webnovel

ប្រឆាំងនឹងទេវតា (Khmer)

តាមប្រមាញ់ដោយសារតែខ្លួនមានវត្ថុទិព្វប្រឆាំងឋានសួគ៍ យុទ្ធឈេី និងសាវឈេីគឺជាមនុស្សតែមួយដោយមានបទពិសោធន៍ពីរជាតិ។ ការស្អប់របស់ខ្ញុំគឺគ្មានអ្មកណាអាចទ្របានសូម្បីតែមេឃ ខ្ញុំស្លាប់ពេលនេះ ដោយគ្នានក្តីស្រណោះ ព្រោះខ្ញុំគ្មានអ្វីពាក់ព័ន្ធនឹងពិភពលោកនេះទៀតទេ តែស្តាយ.... ** ស្រាប់តែ.... --- I used to read this story before and now I forget. Cause maybe I like it. Let's review it with Khmer this time. And it felt… really wierd.

Tranquil_Leaf · Andere
Zu wenig Bewertungen
33 Chs

សាវយូឡុងចង់ដឹង

រហូតដល់ពេល សាវឈេី និងសៀគីងយូ បានបញ្ចប់ការបរិភោគអាហារពេលព្រឹករួចរាល់ហេីយ សាវលី បានវិលត្រឡប់មកវិញ - ទឹកមុខរបស់គាត់ហាក់ដូចជាធ្ងន់ខុសពីធម្មតា ហេីយវានោះក៏រួមផ្សំជាមួយនឹងការភ្ញាក់ផ្អើលបន្តិចបន្តួចដែលមិនទាន់បានបាត់ទាំងស្រុងនៅលេីផ្ទៃមុខរបស់គាត់ផងដែរ។

" លោកតា តេីមានរឿងអ្វីកេីតឡេីង។ " សាវឈេី ក្រោកឈរ ហេីយសួរ។

" នេះគឺរឿងសំខាន់មួយ ហេីយចំពោះគ្រួសារយេីង នេះគឺជាបញ្ហាដ៏ធំបំផុត។ " សាវលី បាននិយាយបែបនេះ តែចិញ្ចេីមរបស់គាត់ធូររលង់វិញ៖ " ប៉ុន្តែនេះមិនមែនជារឿងដែលយេីងត្រូវខ្វល់នោះទេ។ "

" បញ្ហាដ៏ធំមួយ? បញ្ហាហ្នឹងជាអ្វីទៅលោកតា? " សាវឈេី រឹតតែភ្ញាក់ផ្អើលថែមទៀត។

" គឺជា«បក្សសាវ»។ "

" បក្សសាវ? " លេីកនេះមិនត្រឹមតែ សាវឈេី នោះទេ សូម្បីតែចិញ្ចេីមរបស់ សៀគីងយូ ក៏លេីកដែរ។

" ប្រហែលជាកន្លះម៉ោងមុននោះ ម្ចាស់គ្រួសារបានទទួលលិខិតពី«បក្សសាវ»។ ដែលនៅក្នុងនោះបានសសេរថា «បក្សសាវ»នឹងនាំមនុស្សមួយក្រុមដេីម្បីមកទីនេះ។ មិនតែដូច្នេះនោះទេ អ្នកដែលជាមេដឹកនាំក្រុមនោះ គឺជាកូនពៅរបស់មេបក្ស'សាវជូធាន'នោះតែម្តង! " សាវលី និយាយយឺតៗ។

