webnovel

Tiny Town Movie Chinese Author Morn kunthea

Luna

Yilan

by morn kunthea

នាពេលអនាគតមនុស្សជាច្រើនបានជ្រើសរើសការកែប្រែខ្លួនរបស់ពួកគេឲ្យមានរាងកាយជាមនុស្សតូចៗរស់នៅក្នុងតំបន់ដែលពួកគេបែងចែកពោរពេញទៅដោយធម្មជាតិនិងឧបករណ៍ប្រើប្រាស់ជាច្រើនដើម្បីសម្រួលដល់កំណើនមនុស្សនិងការបំភ្លេចបំផ្លាញធម្មជាតិ។ ក្រុមមនុស្សMoគឺរស់នៅជាមួយនឹងគ្រឿងរោងចក្រដែលបន្សល់ទុកពីជំនាន់មនុស្សដំបូងហើយបង្កើតកែឆ្នៃជាភូមិដែលពោរពេញទៅដោយភាពច្នៃប្រឌិតនិងរស់នៅទៅដោយក្តីសុខ។ Lunaជាគ្រួសារដែលផលិតនូវគ្រឿងអេឡិចត្រូនិចតូចៗបានត្រូវឪពុករបស់នាងប្រាប់ឲ្យមានធ្វើដំណើរទៅកាន់ទីប្រជុំជនដើម្បីស្វែងរកគ្រឿងបន្លាស់ថ្មីដោយនាងបានហៅមិត្តភក្កិជិតស្និទ្ធរបស់នាងដែលរស់នៅក្បែរផ្ទះរបស់នាងធ្វើដំណើរជាមួយនាងចូលទៅក្នុងទីក្រុងហើយផ្លូវដែលពួកគេឆ្លងកាត់នោះគឺស្ថានីយរថភ្លើងដែលធ្វើពីសំបកដបនិងគ្រឿងមេកានិច។ Yilanមិនអាចបដិសេធសំណើស្នើសុំរបស់នាងបាននៅទេដោយសារតែគាត់មានចិត្តស្រឡាញ់ទៅលើនាងហើយរស់នៅជាមួយមានតាំងតែពីនៅតូចមកម្ល៉េះ។ ពួកគេទាំងពីរបានធ្វើដំណើរមកដល់ទីក្រុងដល់ប្រជាជននៅទីនោះមានភាពរួសរាយរាក់ទាក់ជាខ្លាំង។ ហាងលក់គ្រឿងមេកានិចដែលត្រូវជាមិត្តភក្កិរបស់ឪពុករបស់នាងនោះបានយកបំពង់វែងកាត់ជាបំណែកតូចៗសម្រាប់ឲ្យនាងតាមតម្រូវការឪពុករបស់នាង។ហើយនៅពេលដែលពួកគេបានសម្ភារៈដែលពួកគេចង់បានរួចពួកគេក៏ឆ្លៀតធ្វើដំណើរកម្សាន្តទៅកាន់តំបន់ខ្សែទឹកដែលជាទំនប់ទឹកធំនៅជាប់ខាងក្រៅរបងទីក្រុង។ ពួកគេគិតក្នុងចិត្តថាប្រសិនបើទំនប់ទឹកនោះបាក់នៅពេលណានោះទីក្រុងទាំងមូលនឹងត្រូវបានលិចលង់ខូចខាតជាខ្លាំង។ ប៉ុន្តែពួកគេមានការទុកចិត្តនិងប្រព័ន្ធសុវត្ថិភាពដែលជារនាំងដ៏រឹងមាំការពារទីក្រុងរបស់ពួកគេ។ នាងនិងមិត្តរបស់នាងនៅពេលដែលអោនសម្លឹងមើលទៅរនាំងទឹកខាងក្រោមនោះបានឮសំឡេងចម្លែកម្យ៉ាងហើយពួកគេគិតថាមានបញ្ហាទឹកនៅផ្នែកខាងក្រោមដោយសារតែមានសំឡេងខ្យល់បុកខ្លាំង។ ដូច្នេះហើយពួកគេទាំងពីរក៏បានលួចចុះមកផ្នែករនាំងខាងក្រោមដែលជាតំបន់គ្រោះថ្នាក់និងហាមឃាត់។

