webnovel

ប្រាសាទពណ៌ខៀវ(1)

" ហូក!! "

Muyoung ស្រាប់តែបេីកភ្នែកខ្លួន។

ខ្លួនប្រាណរបស់នាយគឺពោរពេញទៅដោយញេីស។

បុរសនេះក៏បានជូតញេីសចេញ បន្ទាប់មកក៏ដកដង្ហេីមវែងមួយ។

" វូ! វូ! "

ចញ្ចេីមរបស់ប្រុសម្នាក់នេះស្រាប់តែធ្លាក់ចុះទៅក្រោម ហេីយខ្លួនក៏មានអារម្មណ៍ចំលែកមួយ។

' ហេតុអ្វីបានជាខ្ញុំដកដង្ហេីមបាន? '

គាត់ចាំខ្លួនឯងច្បាស់ណាស់ថាពេលដែលខ្លួនបានសម្លាប់មនុស្សនៅអង្គការ«ព្រៃស្លាប់រស់»អស់ហេីយ នាយក៏បានស្លាប់នៅពេលនោះដែរ។

បុរសនេះបានដឹងខ្លួនឯងថា បេះដូងរបស់គាត់ត្រូវបានបញ្ឈប់រួចមកហេីយនៅពេលដែលគាត់បានយកជីវិតខ្លួនឯងនោះ។

' ខ្ញុំ... នៅរស់? '

' ចុះហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ដ៏រស់រវេីកបែបនេះ ទោះជាខ្ញុំព្យាបាលជាយ៉ាងណាក៏ដោយ ក៏ត្រូវតែនៅរាងឈឺបន្តិចដែរ។ '

តែយ៉ាងណានោះ ទោះបីជាគ្រូពេទ្យនោះមកពីឋានសួគ៌ក៏មិនអាចព្យាបាលគាត់កេីតដែរ។

វាច្បាស់ណាស់ដែលគាត់នឹងត្រូវស្លាប់។

តែឥឡូវនេះបែរជារស់វិញ។

បេះដូងដែលនាយគិតថាបានត្រូវឈប់ បែរជាលត់លឿនច្មេទៅវិញ។

ញាណទាំងប្រាំរបស់ខ្លួន - ចក្ខុវិញ្ញាណ សោតវិញ្ញាណ ជីវ្ហាវិញ្ញាណ ឃានវិញ្ញាណ និងកាយវិញ្ញាណ គឺដូចជាធម្មតាដដែល។

ភាពដែលចម្លែកនោះមិនមានត្រឹមតែប៉ុនហ្នឹងនោះទេ។

គាត់ងាកក្បាល។

មានមនុស្សជិត៥០នាក់នៅជំុវិញគាត់។

" នេះ.. នេះជាកន្លែងណា? "

" ខ្ញុំប្រាកដណាស់ថាខ្ញុំនៅធ្វេីការក្នុងរោងចក្រ ចុះហេតុអ្វីបានជាខ្ញុំមកដល់ទីនេះ? "

" ម៉ាក់! ម៉ាក់! "

មានមនុស្សជាច្រេីនប្រភេទនៅទីនេះ រាប់ចាប់ពីក្មេងរហូតដល់ចាស់ទំុ។

Muyoung ធ្លាប់ឃេីញសភាពនេះពីមុនមក។

វាជាការចងចាំមួយដ៏ស្រអាប់និងមិនច្បាស់ ប៉ុន្តែនេះហេីយគឺជាស្ថានភាពដែលនាយបានជួបប្រទះនៅពេលដែលខ្លួនបានជប់ចូលក្នុងពិភពលោកនេះជាលេីកដំបូងនៅ៤០ឆ្នាំមុន។

បុរសនេះក៏ចាំដែរថា អ្វីដែលពួកគេនឹងជួបប្រទះនៅខាងមុខទៀតនោះគឺហាក់ដូចជាឋាននរក។

" ស្បែកខ្ញុំដូចជាគ្មានក្រិនទេនៅពេលនេះ។ " Muyoung បានគិត ហេីយពិនិត្យមេីលទៅដៃរបស់ខ្លួន។

ស្បែកក្រិនដ៏គគ្រើមគគ្រាតនោះបានកេីតមកដោយសារការប្រេីអាវុធអស់រយះពេល៤០ឆ្នាំ តែឥឡូវនេះវាក៏បាត់បង់អស់ទៅហេីយដែរ។

