webnovel

ប្រឆាំងនឹងទេវតា (Khmer)

តាមប្រមាញ់ដោយសារតែខ្លួនមានវត្ថុទិព្វប្រឆាំងឋានសួគ៍ យុទ្ធឈេី និងសាវឈេីគឺជាមនុស្សតែមួយដោយមានបទពិសោធន៍ពីរជាតិ។ ការស្អប់របស់ខ្ញុំគឺគ្មានអ្មកណាអាចទ្របានសូម្បីតែមេឃ ខ្ញុំស្លាប់ពេលនេះ ដោយគ្នានក្តីស្រណោះ ព្រោះខ្ញុំគ្មានអ្វីពាក់ព័ន្ធនឹងពិភពលោកនេះទៀតទេ តែស្តាយ.... ** ស្រាប់តែ.... --- I used to read this story before and now I forget. Cause maybe I like it. Let's review it with Khmer this time. And it felt… really wierd.

Tranquil_Leaf · Khác
Không đủ số lượng người đọc
33 Chs

ចលនាថ្កេីន(៩)

សម្តីរបស់ សាវយូឡុង បានធ្វេីឲ្យខ្លួនរបស់ សាវលី ញ័រ - ភ្នែករបស់គាត់ក៏បានរួមបញ្ចូលគ្នា ហេីយគាត់ក៏បានឈរឆ្កឹងនៅទីនោះ។

មេីលទៅស្នាមញញឹមដ៏ឧត្បាតរបស់គេនេះ តេីគាត់មិចនឹងអាចទៅអត់ដឹងថា អ្វីដែលគាត់និយាយក្សិបៗតែអត្មានៅមុខផ្នូររបស់កូនគាត់នាថ្ងៃនុះ... ត្រូវបានឮ!

អ្វីដែល សាវយូឡុង បាននិយាយបានធ្វេីឲ្យហ្វូងមនុស្សផ្ទុះនៃការជជែកភ្លាមៗ។ ចង្ការបស់ពួកគេត្រូវបានធ្លាក់នៅពេលដែលការសម្លឹងរបស់ពួកគេបានផ្តោតទៅលេី សាវលី ហេីយនៅពេលដែលពួកគេឃេីញទឹកមុខដ៏គួរឲ្យចំលែករបស់គាត់ទៀតនុះ ភាពភ្ញាក់ផ្អេីលដែលនៅក្នុងចិត្តរបស់ពួកគេ បានគុណទ្វេដង។ ដោយហេតុនេះ សំឡេងនៃការពិភាក្សាក៏បានចាប់ផ្តើមកើនឡើង។

សាវឈេី ស្ទេីរតែជំពបជេីងដួល។ នៅពេលដែលគាត់មេីលទៅសកម្មភាពរបស់ សាវលី ទៀតនុះ គាត់ក៏ស្រាប់តែស្រឡាំងកាំង។ សាវលីងស៊ី ក៏មានទឹកមុខស្រពេចស្រពិល ហើយនាងបានមើលទៅ សាវលី ភ្លឹះៗ។

" យូឡុង តេីនេះជាស្អី? " សាវយុនហាយ ក៏ចងចិញ្ចេីម ហេីយគាត់សួរដោយឧឡារិក។

សាវយូឡុង ក៏បែរទៅម្ខាង ហេីយតបដោយការគោរព៖ " កាលពីប៉ុន្មានថ្ងៃមុននុះ នៅពេលដែលខ្ញុំទៅកន្លែងទីបញ្ចុះសពនៅឯភ្នំខាងក្រោយដេីម្បីទៅបន់ស្រន់ ខ្ញុំក៏បានចៃដន្យជួបលោកគ្រូតាទី៥។ នៅពេលនោះ គាត់កំពុងតែឈរនៅមុខផ្នូររបស់កូនប្រុសគាត់'សាវយីង' ហេីយក៏បាននិយាយក្សិបៗទៅកាន់ខ្លួនឯង... ប៉ុន្តែខ្ញុំបានឮគាត់និយាយច្បាស់ណាស់ ដោយគាត់បាននិយាយថា... សាវឈេី គឺមិនមែនជាកូនបង្កេីតរបស់ សាវយីង ទេ! "

