webnovel

ប្រឆាំងនឹងទេវតា (Khmer)

តាមប្រមាញ់ដោយសារតែខ្លួនមានវត្ថុទិព្វប្រឆាំងឋានសួគ៍ យុទ្ធឈេី និងសាវឈេីគឺជាមនុស្សតែមួយដោយមានបទពិសោធន៍ពីរជាតិ។ ការស្អប់របស់ខ្ញុំគឺគ្មានអ្មកណាអាចទ្របានសូម្បីតែមេឃ ខ្ញុំស្លាប់ពេលនេះ ដោយគ្នានក្តីស្រណោះ ព្រោះខ្ញុំគ្មានអ្វីពាក់ព័ន្ធនឹងពិភពលោកនេះទៀតទេ តែស្តាយ.... ** ស្រាប់តែ.... --- I used to read this story before and now I forget. Cause maybe I like it. Let's review it with Khmer this time. And it felt… really wierd.

Tranquil_Leaf · Others
Not enough ratings
33 Chs

នៅគ្រែជាមួយគ្នា

ទំលាប់គឺជារឿងមួយដែលគួរឲ្យខ្លាច។ វាគឺជាអ្វីដែលសន្សឹមៗនឹងដក់ជាប់នៅក្នុងបេះដូងរបស់យេីង។

នៅថ្ងៃរៀបអាពាហ៍ពិពាហ៍ សាវឈេីគ្រាន់តែចង់គ្រាជាដៃជាមួយនឹងសៀគីងយូ តែបែរជាពេលនោះដៃរបស់គាត់ត្រូវបានគ្មានមេត្តាកកដោយសារនាង។ លេីកដំបូងដែលគាត់ហៅនាងថា 'អូន' នាងច្រលោតស្ទេីតែផ្កាប់ផ្ងារ។ លេីកដំបូងដែលគាត់បានបណ្តេីរដៃជាមួយនាង សាវឈេីក៏មានអារម្មហ៍ដូចជាមានធាតុសម្លាប់ត្រជាក់កកម្យាងបានមកគ្របដណ្តប់នាយ...

ប៉ុន្តែនៅក្នុងអំឡុងពេលពីរបីថ្ងៃនេះ ពាក្យថា'អូន អូនសម្លាញ់ ប្រពន្ធសម្លាញ់' ដែលសាវឈេីនិយាយនោះគឺកាន់តែរលូនទៅៗ។ ទោះបីជានៅក្នុងចិត្តរបស់នាងគិតយ៉ាងណាក៏ដោយ តែនៅសំបកក្រៅដែលនាងបានបង្ហាញមកនុះគឺហាក់ដូចជាខ្លួននាងបានទទួលស្គាល់នូវអត្តសញ្ញាណមួយនេះបាត់ទៅហេីយ។ គឺថាសូម្បីតែដោះអាវឲ្យគាត់មេីលក៏នាងធ្វេីមិនសូវឆ្គងដូចមុនដែរ លុះទំរាំុតែជាជាការកាន់ដៃបន្តិចបន្ទួចនុះ។

ប៉ុន្មានថ្ងៃនេះ សាវឈេីគឺប្រាកដណាស់ដេកនៅកៀនជញ្ជាំង តែយ៉ាងណានុះគាត់ក៏បានទទួលនូវភួយសំរាប់ក្រាលនៅក្រោមនុះដែរ។ រាល់ពេលព្រឹកម៉ោង ៣ គាត់តែងតែភ្ញាក់ឡើងដោយខ្លួនឯង ហើយប្រើម្ជុលប្រាក់ដើម្បី'ព្យាបាល'នាង។ ហេីយប៉ុន្មានថ្ងៃនេះ នាងក៏ដឹងកាន់តែច្បាស់ថា ខ្លួនប្រាណរបស់នាងមានការផ្លាស់ប្តូរគួរឲ្យកត់សំគាល់យ៉ាងខ្លាំងមិនធម្មតា។