របួសនិងស្នាមដែលធ្លាប់មាននៅគ្រប់ទីកន្លែងនៅលេីខ្លួន ក៏វាមិនមាននោះដែរ។

' ពិតជាស្រស់ស្រាយខ្លាំងមែនទែន។ '

ព្រឹត្តិការណ៍ដែលនាយខំប្រឹងស៊ូទ្រាំនោះត្រូវបានបាត់បង់សូន្យ វាហាក់ដូចជាគ្មានអ្វីដែលកេីតឡេីង។

Muyoung សឹងតែមិនជឿ។

' តេីខ្ញុំពិតជាត្រលប់មកវិញមែន? '

នេះក៏អាចទៅរួចដែរ...

ឆ្លងកាត់ពេលវេលា - វាជាអ្វីដែលកេីតឡេីងនៅពេលនេះ។

' បេីសិននេះជាអតីតកាលពិតមែន ខ្ញុំអាចដឹងតេីនេះជាកន្លែងណា។ '

' ប្រាសាទពណ៌ខៀវ '

ប្រាសាទដែលបាក់បែកសឹងតែពាក់កណ្តាល។

ហេីយនេះក៏ជាកន្លែងដែលមនុស្សជប់មកតំបូង-មកដល់។

ជាតំបូង ពួកគេត្រូវនឹងធ្វេីយ៉ាងណាក៏ដោយ ឲ្យខ្លួនអាចមានជីវិតរស់នៅទីនេះ - ផុតពី១ខែ ពួកគេនឹងចូលដំណាក់កាលទី២។

' ហ៎ វានោះនឹងមកដល់ឆាប់ៗនេះ។ '

Muyoung សម្លឹងមេីលនៅខាងមុខខ្លួន។

បន្តិចទៀតនោះ 'អក្សរ' ដែលនាយរំពឹងទុក ក៏បានអណ្តែតមកលេីអាកាសទល់មុខខ្លួន។

[ សូមជ្រេីសយកអាវុធ ]

" ចុម? "

" វាប្រាប់យេីងឲ្យរេីសអាវុធ? "

" Fuck! វាចង់វាន័យថាមិចហ្នឹង! "

នៅពេលដែលមនុស្សកំពុងច្របូកច្របល់នោះ Muyoung ចាប់ផ្តេីមចេញប្រត្តិបត្តការ។

នៅមុខបន្តិចនោះគឺមានជញ្ជាំងថ្មមួយ ដែលនៅលេីនោះមានអាវុធខ្ចាតខ្ចាយសំរាប់ឲ្យមនុស្សរេីស បុរសនេះក៏ចាប់យកអាវុធពណ៌ខៀវដ៏ចាំងមួយ។

បន្ទាប់មកសារមួយក៏បានលោតនៅមុខនាយ។

[ ឈ្មោះ - ឥទ្ធិពលដាវមុខកោង

លំដាប់ - E

ចំណាត់ថ្នាក់ - ប្រភេទអាវុធជាប់ខ្លួន

ភាពធន់ - 300

ផលជំនួយ - កម្លាំង + 1 ]

' ហ៎ា! '

វាគឺដូចពីមុនអញ្ចឹង។

បេីមានអ្វីជាការប្លែកនោះ គឺនាយបានធ្វេីសកម្មភាពនិងមកដល់ទីនេះមុនគេ។

[ យោងទៅតាមច្បាប់របស់ 'Solomon' អ្នកដែលបានបំពេញបេសកកម្មនេះបានមុនគេនឹងទទួលរង្វាន់«អាវក្រោះស្បែក» ]

មនុស្សគ្រប់គ្នាងាក់ទៅមេីល Muyoung។

រំពេចនោះ ដោយមិនដឹងជាចេញមកតាមណា អាវក្រោះដែលផលិតមកពីស្បែកសត្វម្យាងបានអណ្តែតមកដល់ពីមុខបុរសម្នាក់នេះ។

ដោយមិននិយាយអីមួយម៉ាត់ Muyoung បានយកអាវក្រោះមួយនេះ។

' បញ្ចប់បេសកម្មមុនគេគឺពិតជាល្អមែន។ '