យោងទៅតាមសម្តីរបស់ សាវយូឡុង ពីមុននុះ និងតាមប្រតិកម្មរបស់ សាវលី ហ្វូងមនុស្សអាចចាប់យកការពិតបានខ្លះៗហេីយ។ ប៉ុន្តែឥឡូវនេះ សាវយូឡុង ស្រាប់តែប្រកាសយ៉ាងច្បាស់បែបនេះទៀត - នេះវាហាក់ដូចជាសម្លេងផ្គរលាន់អញ្ចឹង។ មនុស្សគ្រប់រូបនៅក្នុងគ្រួសារសាវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកដែលស្រដៀងនិងរាក់ទាក់ជាមួយនឹង សាវលី បានបេីកភ្នែកធំៗជាងនេះទៅទៀត។

" នេះ... " មុខរបស់ សាវយុនហាយ ក៏ពោរពេញទៅដោយការភ្ញាក់ផ្អេីលផងដែរ។ គាត់ក៏បាននិយាយយ៉ាងធ្ងន់ធ្ងរ៖ " យូឡុង! នេះគឺជារឿងធំមួយដែលទាក់ទងជាមួយនឹងលោហិតរបស់យេីង ឯងគួរតែនិយាយឲ្យប្រុងប្រយ័ត្នផង!! "

『 លោហិត - ឈាម 』

សាវយូឡុង តបដោយភាពតឹងរឹង៖ " ជាការពិតណាស់ ខ្ញុំមិនហ៊ានកុហកអំពីរឿងធំបែបនេះទេ។ ដោយភាពពិតវិញ យេីងគួរតែសួរលោកគ្រូតាទី៥វិញទៅ គឺវាច្បាស់លាស់ហេីយ... លោកគ្រូតាទី៥ ខ្ញុំបានឮលោកនិយាយច្បាស់ណាស់ ប្រសិនបេីលោកមានមនសិការច្បាស់លាស់នុះ អញ្ចឹងតេីលោកហ៊ានស្បថដាក់កិត្ដិយសរបស់កូនប្រុសលោកទេ ដែលថា សាវឈេី គឺជាចៅបង្កេីតរបស់លោក? "

ការសម្លឹងរបស់មនុស្សគ្រប់គ្នាបានផ្តោតទៅលើ'សាវលី'។ ដោយគាត់ឈររឹងឆ្កឹងនៅទីនោះ ទឹកមុខរបស់គាត់បានក្លាយទៅជាជូរចត់និងវង្វេងស្មារតី - កន្លងពេលផុតទៅនេះ គាត់មិនបាននិយាយពាក្យមួយម៉ាត់ ឬពន្យល់អ្វីឡេីយ... កូនប្រុសរបស់គាត់'សាវយីង' គឺជាមោទនភាពដ៏អស្ចារ្យមួយនៅក្នុងជីវិតគាត់ ដោយទោះបីជាគាត់បានទទួលមោរណៈភាពបាត់ទៅហេីយក៏ដោយ គាត់មិនអាចយកកូនគាត់មកស្បថនុះទេ ទោះបីជានៅក្នុងលក្ខខណ្ឌណាក៏ដោយ។

សាវឈេី បានបេីកមាត់ តែនាយមិនអាចនិយាយអ្វីចេញឡេីយ។ នៅក្នុងទ្រូងរបស់គាត់ហាក់ដូចជាមានអារម្មណ៍ទទេរស្អាត ហេីយអារម្មណ៍រអាក់រអួលម្យាងបានសាយភាយពាសពេញខ្លួនរបស់គាត់។

" ពុក តេីឈេីតូចមិចហ្នឹងអាចមិនមែនជាចៅរបស់ពុកទៅ... ពុក និយាយភ្លាមទៅ និយាយប្រាប់ពួកគេទៅ! " សាវលីងស៊ី បានអង្រួនខ្លួនរបស់ សាវលី យ៉ាងខ្លាំង ដោយនាងបាននិយាយជាមួយនឹងសម្លេងដ៏រន្ធត់។

ប៉ុន្តែ សាវលី មិនបាននិយាយអ្វីមួយអឹះ ទោះបីជាពេលវេលាបានកន្លងផុតយូរទៅហេីយ តែមេីលទៅគាត់ហាក់ដូចជាក្លាយទៅជារូបចម្លាក់អញ្ចឹង។ ទឹកមុខរបស់គាត់ក៏ស្ងាត់ៗក្លាយទៅជាទន់ខ្សោយដោយជរា ហេីយក្នុងមួយពព្រិចភ្នែកនេះ គាត់ហាក់ដូចជាកាន់តែចាស់ទៅជាង១០ឆ្នាំឯណោះ។