ពន្លឺស្រទំុស្រាលៗ ប៉ុន្តែខ្នងរបស់ សៀគីងយូ វិញគឺដូចជាត្បូងស ដោយស្បែករបស់នារីម្នាក់នេះគឺភ្លឺជាងព្រិលនុះទៅទៀត។ សាវឈេី កាន់ម្ធុលនោះ ហេីយម្រាមដៃរបស់គាត់បានរសាត់គ្រប់ទីកន្លែងនៅលេីខ្នងរបស់នាង។ មិនយូរប៉ុន្មានគាត់ក៏គ្រប់ដណ្តប់ដោយញេីស។ កន្លះម៉ោងក្រោយមក ការព្យាបាលទៅលេីការ'បេីកសីល'មួយវគ្គទៀតត្រូវបានបញ្ចប់។ សាវឈេី ដកម្ជុលនុះចេញ ហេីយដកដង្ហើមវែងចេញពីមាត់របស់គាត់ដោយភាពធូរស្បើយ។ ហត់នឿយខ្លាំងពេក ក្បាលរបស់គាត់ក៏បានវិល ហេីយខ្លួនរបស់គាត់ក៏វេរទប់មិនបាន បន្ទាប់មកនាយក៏ស្រាប់តែដេកដួលនៅលេីខ្នងរបស់សៀគីងយូដែលមិនពាក់អ្វីនុះ។ អារម្មណ៍ដែលមិនអាចពិពណ៌នាទៅលេីភាពកក់ក្តៅនិងស្រទន់មួយប្រភេទបានឆ្លង​រាលដាលមកលេីទ្រូងរបស់គាត់។

សៀគីងយូ ស្រាប់តែបេីកភ្នែករបស់នាងយ៉ាងឆាប់រហ័ស សភាពនៃការខឹងស្រាប់តែមាននៅក្នុងចិត្តរបស់នាង។ នាងរៀបនឹងប្រេីកម្លាំងរុញគាត់ចេញឲ្យឆ្ងាយស្រាប់តែដង្ហេីមរបស់គាត់បានធ្វេីឲ្យនាងសម្គាល់ថាវាគឺពិតជាខ្សោយណាស់... គឺវាខ្សោយជាងកត្តាមុនពីរទៅបីដងឯណោះ។

សៀគីងយូ ក៏ដកកម្លាំងសីលរបស់នាងចេញហេីយប្រេីកម្លាំងតែបន្តិចដេីម្បីរុញសាវឈេីប៉ុណ្ណោះ។ នាងពាក់អាវវិញយ៉ាងលឿន ហេីយក៏លេីកដៃទៅជួយគ្រាសាវឈេី។ មេីលទៅខ្លួនរបស់គាត់នេះ នាងក៏សួរ៖ " អត់អីណាហី? "

ទឹកមុខរបស់សាវឈេីគឺស្លេកស្លាំងណាស់ ដែលសូម្បីតែឈាមក៏សឹងតែមិនឃេីញមាននៅលេីខ្លួនគាត់ផង។ ភ្នែករបស់គាត់បានបើកចំហពាក់កណ្តាល ដែលវាហាក់ដូចជាប្រេីកម្លាំងច្រេីនពេកនៅពេលដែលបេីកវាទាំងស្រុង។ គាត់ក៏ងក់ក្បាលបន្តិច ហេីយតបខ្សោយៗ៖ " អត់អីទេ... បងគ្រាន់តែប្រេី... កម្លាំងនិងថាមពលច្រេីនពេក... ឲ្យបងសំរាកបន្តិចទៅលែងអីហេីយ។ "

ស្រទាប់ភ្នែករបស់សៀគីងយូបក់ដូចជារលក ម្តងទៀត អារម្មណ៍ចុកចាប់ម្យាងដែលនាងមិនគួរមាន ស្រាប់តែរត់មករកនាងម្តងទៀត។ គ្រប់ពេលបន្ទាប់ពីការព្យាបាលដោយការចាក់ម្ជុលវិទ្យាសាស្ត្រ រាងកាយទាំងមូលរបស់គាត់តែងតែបានបាត់បង់កម្លាំង។ ប៉ុន្តែនៅរាល់ពេលដែលវាកើតឡើងនុះ គាត់តែងតែអាចជាសះស្បើយយ៉ាងងាយស្រួល។ តែយ៉ាងណានុះ ពីរបីថ្ងៃមុននេះ គាត់បានប្រេីការចាក់ម្ជុលវិទ្យាសាស្ត្រមកលេីនាងជារាងរាល់ថ្ងៃ។ គ្រប់ម្ជុលទាំងអស់ គាត់តែងតែប្រេីកម្លាំងសីលរបស់ខ្លួន។ ខ្លួនរបស់គាត់គឺខ្សោយស្រាប់ទៅហេីយ។ តែវាស្រាប់តែបន្តនៅការខ្សោយយ៉ាងនេះជាញឹកញាប់ទៅទៀត... តេីគាត់អាចទប់ខ្លួនឯងមិចនឹងជាប់ទៅ? ហេីយវានេះក៏អាចជាការប៉ះពាល់ដល់ខ្លួនប្រាណរបស់គាត់ដែលមិនអាចព្យាបាលជាក៏ថាបានដែរ។

