សាវឈេី បានដឹងច្បាស់ថាកម្រិតសីលរបស់ សៀគីយូ គឺមិនអាចនៅត្រឹម«បឋមសាលចក្រ»នោះទេ ដោយនេះហេីយគឺជារឿងដែលសាវយូឡុងពំុដឹង។ សៀគីងយូ គឺពិតជាខឹងខ្លាំង ហេីយប្រេីកម្លាំងសីលយ៉ាងហោចណាស់៧០% នារីនេះមេីលទៅ សាវយូឡុង ដែលកំពុងតែរមាលនៅលេីដីនោះ នាងក៏ដាក់ដៃចុះនិងនិយាយដោយធម្មតា៖ " តាមមេីលទៅលោកប្រុសសាវបញ្ចេញស្នៀតមិនសូវជាល្អប៉ុន្មានទេ សូមទៅវិញចុះ។ "
អ្នកដែលដេកនៅលេីដី សាវយូឡុង កំពុងតែធ្វេីមុខភ្លេី… គាត់ជឿជាក់ថាកំរិតសីលរបស់គាត់ហាត់ដល់«មធ្យមសាលចក្រ - កំរិតទី៣» នុះពេលគាត់ចង់ធ្វេីអ្វីតិចតួចជាមួយនឹង សៀគីងយូ គឺវាស្រួលដូចជាការលេីកដៃអញ្ចឹង។ យ៉ាងណាក៏ដោយ គាត់មិនដែលគិតថា គ្រាន់តែដេីរទៅដល់ហេីយមិនទាន់បានធ្វេីអីផង ខ្លួនរបស់គាត់បានផ្កាប់ដល់ដីបាត់ទៅហេីយ។ គាត់បានសម្លឹងមើលដោយភ្នែកធំៗហេីយតក់ស្លុតចំពោះឧប្បត្តិហេតុមួយនេះ បន្ទាប់មកគាត់បានឃេីញធ្មេញពីរដែលបានធ្លាក់នៅលើដីនៅពីមុខគាត់។
សាវយូឡុង ប្រឹងខ្លួនងេីបឡេីង ហេីយមុខរបស់គាត់កន្ត្រាក់។ គាត់ដឹងពីភាពស្រពោននិងហត់នឿយដែលគាត់បានបង្ហាញចេញមកនៅពេលនេះ។ វាអាចនិយាយបានថា នៅក្នុងថានៈជាកូនរបស់ម្ចាស់គ្រួសារ នេះគឺជាលេីកទីមួយដែលគាត់បានក្លាយទៅជាសភាពដល់ម្លឹង… ហេីយនេះគឺនៅចំពោះមុខស្រ្តីដែលគាត់តែងតែងតែសសេីរនុះទៀត។ ប៉ុន្តែគាត់គឺនៅតែជាគាត់ បុរសនេះក៏បានលេបឈាមចូលទៅក្នុងមាត់ ហេីយគាត់ក៏ញញឹមយ៉ាងមិចដែលមេីលទៅអាចជាសមរម្យឆើតឆាយ និងកកក្តៅ៖ " កំរិតសីលអ្នកនាងសៀនៅ«បឋមសាលចក្រ - កំរិតទី១០» គឺពិតជាមានកេរ្តិ៍ឈ្មោះសមសួននឹងគេថាមែន។ ពេលមុននោះខ្ញុំគ្រាន់តែសាកល្បងធម្មតា ហើយមេីលទៅក៏បានមើលស្រាលអ្នកនាង។ លេីកនេះ អ្នកនាងសៀសូមយកចិត្តទកដាក់បន្តិច។ "
ជាមួយនឹងធ្មេញមុខពីរដែលគាត់បានបាត់ទៅនោះ ពាក្យដែល សាវយូឡុង បាននិយាយក៏បាននាំមកដោយសំឡេងខ្យល់គួច។ និយាយចប់ គាត់ក៏លេីកដៃដេីម្បីប្រមូលកម្លាំងសីល… គាត់គិតថាការចាញ់ពីមុនរបស់គាត់នោះគឺដោយសារតែធ្វើសកម្មភាពធ្វេសប្រហែសរបស់ខ្លួន ហេីយ សៀគីងយូ ត្រូវបានប្រេីកម្លាំងសីលទាំងអស់ពីខ្លួននាងតាំងពីដេីមមកម្លេះ។ ជាមួយនឹងកម្លាំងសីល«មធ្យមសាលចក្រ»របស់គាត់ គាត់មិចនឹងអាចចាញ់នាងបាននោះ!?