" លោកគ្រូតាទី៥ តេីរឿងនេះវាយ៉ាងមិច? តេីពាក្យដែលយូឡុងនិយាយនុះពិតដែរឬទេ? " សាវយុនហាយ ក៏បានកម្រើកឡើង ហេីយសួរជាមួយនឹងការចងចិញ្ចេីម។

សាវលី ងេីបក្បាលតិចៗ ហេីយដកដង្ហេីមវែងមួយ។ សាវយូឡុង បានបង្ខំឲ្យគាត់ស្បថដោយដាក់ឈ្មោះកូនប្រុសរបស់គាត់... តែនេះគឺជារឿងមួយដែលគាត់មិនអាចធ្វេីបានឡេីយ។ ដូច្នេះហេីយ រឿងរ៉ាវដែលគាត់បានលាក់បាំងអស់រយៈពេលដប់ប្រាំមួយឆ្នាំមុននុះ នឹងមិនអាចលាក់តទៅទៀតឡេីយ។ គាត់បានគិតថា គាត់នឹងអាចលាក់បាំងនូវការពិតនេះពេញមួយជីវិតរបស់គាត់ - ប៉ុន្តែគាត់មិនដែលគិតថាវានឹងត្រូវបានបង្ហាញដោយឥតមេត្តា និងយ៉ាងឆាប់រហ័សនៅក្រោមស្ថានភាពដែលមិនអាចនឹកស្មានដល់មួយនេះទេ - ហេីយនេះគឺនៅមុខមនុស្សជាច្រេីនអ្នកទៀត។

រូបរាងដែល សាវលី បានបង្ហាញមកនេះ គឺអាចសន្មត់ថាយល់ព្រមបាត់ទៅហេីយ។ បេីមិនអញ្ចឹងនុះទេ គាត់ប្រកដជាតបវិញយ៉ាងចំណាល ហេីយបិទមាត់របស់ សាវយូឡុង ជិតបាត់ទៅហេីយ។ មនុស្សគ្រប់គ្នាដែលនៅក្នុងគ្រួសារសាវស្រាប់តែបង្អើល។ សូម្បីតែ សៀគីងយូ ក៏គាំងផងដែរ។ ចំណែកឯ សៀហុងយី ដែលកំពុងតែស្ងាត់នៅក្នុងចំណោមហ្វូវមនុស្សនុះក៏ស្លុតផងដែរ... សាវឈេី មិនមែនជាកូនរបស់ សាវយីង? តេីនេះ... មិចនឹងអាចទៅ!!

" លោកតា... "

គ្រាពេលដែល សាវឈេី បានដេីរទៅមុខ សាវលី នុះ - ដំណេីររបស់គាត់គឺធ្ងន់មិនអាចប្រៀបផ្ទឹមបាន។ នៅពេលដែលនាយមេីលទៅមុខដែលកាន់តែចាស់នៅក្នុងមួយរំពេចនេះ សាវឈេី មានអារម្មណ៍ឈឺចាប់ជាខ្លាំងនៅក្នុងបេះដូងរបស់ខ្លួន។ គាត់បានព្យាយាមជាខ្លាំងនៅក្នុងការទប់អារម្មណ៍របស់ខ្លួនឯង ហេីយក៏សួរស្រាលៗ៖ " លោកតា... តេីវា... ពិតដែរទេ? "

សាវលី ក៏ទំលាក់ក្បាលរបស់ខ្លួនចុះ ហេីយមេីលទៅកាន់ សាវឈេី។ គាត់បានញញឹមដ៏ជូរចត់ ដោយភ្នែកដែលដូចជាអ័ព្ទរបស់គាត់ឥឡូវនេះបានមេីលទៅកាន់ សាវឈេី ដោយភាពស្មុគស្មាញមួយដែលនាយមិនអាចមេីលដឹង៖ " ទោះបីជាកូនមិនមែនជាចៅបង្កេីតរបស់តា ប៉ុន្តែកន្លងឆ្នាំដែលផុតទៅនេះ តាគិតថាឯងគឺជាចៅរបស់តាជានិច្ច... "

ប្រសិនបេីភាពស្ងៀមស្ងាត់របស់គាត់ពីមុនបានបង្ហាញភាពពិតខ្លះៗ ពាក្យរបស់គាត់ឥឡូវនេះគឺត្រូវបានអ្នកដទៃឮយ៉ាងច្បាស់!