"..." ការនិយាយនេះបានធ្វេីឲ្យ សាវឈេី បានស្ងប់ស្ងាត់ រួចនាយពោល៖ " បេីសិនជាអញ្ចឹងពិតមែន គឺវាមានចំណុចខ្លះដែលដូចជាមិនសូវសម។ ថ្វីត្បិតតែគ្រួសារយេីងបានមកពីទីនោះតាំងពី១៦០មុនមកម្លេះមែន តែអក្បកិរិយារបស់«បក្សសាវ»មកយើងគឺពោរពេញដោយភាពស្អប់ខ្ពើម។ ជាមួយនឹងការបែកគ្នាជាងមួយរយឆ្នាំមកហើយទៀតនោះ វាគួរតែមិនអាចមាននរណាម្នាក់នៅទីនោះដែលនឹងត្រូវមកយកចិត្តទុកដាក់នៅលើគ្រួសារដ៏តូចរបស់យេីងនេះ-នោះទេ។ ចុះហេតុអ្វីបានជាពួកគេមកទីនេះ? ពួកគេចង់មានឧបាយកលអ្វីមកលេីយេីង... អំណាចរបស់«បក្សសាវ»គឺធំទូលាយខ្លាំងណាស់ ចុះពួកគេចាំបាច់អីមកធ្វេីរឿងបែបនេះនោះ ប៉ុន្តែបេីនិយាយថាពួកគេមកទីនេះដេីម្បីឲ្យជាជំនួយអ្វីមកយេីងនោះ ក៏វារិតតែមិនអាចទៅរួចជាងនេះទៅទៀត។ "

សាវលី បានគ្រវីក្បាល ហេីយពោល៖ " ប្រាកដណាស់ពួកគេនឹងមានមូលហេតុ។ ទោះបីជាជីតារបស់យេីង 'សាវបីលី' បានត្រូវគេបណ្តេញចេញពីបក្សដោយសារតែទេពកោសលរបស់គាត់ខ្សោយក៏ពិតមែន ប៉ុន្តែឳពុករបស់គាត់នាពេលនោះគឺជាលោកគ្រូតាដែលជាអ្នកគ្រប់គ្រងខាង'សាលប្រត្តិបត្តិច្បាប់'នៅក្នុង«បក្សសាវ»នោះ ដោយគាត់មាននាមថា'សាវឈឹង'។ គាត់បានស្លាប់បាត់ទៅជាយូរមកហេីយ។ ប៉ុន្តែនៅក្រោយឆ្នាំដែលគាត់ជិតដល់អាយុចែកឋានទៅនោះ គាត់ក៏លែងខ្វល់ពីអំណាច និងកិត្តិនាមអ្វីតទៅទៀតហើយ ដោយអ្វីដែលនៅក្នុងការគិតរបស់គាត់នោះ គឺជាកូនរបស់គាត់'សាវបីលី'។ ក្រោយពីមិនបានភ្ជាប់ទំនាក់ទំនងគ្នាចំនួន១០០ឆ្នាំ បេះដូងរបស់គាត់ចុកចាប់ជាខ្លាំង។

" ពេលនោះគាត់ក៏បានទុកក្តីបំណងចុងក្រោយរបស់គាត់ ដោយសង្ឃឹមថា ពេលដែលគាត់ស្លាប់បាត់ទៅនោះ «បក្សសាវ»នឹងរេីសយកបេក្ខជនដែលមានទេពកោសលខ្ពស់ជាងគេនៅក្នុងគ្រួសាររបស់កូនគាត់នេះ មកហាត់សីលនៅឯ«បក្សសាវ»។ ហេីយនេះដែរក៏ជាការសុំទោសចំពោះការដែលមិនយកចិត្តទុកដាក់ពីគាត់ទៅកូនរបស់ខ្លួន'សាវបីលី' និងការដេញគាត់ចេញដោយគ្មានមនោសញ្ចេតនានាពេលនោះផងដែរ។ "