ដូច្នេះនោះគាត់នឹងទទួលបានរង្វាន់បន្ថែម។

ពិភពក្រោមដីនេះគឺពោរពេញទៅដោយសត្វបីសាច។

មនុស្សធម្មតាមិនអាចរស់នៅក្នុងបរិយាកាសបែបនេះនោះទេ។

ហេតុដូចនេះហេីយទេីបមាន 'ច្បាប់ Solomon'។

ពិភពក្រោមដីត្រូវបានបង្កេីតឡេីងដោយអារក្ស៧២អង្គ ប៉ុន្តែពួកគេត្រូវបានឃាត់ឃាំងដោយសារ 'Lemegeton' នៅពេលដែលពួកវាបានភ្ញាក់ឡេីង។

'Lemegeton' គឺជាកូនសោរដែល 'Solomon' បានបង្កេីតឡេីង។

'Baal' 'Agares' 'Amon' និងអារក្សផ្សេងទៀតគឺជាសត្វបីសាចដែលខ្លាំងជាងគេបង្អស់ក្នុងចំណោមសត្វបីសាចឯផ្សេងទៀត។

Solomon បានដឹងថានឹងមានថ្ងៃមួយ ពួកវានឹងអាចចេញពីការឃាត់ឃាំងនេះ។ ចុងក្រោយ គាត់ក៏បានបង្កេីតប្រព័ន្ធនេះដេីម្បីផ្តល់ជាកម្លាំងមួយឲ្យមនុស្ស ហេីយពួកគេនឹងអាចប្រយុទ្ធប្រឆាំងជាមួយនឹងអារក្សទាំង៧២រូបនោះបាន។

' ប៉ុន្តែសត្រូវពិតឯណោះវិញ គឺជាមនុស្សនោះទេ។ '

ត្រូវហេីយ

' សត្រូវរបស់មនុស្សគឺជាមនុស្សគ្នាឯង។ '

កិច្ចការដែល Muyoung ធ្វេីនៅពេលនោះក៏ជាឬសគល់តែមួយផងដែរ។

មនុស្សច្រេីននាក់ត្រូវបានសំលាប់ដោយសារ«ព្រៃស្លាប់រស់»។ តែការសម្លាប់ទាំងអស់នោះគឺជាការស្នេីពីអ្នកដទៃចំពោះអង្គការមួយនេះ - ចុះហេតុអ្វីបានជាមនុស្សអស់នេះស្នេីសំុដូច្នេះ?

នេះគឺដោយសារតែជំនឿ និងការចង្អៀតចិត្តរបស់ពួកគេ។

「 Note: ជំនឿនេះគឺសំដៅទៅលេីការគិតថា - ជីវិតមនុស្សដែលរស់នៅទីនេះគឺគ្មានតម្លៃ។ 」

មនុស្សដែលត្រូវបានស្លាប់នោះគឺ - ភាគច្រេីនគឺជាមនុស្សណាដែលមេីលទៅអាចមានអនាគតរុងរឿង ឬក៏ពួកគេនោះទេីសទែងនឹងរឿងរបស់អ្នកដទៃ។

២០ឆ្នាំខាងមុខនោះ «គ្រោះមហន្តរាយដ៏ធំធេង»មួយបាននឹងកេីតឡេីង។ មនុស្សទាំងអស់នៅក្នុងពិភពលោកនឹងត្រូវបានជប់មកនៅទីនេះ ហេីយពេលនោះដែរក៏ជាពេលដែលពួកអារក្សចាប់ផ្តេីមចលនារបស់ពួកគេ។

ជំនឿ ការភ័យខ្លាច ភាពលោភលន់ - រឿងអ្វីក៏អាចកេីតឡេីងបានដែរនៅក្នុងពិភពលោកដែលគ្មានអ្នកណាគ្រប់គ្រងបានមួយនេះ។

ដោយសារតែការខ្លាចគ្នាទៅវិញទៅមក ស្ទេីតែមនុស្សទាំងអស់បានលាក់បាំងខ្លួន និងលាក់ពីសម្ថភាពដែលខ្លួនមាន។

ថ្វីត្បិតតែអញ្ចឹងមែន ការស្នេីសម្លាប់មនុស្សទៅកាន់«ព្រៃស្លាប់រស់»នោះ គឺមិនដែលថាចុះនោះទេ។

រហូតដល់ពេលដែល Muyoung បានកម្ទេចចោល«ព្រៃស្លាប់រស់»នោះ មនុស្សក៏ជិតត្រូវដល់ពេលបរាជ័យហេីយដែរ។