" ...លោកមិនចាំបាច់ព្យាយាមដល់ថ្នាក់ហ្នឹងពេកនុះទេ។ " សៀគីងយូ មេីលទៅគាត់ដោយភាពស្មុគស្មាញ។

សាវឈេី ក៏សើចស្ញាញ្ញ៖ " អត់អីទេ ការធ្វេីចំពោះបងទៅអូនគឺវាមានតម្លៃ... ដោយសារតែ... អូនគឺជាប្រពន្ធពេញសិទ្ធរបស់បង! "

សៀគីងយូ៖ "..."

សាវឈេី បានបិទភ្នែក នាយក៏ប្រមូលកម្លាំងយឺតៗដាក់ខ្លួនវិញ។ ដោយក្សឹបៗ គាត់វាចា៖ " ការរៀបការរបស់អូនគឺដេីម្បីតបស្នងសងគុណ ហេីយអូនមិនដែលគិតថាបងជាប្តីរបស់អូននុះទេ ប៉ុន្តែវាគ្មានផ្លូវដែលថាបងមិនគិតថាអូនជាប្រពន្ធរបស់បងនុះទេលុះត្រាតែយេីងទាំងពីរលែងលះគ្នា។ ការគួរសមនិងការមេីលថែមនុស្សស្រី គឺហាក់ដូចជាទំនួលខុសត្រូវ និងកិត្ដិយសដ៏សំខាន់មួយសំរាប់មនុស្សប្រុសផងដែរ... "

បន្ទាប់ពីនិយាយពាក្យនេះ ទ្រូងរបស់សាវឈេីស្រាប់តែឡេីងក្តៅ... ខ្ញុំថាហ៎ាស! សូម្បីតែខ្ញុំជាប្រុស ពេលដែលឭខ្លួនឯងនិយាយពាក្យនេះ ខ្ញុំស្ទេីតែលង់នឹងសម្តីខ្លួនឯង។ ខ្ញុំមិនជឿថានាងជាស្រីភេទមិនមានអារម្មណ៍អ្វីសូម្បីតែបន្តិចនុះទេ!

កន្លងយូរទៅដែរ តែគាត់ហាក់ដូចជាមិនឮពាក្យរបស់សៀគីងយូឆ្លេីយតប។ គាត់បេីកភ្នែក - ដកដង្ហេីមឲ្យស្រួល ហេីយនិយាយជាមួយនឹងទឹកមុខដែលគួរឲ្យអាណិត៖ " គីងយូ ប្រពន្ធសម្លាញ់ បងដូចជាមិនអាចងេីបដេីរខ្លួនឯងបាននុះទេ។ តេីអូន... អាចជួយគ្រាបងទៅជ្រុងនោះតិចបានអត់? "

គាត់ងាកមេីលទៅកៀននោះ... កន្លែងដែលគាត់ដេករាល់ដង។

សៀគីងយូ មេីលទៅភួយដែលក្រាលនៅកៀននុះ អារម្មណ៍ចុកម្យាងនៅក្នុងបេះដូងរបស់នាងកេីនឡេីងកាន់តែខ្លាំងជាងមុន។ នាងគ្រវីក្បាល ហេីយខ្លួនរបស់នាងក៏ផ្លាស់ទៅមាត់គ្រែ៖ " លោកដេកនៅលេីគ្រែចុះ ទុកឲ្យខ្ញុំទៅដេកនៅកៀននុះវិញ។ "