មនុស្សសាមញ្ញមិនអាចរស់បានលើសពី១០០ឆ្នាំនុះទេ។ ប៉ុន្តែបេីមនុស្សម្នាក់បានហាត់កម្លាំងសីលដល់កម្រិតមួយនោះ ការរស់នៅពីរ-បីរយឆ្នាំក៏បានដែរ។ មានពាក្យនិយាយថា បេីអ្នកអាចបំបែកកម្លាំងសីលចូល«មហិមាសាលចក្រ»នោះ អាយុរបស់អ្នកនឹងអាចរស់នៅដល់ពាន់ឆ្នាំឯណោះ។ បន្ទាប់ពីស្តាប់ទៅពាក្យសម្តីរបស់តាខ្លួន សាវឈេីបានគិតដោយសញ្ជឹង ហេីយនាយក៏ចាប់ផ្តេីមមានអារម្មណ៍ធូរស្បើយ។ អញ្ចឹងសោះបានជា«បក្សសាវ»បានបញ្ជូនមនុស្សមកដោយខ្លួនឯងបែបនេះ។ វាហាក់ដូចជា'សាវឈឹង'ក៏មានឋានៈធំដែរនៅក្នុងចំណោម«បក្សសាវ» ដូច្នេះហើយទេីប«បក្សសាវ»បានគោរពនូវសេចក្តីប្រាថ្នាចុងក្រោយរបស់គាត់នោះ។ ហេីយគាត់ក៏ចាប់ផ្តេីមយល់អំពីមូលហេតុដែល'សាវលី'និយាយថា រឿងនេះមិនមែនជារឿងដែលពួកគេត្រូវខ្វល់នោះទេ។

" ជ្រើសរើសយកបេក្ខជនដែលមានទេពកោសល្យខ្ពស់ជាងគេដើម្បីយកត្រលប់ទៅ«បក្សសាវ»វិញទៅបង្ហាត់សីល។ " នេះគឺមិនអាចជាមានអ្វីដែលត្រូវជាមានទំនាក់ទំនងជាមួយនឹង សាវឈេី នោះទេ។

ប៉ុន្តែនៅក្នុងការគិតរបស់លោកគ្រូតាផ្សេងទៀតឯណោះវិញ បន្ទាប់ពីបានដឹងនូវព័ត៌មានមួយនេះ ពួកគេគឺពិតណាស់នឹងមានភាពរំជួលយ៉ាងខ្លាំង។ អាចបានទៅហាត់សីលនៅឯ«បក្សសាវ»? តេីនេះគឺជាអ្វី? ប្រសិនបេីជាកូនឬក៏ជាចៅរបស់ពួកគេបានរេីសទៅមែននោះ គឺសូម្បីតែជន្លេនក៏វាអាចក្លាយទៅជានាគមាសដែលហោះពាសពេញពពកនោះដែរ! ហេីយសាច់ញាតិរបស់គេនោះនឹងហោះនៅពីក្រោយខ្នងរបស់គេនោះផងដែរ។ ពួកគេនឹងមិនត្រឹមតែអាចដើរដោយភាពក្រអឺតក្រទម និងគ្មានការភ័យខ្លាចពីផលវិបាកនៅក្នុងចំណោម«គ្រួសារត្រកូលសាវ»ប៉ុណ្ណោះនោះទេ ប៉ុន្តែគឺនៅក្នុង«ទីក្រុងរសាត់ពពក»ទាំងមូលតែម្តង។ បេីសិនជាមានអ្នកណាហ៊ានមិនយល់ស្របនោះ គឺគ្រាន់តែនិយាយពាក្យ«បក្សសាវ»ពីរមាត់នេះ គឺសូម្បីតែអភិបាលក្រុងក៏មិនហ៊ានលេចផោមសូម្បីតែពាក់កណ្តាលនោះដែរ។

ទឹកមុខរបស់'សាវលី'មើលទៅដូចជាធម្មតាក៏ពិតមែន ប៉ុន្តែការខកចិត្តដែលគាត់ត្រូវបានខិតខំលាក់នៅក្នុងចិត្តរបស់គាត់នោះ គឺមិនអាចគេចផុតពីកែវភ្នែករបស់ សាវឈេី នោះទេ។ នៅក្នុងគ្រួសារសាវ គឺមិនមានអ្នកណាម្នាក់ឡេីយដែលមិនមានបំណងចូលទៅក្នុង«បក្សសាវ»នោះទេ។ សូម្បីតែគាត់ថ្ងៃនេះក៏អញ្ចឹងផងដែរ។ ហេីយនៅពេលដែល«បក្សសាវ»មកដល់ទីនេះ នេះគឺពិតណាស់ជាឱកាសដ៏ល្អបំផុតដើម្បីចូលទៅកៀកពួកគេនោះ ពីព្រោះឥឡូវនេះគឺជាពេលដែលពួកគេអាចមកទាក់ទងដោយផ្ទាល់ជាមួយនឹងមនុស្សរបស់«បក្សសាវ»។ សមាជិកដ៏ទៃទៀតនៅក្នុងគ្រួសារនេះតែងតែចង់ចាប់នូវក្តីសង្ឃឹមបន្តិចបន្តួចមួយនេះ ប៉ុន្តែរឿងនេះ សាវលី គឺមិនអាចមានសង្ឃឹមនោះទេ ពីព្រោះវាគ្មានផ្លូវណាដែលគេចង់យក'សាវឈេី'ឡេីយ។