គ្រួសារសាវក៏ស្រែករោទិ៍ម្តងទៀត។ ដោយស្ថិតនៅក្នុងគ្រួសារសាវអស់រយៈពេលជាច្រើនឆ្នាំមកហើយ នេះគឺជាព័ត៌មានមួយដែលគួរឲ្យភ្ញាក់ផ្អើលបំផុតដែលមិនធ្លាប់មានពីមុនមក។

សាវឈេី ឈរឆ្កឹងនៅទីនោះដោយគ្មានបង្ហាញទឹកមុខអ្វីឡេីយ នាយគ្មានបានបញ្ចេញសម្លេងអ្វីសោះ ដែលខ្លួនរបស់បុរសនេះហាក់ដូចជាបាត់ព្រលឹងអញ្ចឹង។ សាវលីងស៊ី ក៏ស្រឡាំងកាំងដូចគ្នាផងដែរ - នាងបានគ្រវីក្បាលខ្លួនយ៉ាងខ្លាំង ហេីយក៏ប្រញាល់ទៅរក សាវលី ដោយសម្រែកខ្លាំងមួយ៖ " ពុក! ពុកនិយាយអីហ្នឹង... ឈេីតូចបានធំឡេីងជាមួយខ្ញុំតាំងពីក្មេងមកម្លេះ គាត់គឺជាកូនរបស់បងប្រុសបង្កេីតខ្ញុំ តេីគាត់មិចហ្នឹងអាចមិនមែនជាចៅរបស់ពុកទៅ... ពុកនិយាយលេងសេីចទេអី... ត្រូវអត់!? "

ដៃមួយស្រាប់តែបានលូកមកចាប់ដៃរបស់ សាវលីងស៊ី។ នៅខណៈនេះទឹកមុខរបស់ សាវឈេី បានផ្លាស់ប្តូរទៅជាភាពធម្មតាវិញ។ គាត់សំឡឹងមើលទៅ សាវលីងស៊ី ហើយគ្រវីក្បាលថ្នមៗ បន្ទាប់មកនាយក៏ញញឹម៖ " អត់អីទេមីងតូច។ លោកតាខ្ញុំនឹងនៅតែជាលោកតារបស់ខ្ញុំ រួចនាងគឺនៅតែជាមីងតូចរបស់ខ្ញុំជានិច្ច។ ពួកយេីងនៅតែជាគ្រួសារជិតស្និតជាមួយគ្នា ដូច្នេះទោះបីជាយេីងគ្មានជាប់សាច់ឈាមជាមួយហ្នឹងគ្នាក៏ដោយ ក៏អារម្មណ៍របស់យេីងនៅតែមិនផ្លាស់ប្តូរ... អញ្ចឹងតេីវាយ៉ាងមិចបេីខ្ញុំមិនមែនជាកូនបង្កេីតនុះ? "

" ឈេីតូច... " ភ្នែករបស់ សាវលីងស៊ី ក៏ប្រែជាស្រអាប់។

ចំណែកឯនៅផ្នែកម្ខាងទៀត ពួកឆ្កែឆ្កួតមួយចំនួនដែលស្រាប់តែទទួលបាននូវជំហរនៃ'ភាពទន់ខ្សោយ'ដ៏ធំរបស់ សាវឈេី នេះ ក៏បានចាប់ផ្តើមព្រុសយ៉ាងដរាប។

" ពិតជាគួរឲ្យអស់សំណើចណាស់! គួរឱ្យអស់សំណើចណាស់! ក្មេងមួយនេះដែលគ្រួសារសាវចិញ្ចឹមអស់រយៈពេល១៦ឆ្នាំ បែរមិនមានជាមនុស្សរបស់គ្រួសារយេីង ហេីយបែរជាមនុស្សចង្រៃដែលមានឈាមលោហិតពីខាងក្រៅ... នេះគឺអាចថាជារឿងកំប្លែងដ៏ធំមួយរបស់ប្រវត្តិសាស្រ្តគ្រួសារសាវយេីងអញ្ចឹង! " លោកគ្រូតាទី១'សាវលីវ' បានស្រែកដែលពោរពេញដោយកំហឹងជាអនែក។

" សាវលី! ឯងបែរជាយកមនុស្សចង្រៃមកពីខាងក្រៅ រួចឲ្យគ្រួសារសាវយេីងចិញ្ចឹមវា១៦ឆ្នាំ! ទោះបីជាយេីងចង់ជេរដាក់បណ្តាសសារឯងនុះ... ក៏វាមិនអាចលុបនូវកំហុសមួយនេះដែរ! អា! " លោកគ្រូតាទី៣'សាវឈឹង' បានដកដង្ហេីមធំមួយ។

