webnovel

ប្រឆាំងនឹងទេវតា (Khmer)

តាមប្រមាញ់ដោយសារតែខ្លួនមានវត្ថុទិព្វប្រឆាំងឋានសួគ៍ យុទ្ធឈេី និងសាវឈេីគឺជាមនុស្សតែមួយដោយមានបទពិសោធន៍ពីរជាតិ។ ការស្អប់របស់ខ្ញុំគឺគ្មានអ្មកណាអាចទ្របានសូម្បីតែមេឃ ខ្ញុំស្លាប់ពេលនេះ ដោយគ្នានក្តីស្រណោះ ព្រោះខ្ញុំគ្មានអ្វីពាក់ព័ន្ធនឹងពិភពលោកនេះទៀតទេ តែស្តាយ.... ** ស្រាប់តែ.... --- I used to read this story before and now I forget. Cause maybe I like it. Let's review it with Khmer this time. And it felt… really wierd.

Tranquil_Leaf · Otras
Sin suficientes valoraciones
33 Chs

ចលនាថ្កេីន(១)

នៅពេលដែល សាវលីងសីុ ចេញទៅមិនទាន់បានប៉ុន្មាននោះ សៀគីងយូក៏វិលត្រលប់មកវិញ។ ថ្ងៃនេះនាងបានផ្លាស់ប្តូរសំលៀកបំពាក់របស់នាងមិនធម្មតា ដោយនាងបានស្លៀកពាក់នូវរ៉ូបពណ៌ខៀវដែលនៅលេីនុះបានដេរដោយការរចនានៃហង្ស។ នៅលេីសក់របស់នាងមានដង្កៀបជាដងវែងមួយ ដែលមានក្បាលរបស់វាជាត្បូងកណ្ឌៀង(ខៀវ) - នៅលេីត្រចៀករបស់ស្រ្តីម្នាក់នេះមានក្រវិលជាគុជខ្យងមួយគូរបានពាក់នៅទីនុះ - ហេីយនាងក៏មានជាខ្សែកត្បូងពណ៌ផ្ទៃមេឃមួយដែលពាក់នៅលេីករបស់នាងផងដែរ។ ស្បែកដែលអាចមេីលឃេីញនៅលេីករបស់នាងនុះគឺហាក់ដូចជាព្រិលទឹកកកដែលភ្លឺរលោង - ដោយវាគឺប្រៀបដូចជាផ្នត់ថ្លាម្យាងដែលដល់ថ្នាក់សូម្បីតែឆ្អឹងនៅក្រោមករបស់នាងនុះក៏អាចមេីលឃេីញដែរ។ វាគឺប្រដូចជាពន្លឺនៃវិទ្យុសកម្ម និងជារូបភាពមួយដែលស្រស់ស្អាតយ៉ាងខ្លាំងនៅពេលដែលគេមេីលទៅនាងនុះ។

សាវឈេី សម្លឹងមេីលទៅនាងដោយទឹកមុខដ៏សន្ធប់ក្រៃលែង ភ្នែករបស់គាត់ហាក់ដូចជាមានពន្លឺចេញមកយ៉ាងខ្លាំង។ ប្រភេទសម្រស់ដាច់គេបែបនេះ គឺវាហាក់ដូចជារូបភាពនៃទេពអប្សរដែលចុះមកឋានមនុស្សលោកអញ្ចឹង... ។

សៀគីងយូ ក៏បានដេីរចូលតាមទ្វារមក - ដំណេីររបស់នាងគឺស្រាលៗ និងឆេីតឆាយដែលវាហាក់ដូចជាដេីរនៅលេីពពកអញ្ចឹង។ មុខដែលសដូចព្រិល និងកដែលដូចជាបន្តូលចេកនុះមិនត្រឹមតែស្អាតលេីសកំរិតនុះទេ វានេះក៏បានបញ្ចេញមកនូវភាពថ្លៃថ្នូរនិងអំនួតនៃភាពត្រជាក់ដែលអាចឲ្យអ្នកមេីលមកផងឱនលំទោននូវការខ្មាសចំពោះខ្លួនឯង... អ្នកដែលមេីលទៅនុះគេប្រាកដជាមិនជឿទេថា នាងគឺគ្រាន់តែជាកូនរបស់អ្នកជំនួញម្នាក់នុះទេ ប៉ុន្តែគឺភាគច្រេីនពួកគេបែរជាគិតថានាងជាអធិរាជិនីដែលជាមនុស្សឃ្លាតឆ្ងាយនិងប៉ះមិនបាន។

