webnovel

សំំណងស្នេហ៍

4វគ្គក្នុងរឿង សំណងស្នេហ៍តែ មួយ វគ្គ : សំណងស្នេហ៍ ( សាលវ៉ាលតូ តូមេអូ x លីណា ស្ទេរផាន ) វគ្គ : ចំណងស្នេហ៍ ( ឡរ៉េនសូ ដេមេអូ x មេឡូឌី បាប៊ែល ) វគ្គ : វិសោធនកម្មស្នេហ៍ ( វីនឆេនសូ តូមេអូ x នេវ៉ា ខនន័រ ) វគ្គ : កាតព្វកិច្ចស្នេហ៍ ( ដូមេនីកូ តូមេអូ x ហេហ្សល អាន់ឌឺសិន ) ( ចាប់ផ្តើមសរសេរ 12 មីនា ឆ្នាំ 2023 )

Authormila · Eastern
Not enough ratings
7 Chs

វគ្គ:សំណងស្នេហ៍ ១៤+១៥+១៦

   លីណា លបមើលមុខរបស់ សាលវ៉ាលទេ តាមចុងកន្ទុយភ្នែក ក៏ឃើញគេបែរមុខចេញដូចមិនចង់ឃើញនាងស្និតស្នាលនឹង ឡរ៉េនសូ ។ នាងក៏ក្រឡេកទៅមើល ឡរ៉េនសូ វិញដែលកំពុងតែសម្លឹងមកនាង ទើបនាងញាក់ចិញ្ចើមដាក់ បន្ទាប់មកក៏ច្រួចមាត់ដាក់ ឡរ៉េនសូ អោយមើលទៅ សាលវ៉ាលតូ ។ ពួកគេឃើញរឹកពារប្រច័ណ្ឌរបស់ សាលវ៉ាលតូ ក៏នាំគ្នាសើច ជាពិសេស ឡរ៉េនសូ សើចឡើងជ្រួញម៉ាសអស់

   " មើលទៅដូចឯងដឹង? "

   គេក៏និយាយតិចៗទៅកាន់ លីណា

   " ដឹងតាស នៅពេលដែលទៅកូរ៉េនោះ ខ្ញុំដឹងពីអារម្មណ៍គាត់ តែគាត់មិនដឹងពីអារម្មណ៍ខ្លួនឯងទេ "

   " តាំងពីដើមមកគាត់ល្ងង់ចំពោះរឿងស្នេហាណាស់ "

   " ខ្ញុំក៏គិតចឹងដែរ "

   " ចឹងឯងគិតយ៉ាងមិចចំពោះគេ? "

   " ធម្មតា "

   " គ្មានធម្មតាទេ ឆាប់ឆ្លើយមក ថាឯងពេញចិត្តគេទេ? "

   " អត់ដឹង "

   ឡរ៉េនសូ គេងសម្លក់នាង ព្រោះទាំង សាលវ៉ាលតូ និង លីណា ពួកគេសុទ្ធតែមិនដឹងពីអារម្មណ៍របស់ខ្លួនឯង ។ នាងខ្ចឹបមាត់ដាក់គេ តែក៏ត្រូវ ឡរ៉េនសូ លើកដៃផ្ទាត់ថ្ងាស់នាង ដើម្បីអោយនាងដឹងអារម្មណ៍របស់ខ្លួនឯងខ្លះ ។ ហើយកាយវិការមើលទៅស្និតស្នាលរបស់ពួកគេក៏បានធ្វើអោយ សាលវ៉ាលតូ សម្លក់ដាក់ដូចគ្នា ពេលនេះគេអន់ចិត្តនឹង លីណា ណាស់ នាងមិននិយាយជាមួយគេទេ នាងនិយាយតែជាមួយ ឡរ៉េនសូ ហើយទុកគេចោល 

   " ចំការស្ត្រូបឺរីខ្ញុំចាប់ផ្តើមចេញផ្លែអាចញាំបានហើយ បបួលគេទៅបេះជាមួយឯងទៅ ហើយដើរលេងអោយច្រើនៗជាមួយគេទៅ "

   " ខ្ញុំមិនចូលចិត្តស្រ្តូបឺរីទេ "

   " ក្មេងល្ងង់ មិនចូលចិត្តក៏ត្រូវតែទៅដូចគ្នា "

   " ផ្លែតូចក៏ធំ? "

   " ធំហ្នឹងហើយ ទីផ្សារឥលូវ អាធំលក់បានថ្លៃ "

   " ចឹងក៏បាន លោកពូទៅទេ? "

   " អត់ទេ ខ្ជិលរំខាន "

   " លោកពូ ស្អែកទៅលេងចំការស្រ្តូបឺរីទេ? "

   នាងក៏ស្រែកសួរ សាលវ៉ាលតូ តែគេពេលនេះមិនចង់ឆ្លើយនឹងនាងទេ

   " អេ៎! បងមិនលឺនាងសួរបងទេ? "

   ឡរ៉េនសូ ជួយស្រែកសួរ តែ សាលវ៉ាលតូ នៅតែមិនខ្វល់ហើយក៏លើកដកស្រាដែលសល់នៅក្នុងកែវបន្តិច យកមកផឹកទាល់តែអស់ រួចក៏ដើរចេញធ្វើប្រងើយ ។ កាយវិការនេះបើ លីណា និង ឡូរ៉េនសូ មិនដឹងថាគេកំពុងតែប្រច័ណ្ឌទេ ពួកនាងច្បាស់ជាគិតថាគេជាមនុស្សវាយរឹកហើយ ។