" ឯងដឹងច្បាស់ថាវាគឺជាកូនចង្រៃ តែឯងនៅតែទុកវានៅក្នុងគ្រួសារសាវ ហេីយឲ្យវារស់នៅក្តីសុខ ដោយទទួលសិទ្ធជាចៅរបស់លោកគ្រូតាទៀត! សាវលី ឯងបានកុហកគ្រួសារសាវយេីងអស់រយៈពេល ១៦ ឆ្នាំមកហេីយ។ ប្រសិនបើ យូឡុង មិនបានដឹងដោយសំណាងនៅថ្ងៃនោះទេ យើងប្រាកដជាត្រូវបានបោកបញ្ឆោតដោយឯងជារាងរហូតហេីយ។ នៅពេលនុះ គ្រួសារសាវយេីងហ្នឹងមានរួមផ្សំជាមួយនឹងឈាមរបស់អ្នកដទៃ! សាវលី តេីឯងដឹងថារឿងនេះវាមានបាបកម្មធំដល់កំរិតណាទេ? " លោកគ្រូតាទី៤'សាវជឹង' បានចង្អុលទៅ សាវលី ហេីយមុខរបស់គាត់ត្រូវបានឡេីងក្រហមដោយការខឹងថប់ជាខ្លាំង។

លោកគ្រូតាទី២'សាវបូ' ក៏បានជេរយ៉ាងខ្លាំងផងដែរ៖ " អញ្ចឹងបានខ្ញុំចេះតែឆ្ងល់ថា គ្រប់ជំនាន់របស់គ្រួសារសាវយេីងតែងតែមានទេពកោសល្យលេីសពីមធ្យម ប៉ុន្តែពេលនេះក៏ស្រាប់តែមានអាសំរាម'សរសៃសីលអន្តរាយ'នេះចេញមក! តាមពិតទៅអាសំរាមដែលគ្រួសារសាវបានរេីសយកមកចិញ្ចឹមអស់រយៈពេល ១៦ ឆ្នាំនេះ បែរជាមនុស្សចោរម្រ៉ាយសោះ! ប្រសិនបេីរឿងនេះបានបែកធ្លាយនុះ គ្រួសារសាវយេីងហ្នឹងក្លាយទៅជាកន្លែងដែលគេសេីចចំអកហេីយ! "

ដោយមិនត្រឹមតែលោកគ្រូតាទាំង ៤ នេះទេ គឺសូម្បីតែមនុស្សរបស់លោកគ្រូតាទាំង ៤ នេះក៏ងេីបមករិះគន់ដោយគ្មានមេត្តាទៅ សាវលី ដែរ។ គ្រាពេលនេះ សាវលី ហាក់ដូចជាបានក្លាយជាគោលដៅនៃព្រួញសម្តីជាច្រើនអញ្ចឹង។

" លោកគ្រូតាទី៥ នេះគឺ… នេះ… អា! " ទឹកមុខរបស់ សាវយុនហាយ បានផ្លាស់ប្តូរចេញជាច្រេីនពណ៌ រហូតដល់ចុងក្រោយក៏គាត់បានដកដង្ហេីមធំមួយ។

" ហឹសៗ អ្នកទាំងអស់គ្នាពិតជាបានឲ្យខ្ញុំទស្សនានូវរឿងដ៏គួរឲ្យចង់សេីចណាស់។ គ្រួសារសាវដែលខំប្រឹងអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ ដោយឆ្លងផុតការលំបាកជាខ្លាំង បែរជាបានរួមផ្សំជាមួយហ្នឹងអាចង្រៃដែលមកពីកន្លែងផ្សេង! សូម្បីតែខ្ញុំក៏មានអារម្មណ៍ខ្មាស់ចំពោះអ្នកទាំងអស់គ្នាដែរ! " សាវកួនយុន បានបេីកមាត់ជាមួយនឹងសម្លេងមិនរីករាយដ៏មុតស្រួចមួយ។

គាតមេីលទៅកាន់ សាវឈេី រួចក៏និយាយដោយរំភេីប៖ " ថ្ងៃនេះគឺជាថ្ងៃជួបជំុគ្នារបស់គ្រួសារសាវ ក្រៅពីមនុស្សរបស់គ្រួសារសាវ អ្នកដទៃគ្មានសិទ្ធឈរនៅទីនេះនុះទេ! ម្ចាស់គ្រួសារ តេីលោកនៅចាំអីទៀត ដេញអាចង្រៃនេះចេញពីនេះភ្លាម ហេីយចាប់ពីថ្ងៃនេះតទៅ វាហ្នឹងមិនអនុញ្ញាតឲ្យឈានចូលគ្រួសារសាវនុះទេ សូម្បីតែកន្លះជំហានក៏ដោយ!! "