សាវឈេី សម្លឹងមេីលទៅនាងដោយភាពវង្វេង ហេីយគាត់ក៏បានដកដង្ហេីមធំនៅក្នុងបេះដូងរបស់ខ្លួនជិត១០០០ដងឯណោះផងដែរ... គឺមានតែបន្ទប់មួយនេះទេដែលនាងអាចផ្លាស់ប្តូរសម្លាក់បំពាក់បាន! គាត់ពេលនោះគឺច្បាស់ជាកំពុងតែដេកលក់ងប់ហេីយ ដែលមិនបានមកទស្សនានូវរូបភាពដ៏អស្ចារ្យមួយនេះ! អ៎ាាា វាមិនសម!!

" សម្លាក់បំពាក់ពណ៌ខៀវរបស់អូនគឺស្អាតជាងពណ៌ក្រហមទៅទៀត។ " សាវឈេី សរសេីរដោយចេញពីចិត្ត ហេីយក៏រីករាយដែលមិនអាចប្រៀបបានផងដែរ។

សៀគីងយូ មិនរង្គេីពីការកោតសរសើររបស់គាត់នេះទេ។ ពេលឃើញឆ្នាំងស៊ុបនុះនៅទទេនៅលើតុ នាងក៏ដើរមករៀបចំវា ហេីយរៀបនឹងចេញទៅខាងក្រៅ។

" អូនអ្នកធ្វេីស៊ុបមាន់ហ្នឹងមែន? " សាវឈេី សួរដោយឮៗ។

" តេីវាអត់ឆ្ងាញ់មែន? " សៀគីងយូ សួរគាត់ដោយសម្លេងត្រជាក់ ហេីយខ្នងរបស់នាងបែរទៅគាត់។ តែយ៉ាងណានុះ នៅក្នុងភ្នែករបស់នាងមានអារម្មណ៍រង្គេីម្យាង ដែលសូម្បីតែខ្លួននាងផ្ទាល់ក៏មិនយល់ពីវាផងដែរ។

" អត់ទេ ស៊ុបហ្នឹងឆ្ងាញ់មែន។ សូម្បីតែធ្វេីស៊ុបញាុំក៏អូនមានថ្វីដៃពិសេសដែរ។ " សាវឈេី តបដោយញញឹម ហេីយនាយក៏និយាយដោយស្មោះអស់ពីចិត្ត៖ " ហេីយដេីម្បីតបស្នងនូវគុណមួយនេះ យប់ហ្នឹងនៅលេីគ្រែ... បងហ្នឹងស្វាហាប់ជាមុនទៅទៀត។ "

"..." សៀគីងយូ ក៏ហាក់ដូចជាបានសាំុជាមួយនឹងពាក្យព្រានម្តងម្កាលរបស់គាត់នេះផងដែរ។ នាងនិយាយដោយមិនខ្វល់៖ " មនុស្ស«បក្សសាវ»ហ្នឹងមកដល់រសៀលនេះ។ កូនរបស់ម្ចាស់បក្សនុះមានឈ្មោះថា 'សាវកួនយុន' ។ ខ្ញុំធ្លាប់ឮគ្រូរបសខ្ញុំនិយាយថា កម្លាំងសីលរបស់គេនោះគឺធម្មតានៅក្នុងចំណោមសិស្សដទៃទៀតនៅឯ«បក្សសាវ»ប៉ុណ្ណោះ ហេីយកេរ្តិ៍ឈ្មោះរបស់គេនុះក៏ឋិតនៅកំរិតខ្សោយខ្លាំងណាស់ផងដែរ។ ទៅទៀតនុះ ដោយគេជាកូនពៅរបស់ម្ចាស់បក្ស គេត្រូវបានបណ្តោយឲ្យធ្វេីតាមចិត្តតាំងពីក្មេងមកម្លេះ។ ដូច្នេះវាយល់ល្អគឺកំុទៅប៉ះពាល់អ្វីទៅគាត់ ជាពិសេសនុះគឺកំុប្រឈមជាមួយគាត់មុខទល់នឹងមុខ។ "