  

   យប់មិញឃើញ សាលវ៉ាលតូ ងរ លីណា តែនាងមិនបានទៅលួងទេ ព្រោះនាងមិនចេះលួងមនុស្សចាស់ ណាមួយយប់មិញគេមិនឆ្លើយនឹងសំណួរនាង ក៏នាងមិនខ្វល់ដូចគ្នា ដឹងត្រឹមតែថ្ងៃនេះនាងរៀបចំស្លៀកពាក់បែបអ្នកចំការ រួចទៅគោះទ្វាបន្ទប់គេ ។

    តុៗ!

    គេបើកទ្វាអោយនាងមានត្រឹមតែកន្សែងចងនឹងចង្កេះ ឯសាច់ដុំរបស់គេទាំងកង់ៗបានបង្ហាញអោយ លីណា ឃើញច្បាស់ៗនិងជិតជាងមុន មើលទៅវាហាប់ណែនណាស់ ដូច្នេះបានន័យថាគេជាមនុស្សឧស្សាហ៍ហាត់ប្រាណ ថែររាង ប៉ុន្តែពេលនេះនាងត្រូវដកដង្ហើមមួយៗ តាំងអារម្មណ៍ រួចក៏បបួលគេទៅចំការស្រ្តូបឺរីម្តងទៀត

   ផាំង!

   គេនៅតែមិនអោយចម្លើយនាងថែមទាំងបិទទ្វាចោលនាងមួយទំហឹងខ្ទរពេញផ្ទះទៀត ពេលគេបិទទ្វាបាត់ ទើបនាងមានអារម្មណ៍ថា មានអីហូរចេញពីច្រមុះរបស់នាង ដំបូងឡើយនាងគិតថាជាសំបោរ តែវាហូរលឿនជាសំបោរប្រៀបដូចជាទឹកចឹង ទើបនាងដាច់ចិត្តយកដៃទៅស្ទាប

   " ឈាម! "

   នាងបើកភ្នែកធំៗមើលទៅឈាមដែលនៅលើដៃនាង នេះវាចេញមកធ្វើអី? ឬមួយក៏ព្រោះតែវាចង់ឃើញសាច់ដុំរបស់ សាលវ៉ាលតូ ប៉ុន្តែពេលនេះគេបិទទ្វាចោលនាងបាត់ហើយ

   " អ្នកនាង ច្រមុះអ្នកនាង... នេះៗ ខ្ញុំមានក្រដាសខ្លះ "

   អ្នកបម្រើស្រីនោះក៏ហុចក្រដាសអោយ លីណា ជូតច្រមុះ

   " មិនអីទេ ប្រហែលអាកាសធាតុក្តៅពេក "

   " អ្នកនាងឈាមច្រមុះបែបនេះគួរតែទៅពេទ្យ "

   វាមិនមែនជារឿងលេងសើចទេ ព្រោះនៅក្នុងផ្ទះនេះមានបំពាក់ម៉ាសុីនត្រជាក់គ្រប់ទីកន្លែង ដូច្នេះ លីណា អាចនឹងមានបញ្ហារអីផ្សេងហើយ

   " មិនអីទេៗ វាប្រតិកម្មជាមួយនឹងរឿងដែលនឹកស្មានមិនដល់ទេ មើលទៅគ្មានលើកទី2ទេ "

   នាងបដិសេធព្រោះនាងដឹងថាខ្លួននាងឈាមច្រមុះព្រោះតែ នាងបានឃើញសាច់ដុំដ៏ហាប់ណែនរបស់ សាលវ៉ាលតូ ដូច្នេះមិនបាច់ទៅជួបពេទ្យអីទេ បើចង់ជារគ្រាន់តែឈប់សម្លឹងមើលទៅសាច់ដុំគេទៅច្បាស់ជាជារហើយ

   " ចាស៎ គឺអ្នកប្រុស ឡរ៉េនសូ អោយខ្ញុំយកមួកនេះអោយអ្នកនាង "

   ព្រោះតែមុខរបស់ លីណា មិនទាន់អាចប៉ះថ្ងៃបានទេ ទើប ឡរ៉េនសូ បានអោយមួកនាងបិទបាត់មុខពីពន្លឺកម្តៅថ្ងៃ

   " ផ្តាំអរគុណគាត់ផង "

   " ចាស អ្នកនាង "

   អ្នកបម្រើនោះក៏ដើរចេញទៅបាត់ លីណា សម្លឹងមួកដែលមាននៅក្នុងដៃទាំងស្រងោះស្រងោចក្នុងចិត្ត ព្រោះមើលទៅនាងប្រហែលទៅម្នាក់ឯងហើយ ។ សាលវ៉ាលតូ ងរនឹងនាងហើយ ទោះចង់លួងក៏មិនដឹងលួងយ៉ាងមិច បើចរឹកគេមិនដឹងលួងកើតឬអត់ទេ ខ្លាចគេចិត្តរឹង ត្រូវពិបាកដល់ខ្លួនឯង តែឈប់! ដូចជាគ្មានអីពិបាកដល់នាង ដូច្នេះនាងគួរតែទៅលួងគេ ។ គ្រាន់តែគិតចប់ប្រុងនឹងដើរត្រឡប់ទៅវិញ ក៏វ៉ាក់អឺ សាលវ៉ាលតូ ចេញមកជាស្រាច់ គេបានពាក់ខោអាវបែបអ្នកចំការ ដូច្នេះមានន័យថាគេយល់ព្រមទៅជាមួយនាង

