ក្រោយពីនាំ លីណា ទៅផ្ទះវិញ សាលវ៉ាលតូ ក៏ឆ្លៀតចូលក្នុងហាងលក់ skin care ដូចគ្នា ដើម្បីទិញ skin care ក្នុងការរក្សារសម្រស់កុំអោយ លីណា ថាគេចាស់ ប៉ុន្តែវាមានច្រើនប្រភេទណាស់ ណាមួយគេមិនធ្លាប់ប្រើពីមុនមកទេ ចឹងហើយគឺមានតែសុំអោយបុគ្គលិកជួយណែនាំ ។ ពេលមកដល់ផ្ទះគេក៏បោះម៉ាស់មួយសន្លឹកទៅលើ ឡរ៉េនសូ ដែលគេកំពុងតែគេងមើលវីដេអូក្នុងទូរស័ព្ទ
" អោយខ្ញុំធ្វើអី? "
" បិទអោយមុខឯងក្មេងទៅ "
" លីណា ថាមុខបងចាស់ បងបិទខ្លួនឯងទៅ "
" ពេលបងជូននាងទៅផ្ទះ នាងប្រាប់ថា នាងចង់លបសម្តីថាឯងមុខក្មេងចោលវិញ ព្រោះពេលនោះនាងមើលឯងក្នុងបន្ទប់មិនសូវមានពន្លឺទើបឃើញឯងមុខក្មេង "
" ចឹងបានន័យថាខ្ញុំមុខចាស់មែនទេ? "
" ត្រូវហើយ បិទអោយមុខក្មេងទៅ បងទិញមកច្រើនណាស់ "
" ខ្ញុំមិនយល់សោះ ថាហេតុអីសម្រស់របស់ពួកយើងត្រូវចាស់បែបនេះ "
មិនចាំយូរ ឡរ៉េនសូ ក៏ហែកម៉ាស់ប្រុងនឹងបិទមុខតែត្រូវ សាលវ៉ាលតូ ចាប់ដៃគេជាប់
" ងូតទឹកសិនទៅ ហើយនេះ ហ្វូមលាបមុខ នៅមានអា2 3 មុខនេះទៀត មើលការណែនាំគេអោយយកប្រើទៅ បងអោយឯងfree "
" ចឹងអរគុណបងហើយ "
ពេលបានskin careដល់ដៃហើយ ឡរ៉េនសូ ក៏ប្រញ៉ាប់ចូលទៅក្នុងបន្ទប់គេដើម្បីចាប់ផ្តើមថែរសម្រស់ឡើងវិញ ធ្វើជាមនុស្សប្រុសក៏ត្រូវការថែរសម្រស់ដូចមនុស្សស្រីដូចគ្នា វាមិនមែនជារឿងចម្លែកទេ ។
ទឺត ទឺត ទឺត
ពេលចេញពីងូតទឹក សាលវ៉ាលតូ ក៏ឃើញទូរស័ព្ទរោទ៍ ទើបគេដើរមកមើល ហើយអ្នកខលមកគេគឺ លីណា ។ គេងាកមើលម៉ោងឃើញថាពេលនេះម៉ោង11ជិត12ហើយ តើនាងខលមកគេមានការអី?