" សាវកួនយុន? អត់អីទេ បងយល់ហេីយ។ អរគុណដែលបានមកជួយប្រាប់បងណ៎ា គីងយូ - ប្រពន្ធសម្លាញ់។ " សាវឈេី និយាយដោយទឹកមុខភ្លឺ។

......

ថ្ងៃនេះគឺជាថ្ងៃដែល«បក្សសាវ»នឹងបានមកដល់។

ព័ត៌មានអំពីការមកដល់របស់«បក្សសាវ»នេះគឺមិនត្រឹមតែបានជះឥទ្ធិពលដល់«គ្រួសារត្រកូលសាវ»ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់«ទីក្រុងរសាត់ពពក»ទាំងមូលផងដែរ។

«ទីក្រុងរសាត់ពពក»គឺជាទីក្រុងមួយដែលឋិតនៅបាតគេនៃ«មហានគរខ្យល់ខៀវ»ក្នុងគ្រប់លក្ខណៈទាំងអស់។ ចំណែកឯ«បក្សសាវ»គឺជាកន្លែងមួយដែលឋិតនៅលេីគេបង្អស់នៃ«មហានគរខ្យល់ខៀវ»។ ភាពខុសគ្នារវាងកន្លែងទាំងពីរនេះគឺមិនអាចប្រៀបធៀបគ្នាបានឡេីយ។ មនុស្សដែលមកពី «បក្សសាវ»... និងកូនពៅរបស់ម្ចាស់បក្សដែលនឹងមកដល់ទីនេះ គឺអាចថាដូចជាស្តាចដែលមកធ្វេីដំណេីរនៅកន្លែងប្រជាជនក្រីក្រអញ្ចឹង។ បរិយាកាសនៅទីនេះក៏បានផ្លាស់ប្តូរទៅជារំភេីបញាប់ញ័រនិងភ័យខ្លាច។

មនុស្សខ្លះកំពុងតែរំពឹងទុកទៅលេីរឿងមួយនេះ ដោយពួកគេសង្ឃឹមថាខ្លួនអាចតជាខ្សែបន្តិចបន្តួចជាមួយនឹង«បក្សសាវ»។ ប៉ុន្តែក៏មានមនុស្សជាច្រេីនអ្នកដែរ ដែលបានទុកវាជាសញ្ញាអាសន្ន។ បន្ទាប់ពីដឹងថាមនុស្ស«បក្សសាវ»នឹងមកដល់ពេលរសៀលនេះ ពួកគេបានចាក់សោរផ្ទះបិទទ្វារអស់ ដោយខ្លាចថាខ្លួនបានធ្វេីអ្វីជាការប៉ះពាល់ទៅដល់ពួកគេនុះ... បេី«បក្សសាវ»ចង់សម្លាប់ពួកគេនុះ វាគឺប្រៀបបានដូចជាការជាន់នៅលេីស្រមោចអញ្ចឹង - ច្បាប់គឺមិនសំខាន់ចំពោះពួកគេនុះទេ។