សាវយូឡុង ឈានទៅមុខ។ បានបីជំហាន ដៃរបស់គាត់ទាំងពីរបានឈោងទៅដោយផ្ទួនៗគ្នានៅក្នុងគោលបំណងចង់រំុដៃរបស់ សៀគីងយូ។ សកម្មភាពនេះក៏ធ្វេីឲ្យ សៀគីងយូ មិនចូលចិត្តបុរសម្នាក់នេះមួយកំរិតទៀត។ ដោយការអំណត់ធ្មត់របស់នាងលេីសកំរិត ដៃខាងស្តាំរបស់នាងក៏បានវ័តចេញ ហេីយដៃអាវវែងៗរបស់នាងនោះក៏រសាត់ទៅតាមនឹងផងដែរ។ ពេលនេះក៏ហាក់ដូចជាមានរំញួលនៃកម្លាំងសីលម្យាងបានចេញមក ដែលនៅក្នុងនោះបាននាំមកនូវធាតុទឹកកកដ៏ត្រជាក់មួយមកវាយទៅមុខរបស់ សាវយូឡុង។
កម្លាំងសីលបន្តិចបន្តួចនេះមិនមានអ្វីទាក់ទងជាមួយនឹង«ក្បាច់ពពកទឹកក»នោះទេ ប៉ុន្តែនេះក៏មិនមែនជាអ្វីដែល សាវយូឡុង អាចទទួលយកបាននុះដែរ។
*សូរផឹង* ថ្ពាល់ខាងស្តាំរបស់គាត់វ័តចុះក្រោម ហេីយដងខ្លួនរបស់គាត់បាស់ទៅខាងក្រោយវិញ។ បុរសនេះបានបង្វិលខ្លួន៧ទៅ៨ជំុមុននឹងគាត់បានធ្លាក់ចុះយ៉ាងខ្លាំងប៉ះទៅដីនៅឯទីធ្លាខាងក្រៅ។ ធ្មេញ៣ទៀតដែលសុទ្ធតែឈាមបានហេីរចេញមកម្តងទៀត ដែលមានធ្មេញ២បានហោះប៉ះនឹងមុខគាត់។
" ការបញ្ចេញស្នៀតចប់ត្រឹមហ្នឹងហេីយ លោកទៅវិញចុះ។ " សៀគីងយូ មិននឹងងាក់ទៅមេីលបុរសម្នាក់នេះផង សមេ្លងដូចជាទេពអប្សររបស់នាងគឺត្រជាក់កក។
មុខខាងស្តាំរបស់ សាវយូឡុង គឺហាក់ដូចជាគេលាបពណ៌ក្រហម។ ឥឡូវនេះ ទោះបីជាមនុស្សនឹងឡប់ក៏គេដឹងថាកម្លាំងសីលរបស់គាត់នៅឯ«មធ្យមសាលចក្រ» គឺតាំងពីរដេីមមកម្លេះ មិនអាចមានប្រៀបជាមួយនឹង សៀគីងយូ បាននោះទេ។ គាត់បានកាន់មុខខាងស្តាំរបស់គាត់ ហើយបានមើលទៅ សៀគីងយូ ដោយភាពភិតភ័យជាអនេក។ ដកដង្ហើមធំមួយ គាត់ក៏បានដើរទ្រេតទ្រោតចេញដោយគ្មានពាក្យអ្វីផ្សេងទៀត។
សាវយូឡុង ក៏បានទៅដល់មន្ទីរពេទ្យរបស់គ្រួសារមួយនេះ តែមុននឹងគាត់ដេីរចូលនោះ បុរសនេះបានឃេីញ សាវឈេី ដេីរចេញមកដោយដៃម្ខាងកាន់កំសៀវដាំថ្នាំ និងដៃម្ខាងទៀតកាន់កញ្ចប់មួយ។ ប្រទះជាមួយនឹង សាវយូឡុង សាវឈេីស្វាគមន៍គាត់ដោយរាកទាក់៖ " លោកបងយូឡុង តេីមកទីនេះធ្វេីអី? អ៎ា! លោកបងយូឡុង មុខបង… ថ៎ ថ៎ ថ៎… ថីហ្នឹង? "