" លីណា "
« ហុិក លោកពូ ជួយខ្ញុំផង »
ទឺតៗៗ
" លីណា! "
នាងនិយាយដោយសម្លេងញ័រលាយនឹងភាពក្អក តែខ្សែរទូរស័ព្ទនាងក៏ដាច់ទៅបាត់ ហើយវាជាហេតុដែលធ្វើអោយ សាលវ៉ាលតូ មានអារម្មណ៍មិនល្អចំពោះនាង ទើបគេប្រញាប់ស្លៀកពាក់ តែពេលចេញមកខាងក្រៅក៏ឃើញ ឡរ៉េនសូ កំពុងតែបិទម៉ាស់ ដេកមើលវីដេអូ
" បងទៅណា? "
" មានបញ្ហាចំពោះ លីណា ហើយ "
" នាងមានរឿងអីមែនទេ? "
" មិនដឹងទេ "
" ចឹងខ្ញុំសុំទៅដែរ "
ឡរ៉េនសូ ក៏រត់ទៅពាក់ស្បែកជើង រួចក៏រហ័សទៅតាម សាលវ៉ាលតូ ទាំងគេនៅបិទម៉ាសជាប់
" ហើយកាលឯងដោះម៉ាសចេញ? "
" គេអោយបិទ15នាទី តែពេលនេះទើបតែ5នាទីទេ "
សាលវ៉ាលតូ គ្រវីក្បាលហួសចិត្ត ពេលនេះគេមានរឿងបន្ទាន់ណាស់ តែ ឡរ៉េនសូ នៅតែឆ្លៀតបិទម៉ាសទៀត ។ សាលវ៉ាលតូ ជាន់ឡានមួយទំហឹងជើង ព្រោះចិត្តគេបានទៅដល់ផ្ទះរបស់ លីណា ហើយ តែខ្លួនប្រាណគេពេលនេះនៅលើដងផ្លូវនៅឡើយ ។ គ្រាន់តែមកដល់ផ្ទះ លីណា ភ្លាម សាលវ៉ាលតូ មើលផ្ទះរបស់ លីណា ហើយក៏មានអារម្មណ៍ថាឈឺបេះដូងខ្ទោកៗព្រោះទ្វាផ្ទះនាងបានបាក់ ឯបង្អូចផ្ទះនាងក៏បានបែកដូចគ្នា ហើយគេមិនចាំយូរក៏រត់ទៅរកនាងយ៉ាងលឿន
" លីណា! "
ពេលចូលទៅដល់ក្នុងផ្ទះ គេក៏ឃើញនាងសន្លប់ស្តូកស្តឹង នៅលើមុខរបស់នាងក៏មានស្នាមឆូតដោយកំបិត ហើយមុខនាងគឺពោរពេញទៅដោយឈាម គេមិនចាំយូរដូចគ្នាក្នុងការនាំនាងទៅមន្ទីរពេទ្យ ។
" ពួកឯងប្រកាច់ទៅណាទើបធ្វើអោយ លីណា មានរឿងបាន? "
ឡរ៉េនសូ ដែលលេងច្រើនពេលនេះក៏ស្រែកមួយទំហឹងដាក់កូនចៅខ្លួនក្នុងបន្ទប់ពេទ្យដែល លីណា បានសម្រាក កែវភ្នែកកំណាចដែលមិនដែលឃើញក៏លិចឡើងធ្វើអោយកូនចៅគេអោនមុខចុះគ្រប់ៗគ្នា
" លោកបងពួកយើងដឹងកំហុសហើយ "
" យើងចង់ដឹងមូលហេតុ "
ទោះខឹងយ៉ាងណាក៏ ឡរ៉េនសូ ជាមនុស្សមានហេតុផល នេះហើយជាអ្វីដែលប៉ារបស់គេទុកចិត្តអោយគេបន្តដំណែងម៉ាហ្វៀពីគាត់ ថាមិនអាចធ្វើអោយក្រុមនេះរលាយបាន
" នៅពេលនោះមានភ្លើងឆេះផ្ទះជិតហ្នឹង លោកបងក៏ដឹងថាពួកយើងបន្លំខ្លួនទៅរស់នៅទីនោះ បើពួកយើងមិនជួយអាសារទេ អ្នកភូមិនៅទីនេះនាងមានអារម្មណ៏មិនល្អចំពោះពួកយើង "