ដូចជាការសង្ស័យរបស់ពួកគេនៅពេលដែលកម្មករការពារនៅតំបន់នោះកំពុងតែសំរាកទទួលទានអាហារថ្ងៃត្រង់នៅច្រកទ្វាររនាំងទឹកខាងក្រោមគឺមានការរលុងខ្ចៅហើយធ្វើឲ្យរនាំងទឹកចាប់ផ្ដើមប្រះ។ ដូច្នេះពួកគេទាំងពីរក៏បានចុះសញ្ញាប្រកាសអាសន្នប្រាប់ឱ្យក្រុមកម្មករនិងមនុស្សដែលរស់នៅតំបន់នោះប្រញាប់រត់គេចទៅទីតាំងសុវត្តិភាព។ ពួកគេទាំងពីរបានរត់គេចតាមទូកជាមួយនឹងមេដឹកនាំដែលជាជាងជួសជុលនៅតំបន់នោះ។ហើយរនាំងទឹកទី១ដែលត្រូវបាក់ធ្វើឲ្យសម្ភារៈនិងផ្លូវដែលស្ថិតនៅរនាំទី១បានខ្ទេចខ្ទាំយ៉ាងខ្លាំង។ ដោយផ្លូវរនាំងទឹកទី២គឺជាតំបន់ដែលមានប្រជាជនរស់នៅច្រើននោះដូច្នេះហើយពួកគេត្រូវតែជួសជុលទ្វាររនាំងទឹកទី២ ជាបន្ទាន់។ ប៉ុន្តែមេដឹកនាំគ្រឿងមេកានិចនិងកម្មករដែលស្ថិតនៅតំបន់នោះកំពុងតែរងរបួសធ្ងន់ពីថ្មដែលបាក់ធ្លាក់ចុះមក។ ដូច្នេះហើយធ្វើឱ្យLunaនិងមិត្តរបស់នាងដែលមានជំនាញខាងផ្នែកមេកានិចដែលនោះសុខចិត្តតស៊ូលះបង់ជីវិតរបស់ខ្លួនជួសជុលទ្វារដែលបានខូចតាមតាមការលើកកំលាំងចិត្តពីក្រុមមនុស្សដែលច្រៀងចម្រៀងកំលាំងសាមគ្គីស្មារតីតែ១ឲ្យពួកគេនៅផ្នែកខាងលើ។ ការជួសជុលបានសំរេចដល់មានបានប្រើប្រាស់ឧបករណ៍ដែលនាងបានទិញពីហាងមេកានិច។ ប៉ុន្តែនៅពេលដែលពួកគេជិះទូកត្រឡប់មកផ្នែកខាងលើនោះស្រាប់តែនាងបានរអិលជើងទាក់ខ្សែនិងចំណងដែលនាងបានចងបិទភ្ជាប់នឹងរនាំងទីពីរធ្វើឲ្យរាងកាយរបស់នាងទាញត្រឡប់ទៅក្រោយមួយទំហឹង។ មិត្តរបស់នាងបានចាប់ដៃរបស់នាងជាប់ទាន់ពេលវេលាហើយប្រើកម្លាំងទាំងអស់ដែលគាត់មានកាត់ខ្សែចំណងនោះធ្វើឲ្យនាងរួចផុតពីគ្រោះថ្នាក់ ។ ពួកគេទាំងពីរបានឱបគ្នាទាំងការភ័យខ្លាចនឹងអារម្មណ៍ស្រឡាញ់លាយឡំបញ្ចូលគ្នាដោយនៅពេលដែលគាត់បានអោនថើបនាងនោះមនុស្សគ្រប់គ្នាក៏បានទះដៃអបអរពួកគេទាំងពីរធ្វើពួកគេទាំងពីរអៀនខ្លាំង។ នៅពេលដែលពួកគេឡើងមកខាងលើបានសម្រេចអ្នកដឹកនាំប្រចាំតំបន់នោះបានបើកប្រព័ន្ធបង្ហូរទឹកចុះទៅក្រោមធ្វើឲ្យទឹកចាប់ផ្ដើមស្រកនឹងវិលមកស្ថានការដើមវិញ។ ពួកគេទាំងពីរបានត្រឡប់មកផ្ទះវិញជាមួយនឹងប័ណ្ណសរសើរហើយបានប្រាប់ដំរឿងដែលកើតឡើងទៅដល់គ្រួសារពួកគេទាំងពីរដែលធ្វើអោយឱពុកម្តាយរបស់ពួកគេមានមោតភាពចំពោះពួកគេជាខ្លាំង។ នៅថ្ងៃបន្ទាប់ពួកគេបានធ្វើដំណើរដើរលេងជាលក្ខណៈគូរសង្សារនៅតំបន់របស់ពួកគេដែលពួកគេពោរពេញទៅដោយភាពរីករាយនិងគិតស្រមៃទៅដល់ការងារនាពេលអនាគតដែលពួកគេចង់បង្កើតឡើងរួមគ្នាផងដែរ។