ពេលឮពាក្យនុះ សាវឈេីក៏ចាប់ផ្តេីមស្ទុះ។ ដោយមិនដឹងជាមានកម្លាំងចេញពីណាមក នាយក៏លូកដៃទៅចាប់ដៃរបស់សៀគីយូ៖ " នេះមិនបានទេ! មិនបានដាច់ខាត! ទោះបីជាអូនខ្លាំងជាងបងក៏ពិតមែន... បងគឺប្រុស! អូនគឺស្រី! ហេីយបេីបងជាប្រុស តេីឲ្យបងដេកនៅលេីគ្រែមេីលអូនឯងដេកនៅនឹងឥដ្ឋមិចកេីត! ប្រសិនបេីអូនឯងចង់ទៅកៀននឹងមែន ចឹងបងមានតែដេកនៅខាងក្រៅហេីយ។ "

សំលេងរបស់គាត់គឺហាក់ដូចជាបន្ទាន់ ហើយក្នុងនុះគឺពោរពេញដោយភាពសម្រេចចិត្តដែលមិនអាចប្រកែកបាន។ ពេលគាត់និយាយចប់ គាត់ក៏ខំប្រឹងក្រោកឡើងដូចជាចង់ចុះពីលើគ្រែ។

ទឹកមុខដ៏ពិបាកម្យាងបានលេចចេញមកពីសៀគីងយូ។ នាងខាំបបូរមាត់របស់នាងបន្តិច ហេីយបន្ទាប់ពីការរាំងស្ទះនិងការពុះពារដ៏ខ្លីមួយ នាងក៏បានសម្រេចចិត្ត។ នាងលូកដៃទៅប៉ះខ្លួនរបស់សាវឈេីបន្តិចឲ្យគាត់ដេកវិញ ហេីយនាងក៏យកភួយមកដណ្តប់ខ្លួនរបស់ពួកគេទាំងពីរអ្នក។

" ហាមប៉ះខ្ញុំ។ " សៀគីងយូ បានសណ្តូកខ្លួននៅពាក់កណ្តាលម្ខាងទៀតនៃគ្រែ ខ្នងរបស់នាងបានបែរមកសាវឈេីដោយលាក់បាំងពីទឹកមុខរបស់ខ្លួន។

សាវឈេី ញញឹមដោយស្ងាត់ៗ។ នាយបានដេកដោយឥរិយាបទនឹងនរ ហេីយបិទភ្នែកដោយសប្បាយចិត្ត៖ " ដេកឲ្យស្រួលចុះ។ ទោះបីជាបងចង់ធ្វេីអីមែន វានុះក៏មិនអាចសម្រាចបានដែរ... ហ៊ូ ដេកលេីគ្រែជាមួយគ្នា... ចឹងបានគេហៅថាប្តីប្រពន្ធ... "

សៀគីងយូ៖ "..."

" ហ្នឹងហេីយ... គីងយូ ប្រពន្ធសម្លាញ់ បងដេកមុនហេីយ... វូ ស្អែកចាំឲ្យមីងតូចធ្វេីយិនស៊ិន ហេីយនឹងស៊ុបមាន់ឲ្យញាំុដេីម្បីធូរសះស្បើយខ្លះ... វូ... "

សម្លេងរបស់សាវឈេីកាន់តែស្ងាត់ទៅៗ។ ពេលដែលសម្លេងគាត់នោះបានឈប់ ដង្ហេីមរបស់គាត់ក៏មានឋេរភាពផងដែរ... គាត់បានដេកលក់យ៉ាងសុខស្រួលនៅខណៈនៃការអស់កម្លាំងយ៉ាងខ្លាំងរបស់គាត់។

សៀគីងយូ ក៏ស្ងាត់ៗបែរទៅរកគាត់។ មេីលមុខគាត់នៅកៀកខ្លួនបែបនេះបានប្រែទឹកមុខរបស់នាងទៅជាញ័រនិងស្មុគស្មាញ...

តាំងពីពេលដែលនាងចូល«ឋានទិព្វពពកទឹកកក»តំបូងមកម្លេះ នាងបានសម្រេចចិត្តថាខ្លួននឹងបោះបង់អារម្មណ៍រវាងប្រុសនិងស្រី។ ដោយនាងមិនដែលគិតថានឹងមានថ្ងៃដែលខ្លួនទៅដេកនៅលេីគ្រែជាមួយនឹងប្រុសផ្សេងនុះទេ។ ពីមុននោះ គឺសូម្បីតែប៉ះក៏នាងមិនឲ្យផង...

តែឥឡូវនេះ នាងបានដេកនៅលេីគ្រែជាមួយនឹងគាត់។ ហេីយលេីសពីនេះទៀតនុះ នៅក្នុងបេះដូងរបស់នាងបានប្រាប់ខ្លួនថានេះគឺអាចទទួលយកបាន...