" លោកបង "
ភ្លាមៗក៏មានកូនចៅគេចំណិតម្នាក់ក៏បានលិចមុខចេញមក
" សើបបានអីមែនទេ? "
" ហេតុការណ៍ដែលបានកើតឡើងគឺពួកក្រុម ក្លេន ជាអ្នកបង្កឡើង "
" ក្លេន ជាអ្នកណា? "
សាលវ៉ាលតូ ក៏សួរដោយងឿងឆ្ងល់ ព្រោះរឿងទាក់ទងមួយម៉ាហ្វៀអីនេះគេមិនដឹងច្រើនទេ
" អាពួកអស់នេះមានឥទ្ធិពលណាស់នៅអាមេរិកនេះ វាជួញដូរមនុស្ស បើកបនល្បែងខុសច្បាប់ ផលិតថ្នាំញៀនរួចយកទៅលក់នៅទ្វីបអាសុី ច្បាប់ធ្វើអីវាមិនបានទេ ព្រោះវាមានអ្នកធំនៅចាំការពារ ប៉ុន្តែពួកវាមិនមែនចេះតែធ្វើបាបគេផ្តេរផ្តាសទេ បើសិនជាគ្មានអ្នកជួល "
សាលវ៉ាលតូ ស្តាប់ហើយក៏អង្គុយគិតដូចគ្នា ព្រោះពួកគេមិនដែលមានរឿងនឹងក្រុម ក្លេន នោះទេ ដូច្នេះមានតែរឿងម្យ៉ាងប៉ុណ្ណោះដែលអាចកើតឡើងបាន គឺអ្នកស្រី អាយរីស បានពឹងអោយពួកគេជួយ ដូច្នេះអាមេរិកលែងជាកន្លែងមានសុវត្ថិភាពសម្រាប់ លីណា ហើយ
" អ្នកធំ? ល្អណាស់ បងចូលចិត្ត "
សាលវ៉ាលតូច យកអណ្តាតទល់នឹងថ្ពាល់ រួចក៏ញញឹម ព្រោះគេចូលចិត្តលូកដៃណាស់ទាក់ទងនឹងអំពើរពុករលួយបែបនេះ ណាមួយលើកនេះ ឡរ៉េនសូ នៅអាមេរិកស្រាប់ ហើយ ឡរ៉េនសូ ទើបតែបានសហការណ៍ជាមួយ ម៉ាហ្វៀ មួយក្រុមនៅទីនេះដូចគ្នា ដូច្នេះការស្វែងរកសន្តិភាពគឺអាចនឹងមានភាពងាយស្រួលសម្រាប់គេ ។
សាលវ៉ាលតូ គេអង្គុយមើល លីណា តាំងពីយប់មកដល់ពេលនេះគឺម៉ោង 8 ហើយ គេសម្លឹងទៅក្រណាត់ពណ៍សដែលនៅលើមុខនាង គេពិតជាមិនចូលចិត្តគេដែលនាងមានរបួសបែបនេះទេ ហើយគេពិតជាស្អប់អ្នកណាដែលធ្វើអោយនាងមានរបួសខ្លាំងណាស់
" ពេលនេះម៉ោង 8 ព្រឹកហើយ បងទៅសម្រាកទៅ ទុកអោយខ្ញុំមើលនាងក៏បាន "
ឡរ៉េនសូ ដើរចូលមកក្នុងបន្ទប់ក៏ឃើញ សាលវ៉ាលតូ នៅតែអង្គុយមើល លីណា មិនដាក់ភ្នែក
" អត់ទេ "
" តាមចិត្តបង នេះឯកសារទាក់ទងនឹងមេក្រុមរបស់ ក្លេន និងអ្នកពាក់ព័ន្ធជាមួយគេជាច្រើនទៀត "
គេក៏ហុចឯកសារមួយអោយទៅ សាលវ៉ាលតូ រួចក៏លើកកែវកាហ្វេមកផឹក ។ ឡរ៉េនសូ បានឯកសារពាក់ព័ន្ធនឹងពួកក្រុម ក្លេន លឿន ព្រោះតែគេខ្សែរបណ្ដាញច្រើនគួរសមនៅអាមេរិកនេះ ដូច្នេះពឹងពួកគេបន្តិចទៅ ព័ត៌មានដែលពួកគេចង់បានច្បាស់ជាស្ថិតក្នុងដៃគេមួយរំពេចហើយ