   " ឆាប់ទៅ កុំអោយថ្ងៃទាន់ "

   គេដើរមកឈប់នៅចំពីមុខនាង និងមើលមុខនាងបន្តិច រួចក៏លើកដៃទៅទាញដៃនាងអោយដើរតាមគេ ពេលឃើញទង្វើរគេបែបនេះ លីណា ក៏ឆ្លៀតយកដៃទៅស្ទៀបបេះដូងដែលវាកំពុងតែលោតញាប់ខុសធម្មតា ។ សាលវ៉ាលតូ គេទាញដៃនាងមកដល់ចំការស្ត្រូបឺរី ដែលវាឆ្ងាយគួរសមពីផ្ទះរបស់ ឡរ៉េនសូ តែនៅទីនេះក៏មានកន្លែងអង្គុយសម្រាកដូចគ្នា ហើយនៅមានដើមឈើធំៗជាច្រើនក្នុងការផ្តល់ជាម្លប់

   " ហេតុអីមិនឆ្លើយនឹងសំណួរខ្ញុំកាលពីយប់មិញ? "

   ពេលមកដល់ភ្លាម ពួកគេត្រូវសម្រាកសិន ព្រោះពេលនេះទើបតែម៉ោង7កន្លះទេ វាក្តៅមិនខ្លាំងណាស់ណាទេ ព្រោះតែស្រមោលងងឹតរបស់ភ្នំបានចោលមកទីនេះ

   " ខ្ជិលឆ្លើយ "

   " ងរមែនទេ? "

   នាងញញឹមខ្ចឹបដាក់គេ និងសម្លឹងមើលគេមិនដាក់ភ្នែក

   " គ្មាន "

   គេងាកមុខចេញពីនាង ហើយខំប្រឹងទៅមើលអីផ្សេង តែនាងចាប់ដៃរបស់គេមកដាក់លើដៃរបស់នាង

   " ប្រអប់ដៃរបស់លោកពូធំជាងប្រអប់ដៃរបស់ខ្ញុំណាស់ ប៉ុន្តែពេលចាប់គ្នាទៅ វាបែរជាសុីគ្នា "

   នាងចាប់ដៃគេមើលហើយ ក៏ដាក់ដៃពួកគេផ្អឹបគ្នា

   " ឯងចង់មានន័យថាមិច? "

   គេមើលនាងទាំងឆ្ងល់ ក្នុងចិត្តគេពេលនេះគឺដឹងថានាងចង់បានន័យថាមិច ប៉ុន្តែគេគិតមិនទាន់ដល់ចំណុចនៅឡើយទេ

   " បេះស្រ្តូបឺរីញាំសិនទៅ ចាំខ្ញុំប្រាប់លោកពូតាមក្រោយ " 

   នាងក៏ប្រុសរត់ចេញ តែដៃគេដែលនាងបានយកទៅផ្អឹបអំបាញ់មិញបានចាប់ដៃនាងជាប់មិនអោយនាងទៅណា ។ គេក្រោកឈរ សម្លឹងទៅមនុស្សស្រីដែលឈរនៅចំពោះមុខខ្លួន គេទាញដៃនាងដែលគេបានចាប់ជាប់ មកដាក់នៅលើទ្រូងខាងឆ្វេងរបស់គេ នាងឃើញហើយក៏មានអារម្មណ៍ថាអៀនដូចគ្នា ទើបសម្លឹងមុខគេផង សម្លឹងមើលដៃនាងដែលគេយកទៅផ្អឹបលើទ្រូងរបស់គេផង

   " ត្រង់នេះវាតែងតែលោតញាប់ពេលខ្ញុំនៅក្បែរឯង "

   " លោកពូ ខ្ញុំថាបេះស្រ្តូបឺរីសិនទៅ ចាំនិយាយគ្នាតាមក្រោយ "

   នាងក៏លែងដៃពីគេ ចង់គេចចេញ ប៉ុន្តែ សាលវ៉ាលតូ មិនលែងដៃនាងងាយៗទេ គេចាប់ដៃនាងណែនដូចគេខ្លាចរបូតនាងចេញពីគេចឹង

   " ខ្ញុំចង់សារភាពប្រាប់ឯង "

   គេប្រើសម្លេងស្រទន់ លាយឡំនឹងកែវភ្នែកដែលមើលទៅអាចអោយនាងឈ្លក់វង្វែងបាន ។ នាងមើលទៅមុខគេចុះឡើងដែលដូចជាកុំពុងតែនិយាយប្រាកដប្រជាជាមួយនាង

   " រឿងអី? "

   " ពួកយើងស្គាល់គ្នាជិត 1 ខែហើយ "

   " ត្រូវហើយ យ៉ាងមិចមែនទេ? "

   " ខ្ញុំអារម្មណ៍ល្អនឹងឯងមករហូត ខ្ញុំមិនដឹងវាចាប់ផ្តើមពីពេលណាទេ ចឹងហើយ... "