ចុះវាមានរឿងអីកេីតឡេីងមកលេីខ្ញុំ? តេីនេះជាអារម្មណ៍ម្យាងនៅពេលដែលយេីងបានធ្វេីអ្វីខុសចំពោះអ្នកដទៃ?

ប្រហែលហេីយ...

ការគិតរបស់នាងចាប់ផ្តេីមធុញថប់ ហេីយនាងដោយមិនដឹងខ្លួនក៏លង់ទៅក្នុងសុបិនរបស់ខ្លួនឯង។ នាងច្បាស់ជាមិនដឹងថា អាចទៅដេកលក់លឿនបែបនេះនៅពេលដែលមានបុរសម្នាក់កំពុងតែដេកនៅក្បែរខ្លួនមានន័យថា នៅក្នុងចិត្តរបស់នាងគឺមានកន្លែងខ្លះដែលនាងមិនបានបដិសេធ និងបានទទួលស្គាល់គាត់បាត់ទៅហេីយ។

ការគេងរបស់សាវឈេីបានដេករហូតទៅដល់៣ម៉ោងមុននឹងថ្ងៃរះ។ ពេលដែលគាត់បេីកភ្នែកនុះ សៀគីងយូក៏បានបាត់ខ្លួនពីទីនេះ។ ហេីយសូម្បីតែនៅក្នុងបន្ទប់នេះក៏មិនឃេីញស្រមោលរបស់នាងដែរ។

ទោះបីជាគាត់បានសម្រាកពេញមួយយប់ក៏ដោយ ក៏រាងកាយរបស់គាត់នៅតែមានភាពតានតឹង ដែលវាហាក់ដូចជាមានអារម្មណ៍ថាខ្លួនគាត់មានរបួសធ្ងន់ធ្ងរ។ សាវឈេី ងេីបឡេីង - ដកដង្ហេីមធំមួយ ហេីយគិតតែអត្មា៖ " បេីវានៅតែបន្តអញ្ចឹងទៀត ខ្លួនរបស់ខ្ញុំបែបជាទៅមែនទែនហេីយ។ តាមមេីលទៅខ្ញុំបែបជាបានបង្ហាញច្រេីនពេកហេីយ។ "

" ប៉ុន្តែនេះគឺជាផ្លូវតែមួយគត់ដែលអាចបង្ខំឲ្យនាងរកវត្ថុ៣យ៉ាងនុុះឲ្យខ្ញុំ។ "

សាវឈេី ងេីបពីលេីគ្រែហេីយផ្លាស់ប្តូរខោអាវ។ បន្ទាប់ពីដោះអាវចេញ គាត់ក៏បានឃេីញបន្តោងខ្សែកដែលពាក់នៅលេីករបស់គាត់នុះ ហេីយទឹកមុខគាត់ក៏ឡេីងវិល... តាំងពីថ្ងៃដែលបានគាត់ដឹងខ្លួនតំបូងមកម្លេះ ការចងចាំទៅលេីបន្តោងនេះបានធ្វេីឲ្យខ្លួនគាត់ដែលនៅទីនេះពិត និងខ្លួនគាត់ម្នាក់ទៀតដែលមកពីពិភពផ្សេងមានការសង្ស័យយ៉ាងខ្លាំងចំពោះវានេះ។ ពីព្រោះដោយសារគាត់ធ្លាប់មានបន្តោងដូចនេះដែរនៅឯ«ទ្វីបខៀវរសាល»! បន្តោងនុះគឺត្រូវបានបង្កេីតឡេីងដោយប្រាក់ ហេីយនៅពេលដែលបេីកវាទៅ យេីងនឹងឃេីញកញ្ចក់ពីរនៅឯខាងទាំងពីររបស់វានុះ។ ប៉ុន្តែវាគឺមានតែប៉ុណ្នឹង ហេីយវាគ្មានអ្វីដែលពិសេសចំពោះវាទៀតនុះទេ។