" រឿងនេះបងប្រគល់អោយឯង ឯងចង់ធ្វើអីក៏ស្រេចតែចិត្ត តែបងសុំមកវិញតែម្យ៉ាង បើសិនជាអ្នកស្រី អាយរីស និង កូនស្រីរបស់គាត់ អេឡា មានពាក់ព័ន្ធនឹងរឿងនេះមែន ទុក 2 នាក់នោះអោយបងចាត់ការ "
" ចឹងក៏បាន ខ្ញុំកំពុងតែគ្មានការងារធ្វើស្រាប់ផង "
ឡរ៉េនសូ ញាក់ស្មាដាក់ សាលវ៉ាលតូ ព្រោះប៉ាគេប្រគល់តែក្រុមម៉ាហ្វៀអោយគេកាន់កាប់ តែមិនទាន់បានប្រគល់មុខជំនួញអោយគេនៅឡើយទេ ដូច្នេះគេនៅតែអាចដើរលេងអីបានធម្មតា តែគេនៅមានលុយចាយ ព្រោះគ្រាន់ដេកចាំចាយលុយដែលកូនចៅគេបង់ពន្ធអោយក៏អាចរស់ស្រួលពេញមួយជីវិត
" លោកពូ "
សម្លេងខ្សាវៗរបស់ លីណា ក៏បង្វែរអារម្មណ៍របស់ សាលវ៉ាលតូ មើលមកនាងទាំងបារម្ភ
" យ៉ាងមិចដែរ? "
" ខ្ញុំឈឺក្បាលណាស់ "
សាលវ៉ាលតូ និង ឡរ៉េនសូ មើលមុខគ្នាដោយងឿងឆ្ងល់ ពេលឃើញ លីណា មានអាការៈមិនស្រួលបែបនេះ ឡរ៉េនសូ ក៏ត្រូវដើរតួជំនួស អាឡិចសុីអូ ទៅហៅពេទ្យ
" ហេតុអីក៏ចឹង? មានរឿងអ្វីកើតឡើងនៅយប់នោះ? "
" យប់នោះហ្អេស? មានអ្នកយកដុំថ្មគប់បង្អួចផ្ទះខ្ញុំ ធ្វើអោយខ្ញុំភ្ញាក់ពីគេង ពេលខ្ញុំដើរចេញមកមើលក៏ឃើញមនុស្សធាក់ទ្វាផ្ទះខ្ញុំរហូតដល់បាក់ ពេលនោះខ្ញុំភ័យណាស់ទើបខលទៅលោកពូ ហើយ ហើយ... "
" ហើយយ៉ាងមិច? "
" ខ្ញុំត្រូវគេវៃពីក្រោយអោយសន្លប់ "
នាងថាបែបនេះហើយក៏យកដៃទៅខ្ទប់ក្បាលព្រោះពេលនេះនាងឈឺក្បាលខ្លាំងណាស់ តែក៏ស្ទាបទៅប៉ះជាមួយនឹងត្រណាត់បិទរបួសនៅលើមុខរបស់នាង គ្រាន់តែស្ទៀបនាងអាចដឹងហើយអារបួសនាងគឺវែង ទើបនាងបើកភ្នែកធំៗសម្លឹងមើលទៅ សាលវ៉ាលតូ ទាំងភ្ញាក់ផ្អើល
" មិនអីទេ វាគ្រាន់តែរបួសបន្តិចប៉ុណ្ណោះ "
ពេលឃើញសភាពនាងដូចជាទទួលយកមិនបាន សាលវ៉ាលតូ ក៏ទាញនាងយកមកអោបយ៉ាងណែន គេស្អប់មនុស្សស្រីមែនតែគេក៏យល់ថា សម្រស់ គឺសំខាន់ណាស់សម្រាប់មនុស្សស្រី សូម្បីតែស្នាមតូចមួយពួកគេមិនចង់អោយមានផង តែនេះ លីណា ត្រូវគេឆូតមុខអស់មួយចំហៀង តើនាងអាចទទួលយកបានយ៉ាងមិចទៅ?