នៅឯគ្រួសារសាវវិញ អ្វីគ្រប់យ៉ាងត្រូវបានរៀបចំដោយម៉ត់ចត់ គឺសូម្បីតែធូលីនៅលេីគ្រឿងសង្ហារឹមក៏សឹងតែមេីលមិនឃេីញដែរ។ នាពីរថ្ងៃមុននុះ ទីធ្លាដ៏ល្អប្រណិតរបស់ម្ចាស់គ្រួសារ'សាវយុនហាយ'ត្រូវបានផ្លាស់ប្តូរសម្ភារៈនិងដូរក្បាច់តុបតែងជាច្រេីនយ៉ាង។ គឺថាសូម្បីតែ ពូក និង ភួយនុះក៏ត្រូវបានផ្លាស់ប្តូរផងដែរ។ ចំណែកឯសាវយុនហាយខ្លួនឯងវិញ គាត់ក៏ផ្លាស់ប្តូរទៅដេកនៅឯទីធ្លាតូចផ្សេងទៀតនៅកៀកនុះ។ បន្ថែមទៀតនុះ សំរាប់ម្ហូបអាហារដេីម្បីញាំុពីបីថ្ងៃទៀតក៏គាត់បានរៀបចំដោយខ្លួនឯងផងដែរ...

ទោះបីជាគាត់បាននឺយហត់ស្ទេីស្លាប់ តែនៅក្នុងបេះដូងរបស់គាត់គឺលោតកញ្ជោងយ៉ាងខ្លាំងដោយភាពសប្បាយរីករាយ! ព្រោះគាត់ច្បាស់១០០ភាគរយថាកូនគាត់នឹងត្រូវគេរេីសយកទៅ«បក្សសាវ»! ពេលនុះ កូនរបស់គាត់នឹងដុះស្លាបហោះទៅលេីមេឃ! ហេីយចំពោះគាត់ខ្លួនឯងវិញនឹងក្លាយទៅជាមនុស្សដែលគ្មានអ្នកណាហ៊ានមកប៉ះពាល់ឡេីយនៅទីនេះ... អត់ទេ គឺយ៉ាងហោចណាស់នៅក្នុងបរិវេន៥០គីឡូម៉ែត្រ!

ចាប់ពីម៉ោងដប់ព្រឹកតទៅ សាវយុនហាយក៏ដឹកនាំលោកគ្រូតាទាំងអស់ទៅចាំនៅឯមាត់ច្រករបស់គ្រួសារពួកគេ ដោយអ្វីៗគ្រប់យ៉ាងត្រូវបានរួចរាល់ហេីយជាស្រាច។ ពួកគេរងចាំរហូតដល់ថ្ងៃភ្លឺ... បន្ទាប់មក... ថ្ងៃក៏ភ្លឺខ្លាំង... ពួកគេនុះមិនទាន់មកដល់រហូតដល់ម៉ោងប្រហែលជាប្រាំទេីបឃេីញមានកូនសិស្សរបស់គ្រួសារនេះម្នាក់បានរត់មកទីនេះដោយការស្រែកពីចំងាយ៖ " ម្ចាស់គ្រួសារ! ពួក... ពួកគេមកដល់ហេីយ!! មនុស្សរបស់«បក្សសាវ»មកដល់ហេីយ... ភាពអង់អាចនុះ... គឺពិតណាស់ជាពួកគេហ្នឹងហេីយ! "

ខ្លួនរបស់អ្នកគ្រប់គ្នាក៏រង្គេី។ សាវយុនហាយ ក៏ឈានជំហានយ៉ាងលឿន ហេីរបន្ទរដោយសម្លេងខ្សោយ៖ " លឿន! ទៅប្រាប់គ្រប់គ្នាឲ្យរួចរាល់ទាំងអស់។ យេីងមិនអត់អត់ឱនឲ្យអ្នកណាម្នាក់ដែលធ្វេីរឿងអ្វីខុសហេីយប៉ះពាល់ទៅដល់ពួកគេនុះទេ! លោកគ្រូតាទាំងអស់គ្នា សូមតាមខ្ញុំទៅជួបពួកគេ! "

សាវយុនហាយ ក៏ចេញទៅដោយភាពប្រញាប់។ រហូតដល់ការចេញទៅត្រង់ប្រហែលជាកន្លះគីឡូម៉ែត្រទេីបគាត់ឃេីញមនុស្ស៤នាក់បានដេីរមកទីនេះដោយមិនប្រញាប់ប្រញាល។

