នាងក៏ស្រាប់តែស្លុងសូន្យឈឹង។ នាងគឺហាក់ដូចជានិយាយអ្វីមិនចេញទៀតឡេីយ។

នៅពេលនេះ ដៃរបស់ សាវឈេី ក៏ចាប់តិចៗប៉ុន្តែតឹងណែនទៅលេីដៃរបស់ សាវលីងស៊ី។ ឈរនៅកៀកនាងនុះ គាត់ក៏និយាយពាក្យដ៏កក់ក្តៅមួយដែលមានតែនាងអាចឮបាន៖ " មីងតូច កំុខ្លាចអី… នៅក្នុងខណៈនេះ កំុនិយាយអីឲ្យសោះ ពីព្រោះឥឡូវនេះទោះបីជាខំប្រឹងនិយាយយ៉ាងណាក៏ដោយ ក៏វាមិនអាចផ្លាស់ប្តូរអ្វីបានដែរ។ វាមិនថ្វីថាតេីពួកគេនុះជឿទៅលេីមីងតូចឬក៏អត់ ប៉ុន្តែខ្ញុំគឺតែងតែជឿទៅលេីមីងតូច… ទុកអ្វីគ្រប់យ៉ាងឲ្យខ្ញុំចុះ។ "

ទុកអ្វីគ្រប់យ៉ាង… ឲ្យខ្ញុំចុះ…

កម្លាំងសីលរបស់គាត់គឺទាបខ្លាំងណាស់ ហេីយខ្លួនរបស់គាត់ក៏ពិតជាទន់ខ្សោយផងដែរ។ គាត់បានធំឡើងនៅក្រោមការ-ការពារឥតឈប់ឈររបស់នាង។ តែឥឡូវនេះ គឺខ្លួនដែលខ្សោយមួយនេះហេីយជាអ្នកដែលកំពុងតែឈរនៅពីមុខនាង។ នៅពេលដែលគាត់និយាយពាក្យបន្តិចបន្តួចនុះ ការគិតដែលវីវក អស់សង្ឃឹម និងត្រជាក់កកទាំងអស់ក៏ស្រាប់តែភ្លាមៗក្លាយទៅជាភាពស្រស់ស្រាយ និងកក់ក្តៅ… វាហាក់ដូចជាពួកគេបានក្លាយទៅជាកាលដែលនៅវ័យក្មេងវិញ ដែលពេលនុះ គឺនៅពេលដែលនាងត្រូវបានគេធ្វេីបាប គាត់តែងតែមកពីចម្ងាយដេីម្បីមកជួយនាង - ដោយប្រេី ដៃ ជេីង និងធ្មេញរបស់គាត់ជាអាវុធ គាត់តែងតែការពារនាងមិនឲ្យសូម្បីតែមានស្នាមបន្តិច…

សាវឈេី… នាងក៏បានក្សិបឈ្មោះនេះនៅក្នុងបេះដូងរបស់នាង។

" *ក្អក* *ក្អក*… " សាវឈេី ក៏ឈានដំណេីរទៅមុខពីរបីជំហាន ហេីយក៏ក្អកបន្តិចបន្តួចដេីម្បីចាប់យកចំណាប់អារម្មណ៍។ គាត់ក៏ឱន ហេីយនិយាយដោយញញឹម៖ " លោកប្រុសសាវ និងសមាមិត្តបីនាក់ទៀតដែលធ្វេីដំណេីរពី«បក្សសាវ»ដ៏សែនឆ្ងាយ។ ខ្ញុំសូមណែនាំខ្លួន… ខ្ញុំគឺជាក្មួយរបស់ សាវលីងស៊ី ដែលអ្នកទាំងអស់គ្នាបានដឹងហេីយថាខ្ញុំមានឈ្មោះថា'សាវឈេី' និងជាមនុស្សដែលគេចាត់ទុកថា -គ្មានលក្ខណៈអ្វីល្អសោះឡេីយ។ ខ្ញុំចង់មានសំនួរខ្លះៗដេីម្បីសួរទៅកាន់ម្ចាស់គ្រួសារ អំពីអ្វីដែលទាក់ទងទៅហ្នឹងចោរកម្ម និងការដែលបានរកឃើញ'ម្សៅបេីកសីល'នេះជាបន្តបន្ទាប់នុះ។ នេះមិនមានអ្វីជាបញ្ហាណាហី? ត្រូវអត់? "