" ហុិក លោកពូ មុខខ្ញុំ មុខខ្ញុំអាក្រក់មើលខ្លាំងទេ? "
" អត់ទេ ឯងនៅតែស្អាត ខ្ញុំនឹងជួយរកថ្នាំអោយឯងដើម្បីបំបាត់វា "
" ហុិកៗ មានន័យថាវាអាក្រក់ហើយ "
ឃើញនាងពិបាកចិត្តរហូតដល់យំ គេក៏មិនស្រណុកក្នុងខ្លួនដូចគ្នា គេអោបនាងណែនក្នុងទ្រូងរបស់គេសម្រាប់លួងលោមនាង ។ រឿងរ៉ាវទាំងអស់អាចថាកើតឡើងព្រោះតែគេក៏ថាបាន គេធ្វើអោយនាងបាត់បង់សម្រស់ តែចង់បន្ទោសគេក៏មិនបាន គេធ្វើនោះមិនត្រឹមតែទាមទារយុត្តិធម៌សម្រាប់ លីណា និង ហ្វីអាណាគេ នៅមានក្មេងស្រីដែលស្លាប់ ហើយមនុស្សជាច្រើនដែល អេឡា បានធ្វើបាប ។
ក្រោយពីគេងពេទ្យអស់រយះពេលប៉ុន្មានថ្ងៃ លីណា ក៏អាចចេញទៅផ្ទះបាន ព្រោះតែនាងមិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេ ជាពិសេសក្បាលរបស់នាង ប៉ុន្តែពេទ្យនៅតែអោយថ្នាំនាងសម្រាប់យកទៅលេប ។ រឿងនេះ សាលវ៉ាលតូ មិនអាចលាក់បាំងបងប្រុសរបស់នាងបានទេ ទើបគេខលប្រាប់ វ៉លឡេស ដែលកំពុងធ្វើការនៅ អាល្លឺម៉ង់ ពេល វ៉លឡេស ដឹងហើយក៏បន្ទោសខ្លួនឯងដែលចេញពីប្អូន តែ សាលវ៉ាលតូ ក៏បានសុំ វ៉លឡេស អោយ លីណា រស់នៅផ្ទះរបស់ខ្លួនវិញ ព្រោះអាចនឹងមានសុវត្ថិភាពជាង គេហ៊ាននឹងចំណាយលើ លីណា អោយតែនាងមានសុវត្ថិភាព ទោះដឹងហើយថារយះពេលវែងទៀតទើប វ៉លឡេស អាចត្រឡប់មកពី អាល្លឺម៉ង់វិញបាន ។ ចំណែកឯរឿង ឡរ៉េនសូ តាមសើបនោះគឺនៅតែដំណើរការ រឿងក្តីដែលគេចង់បានគឺចេះតែបានមកដល់ដៃគេជាបន្តបន្ទាប់ តែវាមិនទាន់គ្រប់នូវអ្វីគេដែលចង់បានទេ ហេតុដូចនេះហើយទើបគេត្រូវអោយ ហ្វ្រេង ដែលជាកូនចៅចំណិតរបស់ ឡរ៉េនសូ ព្យាយាមសើបមើល ទោះយូរបុិនណា ក៏គេចាំ អោយតែរឿងនោះច្បាស់លាស់ ហើយអាចយកជាការបាន ។
ថ្ងៃនេះ លីណា អាចដោះក្រណាត់លើមុខរបស់នាងចេញបានហើយ នាងត្រៀមចិត្តរួចហើយក្នុងការឃើញមុខរបស់ខ្លួនឯងមានស្នាម ។ សាលវ៉ាកតូ ដែលឈរមុខកញ្ចក់ ត្រៀមជួយដោះអោយនាងក៏មានអារម្មណ៍ថាភ័យជំនួសនាង ព្រោះគេពិតជាខ្លាចនាងទទួលយកមិនបានណាស់
" មិនអីទេ មុខឯងយ៉ាងមិចក៏នៅតែស្អាតសម្រាប់ពួកយើងជានិច្ច "