ក្នុងចំណោម៤នាក់នុះ មានម្នាក់ដែលដេីរមកមុខគេ ដោយបុរសក្មេងនុះគឺមេីលទៅនៅខ្ទង់អាយុប្រមាណជា២០ឆ្នាំ - គាត់ពាក់សម្លៀកបំពាក់ឆេីតឆាយ ខ្លួនប្រាណធម្មតា និងមានមុខមាត់សាមញ្ញ។ គាត់មានមុខពណ៌សប៉ុន្តែមេីលទៅស្លក់ជាខ្លាំង រូបរាងរបស់គាត់នេះមេីលទៅគឺហាក់ដូចជាមនុស្សដែលបានសប្បាយនឹងថ្នាំញានអញ្ចឹង។ បេីយោងទៅតាមរូបសម្បត្តិនុះ គាត់មិនអាចនឹងត្រូវគេកត់សម្គាល់ថាជាមនុស្សធំនុះទេ។ ប៉ុន្តែទោះជាគាត់មានមុខសាមញ្ញយ៉ាងណាក៏ដោយ នៅលេីនុះគឺមានភាពពោរពេញទៅដោយការក្រអឺតក្រទមនិងអង់អាចជាខ្លាំង។ បុរសនេះបានដេីរដោយដៃដាក់ក្រោយខ្នងខ្លួន ហេីយវាយឫកដើរងើយមេឃ ហាក់ដូចអ្នកផងនៅក្បែរខ្លួនជាមនុស្សកម្ទេចកម្ទីមិនសមយកភ្នែកមើល។

អ្នកដែលនៅពីក្រោយខ្នងគាត់នុះ គឺជាមនុស្សរាងចាស់ម្នាក់ដែលមានសម្លៀកបំពាក់ពណ៌ខ្មៅ ហេីយគាត់មានទឹកមុខស្ងប់ដូចជាទឹក។ ចំណែកឯអ្នកនៅពីក្រោយពីរអ្នកទៀតនុះ គឺជាបុរសក្មេងពីរអ្នកដែលមានសម្លៀកបំពាក់ពណ៌ខ្មៅដូចគ្នា។ ពួកគេទាំង៤នាក់នេះក៏មានថ្នេរជាឥន្ទ្រីប្រាក់បានប៉ាក់នៅស្មាអាវរបស់ពួកគេរាងៗខ្លួនផងដែរ។

សាវយុនហាយ ក៏ដកដង្ហេីមវែងមួយ ហេីយក៏ដេីរទៅស្វាគមន៍ពួកគេយ៉ាងប្រញាប់។ គាត់ដាក់ដៃម្ខាងក្តាប់និងម្ខាងលាចូលគ្នាជាការគោរព ខ្លួនរបស់គាត់ក៏ងាក់ទៅមុខបន្តិច ហេីយគាត់ក៏សួរដោយប្រុងប្រយ័ត្ននិងសេចក្តីគួរសម៖ " ឲ្យខ្ញុំសំុទោស តេីមិត្តទាំងអស់គ្មាជាមនុស្សអភិជនដែលមកពី«បក្សសាវ»មែនទេ? "

បុរសនៅខាងមុខនុះក៏ឈប់ - ក្រលេកមេីលទៅដោយភាពខ្ជិលរអារ នាយក៏និយាយដោយភ្នែកបេីកមិនចង់រួច៖ " ត្រូវហេីយ អ្នកអភិជននេះគឺមកពី«បក្សសាវ» ឈ្មោះសាវកួនយុន។ "

អកប្បកិរិយារបស់សាវយុនហាយក៏កាន់តែគួរសមថែមទៀត។ គាត់ក៏និយាយដោយភាពគោរពយ៉ាងខ្លាំង៖ " តាមពិតគឺជាភ្ញាវដ៏ថ្លៃថ្នូរទាំងបួនអ្នកសោះ ល្អណាស់! ពួកយេីងគឺបានរំពឹងទុកនូវការមកដល់របស់មិត្តទាំងអស់គ្នាជាយូរណាស់មកហេីយ។ មនុស្សតូចតាចនេះគឺជាម្ចាស់គ្រួសារត្រកូលសាវដែលនៅទីនេះ។ ចំណែកប្រាំនាក់ដែលនៅពីក្រោយខ្នងខ្ញុំវិញគឺជាលោកគ្រូតារបស់គ្រួសារនេះ។ ចំពោះភ្ញាវអភិជនទាំងបួននាក់ដែលមកទីនេះ ពួកយេីងគឺពិតជាដឹងគុណនិងត្រេកអរខ្លាំងណាស់។ "