នៅឯ«ទ្វីបខៀវរសាល» លោកគ្រូរបស់គាត់ប្រាប់ថា នៅពេលដែលគាត់រេីសយកយុទ្ធឈេីនុះ គាត់់ឃេីញបន្តោងនេះពាក់នៅលេីករបស់យុទ្ធឈេីតាំងពីនឹងមកម្លេះ។ អ្វីដែលគួរឲ្យចំលែកនុះ បន្តោងដែលនៅលេីករបស់សាវឈេីនេះក៏ដូចគ្នាផងដែរ ដោយវាត្រូវបានសាវយីងយកមកឲ្យគាត់ពាក់ដោយមិនដឹងពីកន្លែងណាមកផងដែរ។ តាំងពីគាត់កេីតមក វាគឺនៅលេីករបស់គាត់ជានិច្ច ហេីយវាក៏ជាការចងចាំមួយរបស់គាត់ចំពោះឳពុកផងដែរ។

ទំងពីរជីវិត… បន្តោងដូចគ្នាទាំងពីរទៀត… ចុះតេីវាមានរឿងអ្វីកេីតឡេីង?

បន្ទាប់ពីផ្លាស់សម្លាកបំពាក់រួចរាល់ហេីយ សាវឈេីក៏ចូលទៅក្នុង«ពិសពេជ្រមេឃា»។ នៅក្នុងពិភពលោកពណ៌បៃតងនេះ គាត់ឃេីញក្មេងស្រីសក់ក្រហមនោះកំពុងតែអណ្តែតនៅក្នុងជំហរការពារខ្លួន ដោយគ្មានសញ្ញាណាដែលបានបង្ហាញមកថានាងនឹងអាចងេីបឥឡូវៗនុះទេ។

នៅ២ថ្ងៃមុននោះ គាត់បានព្យាយាមសួរលោកតានិងសៀគីងយូអំពីមនុស្សដែលមានសក់ក្រហម។ តែអ្វីដែលគាត់ទទួលបាននុះគឺ " នេះគឺជាលេីកទីមួយហេីយដែលឮរឿងនេះ "។ ហេីយនេះក៏បានធ្វេីឲ្យសាវឈេីកាន់តែមានចំណាប់អារម្មណ៍ និងការសង្ស័យកាន់តែខ្លាំងចំពោះអត្តសញ្ញាណរបស់ក្មេងស្រីនេះ។ ប៉ុន្តែគាត់មិនបានប្រាប់នរណាម្នាក់អំពីនាងនុះទេ។

បានផ្លាស់ប្តូរទៅខោអាវធម្មតាមួយទៀត គាត់ក៏ពុតខ្លួន។ ភ្លាមៗនោះក៏មានក្លិនដែលគួរឲ្យទាក់ទាញនិងឈ្ងុយឆ្ងាញ់ម្យាងបានហើរចូលមកក្នុងច្រមុះរបស់សាវឈេី ដែលនេះក៏បានធ្វេីឲ្យគាត់ស្រក់ទឹកមាត់។ គាត់ក៏ដើរតាមក្លិននុះ ហើយក៏ស្រាប់តែឃេីញស៊ុបនៅលើតុ លុះគាត់ក៏ប្រញាប់រត់ទៅយ៉ាងលឿន។ ពេលដែលគាត់បើកគំរបនុះ ចំហាយអមដោយក្លិនឈ្ងុយឆ្ងាញ់ហេីយគួរអោយចង់ញាំុម្យាងបានស្ទុះឡេីងមក។

" យិនស៊ិននិងស៊ុបមាន់… អ៎ា! មានតែមីងតូចទេគឺល្អជាងគេ! " ពោះរបស់សាវឈេីក៏ស្រាប់តែកូរ។ គាត់ក៏ចាប់ចង្កឹះ ហេីយហុតស៊ុបនុះ។ បន្ទាប់ពីគាត់ញ៉ាំបានមួយភ្លែត ទ្វារខាងមុខត្រូវបានរុញបើក ហើយសាវលីងសីុស្លៀកពាក់ពណ៌លឿងស្រាលក៏បានដេីរចូលមកយ៉ាងប្រឹមប្រី។ គ្រាពេលដែលឃេីញសាវឈេីកំពុងតែញាំុអីនៅលេីតុនោះ នាងក៏បេីកមាត់និយាយ៖ " យី? ស៊ុបមាន់? ក្លិននេះដូចជាឆ្ងាញ់ណាស់! ហេីយមេីលទៅដូចជាបានដាក់យិុនសិនទៀត។ ឈេីតូចហ៎ា អ្នកណាធ្វេីស៊ុបនេះឲ្យឯង? ហឹសៗ រួចអត់ប្រាប់ខ្ញុំហេីយ មកអង្គុយសង្ងំញាំុតែឯងទៀត! "