ឡរ៉េនសូ ទះស្មារបស់ លីណា តិចៗ ទោះដឹងថា លីណា អាចនឹងទទួលយកមិនបានក៏ដោយ ។ គ្រាន់តែចាប់ផ្តើមដោះចេញ នាងក៏បិទភ្នែកទាំងក្តាប់ដៃនាង ឯ សាលវ៉ាលតូ គេបែរជាញ័រដៃខុសប្រក្រតី គេក៏ចាប់ផ្តើមដោះក្រណាត់សចេញពីមុខរបស់នាង ស្នាមមុខកំបិតក៏បង្ហាញយ៉ាងច្បាស់ ថាវាជ្រៅ ហើយវែង ស្នាមចាប់ពីចង្ការឡើងមកហួសចិញ្ចើម នាងពិតជាគិតមកដល់ទេ ថាវាអាក្រក់ដល់ថ្នាក់នេះ ។ ពេលឃើញមុខខ្លួនឯងបែបមិច អ្វីដែលនាងបង្ហាញចេញមុនគេគឺមានតែទឹកភ្នែកប៉ុណ្ណោះ ទោះទទួលយកមិនបានតែចិត្តនាងក៏ត្រៀមរួចហើយថាមុខនាងមានស្នាមបែបនេះ បើស្នាមនេះគ្មានការព្យាបាលត្រឹមត្រូវទេ វាក៏អាចក្លាយទៅជាផ្លែ
" ជឿជាក់លើខ្ញុំ ខ្ញុំនឹងនាំនាងទៅព្យាបាល "
គេឃើញនាងនៅស្ងៀមតែក៏ហូរទឹកភ្នែកមិនដាច់ ទើបគេចូលទៅអោបនាងពីក្រោយ
" ខ្ញុំផ្តល់យោបល់អោយបងទៅប្រទេសកូរ៉េទៅ ទីនោះខ្លាំងខាងសម្រស់ ដូច្នេះខ្ញុំជឿថាអាចជួយ លីណា បាន "
" ឯងមានលិខិតឆ្លងដែនទេ? "
" មាន "
" ចឹងឯងចង់ទៅប្រទេសកូរ៉េទេ? ខ្ញុំជូនឯងទៅ "
គេក៏សួរទៅ លីណា ដែលសម្ងំស្ងៀមក្នុងវង្វង់ដៃរបស់គេ
" ចង់ តែខ្ញុំមិនចង់អោយលោកពូលំបាកទេ "
" ការងារនៅទីនេះ អាឡិចសុីអូ អាចមើលថែរបានជំនួសខ្ញុំបាន មិនអីទេ ត្រៀមខ្លួនទៅ ពួកយើងនឹងចេញបណ្តើរនៅបន្តិចទៀតនេះ "
" បន្តិចទៀតនេះមែនទេ? "
នាងក៏លែងយំ បែរមកជាភ្ញាក់ផ្អើលព្រោះនេះដូចជាលឿនពេកហើយ ។ សាលវ៉ាលតូ មិនបានតបអ្វីច្រើនបានតែជួយជូតទឹកភ្នែកអោយនាង គេបានខលទៅ អាឡិចសុីអូ អោយគេជួយរកខោអាវអោយ លីណា ហើយរៀបចំវាជាវ៉ាលី រួចបញ្ជូនទៅយន្តហោះឯកយន្តរបស់គេ ។ ពេលធ្វើការរួចហើយគេនឹងនាំ លីណា ទៅយន្តហោះឯកយន្តនោះ ។ ពេលឡើងយន្តហោះ សាលវ៉ាលតូ គេមិនភ្លេចទេ skin care ដែលគេបានទិញ គេមិនទាន់បានប្រើនៅឡើយទេ ។ ការហោះហើរពីអាមេរិកទៅកាន់ កូរ៉េខាងត្បូងមានរយះពេល13ម៉ោង ដូច្នេះគេត្រូវគេងនៅលើយន្តហោះនេះមួយយប់
" ដោះម៉ាសចេញទៅ ហើយញាំអីសិនទៅ "
លីណា នាងពាក់ម៉ាស ពាក់មួក និងពាក់វែងតាព្រោះតែមិនចង់អោយអ្នកណាឃើញស្នាមនៅមុខរបស់នាងទេ តែពេលនេះគេនៅតែ2នាក់នាង ដូច្នេះគេមិនចង់អោយនាងពាក់អីហប់បែបនេះទេ
" ខ្ញុំមានអារម្មណ៍មិនល្អទេ បើសិនជាដោះចេញ "
" តែនេះឯងត្រូវញាំអី ចឹងដោះសិនទៅ "
នាងសម្លឹងមើល សាលវ៉ាលតូ បន្តិច ឃើញទឹកមុខគេប្រាកដប្រជាជាមួយនាងទើបនាងហ៊ានដោះមួក វែនតា និងម៉ាស
" លោកពូមិនមានអារម្មណ៍ថាស្អប់ខ្ពើមមុខរបស់ខ្ញុំទេមែនទេ? "
កែវភ្នែកគួរអោយអាណិតបាញ់ចំមកកាន់គេ គេឃើញបែបនេះហើយក៏រឹតតែអាណិតនាងលើសដើម មិនដឹងក្នុងចិត្តនាងពេលនេះគិតយ៉ាងមិចខ្លះទេ អាចថាកំពុងតែខ្មាស់គេក៏ថាបាន