" មិនបាច់ខ្វល់ទៅលេីរឿងឥតប្រយោជន៍អស់ទាំងនេះទេ។ " កែវភ្នែករបស់សាវកួនយុនបានលោតបន្តិចទៅលេីលោកគ្រួតាទាំងប្រាំ។ បុរសនេះក៏បក់ដៃដោយភាពខ្ជិល៖ " នាំផ្លូវទៅ។ "

" បាទ បាទ! មកតាមខ្ញុំមក។ " សាវយុនហាយ ងក់ក្បាលយ៉ាងរហ័ស ហេីយក៏បង្វែរខ្លួននាំពួកគេទៅគ្រួសារសាវ។

" ឲ្យខ្ញុំសំទោសដែលខ្ញុំមិនស្គាល់សិស្សច្បងម្នាក់នេះ... "

" សាវមូសាន់ " លោកគ្រូតាដែលពាក់អាវខ្មៅនេះតបដោយមិនខ្វល់។ មុខរបស់គាត់គឺហាក់ដូចជាគ្មានអារម្មណ៍នុះទេ ដែលមេីលទៅគឺដូចជាសាកសពអញ្ចឹង។

សាវយុនហាយ ក៏មិនហ៊ាននិយាយបន្តផងដែរ ក្នុងបេះដូងរបស់គាត់គឺហាក់ដូចជាថប់ជាខ្លាំង។ គាត់អាចដឹងពីកម្លាំងសីលរបស់សាវកួនយុន ប៉ុន្តែគាត់មិនអាចមានអារម្មណ៍កម្លាំងសីលសូម្បីតែបន្តិចចេញពីខ្លួនរបស់សាវមូសាន់នុះទេ។ មូលហេតុទីមួយគឺដោយសារតែសាវមូសាន់មិនហាត់កម្លាំងសីល ទីពីរនុះគឺដោយសារកម្លាំងសីលរបស់គាត់ខ្លាំងពេក ដែលវាបានលេីសពីសមត្ថភាពនៅក្នុងការកំណត់សំគាល់របស់គាត់។

រហូតដល់ពេលដែលពួកគេបានទៅដល់វិញ មនុស្សជាច្រេីនបានរងចាំទទួលពួកគេនៅឯក្លោងទ្វាររបស់គ្រួសារសាវនុះ។ នៅពេលដែលឃេីញអក្បកិរិយាដ៏គួរសមរបស់សាវយុនហាយ បេះដូងរបស់ពួកគេក៏ស្រាប់តែលោត'ឌុុប'។ ភ្នែករបស់ពួកគេទាំងអស់បានក្រឡេកមើលទៅបុរសវ័យក្មេងដែលវាយឫកដ៏ខ្ពស់ត្រដែតនុះ ហើយបន្ទាប់មកពួកគេក៏ដេីរទៅបញ្រ្ជៀតគ្នាដេីម្បីទៅស្វាគមន៍។

" ខ្ញុំសំុសួរថាតេីលោកគឺជាលោកប្រុសរបស់«បក្សសាវ»មែនទេ? " បុរសម្នាក់នៅមជ្ឈិមវ័យ អាវធំ បានសួរដោយការគោរព។