   គេចង់និយាយបន្ត តែគេមិនដឹងនិយាយអ្វីបន្ទាប់ទេ វាពិបាកណាស់សម្រាប់គេ គេមិនយល់ទេថាអារម្មណ៍ល្អរបស់គេចំពោះនាងវាជាអ្វីទេ

   " ចឹងហើយ យ៉ាងមិចទៀត? "

   " ខ្ញុំថាឯងអាចទៅប៉ះស្រ្តូបឺរីបាន "

   " លោកពូស្រឡាញ់ខ្ញុំមែនទេ? "

   សំណួរនាងបានអង្រួនខួរក្បាលរបស់គេមួយវឹប អាចថាស្វាងដូចជាគេជះទឹកដាក់ គេមើលមុខនាងដោយបើកភ្នែកធំៗ ព្រោះហេតុអីក៏នាងនិយាយចំៗបែបនេះ?

   " គឺ... "

   គេមិនដឹងនិយាយថាមិច ព្រោះតែគេក៏មិនដឹងដូចគ្នា ។ បេះដូងមានអារម្មណ៍ថាចង់ទាមទារអោយគេនិយាយថា ត្រូវ ប៉ុន្តែ ខួរក្បាលចង់អោយគេបដិសេដ ព្រោះគេភ្លេចហើយហ្អេស? ថាគេស្អប់មនុស្សស្រី ហើយពេលនេះ បេះដូង និង ខួរក្បាលរបស់គេ កំពុងតែឈ្លោះប្រកែកគ្នាខ្លាំងណាស់ ទើបគេនៅស្ងៀមមិនទាន់តបនាង

   " លោកពូ ឡរ៉េនសូ ថាពូល្ងង់រឿងស្នេហាណាស់ "

   " ចឹងឯងឆ្លាតរឿងស្នេហាត្រូវទេ? "

   " មិនដឹងទេ តែក៏មិនល្ងង់ "

   " ចឹងបង្រៀនខ្ញុំផងទៅ "

   " ស្នេហាមិនពិបាកយល់ទេ "

   " តែវាពិបាកសម្រាប់ខ្ញុំ "

   " ចឹងសរុបមក លោកពូចង់ដឹងពីរឿងស្នេហាមែនទេ? "

   " ត្រូវហើយ ខ្ញុំចង់អោយឯងបង្រៀនខ្ញុំ "

   " តែលោកពូឆ្លើយសំណួរខ្ញុំសិនទៅ ថាលោកពូស្រឡាញ់ខ្ញុំមែនទេ? "

   " ចុះឯងស្រឡាញ់ខ្ញុំទេ? "

   គេសម្លឹងមើលមុខនាងដែលពេលនេះ មុខនាងក្រហមដូចជាមនុស្សកំពុងអៀន ត្រូវហើយនាងអៀនទើបនាងខំគេចភ្នែកចេញពីគេ តែគេនៅតែខំសម្លឹងនាង

   " ខ្ញុំមិនស្រឡាញ់មនុស្សចាស់ទេ "

    នាងបង្ហាញទឹកមុខដូចជាពេញចិត្ត តែក្នុងចិត្ត គឺគ្រាន់តែចង់ញោះគេប៉ុណ្ណោះ ហើយអ្វីដែលនាង និង សាកលវ៉ាលតូ កំពុងតែនិយាយគ្នានេះគឺត្រូវបាន ឡរ៉េនសូ និង ហ្រ្វេង លួចមើលចេញពីប៉មមួយនៅលើកំពូលភ្នំម្ខាងទៀតមក

   " ឯងមើលឃើញអីទេ? "

   ហ្រ្វេងកំពុងតែទាញកែវយឺតមើល ឯ ឡរ៉េនសូ កំពុងតែអង្គុយញាំប៉មនៅក្នុងចានធ្វើប្រងើយ

   " ឃើញលោកបង "

   " ឯងឃើញអីខ្លះ? " 

   ឡរ៉េនសូ ដើរមកក្បែរ ហ្រ្វេង និងបង្ហាញអាការៈដូចជាមនុស្សចង់ដឹងរឿងគេណាស់ចឹង

   " ឃើញអ្នកប្រុស សាលវ៉ាលតូ កំពុងតែចាប់ដៃអ្នកនាង អឺ អឺ ... "

   " លីណា? "

   " បាទៗ "

   " មានឃើញអីទៀតទេក្រៅពីឈុតកាន់ដៃ? "

   " គឺថា...ដូចជា...គ្មានទេ...អុ៎ៗ ចាប់ផ្តើមថើបហើយ "

   " អោយមកនេះមក យើងមើលម្តង "

   រឿងបែបនេះមិនគួរអោយផុតទេ ទើបគេទាញកែវយឺតមកមើលម្តង អោយច្បាស់នឹងភ្នែកថាពួកគេកំពុងតែថើបគ្នា ។ អ្វីដែល ឡរ៉េនសូ ឃើញ គឺឃើញ សាលវ៉ាតូ យកដៃទាំង2ចាប់មុខរបស់ លីណា ជាប់ និងថើបដូចជា លីណា ត្រូវ សាលវ៉ាលតូ ចាប់បង្ខំ