" ក្មេងឆ្គួត បើខ្ញុំស្អប់ឯង ខ្ញុំមិនខំប្រឹងនាំឯងទៅព្យាបាលនៅកូរ៉េទេ "
" ហេតុអីក៏លោកពូចិត្តល្អដាក់ខ្ញុំម្លេស? "
គេមើលមុខនាងដោយខ្ចឹបមាត់បន្តិច
" វ៉លឡេស គេបានអោយខ្ញុំជួយមើលឯង ដូច្នេះខ្ញុំត្រូវមើលថែរឯងអោយបានល្អ "
" អរ មុនឡើងយន្តហោះ លោកពូ ឡរ៉េនសូ បានប្រាប់ខ្ញុំថា លោកពូមិនចូលចិត្តមនុស្សស្រីទេ "
" ហឹម "
ក៏ងក់ក្បាលដាក់នាង
" ចឹងលោកពូស្អប់ខ្ញុំដែរមែនទេ? "
" ដូចជាអត់ទេ "
" ហេតុអី? "
" ខ្ញុំក៏មិនដឹងដូចគ្នា "
" ខ្ញុំយល់ហើយ តែលោកពូត្រូវចាំថាខ្ញុំមិនយកមនុស្សចាស់ពេកទេ "
នាងញាក់ចិញ្ចើមនិងញញឹមដាក់គេ គេពិតជាមិនទាន់យល់ពីក្មេងម្នាក់នេះ ហេតុអីក៏នាងអាចផ្លាស់ប្តូរអារម្មណ៍លឿនយ៉ាងនេះ? មិនត្រឹមតែអារម្មណ៍នាងទេ សូម្បីសម្តីនាងអំបាញ់មិញក៏គេមិនយល់ដូចគ្នា
" ឯងយល់អី? "
" លោកពូពិតជាមិនយល់ពិតមែនទេ? "
" មិនយល់ទេ "
" មនុស្សចាស់ដូចជាលោកពូ ខ្ញុំពិបាកនិយាយជាមួយណាស់ "
នាងក៏បែរមុខចេញនិងលើកអាហារដាក់ចូលមាត់
" និយាយមកថាឯងយល់អី? "
" បើលោកពូមិនយល់ផង ពន្យល់ទៅខ្លាចកាន់តែមិនមិនយល់ "
" ឆាប់និយាយមក លីណា "
" មើលទៅលោកពូ ប្រហែលជាពេញចិត្តខ្ញុំហើយ ហេសៗ "
នាងនិយាយខ្មែរដាក់គេ និយាយហើយក៏សើចយកទាំងសប្បាយចិត្ត ព្រោះរឿងស្នេហាទោះនាងមិនធ្លាប់មានក៏ប្រាកដថាមិនល្ងង់ ។ គិតមើលទៅ សាលវ៉ាលតូ គេថាស្អប់មនុស្សស្រីណាស់ តែគេចូលកៀកនឹងនាងរហូត ដូច្នេះបើគេមិនពេញចិត្តនាង តើមានរឿងអីផ្សេងទៀតទៅដែលអាចអោយគេធ្វើបែបនេះបាន
" ឆាប់និយាយជាភាសាអង់គ្លេសភ្លាម លីណា "
គេគម្រាមនាង តែនាងគ្រវីក្បាលដាក់គេ
" សុំស្តាប់បន្តិចទៅមើសថាវាលោតញាប់ទេ ហុឹម? ក្លិនរបស់លោកពូចម្លែកណាស់! "
នាងទាញដៃគេចេញរួចក៏យកត្រចៀកទៅស្តាប់ចង្វាក់បេះដូងគេ តែក៏អាចហិតក្លិនខ្លួនរបស់គេបាន
" យ៉ាងមិចមែនទេ? "
" ក្លិននេះ ប្រហែលៗ "
នាងក៏បង្ហាញទឹកមុខដូចជាកំពុងតែគិតរឿងអ្វីម្យ៉ាង
" ឯងនៅក្បែរខ្ញុំរហូតហើយ ដូច្នេះហើយឯងអាចនឹងស្គាល់ក្លិននេះ "
" ប្រហែលហើយ "
នាងងក់ក្បាល តែខួរក្បាលនាងកំពុងតែគិតព្រោះក្លិននេះ នាងដូចជាស្គាល់យូរហើយមិនមែនទើបតែពេលនេះទេ
" ញាំទៅ ពេលនេះម៉ោង 8 យប់ហើយ ម៉ោង 9 ឯងត្រូវតែគេង "