" យេីង.. ពួកយេីងយល់ល្អគួរតែរេីសយកអាវុធការពារខ្លួនទៅ។ "

ស្រ្តីម្នាក់បានបញ្ចេញមតិ។

ពួកគេបានចាំច្បាស់ណាស់ពីទិដ្ធភាពអប្បេញមេញនោះ ដែលស្រាប់តែមាន«អក្សរ»និង«អាវក្រោះស្បែក»បានហោះអណ្តែតមក។

ពួកគេបានដឹងថា នេះគឺមិនមែនជារឿងធម្មតានោះទេ។

តែពួកគេបានយឺតមួយជំហ៊ាន។

ច្រេច!

ច្រេច! ច្រេច! ច្រេចច!!

[ សម្លាប់ឥន្ទ្រីភ្លេីង100ក្បាល ]

[ អំណោយនឹងជួនទៅដល់អ្នកដែលសម្លាប់បានច្រេីនជាងគេ ]

[ ឬក៏ - ទ្រាំទ្ររហូតដល់សល់មនុស្ស30នាក់ ]

[ ឥន្ទ្រីភ្លេីងនឹងសីុបានឆ្អែត ហេីយវានឹងទៅកន្លែងរបស់វាដេីមវីញ ]

នៅពេលដែលទ្វាប្រសាទបានបេីក បក្សីកំពស់២ម៉ែត្របានហោះមករកពួកគេ។

ដោយសារតែកន្ទុយពួកវាបានបញ្ចេញភ្លេីង សត្វបីសាចនេះត្រូវបានគេហៅថា«ឥន្ទ្រីភ្លេីង»។

ឥន្រ្ទីនេះបានប្រេីចំពុះពួកវាដេីម្បីហែកសីុពោះវានពោះតាំងរបស់មនុស្ស។

ឥន្ទ្រីភ្លេីង១០០ក្បាលបានមកដល់។

' វាចាប់ផ្តេីមហេីយ។ '

Muyoung មេីលជំុវិញខ្លួនដោយភាពស្ងប់ស្ងាត់។

" ង៉ឺតត!! "

" ស្អ-ស្អីគេហ្នឹង!! "

ឥន្ទ្រីភ្លេីងចាប់ផ្តេីមចូលក្នុងប្រាសាទមួយនេះ ហេីយចាប់ផ្តេីមការវាយប្រហាររបស់ពួកវា។

មានតែមនុស្ស៥នាក់ប៉ុណ្ណោះដែលមានប្រត្តិកម្មលឿន នឹងរត់សង្វាតទៅយកអាវុធ។

" អ៎ាា.. "

បុរសម្នាក់ដែលមានមាធធំនៅពីមុខគេនោះត្រូវបានឥន្ទ្រីដេញមុនគេ ដោយគ្មានអាវុធការពារខ្លួន គាត់ក៏ក្លាយជាចំណីរបស់ឥន្ទ្រី។

គាត់បានស្លាប់ដោយត្រូវឥន្ទ្រីចឹកចំកញ្ចឹងក។

ក្រោយមក ឥន្ទ្រី៣ក្បាលបានមកសីុសាកសពមួយនេះ។

" ជ៎-ជួយផង! "

" សំុអង្វរ... "

ស្ថានភាពច្របូកច្របល់ជាខ្លាំង។

ភាពវេទនាបានកេីតឡេីង។

' តែវាក៏អាចនិយាយបានថា ស្លាប់នៅទីនេះគឺជាសំណាងពរជ័យរបស់ពួកគេផងដែរ។ '

Muyoung មេីលទៅស្ថានភាពនេះដោយការគិតច្បាស់លាស់។

បេីសិនជាក្នុងស្ថានភាពនេះ ពួកគេការពារខ្លួនឯងមិនបានផង បេីពួកគេចេញពីទីនេះ ការស្លាប់របស់ពួកគេនឹងគួរឱ្យរន្ធត់ជាងនេះទៅទៀត។

ដូចនេះបេីនាយទៅជួយពួកគេក្នុងការអាណិតអាសូរនោះ ពួកគេនឹងមិនអាចចេះការពារខ្លួនឯងបាននោះទេ។