   " អូ៎! ព្រះជាម្ចាស់ គាត់មិនដែលធ្វើបែបនេះពីមុនដាក់ស្រីណាទេ!! ឯងទាញទូរស័ព្ទថតទៅ យកទូរស័ព្ទណាដែលzoomបានឆ្ងាយហើយច្បាស់ ថតពួកគេទៅ ថតអោយច្រើនៗ ថតរូបទុកធ្វើជាបេតិកភណ្ឌគ្រួសារ "

    ទោះមើលទៅដូចមិនសូវល្អមើលដែល សាលវ៉ាលតូ បង្ខំ លីណា តែ វាជារឿងដ៏ល្អរបស់ ឡរ៉េនសូ ក្នុងការចេះដឹងរឿងអ្នកដទៃ ជាពិសេសគឺ សាលវ៉ាលតូ ហ្នឹងតែម្តង ។ បើនិយាយពីអ្នកដែលកំពុងតែថើបគ្នាវិញ គឺមិនបានដឹងទេថាមានអ្នកលួចថត ព្រោះអារម្មណ៍របស់ពួកគេ សុទ្ធតែជ្រួលច្របល់រាងខ្លួន ស្នាមថើបដែល សាលវ៉ាលតូ មិនពេញចិត្តនឹងសម្តីរបស់ លីណា មុននេះ អាចអោយគេដឹងហើយថាគេស្រឡាញ់នាង ទើបថ្នាក់ថ្នមនាងមិនចង់អោយអ្នកណាធ្វើបាប តែសម្រាប់ លីណា វាបែរជាធ្វើអោយនាងច្របូកច្របល់ខ្លាំងណាស់ បេះដូងនាងក៏លោតញាប់ថែម1កម្រិតទៀត ដៃជើងនាងពេលនេះក៏ទន់អស់ដូចគ្នាព្រលឹងនៅក្នុងខ្លួន ។ នាងធ្លាប់គិតម្តងហើយថាមិនស្រឡាញ់មនុស្សចាស់ ប៉ុន្តែពេលនាងបានស្គាល់ សាលវ៉ាលតូ គេមើលថែរនាងខ្លាំងណាស់ ដូច្នេះទោះថាមិនស្រឡាញ់ យ៉ាងណាក៏នាងមានកូនចិត្តថាពេញចិត្តនឹងគេដូចគ្នា ។ គេទាញនាងចេញពីស្នាមថើប ពេលដៃនាងយកដៃទៅអោបចង្កេះគេវិញ នេះបញ្ជាក់ថានាងពេញចិត្តមែនទេ?

   " ខ្ញុំបានដឹងចម្លើយហើយ ថាខ្ញុំស្រឡាញ់នាង ឯរឿងនាងនិយាយថាមិនស្រឡាញ់មនុស្សចាស់នោះ ខ្ញុំមិនខ្វល់ទេ ខ្ញុំនឹងតាមយកបេះដូងនាងអោយបាន លីណា! ទោះខ្ញុំល្ងង់រឿងស្នេហាមែនតែខ្ញុំច្បាស់ជាមិនល្ងង់ក្នុងការញ៉ែនាងទេ "

   សម្តីរបស់គេមុឺងម៉ាត់ខ្លាំងណាស់ដាក់នាង នាងបង្ហាញទឹកមុខស្មើរដាក់គេ ធ្វើដូចជាធម្មតា តែក្នុងចិត្តនាងដែលលឺសម្តីគេហើយ នាងចង់តែហក់ទៅថើបគេ ហើយប្រាប់គេថា នាងក៏ពេញចិត្តនឹងគេដែរ ប៉ុន្តែយ៉ាងណាកុំទាន់អាលអរ មនុស្សប្រុសណា ក៏ដូចមនុស្សប្រុសណា ឃើញមនុស្សស្រីក្មេង ហើយស្អាត គឺសុទ្ធតែស្រឡាញ់ហើយ ហើយការស្រឡាញ់នេះមិនទាន់ដឹងថាមានរយះពេលប៉ុន្មាន ដូច្នេះបើចង់ដឹងថាគេស្រឡាញ់នាងខ្លាំងឬអត់ នាងគួរតែលេងចរឹកជាមួយគេខ្លះទើបបាន

  " បានហើយ ខ្ញុំមកនេះដើម្បីបេះស្រ្តូបឺរី មិនមែនមកសារសងនឹងលោកពូទេ "

   នាងគេចចេញពីគេ

   " មុខនាងក្រហមហើយ អៀនមែនទេ? "

   " មិនបានអៀន ហើយខ្ញុំក៏គ្មានអីត្រូវអៀនដែរ "

   " តែខ្ញុំទើបតែថើបនាងហើយទេ នាងពិតជាមិនអៀនមិនមែនហី? "

   " ត្រូវហើយមិនអៀនទេ រឿងនេះធម្មតាណាស់សម្រាប់ខ្ញុំ "

   នាងតបគេវិញបែបធម្មតាៗដូចរាល់ដង តែកាយវិការនាងចេះតែខំដើរគេចពីគេ នាងមិនចង់អោយគេមើលមុខនាងទេ ព្រោះអារម្មណ៍នាងពេលនេះអៀនស្ទើរស្លាប់ទៅហើយ តែនាងចង់ឈ្នះគេ ថានាងមិនអៀន