ឃេីញ សាវឈេី បុរសនេះស្រាប់តែគ្រឺតធ្មេញ គាត់ក៏បញ្ចេញសម្លេងគំហកមួយ ហេីយក៏ដេីរចូលមន្ទីរពេទ្យ។ បន្តិចទៀតនោះ សំលេងគួរឲ្យភ្ញាក់ផ្អើលមួយបានលាន់មកពីប្រធានក្រុមនៃគ្រូពេទ្យរបស់គ្រួសារសាវ ដែលមានឈ្មោះថា'សាវគូ'៖ " លោកប្រុស… អ្នក អ្នក អ្នក អ្នក… អ្នកណាហ៊ានមកធ្វេីរឿងអាក្រក់អញ្ចឹងដាក់លោកនុះ!? "
" គ្មានអ្វីធ្ងន់ធ្ងរនោះទេ… ពេលខ្ញុំកំពុងតែហាត់កម្លាំងសីលនៅឯភ្នំខាងក្រោយនោះ ខ្ញុំក៏កំពុបជេីងធ្លាក់ពីលេីភ្នំ… " សំលេងរបស់សាវយូឡុងគឺពិតណាស់ពោរពេញជាមួយនឹងការឈឺចាប់។ ហេីយក៏វាពិតណាស់ដែរដែលគាត់មិនអាចសារភាពបានថា ខ្លួនបានក្លាយទៅជាបែបនេះដោយសារគាត់ចង់ឈ្លាតឱកាសធ្វេីអ្វីមួយជាមួយនឹង សៀគីងយូ នៅពេលដែលគាត់បានហាត់សីលជាមួយនឹងនាងនោះ។
" គ្មានអ្វីធ្ងន់ធ្ងរនោះទេ?! ឆ្អឹងថ្ពាល់របស់លោកប្រុសត្រូវបានបែកមិនតិចនោះទេ ហេីយធ្មេញរបស់លោកប្រុសក៏បានបាត់បង់ចំនួន៥ ដែលមាន៣ត្រូវបានបែកពាក់កណ្តាល ដូច្នេះវាមិនអាចប្រេីការបានវិញទៀតនោះទេ… "
សាវឈេី មិនទាន់បានដើរទៅឆ្ងាយប៉ុន្មាននោះទេ។ សំលេងដែលពួកគេនិយាយនោះក៏បានអណ្តែតមកចូលនៅក្នុងត្រចៀករបស់គាត់ ដែលសម្តីដែលពួកគេនិយាយនោះបានធ្វើឲ្យឆ្អឹងខ្នងរបស់គាត់ឡេីងត្រជាក់។
អ្នកនាងនេះ… សកម្មភាពរបស់នាងគឺពិតជាគ្មានមេត្តានោះទេ!
«ម្សៅផ្តាច់បេះដូង»ដែលសម្លាប់គាត់មុននោះគឺមានភាគរយច្រេីនដែលវាចេញមកពីដៃរបស់ សាវយូឡុង។ តាមពិតទៅ សាវឈេីគ្រាន់តែចង់ប្រេីកម្លាំងរបស់ សៀគីងយូ ដេីម្បីឲ្យនាងចាត់ការវាតិចតួចប៉ុន្នោះ… តែនេះមិនមែនចូលលក្ខណៈតិចតួចនោះទេ វានេះចូលជាលក្ខណៈវាយងាប់ពាក់កណ្តាលខ្លួនតែម្តង!