" ឯងជានរណា? " សាវកួនយុន បង្វែរភ្នែកដែលបេីកមិនចង់រួចនុះទៅមេីលគាត់។

" ខ្ញុំ... ខ្ញុំគឺជាអភិបាលក្រុងរបស់«ទីក្រុងរសាត់ពពក»។ ឈ្មោះរបស់ជនសាមញ្ញនេះគឺ សីុទូនាន។ នៅពេលដែលខ្ញុំដឹងថាមានភ្ញៀវអភិជនហ្នឹងមកទីនេះពី«បក្សសាវ»នុះ ខ្ញុំក៏មក... ដេីម្បីស្វាគមន៍។ " សំលេងរបស់'សីុទូនាន'ក៏ចាប់ផ្តើមញ័រ ហេីយញើសត្រជាក់បានរត់កាត់ថ្ងាសរបស់គាត់។ ជា អភិបាលក្រុងរបស់«ទីក្រុងរសាត់ពពក» គាត់បានជួបមនុស្សសំខាន់ជាច្រេីន ប៉ុន្តែពួកគេនុះមិនអាចដូចជាបុរសទល់នឹងមុខគាត់នេះដែលអាចធ្វេីឲ្យក្បាលរបស់គាត់ដាច់ដោយគ្រាន់តែពាក្យមួយមាត់នុះទេ។

" សួរស្តី មនុស្សតូចតាចនេះគឺឈ្មោះ'យូវិនបា'។ ខ្ញុំបានធ្វេីជាមិត្តរបស់គ្រួសារសាវយូរឆ្នាំណាស់មកហេីយ។ ខ្ញុំមក... ខ្ញុំមកនេះគឺដេីម្បីមកសរសេីរពីសន្តានចិត្តរបស់លោកប្រុស។ ហេីយខ្ញុំក៏បាននាំមកនូវកាដូតិចតួចដែរ សូមលោកប្រុសទទួលយក។ " ម្ចាស់គ្រួសាររបស់«គ្រួសារត្រកូលយូវិន»ដែលមានកិត្តិនាមស្មេីនឹង«គ្រួសារត្រកូលសាវ»ដែរ បានដេីរឆ្ពោះទៅមុខដោយទឹកមុខនៃការគោរព។ នៅក្នុងដៃរបស់គាត់ក៏មានជាកូនប្រអប់ដ៏ស្អាតមួយដែលបង្កេីតចេញពីត្បូងថ្ម។

កែវភ្នែករបស់សាវកួនយុនមានមេីលរំលងទៅប្រអប់ត្បូងថ្មនុះ ហេីយគាត់ក៏បក់ដៃហៅបុរសក្មេងពីរនាក់ដែលនៅពីក្រោយខ្នងគាត់៖ " យកវាទៅ។ "

មនុស្សម្នាក់ដែលនៅពីក្រោយគាត់បានបោះជំហានទៅមុខភ្លាមៗ ហេីយក៏យកប្រអប់ត្បូងថ្មនោះដាក់លេីដៃរបស់គាត់។

ឃេីញថាលោកប្រុសរបស់«បក្សសាវ»បានទទួលអំណោយរបស់គាត់ ទឹកមុខរបស់យូវិនបាក៏ក្លាយទៅជាសប្បាយ។ អ្នកដទៃទៀតដែលចង់ភ្ជាប់ទំនាក់ទំនងបន្តិចបន្តួចជាមួយនឹង«បក្សសាវ»នុះ ក៏បានច្របល់ទៅមុខដេីម្បីប្រគល់អំណោយរបស់ពួកគេ... សាវកួនយុនមិនបដិសេធនរណាម្នាក់ឡេីយ ហេីយគាត់ទទួលអំណោយនុះទាំងអស់ដោយគ្មានសួរនាំច្រេីន។ បន្ទាប់មក ជាមួយនឹងភ្នែកផ្អៀងបន្តិច គាត់ក៏ពោលដោយមិនខ្វល់៖ " ទាំងអស់គ្នាចេញសិនចុះ។ ថ្ងៃនេះរាងយប់ដែលហេីយ។ បេីសិនជាមានរឿងអី ចាំស្អែកចាំនិយាយ។ "

" បាទ ហ្នឹងហេីយ! លោកប្រុសសាវបានឆ្លងកាត់ទឹកដីពីចម្ងាយទំរាំុមកដល់ទីនេះ។ គាត់ច្បាស់ជាហត់នឿយហេីយ។ ពួកយេីងហ្នឹងមកថ្ងៃស្អែកម្តងទៀតនៅពេលដែលលោកប្រុសសាវសំរាករួច។ " សីុទូនាន ក៏ងក់ក្បាលហេីយនិយាយ។