សម្តីរបស់សាវលីងសីុបានធ្វេីឲ្យសាវឈេីគាំងបន្តិច៖ " មីងតូច កំុប្រាប់ខ្ញុំថានេះមិនមែនមីងតូចជាអ្នកយកមកទេ? "

" ប្រាកដហេីយមិនមែនជាខ្ញុំ! " ក្រោយពីសាវលីងសីុនិយាយពាក្យនេះហេីយ ទឹកមុខរបស់នាងក៏ក្លាយទៅជាចំលែក៖ " តេីមានអ្នកណាក្រៅពីខ្ញុំមកធ្វេីស៊ុបឲ្យឯង? ហ៎ម… គឺមានតែប្រពន្ធរបស់ឯង គីងយូ! តាមមេីលទៅទំនាក់ទំនងរវាងប្ដីប្រពន្ធឯងនេះគឺល្អប្រសើរដែរតេី។ "

ពាក្យរបស់សាវលីងសីុនិយាយហាក់ដូចជានាំមកនូវភាពជូរចត់។ សាវឈេី ក៏ដាក់ចុះចង្កឹះរបស់ខ្លួនហេីយក្សិបៗ៖ " នាង… តេីនាងមិចនឹងអាច… ធ្វេីស៊ុបឲ្យខ្ញុំទៅ… "

នេះគឺមិនអាចទៅរួចនុះទេ!

" ហឹម! វាមិនសំខាន់ចំពោះអ្នកណាធ្វេីវានុះទេ។ តាំងពីដេីមមកឯងចូលចិត្តញាំុស៊ុបមាន់ណាស់ ញាំុវាឲ្យអស់ទៅ… ខ្ញុំមកនេះដេីម្បីប្រាប់ឯងថា«បក្សសាវ»ហ្នឹងមកពេលថ្ងៃនេះ។ ឥឡូវនេះ គ្រួសារត្រកូលសាវទាំងមូលកំពុងតែរៀបចំទទួលពួកគេ។ ដល់ពេលនុះ ឯងត្រូវតែប្រយ័ត្នផង។ ឯងមិនត្រូវទៅមិនគោរពពួកគេនុះទេ។ " សាវលីងសីុ ពោលដោយទឹកមុខធ្ងន់។

" ខ្ញុំដឹងហេីយ។ បេីពិបាកពេកនុះ ខ្ញុំមិនបាច់ចេញទៅក្រៅក៏បានដែរ។ ព្រោះដឹងថាពួកគេនុះហ្នឹងមិនរេីសយកខ្ញុំបាត់ទៅហេីយ។ " សាវឈេី ឆ្លេីយដោយមិនក្វល់។

" ឯងអត់អាចនៅតែក្នុងបាននុះទេ។ " សាវលីងសីុ ក៏វ័តម្រាមដៃចង្អុលដែលដូចត្បូងរបស់នាងឆ្វេងស្តាំៗ ហេីយនាងនិយាយដោយតឹងរឹង៖ " បេីតាមម្ចាស់គ្រួសារនិយាយនោះ លោកប្រុសដែលជាកូនរបស់ម្ចាស់បក្សនុះនឹងមកពិនិត្យមេីលគ្រប់ៗគ្នា… គ្មានអ្នកណាដែលត្រូវបាត់ខ្លួននុះទេ! ដល់ពេលនុះ ឯងត្រូវមេីលឥរិយាបទរបស់ខ្លួនឯងផង។ "

" អញ្ចឹងវារឹតតែមិនបាច់គួរឲ្យបារម្ភទៅទៀត។ មីងតូចគួរតែដឹងស្រាប់ហេីយថាខ្ញុំជាមនុស្សរម្យទំុប៉ុណ្ណានុះ។ " សាវឈេី ក៏តបដោយញញឹម ហេីយនាយក៏បន្តនូវអាហាររបស់ខ្លួនទៀត។

" ល្អហេីយចឹង។ ខ្ញុំទៅជួយពុកសិនហេីយ។ ហេីយវាក៏ល្អដែរបេីឯងមកជួយពេលដែលញាំុរួចនុះ។ " សាវលីងសីុ ក៏ដេីរចេញគ្រាពេលដែលខ្លួននិយាយចប់។

...