" អ៎ូ… ឯងគឺជាអាកម្ទេចសំរាមរបស់«ទីក្រុងរសាត់ពពក»នុះ? " សាវកួនយុន ក៏មេីលទៅគាត់ដោយមិនខ្វល់ ហេីយគាត់ក៏ចំអកជាមួយនឹងសម្លេងដ៏ខ្ពេីមរអារ៖ " ឯងមិនមែនគិតថាចង់រកលេះដេីម្បីមីងតូចរបស់ឯងណាហី? ត្រូវអត់? *សំណើច* មិនអីទេ យេីងចាំមេីលថាតេីឯងអាចរកឃេីញអ្វីពីសំនួររបស់ឯងនុះ។ "

" កូនឈេី… " សាវលី ដែលមុខរបស់គាត់ត្រូវបានក្លាយជាផេះតាំងពីរយូរណាស់មកហេីយ ក៏ថ្លែងស្រាលៗ។ ការឆ្លើយតបដែលគាត់បានមកពី សាវឈេី គឺជាដៃខាងស្តាំដែលបានដាក់នៅពីក្រោយខ្នងរបស់នាយ - ដែលបង្ហាញឲ្យគាត់នៅស្ងៀម។

" អញ្ចឹងគឺល្អណាស់។ " សាវឈេី ក៏ងក់ក្បាល ហេីយកែវភ្នែករបស់គាត់ក៏បានបង្វែរទៅរក សាវយុនហាយ៖ " ម្ចាស់គ្រួសារ ខ្ញុំសូមសួរលោកពីបីសំនួរដែលពាក់ព័ន្ធទៅហ្នឹង'ម្សៅបេីកសីល'នុះ… "

ដោយមិនចាំនូវការឆ្លេីយតបរបស់ សាវយុនហាយ - សាវឈេី ក៏ចាប់ផ្តេីមសួរសំនួរ៖ " សំនួរដំបូងនុះគឺ… ម្ចាស់គ្រួសារ - លោក - មិនថាកម្លាំងសីល ឬភាពរឹងប៉ឹងខាងផ្លូវចិត្ត គឺត្រូវបានលេចធ្លោជាងគេនៅក្នុងចំណោម«គ្រួសារត្រកូលសាវ»នេះ។ ដោយបន្ថែមទៀតនុះ សតិរបស់លោកគឺនឹងនរនិងប្រយ័ត្នប្រយែង។ បេីមិនអញ្ចឹងនុះទេ លោកនឹងមិនអាចមកក្លាយជាម្ចាស់គ្រួសារសាវឡេីយ។ រឿងមួយនេះ គ្រប់គ្នាគឺបានដឹងមិនថានៅក្នុងគ្រួសារសាវ ឬមនុស្សដែលនៅក្នុង«ទីក្រុងរសាត់ពពក»។  "

" ដូច្នេះសំនួរនុះគឺ ការដែលទុកចោលនេះ… អ៎ូ មិនត្រឹមត្រូវទេ។ ជាមួយហ្នឹងសតិនៃការរៀបចំដោយប្រុងប្រយ័ត្នរបស់ម្ចាស់គ្រួសារ បន្ទាប់ពីទទួលបានអំណោយពី«បក្សសាវ» ជំហានបន្ទាប់ដែលល្អនុះគឺគួរតែទុកវានៅជាប់ខ្លួន ដោយសារវាគឺជាកន្លែងដែលមានសុវត្ថិភាពបំផុត… ប៉ុន្តែបែរជាម្ចាស់គ្រួសារបានដាក់វានៅក្នុងមន្ទីរពេទ្យទៅវិញ ដែលនេះគឺជាតំបន់ដែលមានការការពារតិចតួចជាងគេ។ តេីម្ចាស់គ្រួសារអាចពន្យល់ខ្ញុំឲ្យដឹងពីមូលហេតុបានអត់? "