គិតពីពេលព្រឹកព្រលឹមនេះ ដែលគាត់បានអាងលោកតារបស់ខ្លួនដេីម្បីការពារ ហេីយដឹកនាងដេីរគ្រប់ទីកន្លែងនោះ សាវឈេីបានបែកញេីសកខ្លាក។
នៅពេលដែលគាត់បានវិលត្រលប់ទៅទីធ្លារបស់ខ្លួនឯងវិញនោះ គាត់បានឃេីញ សៀគីងយូ កំពុងតែឈរដោយទឹកមុខផ្តោតអារម្មណ៍នៅកណ្តាលទីធ្លា។ ឃេីញ សាវឈេី ចូលមក នាងនិយាយជាធម្មតា៖ " សាវយូឡុងមកទីនេះ។ "
" អ៎ ហ្នឹងហ៎ាយ ដឹងត៎ាស។ បងទេីបឃេីញគាត់ចេញពីមន្ទីរពេទ្យមេញ។ " សាវឈេី មេីលទៅទឹកមុខនាងដោយប្រុងប្រយ័ត្នបន្ទាប់ពីតបដោយប្រយ័ត្នប្រយែង។
សៀគីងយូ ក៏លែងយកចិត្តទុកដាក់នឹងគាត់។ នាងបានបិទភ្នែកតិចៗ ហេីយពេលនេះក៏មានស្រទាប់ខ្យល់ត្រជាក់ទឹកកកព័ទ្ធជុំវិញខ្លួនរបស់នាង។
" គីងយូ ប្រពន្ធបង សុំសួរមួយសំនួរបានអត់? " សាវឈេី បានបេីកមាត់សួរនៅពេលដែលគាត់ឈានជំហានទៅមុខ។
" ? " សៀគីងយូ មិនតបសូម្បីបន្តិច។
" តេីកម្លាំងសីលពិតរបស់អូននោះគឺជាអ្វី? " អាចបង្ខំ សាវយូឡុង ដល់ថ្នាក់នេះនុះ គឺមានតែកម្លាំងសីលយ៉ាងហោចណាស់គឺ«មធ្យមសាលចក្រ - កំរិតទី៥»ឯណោះ! អាចមានកំរិតសីលដល់ថ្នាក់នឹងត្រឹមអាយុប៉ុន្នេះ… ប្រសិនបេីអ្នកនៅទីនេះដឹងនោះ «ទីក្រុងរសាត់ពពក»ប្រាកដជាផ្ទុះតែម្តង។
ពេលនេះគឺសូម្បីតែទឹកមុខរបស់ សៀគីងយូ ក៏មិនរង្គេីផង។ នាងហាក់ដូចជាគ្មានបំណងនឹងឆ្លេីយជាមួយគាត់នោះទេ។
អ្នកដែលត្រូវគេមិនខ្វល់ជាមួយ'សាវឈេី' - មុខខ្មៅដូចធ្យូង។ មេីលទៅរាងកាយរបស់ សៀគីងយូ ការស្ងៀមស្ងាត់របស់នាងនេះ គឺប្រាកដជានាងកំពុងតែហាត់វិធីសីលផ្តាច់មុខរបស់«ឋានទិព្វពពកទឹកកក»ដែលជា«ក្បាច់ពពកទឹកក»ហេីយមេីលទៅនុះ។ នាយក៏ឈប់និយាយបន្ត។ ដាក់អ្វីទាំងអស់នៅក្រោមដី គាត់ក៏ផ្អៀងបន្តិចហេីយដាក់ដៃរបស់គាត់ខ្វែងគ្នានៅលេីទ្រូង បន្ទាប់មកបុរសនេះក៏មេីលជាការកំសាន្តទៅ សៀគីងយូ ដែលកំពុងតែនៅស្ងៀមស្ងាត់នោះ។
១៥នាទីបានកន្លងផុតក្នុងពេលដែលគាត់មេីលនោះ។