ដូច្នេះហេីយទេីបក្រុមវូងមនុស្សនេះបានចែកចាយគ្នា។

សាវយុនហាយ និងលោកគ្រូតាប្រាំនាក់ទៀតក៏បាននែនាំសាវកួនយុនអំពីគ្រួសារសាវដោយក្តីគោរព។ សាវយុនហាយ ក៏និយាយទៅកាន់ពួកគេ៖ " ភ្ញាវអភិជនទាំងបួននាក់ប្រាកដជាហត់នឿយហេីយដែលមកពីចម្ងាយបែបនេះ។ តេីអ្នកទាំងអស់គ្នាចង់សម្រាក់បន្តិចសិន? ពួកយេីងបានរៀបចំកន្លែងស្នាក់នៅដ៏ល្អឆេីតមួយសម្រាប់អ្នកទាំងអស់គ្នា។ "

" មិនបាច់ទេ ខ្លួនខ្ញុំមិនមែនខ្សោយដល់ថ្នាក់ហ្នឹងទេ។ " កែវភ្នែករបស់សាវកួនយុនក៏មេីលរំលងទៅគ្រួសារសាវ ហេីយគល់មាត់របស់គាត់ក៏លាតចុះក្រោម ដែលនេះបានបង្ហាញនូវមានខ្ពេីមរអារមួយដែលមិនអាចលាក់បាំងបាន។ គាត់ក៏និយាយដោយគ្មានភាពសាទរអ្វីសោះ៖

" បេីសិននេះមិនមែនជាការស្លាប់របស់លោកគ្រូតា'សាវឈឹង'នុះទេ ខ្ញុំក៏មិនដឹងថាមានកន្លែងបែបនេះដែរ។ ខ្ញុំឮគេថា ដូនតារបស់កន្លែងនេះគឺជាមនុស្សសំរាមម្នាក់ដែល«បក្សសាវ»បានដេញចេញ។ ប៉ុន្តែទោះបីជាគេនុះសំរាមបែបណាក៏ដោយ ក៏គេនៅតែជាសំរាមរបស់បក្សយេីងដែរ។ ទោះបីគេជាកម្ទេចសំរាមដែល«បក្សសាវ»មិនត្រូវការ ក៏គេអាចក្លាយទៅជាម្ចាស់របស់កន្លែងបែបនេះដែរ។ អាចលូតលាស់បែបនេះក្រោយពីច្រេីនឆ្នាំកន្លងផុតទៅ គឺវាល្អដែរតេីស។ "

" បាទ បាទ។ អរគុណដែលលោកប្រុសសាវបានសរសេីរ។ "

ប្រឈមមុខនឹងការមេីលងាយរបស់សាវកួនយុនទល់មុខបែបនេះ សាវយុនហាយនៅតែងក់ក្បាលរបស់ខ្លួនហេីយបង្ហាញការអរគុណ។ តេីគាត់អាចមកហ៊ានតមាត់មិចនឹងកេីត?

" អ្នកស្លាប់គឺសំខាន់ជាង។ មូលហេតុដែលខ្ញុំមកទីនេះគឺដេីម្បីបំពេញបំណងចុងក្រោយរបស់លោកគ្រូតាសាវឈឹង។ ពួកយេីងបាននិយាយច្បាស់ហេីយនៅលេីលិខិតនុះ។ ស្អែកព្រឹកឡេីង ឲ្យមនុស្សទាំងអស់គ្នាមកទីធ្លាមួយនេះ។ សូម្បីតែម្នាក់ក៏មិនឲ្យបាត់ដែរ។ ខ្ញុំហ្នឹងមួយដេីម្បីយកទៅ«បក្សសាវ»វិញ។ " បន្ទាប់ពីបញ្ចប់ប្រយោគចុងក្រោយ សាវកួនយុនក៏ងេីយក្បាលឡេីងទៅលេី ដែលហាក់ដូចជាខ្លួនបានប្រកាសពាក្យពេចន៍សំណាងរបស់ឋានសួគ៍អញ្ចឹង។