សាវឈេី រកបើកមាត់និយាយអ្វីមួយដើម្បីលួងលោមលោកតារបស់ខ្លួន ប៉ុន្តែបន្ទាប់ពីបានគិតអស់ពេលជាយូរមក បុរសនេះមិនអាចគិតពីពាក្យអ្វីមួយម៉ាត់ដើម្បីនិយាយនោះទេ។ ស្ថានភាព«សរសៃសីលអន្តរាយ»របស់គាត់ត្រូវបានគេស្គាល់គ្រប់ៗគ្នា។ ទោះបីជាគាត់និយាយពាក្យពិរោះៗចូលត្រចៀកក៏ដោយ តើវាអាចជួយអ្វីកេីត?

" ថ្វីត្បិតតែនេះមិនមែនជារឿងដែលយេីងត្រូវខ្វល់ តែនេះក៏ជារឿងល្អមួយដែរ។ ទោះបីជាយេីងទៅដល់ទីនោះ ថនៈដែលយេីងនឹងទទួលបាននោះគឺប្រាកដជានៅបាតតារាងឯណោះ វាមិនអាចស្មេីនឹងការរស់នៅទីនេះដោយមានសុខសេរីភាពនោះទេ។ " សាវលី សេីចយ៉ាងស្រួល។

-------

បន្ទាប់ពីចេញពីទីធ្លារបស់ សាវលី - សាវឈេី បានដឹងដោយភ្លាមៗថា បរិយាកាសនៅក្នុង«គ្រួសារត្រកូលសាវ»ទាំងមូលបានផ្លាស់ប្តូរដោយការមេីលឃេីញ។ ជាធម្មតា នៅពេលនេះនឹងមានមនុស្សពីរបីនាក់កំពុងតែហាត់សីលពេលព្រឹករបស់ពួកគេ។ តែឥឡូវនេះ បើតាមភ្នែកដែលអាចមើលឃើញនោះ គឺមានតែស្រមោលដែលមេីលទៅហាក់ដូចជាប្រញាប់ប្រញាលតែប៉ុណ្ណោះ ដោយនៅលេីទឹកមុខរបស់ពួកគេនេះ គឺមេីលទៅហាក់ដូចជារំភេីបនិងសប្បាយចិត្តជាខ្លាំង។

" តាមមេីលទៅ មានមនុស្សភាគច្រេីនគិតថាខ្លួនអាចតោងខ្សែរពួរបាន ម្យាងទៀត តេីការឈានមួយជំហានទៅដល់គោលដៅនេះ វាល្អដែរឬទេ? គ្មានអ្នកណាអាចដឹងទេថា តេីនឹងមានរឿងអ្វីដែលកេីតឡេីងនោះទេពេលដែលពួកគេទៅដល់ទីនោះ។ យ៉ាងហោចណាស់គេអាចបានថនៈត្រឹមតែជាអ្នកនាំសារតូចតាចតែប៉ុណ្ណោះ។ " សាវឈេី វាចារដោយឆេវឆាវ។