   " នាងមិនអៀន តែខ្ញុំអៀន ខ្ញុំជាបុរសទើបតែមានស្នេហាទេ ចឹងហើយខ្ញុំក៏ខូចខាតដែរ "

   នាងក៏មើលមុខគេចំៗ អំបាញ់មិញគេនិយាយអី? គេខូចខាតអី? គេទេជាអ្នកចាប់នាងថើប មិនមែននាងចាប់គេថើបទេ ហេតុអីក៏គេហ៊ានថាមាត់ថាគេខូចខាត

   " ខ្ញុំមិនបានចាប់លោកពូថើបទេ "

   " វាជាស្នាមថើបលើកទី1របស់ខ្ញុំ "

   " វាក៏ជាលើកទី1របស់ខ្ញុំ តែខ្ញុំមិនបានទាមទារទេ "

   នាងសម្លក់គេ ព្រោះពេលនេះមិនដឹងថាគេកំពុងតែគិតអីទេ ហេតុអីក៏មកចង់ទាមទារការខូចខាតទៅវិញ

   " នាងអស្ចារ្យណាស់ចឹងដែលមិនអៀន ខ្ញុំនេះក៏ជាមនុស្សចេះអៀនដែល ចឹងពួកយើងឧស្សាហ៍ថើបគ្នាតិចទៅ ដើម្បីកុំអោយខ្ញុំចេះតែអៀន "

   នាងសម្លក់គេចប់ហើយក៏បែរមុខចេញពីគេ នេះមែនទេពាក្យដែលគេញ៉ែនាង? ហេតុអីក៏ចម្លែកម្លេស? ជាធម្មតាមើលទៅគេមុឺងម៉ាត់ណាស់ ហេតុអីពេលនេះដូចចរឹករបស់ ឡរ៉េនសូ ចូលខ្លួនគេចឹង? ។

   ថ្ងៃនេះ សាលវ៉ាលតូ ដូចត្រូវបានខ្មោចស្នេហាចូលខ្លួន គេបេះស្រ្តូបឺរីបណ្តើរ និយាយចែចង់ លីណា បណ្តើរ ។ នាងដឹងថាគេចង់អោយនាងទន់ចិត្តទៅស្រឡាញ់មនុស្សចាស់ដូចគេ ប៉ុន្តែវាមិនអាចបានដោយងាយទេ ដូចជាថា មនុស្សគេងលក់ងាយដាក់អោយភ្ញាក់ តែមនុស្សធ្វើជាគេងលក់ ទោះដាស់ដល់ស្លាប់ទៀតក៏ពួកគេមិនភ្ញាក់ដែរ ហើយ លីណា នាងច្បាស់ជាមិនទន់ចិត្តងាយៗទេ ចាំមើលសិន ថាគេអាចបង្ហាញអារម្មណ៍ស្រឡាញ់នាងខ្លាំងប៉ុណ្ណា បើវាគ្រប់គ្រាន់សម្រាប់នាងហើយ នោះនាងនឹងឆ្លើយតបទៅគេមិនវិញ ដោយមិនអោយគេខកចិត្តទេ ។

   ពួកគេត្រឡប់មកវិញក៏ដំណាលគ្នាជាមួយនឹង ឡរ៉េន សូ មកដល់ផ្ទះនេះវិញដូចគ្នា ។ ឡរ៉េនសូ គេនៅចាំថតពួកគេពេញមួយថ្ងៃ តែពួកគេមិនបានដឹងនៅឡើយទេ ។ ពេលជួបគ្នា ឡរ៉េនសូ ក៏លើកដៃទះស្មារបស់ សាលវ៉ាលតូ តិចៗ រួចក៏ដើរចូលក្នុងផ្ទះមុនបាត់ តែក៏លេចវត្តមានមនុស្សម្នាក់ចេញមកបង្ហាញអោយ ឡរ៉េនសូ ឃើញ គេកំពុងតែអង្គុយផឹកតែយ៉ាងឆ្ងាញ់នៅលើ សាឡុង ហើយក្នុងដៃមើលកាសែត ដូចជំនាន់ពីដើមដែលគ្មានស្មាតហ្វូន

   " ដូមេនីកូ! "

   ឡរ៉េនសូ ឃើញត្រឹមសក់ក្បាលក៏ដឹងថាម្នាក់នោះជាអ្នកណា ព្រោះចំណោមបងប្អូនគេទាំងអស់មានតែ ដូមេនីកូ ជាមនុស្សចូលចិត្តលេងពណ៍សក់ ។ ដូមេនីកូ ដាក់កាសែតចុះទៅនឹងតុ រួចក៏សម្លក់ ឡរ៉េនសូ ប្រៀបដូចជាសត្រូវសុីសាច់ហុចឈាមគ្នា

   " លុយជំពាក់ខ្ញុំ ពេលណាសង? "

   " អាខ្មោចទារលុយ 10$សោះតាមទារដល់អាល្លឺម៉ង "

   ឡរ៉េនសូ ក៏ទៅដើរទៅកៀកក ដូមេនីកួ ជាប់ ។ លុយ10$ដែល ឡរ៉េនសូ ជំពាក់ ដូមេនីកូ នោះគឺគ្រាន់ជាលុយដែល ឡរ៉េនសូ អោយ ដូមេនីកូ ចេញលុយជំនួស ពេលដែល ឡរ៉េនសូ ទិញបារីអោយទៅ ហ្រ្វេង ប៉ុណ្ណោះ រឿងនេះយូរហើយតាំង 5 ឆ្នាំមុននៅអ៊ីតាលីឯណោះ