សៀគីងយូ ភាគច្រេីនតែងតែនៅក្នុងបន្ទប់។ នៅពេលហាត់«ក្បាច់ពពកទឹកក»នោះ អ្នកគ្រូរបស់នាងម្តងម្កាលតែងមកឲ្យជាជំនួយដល់នាង ហេីយពេលវេលាច្រេីនបំផុតនោះគឺនាងនៅម្នាក់ឯងដោយគ្មានអ្នកណាមករំខាន… ហេីយវាក៏មិនបាច់និយាយនុះដែរអំពី - តេីមានមនុស្សប្រុសអង្គុយមេីលដោយមិនដាក់ភ្នែកនាងឬអត់…
ថ្វីត្បិតតែនាងឈរបិតភ្នែកដោយស្ងៀមស្ងាត់នៅទីនេះតែម្នាក់ឯង ហេីយផ្តោតអារម្មណ៍ទាំងអស់ទៅលេីការហាត់«ក្បាច់ពពកទឹកក»ដេីម្បីឲ្យធាតុរបស់វានុះបានដេីរនៅតាមរយៈរាងកាយរបស់នាង ប៉ុន្តែនាងក៏នៅតែមានអារម្មណ៍ថាសាវឈេីគឺកំពុងតែឈរមេីលមកនាង។ ម្យាងទៀត វាគឺជាការសំលឹងចំតែម្តង… កែវភ្នែករបស់គាត់នោះគឺមិនដែលវាសចេញពីនាងម្តងណានុះទេ។ ការសម្លឹងដ៏មុតស្រួចនោះគឺម្តងហើយម្តងទៀតបានមេីលមកគ្រប់ផ្នែកនៃរាងកាយរបស់នាង ដែលនេះគឺវាមិនអាចធ្វើឲ្យនាងនៅស្ងប់ចិត្តបានទាំងស្រុងនោះទេ។ ខ្លួនទាំងមូលរបស់នាងគឺនៅមិនស្រួលនោះទេ… ដែលវាពិតណាស់គឺនាងទេីបតែអាយុ១៦ឆ្នាំប៉ុណ្ណោះ។ ឲ្យបេះដូងរបស់នាងទៅស្ងប់ដូចជាទឹកនុះគឺវាមិនអាចទៅរួចនោះទេនៅពេលនេះ។
ផុតពី១៥នាទីទៅ សាវឈេី នៅតែឈរនៅទីនេះដដែល កែវភ្នែករបស់គាត់គឺដាក់នៅលេីនាង។ ទីបំផុត សៀគីងយូមិនអាចទប់ចិត្តរបស់ខ្លួនឯងបាន បន្ទាប់មកនាងក៏បើកភ្នែកដ៏ស្រស់ស្អាតរបស់នាង ហេីយក្រឡេកទៅមើលគាត់ដោយនិយាយយ៉ាងត្រជាក់ថា៖ " រួចនៅហ្នឹងសម្លឹងមេីលខ្ញុំធ្វេីអី? "
" ពុងចាំឲ្យមានមនុស្សម្នាក់និយាយមួយញុម។ " សាវឈេី តបដោយទឹកមុខឥតសៅហ្មង។
"..." សៀគីងយូ ស្រាប់តែមានអារម្មណ៍ចង់សម្លាប់មនុស្ស។
" *ខិស ខិស* តាមពិតទៅបងមានរឿងសំខាន់មួយចង់ប្រាប់។ ក៏ប៉ុន្តែបងខ្លាចរំខានដល់ការហាត់សីលរបស់អូនទេីបបងគ្មានជំរេីសអ្វីក្រៅពីចាំនុះទេ។ " សាវឈេី បានបញ្ចេញមតិដោយភាពស្មោះត្រង់។
"… តេីជាអ្វី? " សៀគីងយូ បានសួរនៅពេលទប់កំហឹងរបស់នាង។