" ច្រណែន? " សៀគីងយូ សួរដោយគ្មានទឹកមុខ។

" ប្រាកដណាស់គឺមិនមែន! " ក្រោយពេលដែលគាត់និយាយពាក្យសម្តីនេះហេីយ បុរសនេះចាប់ផ្តេីមនឹកឃេីញថាប្រពន្ធរបស់ខ្លួននេះគឺជាសិស្សរបស់«ឋានទិព្វពពកទឹកកក» ដែលមិនអន់ជាង«បក្សសាវ»នោះទេ។ នាយក៏បានបួញបបូរមាត់ខ្លួន ហើយពោល៖ " អូនមិនដូចជាពួកគេនោះទេ… មិនបាច់គិតច្រេីនទេ ទុកសម្តីបងជាខ្យល់ទៅចុះ។ "

សៀគីងយូ លែងខ្វល់ពីគាត់ ហើយបោះជំហានទៅមុខ។ ថ្វីត្បិតតែជំហាននេះមេីលទៅយឺតក៏ពិតមែន ប៉ុន្តែរាងកាយរបស់នាងបានផ្លាស់ប្តូរទទឹងខ្លួន ៧ ទៅ ៨ ដងឯណោះ។ នាងឈានមួយជំហានទៀត ហើយក៏បានទៅឆ្ងាយពី សាវឈេី ដែលទុកឲ្យគាត់នៅខាងក្រោយតែម្នាក់ឯង។ ដំណេីររបស់'សាវឈេី'បានបញ្ឈប់ នាយក៏ផ្តោតអារម្មណ៍ទាំងស្រុងដេីម្បីមេីលទៅលើការបោះជំហានទៅមុខដ៏សមសួនហេីយដូចជាស្រមោលរបស់សៀគីងយូនោះ។ បុរសនេះបានក្សឹបតែអត្មា៖ " កំុប្រាប់ខ្ញុំថា នេះគឺជាក្បាច់ដ៏អស្ចារ្យរបស់ឋានទិព្វពពកទឹកកក - «ជំហានរាំពពកទឹកកក»? កម្លាំងសីលរបស់នាងនេះគឺពិតណាស់ជាមិនធម្មតា វាមិនអាចនាងហាត់ដល់ត្រឹមតែ«បឋមសាលចក្រ - កំរិតទី១០»នោះទេ។ "

" អីយ៉ា! នេះគឺជាលោកប្អូន'សាវឈេី'តេីនាគ៎! "

សម្លេងមួយចេញមកពីខាងស្តាំ។ សាវឈេី ងាកទៅ ហេីយក៏ឃេីញសាវយាងដេីរមក។ សាវយាង ជាធម្មតាតែងតែវាយឫកដើរងើយមេឃដាក់គាត់ ហេីយក៏មេីលមកគាត់ដូចជាខ្ពេីមរអារជាខ្លាំងណាស់ផងដែរ។ ចំពោះម្នាក់នេះដែលមកស្វាគមន៍គាត់ដោយស្ម័គ្រចិត្តបែបនេះគឺពិតជាមិនធម្មតានោះទេ។

" លោកបងសាវយាង សួរស្តី។ " សាវឈេី បានបែរទៅរកគាត់ ហើយស្វាគមន៍ដោយសុភាពរាបសា។

" អ៎ូ វាពិតជាចៃដន្យណាស់ ខ្ញុំបំរុងតែទៅរកឯង តែបែរជាជួបឯងនៅកន្លែងនេះវិញ។ " សាវយាង បានដេីរមកនឹងការសេីចក្អាកក្អាយ។

" លោកបងសាវយាង ត្រូវការអីពីខ្ញុំម៎ែន? " សាវឈេី បានសួរជាមួយនឹងទឹកមុខពោរពេញដោយភាពងឿងឆ្ងល់។