" ម៉ោង 9 មែនទេ? ខ្ញុំគេងម៉ោង 11 រហូត "
" ចឹងថ្ងៃនេះឯងត្រូវគេងម៉ោង9 "
" អត់ចង់ទេ "
" កុំគេងយូរពេក ប្រយ័ត្នមុខឆាប់ចាស់ "
" មិនអីទេ ព្រោះអនាគតខ្ញុំបានប្តីចាស់ស្រាប់ហើយ "
" ឯងមានអ្នកដែលឯងស្រឡាញ់ហើយមែនទេ? "
" គ្មានទេ តែទាយទុកមុន "
" ឈប់និយាយនឹងឯងហើយ ឯងផ្តោតទៅលើការញាំរបស់ឯងទៅ "
គេថាហើយក៏គេងបិទភ្នែក តែក៏បើកភ្នែកមកវិញដើម្បីទាញម៉ាសមកបិទមុខកុំអោយមុខគេចាស់ជាងមុន ។ លីណា ឃើញគេបិទមាត់ នាងក៏ចំហរមាត់ព្រោះនាងមិនដែលប្រើ skin care អីច្រើនទេ តែហ្វូមលាងមុន និងឡេការពារកំដៅថ្ងៃប៉ុណ្ណោះ តែលោកពូរបស់នាងនេះមើលទៅថែរសម្រស់ជាងនាងទៀត
" លោកពូបិទវាយូរប៉ុនណាហើយ? មិចក៏មុខពូដូចនៅតែជ្រួញចឹង? "
" ទើបតែបិទថ្ងៃហ្នឹងទេ "
" យូរហើយមិចក៏មិនទិញបិទ? "
" មកពីមានក្មេងថាខ្ញុំមុខចាស់ "
សាលវ៉ាលតូ បិទភ្នែកតបទៅកាន់នាង តែ លីណា ដែលស្តាប់ហើយក៏ចាប់ផ្តើមសើច ព្រោះនាងដឹងខ្លួនថានាងនេះហើយជាអ្នកថាគេមុខចាស់
" តែខ្ញុំបានប្រាប់ពូហើយ ថាពូថាស់មែនតែសង្ហារ "
" ខ្ញុំក៏ដឹងដែរ "
" ជឿជាក់លើខ្លួនឯងដល់ម្លឹងមែនទេ? "
" ហើយវាយ៉ាងមិច? "
គេបើកភ្នែកសម្លក់នាង ព្រោះគេក៏មានទំនុកចិត្តលើខ្លួនឯងដែរ
" លោកពូបិទម៉ាស15នាទីលើមុខទៅ ពេលបិទហើយម៉ាសនៅសល់ទឹក កុំទាន់បោះចោល ដូច្នេះយកវាមកបិទកដែលមក "
" ហឹម "
" លោកពូហ្អា លោកពូដឹងហើយថាប្រុសចាស់អាចស្រឡាញ់ស្រីក្មេង តែស្រីក្មេងមិនអាចស្រឡាញ់ប្រុសចាស់បានទេ "
" ហើយវាយ៉ាងមិច? "
" គ្រាន់ប្រាប់ពូអោយដឹង "
" អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ "
" ពាក្យនេះខ្ញុំលឺគេនិយាយឡើងសាំហើយ "
" ផ្តោតទៅលើការញាំរបស់ឯងទៅ កុំនិយាយច្រើនពេក ខ្ញុំមិនចង់ធ្វើអោយម៉ាស់ជ្រួញទេ "
គេក៏បិទភ្នែកវិញ តែ លីណា នាងមិនឈប់និយាយតាមអ្វីដែលគេនិយាយទេ
" ខ្ញុំទាយអោយលោកពូមួយចុះ អនាគតប្រពន្ធរបស់លោកពូនឹងស្អាតដូចខ្ញុំចឹង "
" ហេតុអីក៏ឯងដឹងច្បាស់ម្លេស "
" ខ្ញុំគ្រាន់តែទាយទេ "
នាងថាហើយក៏អង្គុយសើចនិងបន្តញាំអាហារ ។ មើលទៅ សាលវ៉ាលតូ គេមិនទាន់ដឹងខ្លួនគេថាគេមានអារម្មណ៍បែបណាចំណោះនាង ប៉ុន្តែ កាយវិការ ទង្វើ របស់គេសុទ្ធតែអោយអាចមនុស្សជុំវិញខ្លួនរបស់គេដឹង តែគ្រាន់តែពួកគេមិននិយាយប៉ុណ្ណោះ