" អ៎ា… នេះ " សាវយុនហាយ មានទឹកមុខ'មិនអាចទទួលធ្វេីបាន'។ ក៏ប៉ុន្តែ បន្ទាប់ពីស្ទាក់ស្ទើរអស់មួយកន្លងពេល គាត់បានសង្កត់ធ្មេញរបស់គាត់ បន្ទាប់មកក៏ប្រឈមមុខនឹង សាវឈេី ហើយនិយាយថា៖ " សាវឈេី លោកគ្រូតាទី៥បានសារភាពថាឯងមិនមែនជាចៅបង្កេីតរបស់គាត់ ហេីយឯងក៏មិនមានឈាមជ័ររបស់យេីងដែរ… ទោះបីជាគ្រួសារសាវយេីងបានចិញ្ចឹងឯងដោយឥតប្រយោជន៍អស់រយៈពេល ១៦ ឆ្នាំ - ប៉ុន្តែដោយឯងមិនដឹងពីខ្លួនឯងដែរនុះ ពួកយេីងក៏មិនថោកទាបទៅរករឿងឯងបន្តដែរ… ឯងចេញចុះ ចេញភ្លាមពី«គ្រួសារត្រកូលសាវ»។ ចាប់ពីពេលនេះតទៅ ឯងមិនមានអ្វីពាក់ព័ន្ធជាមួយហ្នឹងគ្រួសារសាវរបស់យើងទេ ហើយឯងក៏មិនអនុញ្ញាតិឲ្យឈានចូលសូម្បីតែកន្លះជំហានមកក្នុងគ្រួសារសាវរបស់យេីងដែរ! "

ហ្វូងមនុស្សបានផ្តោតអារម្មណ៍ទៅលើ សាវឈេី ម្តងទៀត ហើយក៏មានមនុស្សជាច្រើនបានដកដង្ហេីមវែងនៅក្នុងដួងចិត្តរបស់ពួកគេ។ ក៏ប៉ុន្តែ សាវឈេី មិនមានទឹកមុខអង្វរ ឬមួយក៏សោកសៅអ្វីនុះទេ។ បន្ទាប់ពីបានស្តាប់សម្តីរបស់ សាវយុនហាយ ហេីយ គាត់ក៏បានញញឹមស្រាលៗជាមួយនឹងរបៀប'ឱមសវាទ'៖ " ម្ចាស់គ្រួសារ និងលោកគ្រូតាមិនចាំបាច់ព្រួយបារម្ភនុះទេ បេីខ្ញុំមិនមែនជាមនុស្សរបស់គ្រួសារសាវទេ អញ្ចឹងខ្ញុំហ្នឹងចេញពីទីនេះ… ហេីយខ្ញុំក៏ចេញឥឡូវនេះផងដែរ! "

គាត់ឈរនៅទល់មុខរបស់ សាវលី - ភ្នែករបស់គាត់ញ័របន្តិច ហេីយនាយក៏សួរ៖ " លោកតា… បើខ្ញុំមិនមែនជាចៅប្រុសរបស់លោកទេ តើនរណាជាឪពុកម្តាយបង្កើតរបស់ខ្ញុំ? "

សាវលី បានដឹងទុកមុនថាគាត់នឹងសួរសំនួរបែបនេះ។ គាត់បិទភ្នែក ហេីយគ្រវីក្បាលរបស់ខ្លួន៖ " តាមិនដឹងទេ សាវយីង បានរើសឯងមកពីខាងក្រៅ ហេីយសូម្បីតែអាយីងក៏មិនដឹងថាឪពុកម្តាយពិតរបស់ឯងគឺជានរណាដែរ… "

" ... " ជាមួយនឹងភ្នែកដែលរង្គេីនិងស្មុគស្មាញរបស់ សាវលី - សាវឈេី ដឹងថាគាត់មិនបាននិយាយដោយចេញពីចិត្តនុះទេ។ គាត់ច្បាស់ជាដឹងនូវការពិតនៃកំណើតរបស់គាត់ ប៉ុន្តែដោយនៅចំពោះមុខមនុស្សជាច្រើនបែបនេះ គាត់មិនអាចនិយាយបានទេ។