" ហ៎មហ៎ម " សាវយាង ងក់ក្បាល៖ " តាមពិតទៅគឺរាមច្បងយូឡុងគាត់ឲ្យខ្ញុំមកហៅឯង។ គាត់បាននិយាយថា ឯងគឺនៅក្មេងជាងគេនៅក្នុងចំណោមពួកយេីង តែបែរជាឯងបានរៀបការមុនគេទៅវិញ។ ដោយជាសមាមិត្តរបស់ឯង គាត់ក៏ចង់រៀបចំពិធីអបអរសាទរតិចតួចសម្រាប់ឯងផងដែរ។ បន្ថែមទៀតនោះ គឺដោយសារតែមានមនុស្សច្រេីនពេកនៅពិធីមង្គលការរបស់ឯងម្សិលមេញនុះ អញ្ចឹងស្រាពេលនោះគឺពិបាកផឹកខ្លាំងណាស់។ ហេីយវាគឺប្រសេីរណាស់ដែរបេីយេីងផឹកបន្តិច និងញាំុអីបន្តិចនៅពេលនេះ មេចដែរ? តេីឯងមានពេលអត់? "

អញ្ជើញគាត់ទៅផឹកអីទាំងព្រឹកព្រលឹមបែបនេះ តាមមេីលទៅការអត់ធ្មត់របស់សាវយូឡុង គឺគ្រាន់តែជាកម្រិតមធ្យមប៉ុណ្ណោះ។ សាវឈេី មានអារម្មណ៍ថាខ្ពេីមនៅក្នុងបេះដូងរបស់ខ្លួន។ គាត់បានដឹងយ៉ាងច្បាស់ណាស់ពីមូលហេតុដែល'សាវយូឡុង'បានមករកគាត់។ ស្រាប់តែពេលនេះ ទឹកមុខរបស់នាយបានបង្ហាញនូវអារម្មណ៍ដ៏រំភើបជាខ្លាំង ហើយគាត់បានឆ្លើយតបដោយរំជួលចិត្តថា៖ " លោកបងយូឡុងគាត់ហៅខ្ញុំមែន? បេីអញ្ចឹងមែនគឺល្អណាស់! ខ្ញុំមានពេលទំនេរច្រេីនតេីស៍! ហេីយបេីលោកបងយូឡុងគាត់ហៅខ្ញុំហេីយ ខ្ញុំអត់ទៅមិចនឹងកេីត អញ្ចឹង… ពួកយេីងទៅឥឡូវមែន? "

ទង្វេីរបស់ សាវឈេី បានធ្វេីឲ្យ'សាវយាង'មេីលងាយដោយលួចលាក់។ គាត់បានងក់ក្បាល៖ " នឹងហេីយ ដេីរមក។ "

ទីធ្លារបស់ សាវយូឡុង គឺធំជាងទីធ្លារបស់សាវឈេី ៤-៥ដងឯណោះ។ ដោយមិនត្រឹមតែមានភាពល្អប្រណិតយ៉ាងលើសលប់ប៉ុណ្ណោះនោះទេ នៅទីនេះក៏មានក្មេងបម្រើស្រីធ្វេីការងារបានល្អផងដែរ។

នៅប៉ែកខាងជេីងនៃទីធ្លានេះបន្តិចនោះ មានក្រចេះរាងការេមួយ ហេីយនៅក្នុងនោះមានតុដែលពោរពេញទៅដោយម្ហូបអាហារនិងស្រា។ សាវយូឡុង បានលើកកែវស្រាដោយទឹកមុខញញឹមយ៉ាងកក់ក្តៅ៖ " ប្អូនប្រុសសាវឈេី ឯងបានរៀបការជាមួយនឹងរតនៈសម្បត្តិរបស់ទីក្រុងយេីងទៅហេីយ លេីកនេះម្តងទៀត បងសូមអបអរសារទរទៅឯង។ ធ្វេីជារាមច្បងរបស់ឯងនេះ ខ្ញុំក៏គួរតែព្យាយាមឲ្យកាន់តែខ្លាំងផងដែរ។ "

" អរគុណណាស់ លោកបងយូឡុង។ " សាវឈេី ក៏ប្រញាប់លើកកែវស្រា មុខរបស់នាយក៏ស្រាប់តែឡើងក្រហមដោយសារតែការរំភើប៖ " តាមពិតទៅ… ចំពោះរឿងនេះ ការរៀបការរបស់ខ្ញុំគឺវាគ្មានអ្វីអស្ចារ្យនោះទេ។ មែនហេីយ គឺវាគួរតែជាខ្ញុំនោះទេដែលគួរតែអបអរសារទរចំពោះលោកបងវិញនោះ។ "