Tiny Town

Movie

Chinese

Author Morn kunthea

Luna

Yilan

In the future, many people choose to transform their bodies into smaller ones, living in areas where they are divided, full of nature and various utilities to facilitate human growth and the destruction of nature. The Mo people live with factory remnants of the first generation and create a village full of creativity and happiness. Luna, a small electronics family, was told by her father to travel downtown in search of new accessories, she inviting her close friends who lived near her home to accompany her into the city and the road they cross is a train station made of bottles and mechanics. Yilan could not refuse her request because he fell in love with her and lived with her from an early age. They both traveled to the city to the people there were very friendly. The mechanical shop, which was a friend of her father, cut long pipes into small pieces for her to bring back for her father's needs. Then they was Excursion to the downstream area, a large dam just outside the city fence. They figured that if the dam collapsed, the whole city would be devastated. But they have the trust and security system that is a strong barrier to protect their city. When she and her friend looked down at the waterfall below, they heard a strange sound, and they thought there was a water problem at the bottom due to the strong wind. Therefore, they both sneaked down to the lower part of the barrier, which is a dangerous and forbidden area. Like their suspicion, while the security guards in the area were having lunch at the gate, the lower dam was loose and the barrier began to crack. So they both signaled for the workers and people living in the area to escape to safety. They both fled in a boat with the leader, who was repairing the area. Since the second dam is a densely populated area, they have to repair the second dam gate immediately. But mechanical leaders and workers in the area are being seriously injured by falling rocks. As a result, Luna and her friend, who specializes in mechanics, are willing to sacrifice their lives to repair a broken door with the encouragement of a group of people singing a song of solidarity Upper part for them. The repairs were completed using the equipment she had purchased from a mechanical store. But when they got back to the top of the boat, she slipped on the ropes and the ropes she'd tied to the second curtain, causing her body to pull back. Her friend grabbed her hand just in time and used all the force he had to cut the rope to save her from the accident. They both hugged each other in fear and mixed feelings of love, when he leaned over to kiss her, everyone applauded them both made them both very shy. When they got to the top, the local leaders turned on the drainage system, causing the water to recede and return to normal. They both returned home with a certificate of appreciation and told the story to their families, which made their parents very proud of them. The next day, they went on a field trip as a couple in their area, where they were full of joy and imagining the future work they wanted to create together.

小城

电影

中国人

作者 Morn kunthea

月神

宜兰

未来,很多人选择将自己的身体变小,生活在分裂的,充满自然和各种用途的区域,以促进人类的成长和破坏自然. 墨族与第一代的工厂残余一起生活,创造了一个充满创造力和幸福的村庄. Luna 是一个电子小家庭,她的父亲告诉她去市中心寻找新的配饰,她邀请住在她家附近的密友陪她进城,他们穿过的马路是一个由瓶子和塑料制成的火车站. 力学. 依兰无法拒绝她的要求,因为他从小就爱上了她,和她一起生活. 他们俩都来到这座城市,对那里的人们非常友好. 机械店是她父亲的朋友,她把长管子切成小块,让她带回来满足父亲的需要. 然后他们就游览了下游地区,城墙外的一座大坝. 他们认为,如果大坝倒塌,整个城市都会被摧毁. 但他们拥有信任和安全系统,这是保护他们城市的强大屏障. 当她和她的朋友低头看下面的瀑布时,他们听到了奇怪的声音,他们认为由于强风,他们认为底部的水有问题. 于是,两人便潜入了结界下方,那是一个危险的禁区. 和他们的猜测一样,就在小区的保安们在门口吃午饭的时候,下层的大坝松了,围栏开始裂开. 因此,他们都向工人和居住在该地区的人们发出信号,要求他们安全逃生. 他们和正在修理该地区的领导人一起乘船逃离. 由于第二坝是人口稠密的地区,他们必须立即修复第二坝闸. 但该地区的机械领导和工人正因落石而受重伤. 于是,露娜和她的学机械的朋友,在一群人的鼓励下,愿意牺牲自己的生命来修复一扇破门,为他们唱了一首团结之歌. 修理是使用她从机械商店购买的设备完成的. 但是当他们回到船顶时,她在绳索和她系在第二道窗帘上的绳索上滑倒,导致她的身体向后拉. 她的朋友及时抓住了她的手,使出浑身解数把绳子给剪断了. 两人又是恐惧又是爱意交织,当他俯身吻她时,大家都为他们鼓掌,两人都有些害羞. 当他们到达顶部时,当地领导打开了排水系统,导致水位退去并恢复正常. 他们都带着感谢状回家,并把这个故事告诉了家人,这让他们的父母为他们感到非常自豪. 第二天,他们作为一对夫妇在他们所在的地区进行了实地考察,在那里他们充满了喜悦,并想象着他们想共同创造的未来工作.