" ហ៎ម វាអញ្ចែក " ទឹកមុខរបស់ សាវឈេី ក្លាយជាមឺុងម៉ាត់។ បុរសនេះបានបោះជំហានទៅមុខរហូតដល់គាត់បានឈរនៅមុខ សៀគីងយូ បន្ទាប់មកនាយក៏បាននិយាយដោយទំនុកចិត្តថា៖ " ព្រឹកមេញនឹង ពេលដែលបងកាន់ដៃរបស់អូន… អ៎ា អ៎ា! ឈ៎ ឈប់ កំុទាន់! ខ្ញុំនិយាយពីរឿងមែនទែន រឿងសំខាន់! " រំពេចដែលឃេីញ'សៀគីងយូ'បានបញ្ចេញនូវធាតុសម្លាប់ សាវឈេី យ៉ាងឆាប់រហ័សថយទៅក្រោយពីរបីជំហាន ទឹកមុខរបស់នាយហាក់ដូចជាប្រយ័ត្នប្រយែងជាអនេក… ពេលឃេីញ សាវយូឡុង ទទួលមេរៀនទួកសាចបែបនេះ គាត់ប្រាកដជាដឹងច្បាស់ហេីយ… មេីលទៅ សៀគីងយូ តាមពិត បែរជា មិនធ្វេីអ្វីវិញនុះ សាវឈេី ស្រាប់តែធូរទ្រូងបន្តិច ហេីយនាយក៏បន្ត៖ " ពេលដែលបងកាន់ដៃអូននោះ បងក៏មានអារម្មណ៍ទៅលេីជីពចររបស់អូន ហេីយក៏បានដឹងថាអូនមានបញ្ហា ដែលបញ្ហានោះគឺវាធំមែនទែន។ "
សម្តីរបស់គាត់គឺមិនបានធ្វេីឲ្យកែវភ្នែករបស់ សៀគីងយូ រង្គេីសូម្បីតែបន្តិច… នាងមិនជឿគាត់តាំងពីតំបូងមកម្លេះ។
ទោះបីជានាងមានអារម្មណ៍ថាគាត់បានវាស់ជីពចររបស់នាងដោយសម្ងាត់នៅពេលដែលគាត់បានដឹកដៃរបស់នាងនៅព្រឹកមេញនោះក៏ដោយ ចុះតេីបុរសដែលនៅក្នុងគ្រួសារសាវដែលគេមេីលឃេីញថាខ្សោយគ្រប់គ្នានេះ មេចនឹងអាចដឹងពីជីពចរអ្វីទៅនោះ?
តែពាក្យខាងក្រោយរបស់ សាវឈេី យ៉ាងហោចណាស់បានធ្វេីឲ្យនាងរង្គេីបន្តិច។
" តេីវាពិតអត់ដែលអូនបានងេីបជារាងរាល់ថ្ងៃនៅម៉ោងបី? ហេីយវាមិនត្រឹមតែប៉ុណ្នឹងនោះទេ បន្ទាប់ពីកន្លះម៉ោងក្រោយមក ខ្លួនអូននឹងត្រជាក់កក ហេីយអាវៈយីវៈទាំងបួនរបស់អូនហ្នឹងចាប់ផ្តេីមចុកចាប់។ "
កែវភ្នែករបស់ សៀគីងយូ បក់ដូចរលក នាងក៏សួរដោយមិនដឹងខ្លួន៖ " មិចបានលោកដឹង? "
សាវឈេី ពោលបន្ត៖ " ទៀតនោះគឺ បន្ទាប់ពីអូនបានហាត់«ក្បាច់អាថ៌កំបាំងពពកទឹកក» គ្រប់ពេលដែលកម្លាំងសីលរបស់អូនបំបែកចូលមួយកំរិតទៀតនោះ នៅក្នុងរយៈពេលពីពីរទៅបីថ្ងៃ តេីវាត្រូវអត់ដែលខ្លួនប្រាណរបស់អូនបានក្លាយទៅជាត្រជាក់កក អាវៈយីវៈទាំងបួនរបស់អូននឹងចាប់ផ្តេីមចុកចាប់ ហេីយអូនមិនអាចសឹងតែញាំុអាហារឬក៏ដេកលក់ស្រួលនុះទេ? "