ជាមួយនឹងសូរ'ឌុប' សាវឈេី ក៏បានលត់ជង្គង់យ៉ាងខ្លាំងនៅមុខ សាវលី រួចនាយក៏និយាយដោយស្មោះចេញពីចិត្ត៖ " លោកតា ទោះបីខ្ញុំមិនមែនជាចៅបង្កើតរបស់លោកក៏ដោយ ប៉ុន្តែនៅដប់ប្រាំមួយឆ្នាំនេះ លោកបានមេីលថែខ្ញុំប្រសើរជាងមេីលថែខ្លួនឯងទៅទៀត។ លោកបាន ចិញ្ចឹមខ្ញុំអប់រំខ្ញុំ ការពារខ្ញុំ និងចំណាយញើសឈាមមកលេីខ្ញុំរាប់មិនអស់ ក៏ប៉ុន្តែខ្ញុំមិនអាចសងនូវសេចក្តីស្រលាញ់រយៈពេល ១៦ ឆ្នាំនេះ ក្នុងពេលវេលានេះបានឡេីយ។ ខ្ញុំពិតជារីករាយណាស់ដែលមានលោកតាបែបនេះ។ ទោះបីជាខ្ញុំបដឹងថាខ្ញុំមិនមែនជាចៅបង្កេីតក៏ដោយ ចុះតេីវាយ៉ាងមិច? តាគឺជាតារបស់ខ្ញុំ និងខ្ញុំគឺជាចៅរបស់លោក ទោះបីជាយេីងមិនជាប់សាច់ឈាមគ្នាក៏ដោយ ក៏ខ្ញុំហ្នឹងចងចាំវាទុកនៅក្នុងបេះដូងរបស់ខ្លួន! បេីលោកតាមិនប្រកាន់នុះទេ ខ្ញុំសូមធ្វេីជាចៅប្រុសរបស់លោកជារាងរហូត! "

ពាក្យទាំងនោះបានបណ្តាលឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ញ័រនៅក្នុងដួងចិត្តរបស់ពួកគេ។ សាវលី ស្រាប់តែមានសំណេីមនៅក្នុងភ្នែករបស់ខ្លួន គាត់ក៏ងក់ក្បាលខ្លាំងៗ ដោយពោល"ល្អ" ជាមួយនឹងសម្លេងស្អក បន្ទាប់មកគាត់ក៏ដេីរទៅមុខ ហេីយលេីកដៃរបស់គាត់ដោយគោលបំណងចង់គ្រា សាវឈេី ឲ្យងេីបឡេីង។

ក៏ប៉ុន្តែ សាវឈេី បានគេចពីដៃគាត់ រួចនាយក៏ឱនចុះ ហេីយក៏ក្រាបសំពះបីដងទៅកាន់ សាវលី យ៉ាងខ្លាំងៗ។

" លោកតា មីងតូច បន្ទាប់ពីខ្ញុំចាកចេញទៅ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ខ្ញុំសូមអោយអ្នកទាំងពីរការពារខ្លួនដោយប្រុងប្រយ័ត្ន និងថែរក្សាសុខភាពអោយល្អ… "

គ្រាពេលដែល សាវឈេី ងេីបឈរឡេីង ថ្ងាស់របស់គាត់ក៏មានស្នាមរបួស។ ទោះជាយ៉ាងណាក៏ដោយ ស្នាមញញឹមដែលនៅលើមុខរបស់គាត់នៅតែទន់ភ្លន់ និងស្ងប់ស្ងាត់ដូចខ្យល់បក់នៅរដូវស្លឹកឈើជ្រុះ។ គាត់បានបង្វែរខ្លួនរបស់គាត់ ហើយដើរឆ្ពោះទៅកាន់ទិសដៅនៃក្លោងទ្វាររបងធំនុះ។ គាត់មិនចង់ចាកចេញទេ… ដោយសារតែលោកតា និងមីងតូចរបស់គាត់នៅទីនេះ គាត់នៅតែចង់ប្រើជីវិតរបស់គាត់ដើម្បីការពារពួកគេ… ប៉ុន្តែគាត់ត្រូវតែចាកចេញ បើមិនដូច្នេះទេគាត់នឹងអាចអូសលោកតានិងមីងតូច ចូលទៅក្នុងរឿងរញ៉េរញ៉ៃដែលនឹងអាចនាំទុក្ខធំទៅដល់ពួកគេ។ ទោះបីជាគាត់ចង់ស្នាក់នៅឬមិនចង់ក៏ដោយ ក៏គាត់នៅតែត្រូវបង្ខំចិត្តចាកចេញពីទីនេះដែរ។

" ឈេីតូច!! "