   " លុយគឺលុយ ជំពាក់មិនបានទេ "

   " ឈប់គិតរឿងលុយអីហ្នឹងទៅ បងមានរឿងប្រាប់ឯង ឯងចង់ដឹងទេ? "

   " ច្បាស់ជាចង់ដឹងហើយ "

   " បងប្រុសឯងមានស្នេហាហើយ "

   " មួយណា? "

   ដូមេនីកូ សួរបញ្ជាក់ ព្រោះគេមានបង3នាក់ឯណោះ ទី1គឺ សាលវ៉ាលតូ ទី2 វីនឆេនសូ ទី3 ឡរ៉េនសូ ដែលជាបងជីទួតមួយគេ

   " គឺបងធំ "

   " ពិតមែនហី? "

   ដូមេនីកូ សើចស្ងេញដាក់ ឡរ៉េនសូ ព្រោះមិនងាយទេ ដែលមានដំណឹងនេះ ក្នុងមួយជីវិតរបស់ ដូមេនីកូ គេធ្លាប់គិតហើយថា បងប្រុសធំគេច្បាស់ជានៅលីវអស់មួយជីវិតហើយ

   " បងបានថតទុកច្រើនណាស់ ឯងចង់មើលទេ? "

   " ចង់ៗ "

   ឡរ៉េនសូ ក៏ទាញទូរស័ព្ទបើករូបភាពអោយ ដូមេនីកួ មើល ហើយពួកគេក៏ប្រជុំគ្នាមើលបណ្តើរ សើចបណ្តើរ

   " អាហ្អេម! "

   សាលវ៉ាលតូ ដើរចូលមកដល់ក៏ភ្ញាក់នឹងវត្តមានរបស់ ដូមេនីកូ ដូចគ្នា តែគេក៏ឆ្ងល់ថាពួកគេកំពុងតែធ្វើអី មើលទៅដូចជាសើចសប្បាយខ្លាំងណាស់

   " អបអរផង បងធំ បងមានស្នេហាហើយ "

   ដូមេនីកូ គេបែកបងប្រុសគេជិត2ខែហើយ ឃើញភ្លាមគេក៏ចង់រត់ទៅអោប តែ សាលវ៉ាលតូ សម្លក់ដាក់ ដូចជាមិនចូលចិត្តអោយគេមកអោប

   " មិចក៏ឯងដឹង? "

   " ទូរស័ព្ទម៉ាកនេះល្អណាស់ ថតបានច្បាស់ល្អ "

   ដូមេនីកូ ក៏ហុចទូរស័ព្ទអោយទៅ សាលវ៉ាលតូ មើល ទោះគេសរសើរពីទូរស័ព្ទតែអ្វីដែលគេចង់បញ្ជាក់គឺរូបថតដែលមានក្នុងទូរស័ព្ទនេះតែម្តង

   " មានអី ថតបានស្អាត "

   សាលវ៉ាលតូ ឃើញហើយមិនអាចខឹងបានទេ ព្រោះក្នុងនេះគឺជារូបគេកំពុងតែថើប លីណា នៅមានរូបជាច្រើនទៀតដែល ឡរ៉េនសូ បានថតបាន

   " បងថ្លៃខ្ញុំនៅឯណា មិចក៏មិនឃើញ? "

   " នាងយកស្រ្តូបឺរីទៅលាងទឹកហើយ ហើយឯងមកទីនេះធ្វើអី? "

   សាលវ៉ាលតូ ដើរមកអង្គុយក្បែរ ឡរ៉េនសូ ហើយសំណួរនេះទាំង ឡរ៉េនសូ និង សាលវ៉ាលតូ សុទ្ធតែចង់ដឹងដូចគ្នា

   " ប៉ាដឹងថាអាមេរិកមានបញ្ហារ ចង់អោយខ្ញុំទៅជួយមើលបង តែខ្ញុំបែរជាដំណឹងពី អាឡិចុសុីអូ ថាបងមកអាល្លឺម៉ង់ ទើបខ្ញុំមកតាម ណាមួយខ្ញុំចង់មកលេង ឡរ៉េនសូ ផង "

    អាមេរិកមានបញ្ហាមិនត្រឹមតែច្រួលច្របល់ធម្មតាទេ សូម្បីតែស្ថេរភាពនិងសេច្ចកិច្ចក៏មានបញ្ហារ ណាមួយក្រុមហ៊ុនធំរបស់ប៉ាគេនៅអាមេរិក ដូច្នេះវាជាការព្រួយបារម្ភខ្លាំងណាស់

   " ហឹម "

   សាលវ៉ាលតូ បានត្រឹមតែងក់ក្បាលប៉ុណ្ណោះ ព្រោះគ្រាន់តែលឺពាក្យថាប៉ា គេប្រែទឹកមុខបាត់ទៅហើយ គេមិនសូវចូលចិត្តប៉ារបស់គេប៉ុន្មានទេ មានរឿងជាច្រើនដែលគេមិនចូលចិត្តពីប៉ារបស់គេ តែគេមិននិយាយប្រាប់អ្នកណាទេ តែគ្រប់គ្នាសុទ្ធតែដឹង សូម្បីតែប៉ារបស់គេក៏ដឹងខ្លួនថាកូនច្បងរបស់គេមិនចូលចិត្តគាត់ដែរ