កែងភ្នែករបស់ សៀគីងយូ ក៏បានរសាត់កាន់តែខ្លាំង… នុះគឺដោយសារតែអ្វីដែលសាវឈេីនិយាយនោះគឺវាពិតទាំងអស់។
"ហេីយ… " សាវឈេី បានដេីរឆ្ពោះទៅមាត់ទ្វារបស់ទីធ្លា។ រហូតដល់ខ្លួនរបស់គាត់បានចេញពីមាត់ទ្វានោះពាក់កណ្តាលហេីយ ទេីបបុរសនេះនិយាយជាមួយនឹងទឹកមុខមិនលេងសេីច៖ " មក… អ៎មម… អ៎… រដូវមុន តេីនាងយឺតប្រហែលជា៧ទៅ៨ថ្ងៃត្រូវអត់? "
សៀគីងយូ៖ " ! @#¥%… "
លុះដល់ពេលដែលគាត់មិនបានមានអារម្មណ៍នៃធាតុសម្លាប់ចេញពីនាង ទេីបសាវឈេីដេីរលបៗមកចូលក្នុងទីធ្លាវិញ៖ " ជឿបងនៅឥឡូវហ្នឹង? "
" ហេតុអ្វីបានជាលោកដឹងរឿងទាំងអស់នេះ? " ចិញ្ចេីមរបស់សៀគីងយូបានធ្លាក់ពេលដែលនាងសួរសំនួរមួយនេះ។
" ពីសសៃជីពចរ! "
" លោកចេះវាស់ស្ទង់ជីពចរដែរ? "
" តេីជឿទេថាខ្ញុំគឺជាពេទ្យមហស្ចារ្យ? " សាវឈេី បានសួរដោយទឹកមុខស្មោះត្រង់។
" បេីសិនជាចង់លេងសេីច លោកទៅរកមីងតូចរបស់លោកចុះ។ " សៀគីងយូ ក្រឡេកមើលទៅបុរសនេះដោយគ្មានការបញ្ចេញទឹកមុខ។
ជាការពិតណាស់ សាវឈេី មិនបានរំពឹងថា សៀគីងយូ នឹងជឿទៅលើគាត់នោះទេ។ វាគឺពិតជារឿងចំលែកហេីយប្រសិនបើនាងពិតជាជឿគាត់មែន៖ " អ្វីទាំងអស់នេះគឺពិតជាអាការៈធ្ងន់ធ្ងរណាស់។ អូនមិនចង់ដឹងពីវិធីព្យាបាលវាទេ? "
" មិនបាច់ទេ។ " សៀគីងយូ និយាយដោយសម្លេងត្រជាក់៖ " «ក្បាច់ពពកទឹកក»គឺជាក្បាច់ហាត់សីលផ្តាច់មុខរបស់«ឋានទិព្វពពកទឹកកក» ល្អល្អិតល្អន់ប៉ុន្តែគ្មានអ្នកណាអាចពន្យល់វាបានទាំងស្រុងនោះទេ។ គ្រាពេលដែលហាត់«ក្បាច់ពពកទឹកក» រាងកាយទាំងមូលរបស់យេីងនឹងមានការលំបាកនៅក្នុងការកែសំរួលនឹងធាតុត្រជាក់នុះ ហើយតិចឬច្រេីន វានឹងបង្ហាញពីផលប៉ះពាល់អវិជ្ជមានមួយចំនួន។ ទោះបីជាអ្នកគ្រូ ឬអ្នកដែលនៅជំនាន់មុនៗទៀតនោះក៏ជួបប្រទះហ្នឹងបញ្ហាអស់ទាំងនេះដែរ។ នៅពេលដែល«ក្បាច់ពពកទឹកក»ត្រូវបានហាត់ដល់កម្រិតណាមួយរបស់វា ផលប៉ះពាល់អវិជ្ជមានទាំងនេះនឹងរលាយបាត់ទាំងស្រុងដោយខ្លួនឯង។ "