" អូ៎? " មុខរបស់ សាវយូឡុង បានបង្ហាញនូវការសង្ស័យ។ គាត់ក៏បានសួរដោយស្នាមញញឹម៖ " អបអរសាទរ? បងដូចជាមិនសូវចាប់បាននោះទេ។ "

សាវឈេី បានឆ្លើយតបដោយទឹកមុខមិនលេងសេីច៖ " វាមិនដែលអាចថា លោកបងយូឡុងមិនដឹងពីរឿងដ៏ធំមួយនៅថ្ងៃនេះដែលថា នឹងមានមនុស្សមួយក្រុមមកទីនេះដេីម្បីជ្រេីសរេីសយកមនុស្សដែលមានទេពកោសល្យខ្ពស់ជាងគេដេីម្បីត្រលប់ទៅវិញជាមួយពួកគេនោះទេ? នៅក្នុងជំនាន់នេះ អ្នកដែលមានទេពកោសល្យ ថនៈ រូបរាង និងបុគ្គលិកលក្ខណៈល្អជាងគេនោះ តេីមានអ្នកណាអាចប្រៀបនឹងលោកបងនោះ? ដូច្នេះ លេីកនេះគឺប្រាកដណាស់ ជាលោកបងយូឡុងដែលជាអ្នកនឹងបានទៅ«បក្សសាវ» នោះវាគឺជារឿងមួយដែលគួរឲ្យអបអរខ្លាំងណាស់។ "

" ត្រូវ! ត្រូវហេីយ លោកបងយូឡុងនឹងត្រូវគេជ្រេីសយកទៅ«បក្សសាវ»! ជាមួយនឹងរៀមច្បងរបស់យេីងនៅទីនេះ មានអ្នកណាមកហ៊ានគិតដណ្តេីមគាត់នោះ។ " សាវយាង បន្តយ៉ាងឆាប់រហ័ស។ សមត្ថភាពរបស់គាត់នៅក្នុងគ្រួសារនេះគឺស្ថិតនៅក្នុងកម្រិតខ្ពស់ធម្មតាប៉ុន្នោះ។ នៅលើបញ្ហានេះ ដោយដឹងថាឱកាសរបស់ខ្លួនមិនអាចទៅរួច គាត់មិនហ៊ានមានគំនិតអ្វីទៅលេីរឿងនេះ-នោះទេ។ ប៉ុន្តែអ្នកដែលមានឱកាសខ្ពស់ជាងគេនោះគឺមានតែ សាវយូឡុង ហ្នឹងហេីយ។ ចាប់តាំងពីគាត់បានចំណាយពេលជាច្រេីនឆ្នាំនៅជុំវិញ សាវយូឡុង នោះ ប្រសិនបើ សាវយូឡុង អាចបានចូលក្នុង«បក្សសាវ»មែន វាគឺជារឿងល្អមួយសម្រាប់គាត់ ហេីយវាក៏ជារឿងដែលអាចផ្តល់ផលប្រយោជន៍ចំពោះគាត់ផងដែរ។ គាត់បានចាប់ផ្តើមមានអារម្មណ៍ថា រយៈពេលដែលខ្លួនបាននៅជាមួយនឹង សាវយូឡុង នោះ គឺពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ។

ជាមួយនឹងទឹកមុខសមរម្យ សាវយូឡុង គ្រវីក្បាល៖ " ពួកឯងសសេីរខ្ញុំខ្លាំងពេកហេីយ។ គ្រួសារយេីងមានបងប្អូនប្រុសស្រីពូកែជាច្រេីនអ្នក។ ទោះបីជាខ្ញុំមានកម្លាំងសីលខ្លាំងជាងគេមែន តែបេីនិយាយពីការជ្រេីសរេីសមែនទែននោះ ខ្ញុំមិនអាចនិយាយបានច្បាស់នោះទេ។ ប៉ុន្តែខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពទៅលេីរឿងនេះ។ សូមអញ្ជើញ លោកប្អូនសាវឈេី ខ្ញុំជូនពរចំពោះសុភមង្គលកាលពីម្សិលមិញ។ "