   " បងមានស្នេហាចឹងគួរតែប្រាប់ប៉ាទៅ វាជារឿងដែលអាចអោយប៉ាសប្បាយចិត្តបាន "

   " អត់ទេ នាងមិនទាន់ប្រាប់បងវិញទេ ថានាងស្រឡាញ់បង "

   សាលវ៉ាលតូ គេតបព្រមជាមួយនឹងសម្លេងដូចមនុស្សអស់សង្ឃឹម ធ្វើអោយ ឡរ៉េនសូ និង ដូមេនីកូ មើលមុខគ្នាដូចអស់សង្ឃឹមទៅតាម ប៉ុន្តែបានបន្តិចពួកគេក៏ប្រែទឹកមុខវិញ ដូចជាកំពុងតែសប្បាយចិត្តជាមួយមនុស្សដែលត្រូវស្រីបានបដិសេធ

    " ខ្ញុំលាងរួចហើយ "

   លីណា ដើរមកជាមួយនឹងស្រ្តូបឺរីមួយកន្រ្ទក រួចក៏ដាក់វានៅលើតុមុខពួកគេទាំង3 ។ នាងឃើញ ដូមេនីកូ ហើយក៏ឆ្ងល់ តែមិនបាននិយាយអ្វីច្រើនគ្រាន់តែញាក់ចិញ្ចើមសួរ ចង់ដឹងថាគេជាពីណាគេ

   " សួស្តី បងថ្លៃ ខ្ញុំឈ្មោះ ដូមេនីកូ ជាប្អូនប្រុសពៅរបស់ បងប្រុស សាលវ៉ាលតូ គាត់ដែលនិយាយប្រាប់បងទេ? "

   ដូមេនីកូ ក៏រហ័សទាញ លីណា មកអង្គុយជិត សាលវ៉ាលតូ

   " អត់ទេ ចឹងបានស្រដៀងដូចគ្នា "

   " តែគេមានចរឹកដូចជា ឡរ៉េនសូ "

   សាលវ៉ាលតូ ក៏ប្រាប់នាង តែទោះគេមិនប្រាប់ក៏ លីណា ដឹងព្រោះ ដូមេនីកូ និង ឡរ៉េនសូ មានកាយវិការប្រហាក់ប្រហែលគ្នាណាស់ 

   " គេចរឹកដូចខ្ញុំមែន តែវាមិនដូចអ្វីដែលបងធ្លាប់គិតទេ សាលវ៉ាលតូ "

   ឡរ៉េនសូ និយាយហាមប្រាមអោយហើយ ព្រោះតាំងតូចមក សាលវ៉ាលតូ តែងតែគិតថា ដូមេនីកូ ជាចៅរបស់គ្រួសារ ដេមេអូ ហើយត្រូវគ្រួសារ តូមេអូ យកទៅចិញ្ចឹមធ្វើជាកូន ព្រោះតែ ដូមេនីកូ ចរឹកដូចទៅនឹង ឡរ៉េនសូ ពេក ប៉ុន្តែកាន់តែធំ គេកាន់តែដឹងថាគេគិតនោះគឺខុសទាំងស្រុងព្រោះ ដូមេនីកូ មានមុខមាត់ស្រដៀងគេនឹងគេ មិនមែនស្រដៀងនឹង ឡរ៉េនសូ ទេ

   " បងភ្លេចវាចោលបាត់ហើយ "

   សាលវ៉ាលតូ តបដោយមិនមើលមុខ ឡរ៉េនសូ ។ គេលូកដៃទៅទាញស្រ្តូបឺរីមកញាំធ្វើប្រងើយ

   " ខ្ញុំបានញាំ ស្រ្តូបឺរី នៅពេលបេះក្នុងចំការ វាគឺផ្អែមខ្លាំងណាស់ ខ្ញុំចូលចិត្ត "

   លីណា ប្រាប់ទៅ ឡរ៉េនសូ ទាំងសប្បាយចិត្ត ព្រោះស្រ្តូបឺរីរបស់គេធំហើយ ផ្អែមទៀត ។ ដូមេនីកូ ឃើញ សាលវ៉ាលតូ ចេះតែញាំអស់មួយហើយ យកថែមទៀតមកញាំ គេក៏ចង់ដឹងដែរ ថាវាពិតជាផ្អែមមែនឬអត់ ទើបគេយកវាមកខាំមើល ហើយវាពិតជាខុសពីការគិតរបស់គេណាស់

   " ធម្មតាៗ ដូចតែស្រ្តូបឺរីទូទៅ "

   ដូមេនីកូ ទៅអង្គុយជិត ឡរ៉េនសូ រួចក៏អោយ ឡរ៉េនសូ ភ្លក់វាមើល ហើយចម្លើយរបស់ ឡរ៉េនសូ ក៏មិនខុសពី ដូមេនីកូ ដូចគ្នា គឺរស់ជាតិជូរអែមដូចស្ត្រូបឺរីទូទៅ

   " ឯងដឹងទេថាមនុស្សមានស្នេហា សូម្បីសុីអំបិលដែលមានរស់ជាតិប្រៃ ក៏គិតថាផ្អែមដែរ "