" បាទ បាទ អ្វីដែលអូននិយាយនោះគឺវាមិនខុសនោះទេ។ " សាវឈេី ងក់ក្បាលដោយការពិចារណាទៅលេីរឿងនេះ បន្ទាប់មកនាយក៏វាចាដោយញញឹម៖ " ប៉ុន្តែខ្ញុំក៏មានការយល់ដឹងខ្លះៗដែរអំពីមូលហេតុដែល«ឋានទិព្វពពកទឹកកក»ហាមឃាត់មិនឲ្យមានអារម្មណ៍និងចំណង់ទៅលេីភេទផ្សេងពីខ្លួនឯងនោះ… ពីព្រោះទោះបីជាពួកគេមានគូរស្នេហ៍មែន ក៏ពួកគេមិនអាចមានកូននោះដែរ។ ប្រសិនបើរឿងនេះត្រូវបានគេដឹង កិត្យានុភាពរបស់«ឋានទិព្វពពកទឹកកក»នឹងមានការបាក់មុខយ៉ាងខ្លាំង ហេីយវាក៏អាចមានការប៉ះពាល់ទៅដល់ពួកគេផងដែរ។ ដូច្នេះ វាគាប់បីគឺគ្រាន់តែមិនឲ្យពួកគេនោះទៅជួបហ្នឹងបុរសផ្សេង ពេលនោះផងដែរ វាក៏អាចលាក់បាំងនូវអាថ៌កំបាំងដែលគួរឲ្យស្អប់ខ្ពើមមួយនេះ។ "
ចិញ្ចើមរបស់ សៀគីងយូ ស្រាប់តែលំអៀងចុះក្រោម ហើយការសំលឹងរបស់នាងស្រាប់តែត្រជាក់។ ជាលេីកដំបូង នាងគឺពិតជាខឹង សាវឈេី៖ " បិតមាត់! ខ្ញុំអាចអត់ធ្មត់បានចំពោះការអត់សមហេតុសមផលរបស់លោក… ក៏ប៉ុន្តែខ្ញុំនឹងមិនអនុញ្ញាតឲ្យលោកប្រមាថសាលារបស់ខ្ញុំបែបនេះទេ! ប្រសិនបេីលោកនៅតែហ៊ាននិយាយពាក្យសម្តីដែលទាក់ទងនឹងរឿងនេះ បែបនេះតទៅទៀត អញ្ចឹងខ្ញុំនឹងមិនអត់ឱនទោសឲ្យលោកនុះទេ! "
ឥលូវនេះ សាវឈេី ដែលមានការប្រុងប្រយ័ត្ននិងរកពុទ្ធោពីមុននោះ មិនបានបង្ហាញពីភាពភ័យខ្លាចអ្វីនោះទេ។ បែរជា គាត់ញញឹមហេីយនិយាយជាធម្មតា៖ " ទោះបីជាខ្ញុំខុសឬត្រូវ ខ្ញុំដឹងច្បាស់ណាស់។ ខ្ញុំក៏អាចប្រាប់ដែរថា… បេីកម្លាំងសីលរបស់យេីងកាន់តែកេីនខ្លាំង អាយុកាលរបស់យេីងក៏កេីនផងដែរ។ ប៉ុន្តែពីជីបចររបស់អូន ខ្ញុំគឺច្បាស់ណាស់ថា អាយុកាលរបស់សមាជិកនៃ«ឋានទិព្វពពកទឹកកក»គឺអាចមានអាយុកាលរស់នៅត្រឹមតែ១ភាគ៣នៃមនុស្សដែលហាត់សីលធម្មតាប៉ុណ្ណោះ ដែលវាអាចមានតិចឬច្រេីនទៅតាមមនុស្ស ប៉ុន្តែវាគឺស្ថិតនៅក្នុងមធ្យមភាគប៉ុណ្នឹង! "
" តេីបងខុស ឬក៏ត្រូវ? "
សំដីរបស់ សាវឈេី គឺហាក់ដូចជាផ្គរលាន់នៅក្បែរត្រចៀករបស់ សៀគីងយូ អញ្ចឹង វាបានធ្វេីឲ្យភ្នែកដ៏ស្រស់ស្អាតរបស់នាងទាំងពីរគូនោះរួមគ្នាអស់មួយរំពេច។