ថ្វីតែសំដីរបស់បុរសម្នាក់នេះមេីលទៅមិនសូវជាខ្វល់ខ្វាយខ្លាំង ប៉ុន្តែអ្វីដែលលាក់នៅក្នុងជម្រៅភ្នែករបស់គាត់នោះ គឺមានពន្លឺនៃការស្រមេីស្រមៃ និងងប់ងុលលេីសពីអ្វីគ្រប់យ៉ាងទាំងអស់។

បន្ទាប់ពីផឹកដាច់មួយកែវ មុខរបស់ សាវឈេី ឡេីងក្រហម។ នៅពេលនេះ សាវយាង បានខិតទៅជិត ហេីយសួរដោយញញឹម៖ " លោកប្អូនសាវឈេី ប្រពន្ធឯងជាស្រីស្អាតដាច់គេអញ្ចឹង តាមមេីលទៅសំណាងរបស់ឯងនុះគឺពិតជាសម្បេីមខ្លាំងណាស់ មានមនុស្សប្រុសច្រេីននៅទីនេះបានច្រណែនឯងមិនស្ទេីនោះទេ។ រាត្រីផ្សំដំណេកយប់មេញនោះ… ហឹសៗ ប្រាកដជាមានក្តីសុខខ្លាំងណាស់ហេីយមែនទេ? "

សាវយូឡុង លេីកកែវរបស់ខ្លួន បុរសនេះមានទឹកមុខញញឹមញញែម តែភ្នែករបស់គាត់គឺដាក់ចំ សាវឈេី ជានិច្ច ដោយគេនេះមិនដែលងាក់ទៅណានោះទេ - ការធ្វេីនេះគឺដេីម្បីមេីលទៅ តេីទឹកមុខរបស់ សាវឈេី នឹងបង្ហាញមកយ៉ាងដូចម្តេច។ ក៏ប៉ុន្តែ ខណៈពេលដែល'សាវយាង'បានបញ្ចប់សំនួររបស់ខ្លួននោះ ភ្នែករបស់សាវឈេីហាក់ដូចជាមានពន្លឺអ្វីម្យាង មុខរបស់គាត់បានបង្ហាញស្នាមញញឹមដែលមនុស្សប្រុសគ្រប់គ្នានឹងអាចយល់បាន។ ក្បាលរបស់គាត់ខិតចូលទៅកៀក សាវយាង ហេីយនាយនិយាយដោយសម្លេងតិចៗ៖ " ប្រាកដហេីយ! ហឹសៗហឹសៗ លោកបងសាវយាងហ្ហា ខ្ញុំប្រាប់ល្បងឯងណ៎ាស មនុស្សស្រី គឺដូចតែគ្នាទាំងអស់ហ្នឹង។ សៀគីងយូ ជាធម្មតានាងមេីលទៅដូចជាក្ងោកដែលមានអំណួត ប៉ុន្តែបេីនៅលេីគ្រែវិញហ៎ែស នាងគឺដូចជាស្រីសំផឹងអញ្ចឹង។ អ៎ា សម្លេងថ្ងូររបស់នាង ជាពិសេសគឺដងខ្លួននាងតែម្តង វាពិតជាមានឱជារសមិនធម្មតា ក្តីសុខ! គឺវាពិតជាមានក្តីសុខជាទីគាប់ចិត្ត! ហឹសៗហឹសៗ… "

សាវឈេី បានបង្រួមភ្នែករបស់ខ្លួននៅពេលដែលគាត់និយាយនោះ ហើយមុខរបស់បុរសនេះគឺក្លាយទៅជាក្រហមដោយការស្រវឹង។

*សូរភីង*….

កែវស្រាដែលនៅក្នុងដៃរបស់ សាវយូឡុង ត្រូវបានបែកជាបំណែកៗ - ខ្ចាត់ខ្ចាយពេញតុ។