សម្លេងស្រែកយំរបស់ សាវលីងស៊ី បានលាន់ចេញមកពីខាងក្រោយ - ដំណេីររបស់ សាវឈេី ឈប់បន្តិច ប៉ុន្តែគាត់មិនថយត្រឡប់វិញឡេីយ។ គាត់មិនមើលទៅខាងក្រោយ ហើយបានដើរឆ្ពោះទៅកាន់មាត់ទ្វារធំនុះដោយមិនស្ទាក់ស្ទើរ… គ្មាននរណាម្នាក់ដឹងទេថានៅក្រោមឥរិយាបថស្ងប់ស្ងាត់ និងអត់ធ្មត់របស់គាត់នេះ បានលាក់បំបាំងនូវកំហឹង គំនុំ និងមានបំណងចង់សម្លាប់…

គាត់ពិតជាមានប្រាជ្ញា និងឆ្លាតវាងវៃ ប៉ុន្តែគាត់មិនមានមហិទ្ធិឬទ្ធនុះទេ… ដោយមិនមានមហិទ្ធិឬទ្ធនេះហេីយ ទេីបគាត់មិនអាចប្រយុទ្ធតបវិញ - គាត់មិនអាចការពារលោកតានិងមីងតូចរបស់គាត់ - សូម្បីតែឥទ្ធិពលនៅក្នុងការតស៊ូព្យាយាម ក៏គាត់មិនអាចធ្វេីទៅកេីតដែរ… គាត់គ្មានជំរើសអ្វីក្រៅពីត្រូវបណ្តេញចេញតាមរបៀបនេះ…

តាំងពីថ្ងៃដែលគាត់កេីតមកនុះ គាត់តែងប្រាថ្នាចង់បានមហិទ្ធិឬទ្ធខ្លាំងខ្លា ហើយមហិទ្ធិឬទ្ធគឺជាអ្វី ដែលមនុស្សតែងតែប្រដេញ្ញដោយ'សភាវគតិ'តាំងពីដើមមកម្លេះ។ ថ្ងៃនេះ បេីប្រៀបជាមួយថ្ងៃមុនៗនុះ ការស្រេកឃ្លាននៃមហិទ្ធិឬទ្ធដ៏អធិកនេះបានគុណរយដង ហេីយវាក៏អាចថាមឺុងមាត់ខ្លាំងជាងមុនពាន់ដងផងដែរ…

គាត់ចង់មានមហិទ្ធិឬទ្ធដ៏មហាសាលដេីម្បីការពារលោកតានិងមីងតូច ហេីយនឹងលុបចេញភាពអាម៉ាស់មួយនេះ បន្ទាប់មកនាយនឹងធ្វេីឲ្យអ្នកដែលបានបង្ហាញមុខអាក្រក់របស់ពួកគេនៅថ្ងៃនេះ'ស្តាយក្រោយ'។ គាត់ចង់ឲ្យ សាវកួនយុន ងាប់ដោយគ្មានដីកប់… ហេីយក៏ចង់ឲ្យគ្រួសារសាវសងនូវសំណងដែលមិនអាចបំភ្លេចបានមួយនេះ!

" សូមនាងជួយលោកតានិងមីងតូចខ្ញុំឲ្យមានសុវត្ថិភាពផង…  ខ្ញុំសូមអង្វរនាង… "

គ្រាពេលដែលដេីរកាត់ សៀគីងយូ - សាវឈេី ក៏និយាយនូវសម្លេងមួយដែលមានតែនាងម្នាក់អាចឮ។

បុរសម្នាក់ដែលតែងតែពោរពេញទៅដោយអាថ៌កំបាំង និងភាពអង់អាច - នៅពេលដែលគាត់និយាយពាក្យនុះ ភ្នែករបស់គាត់បានបង្ហាញពីការទទូចអង្វរសុំជំនួយ… ប្រហែលជានៅក្នុងមួយជីវិតរបស់គាត់នេះ បុរសម្នាក់នេះមិនដែលសូមអង្វរនរណាម្នាក់ពីមុនឡេីយ ដោយមេីលទៅការអង្វររបស់គាត់នេះគឺហាក់ដូចជាធ្វេីឲ្យបេះដូងរបស់អ្នករមួលមិនធម្មតា។ បេះដូងរបស់ សៀគីងយូ ក៏ស្រាប់តែញ័រកន្រ្តាក់ ហេីយនាងស្រាប់តែមានអារម្មណ៍នៃការថប់ដង្ហើមមួយរំពេច… នារីនេះក៏ងក់ក្បាលដោយមិនដឹងខ្លួនយឺតៗ។