ហេីយបេីនាយជួយមិនបានជាចប់ចុងចប់ដេីមផង មិនជួយគឺវាជារឿងល្អជាង។

ម្យាងទៀតនោះ ជាមួយនឹងខ្លួនប្រាណរបស់គាត់ឥឡូវនេះ គាត់មិនអាចសម្លាប់សត្វបីសាចនេះបានច្រេីននោះទេ។

' ឥន្ទ្រីភ្លេីងមិនអាចធ្វេីរឿង២ក្នុងពេលតែមួយនោះទេ។ '

ជាពិសេសនៅពេលដែលពួកវាកំពុងតែសីុចំណីអាហារ ពួកវានឹងមិនខ្វល់ពីជំវិញខ្លួនរបស់វានោះទេ។

ដេីម្បីកម្ចាត់វូងឥន្ទ្រីភ្លេីងនេះ មនុស្សខ្លះត្រូវតែលះបង់។

បទពិសោធន៍ទាំងប៉ុន្មាននៅក្នុងខ្លួនគាត់ នៅតែមានដដែល។

ថ្វីត្បិតតែខ្លួនគាត់មិនដូចពីមុន តែបុរសនេះនឹងអាចលៃតម្រូវរាងកាយរបស់ខ្លួនឆាប់ៗនេះ។

" ពេលពួកសត្វបីសាចនេះសីុឆ្អែត ពួកវានឹងទៅវិញ... "

តែបេីធ្វេីអញ្ចឹងនោះ គាត់នឹងមិនអាចបាននូវរង្វាន់អ្វីនោះទេ។

វូស!

បុរសនេះបានកាត់ក្បាលរបស់ឥន្រ្ទីមួយក្បាល។

ច្រេច!!

តេីឥន្រ្ទីនេះនឹងខឹងពេលដែលដៃគូរបស់វាបានងាប់?

' អត់ទេ '

គួរ​ឱ្យ​ភ្ញាក់ផ្អើលនោះគឺមានឥន្រ្ទី២-៣ក្បាលមកសីុសាកសពគ្នាវា។

ពពួកសត្វដេរច្ឆាននេះបានច្រាសច្រំសាច់ប្រភេទខ្លួនឯងដេីម្បីបំបាត់ការស្រេកឃ្លាន។

ខណៈពេលនេះគឺជាពេលដែលពួកវាឃ្លានបំផុត។

ដោយមូលហេតុនេះហេីយ គឺវាមិនសូវពិបាកក្នុងការប្រយុទ្ធជាមួយពួកវានោះទេ។

បេីសិនជានាយនៅម្នាក់ឯង គឺវាពិបាក តែឥឡូវនៅជំុវិញខ្លួនបុរសនេះគឺសុទតែជានុយ។

គ្រាពេលដែលពួកវាចាប់ផ្តេីមសីុសាច់នោះ គាត់នឹងមកប្រលេះយកជីវិតរបស់ពួកវា - ១ទៅ១ទៀត។

" អ៎េ! គាត់ម្នាក់នោះកំពុងចូលប្រយុទ្ធតែឯង! អ្នកទាំងអស់គ្នាលេីកអាវុធខ្លួនឯងឡេីង ហេីយចូលកាប់សត្វដេរច្ឆានទាំងអស់នេះដែលទៅ!! "

" ក! កាប់ឲ្យចំកពួកវា! "

មនុស្សទាំងឡាយគឺភ័យខ្លាច។

តែយ៉ាងណានោះ មានមនុស្សខ្លះមានស្មារតីរឹងមាំ។

ពេលមេីលទៅសកម្មភាពរបស់ Muyoung មនុស្សខ្លះក៏ដឹកនាំគ្នាដេីម្បីវាយប្រហារតបទៅវិញ។

មនុស្ស៥នាក់ដែលបានយកអាវុធពីជញ្ជាំងពីមុននោះ បាននាំមនុស្សមួយចំនួនទៅយកដែល។

តែក៏មានមនុស្សខ្លះនៅតែមិនកម្រេីក។

" យេីងបានស្តាប់ហេីយថា... បេីនៅតែមនុស្ស៣០នាក់នោះ ឥន្រ្ទីនេះនឹងហោះទៅវិញ។ "

" ខ្ញុំ ញុំ ញុំ ញុំធ្វេីអត់ទៅរួចទេ - អត់ទេ។ "

ពួកគេជាមនុស្សដែលភ័យស្លន់ស្លោនឹងរេីបម្រាស់ខ្លួន។

ប៉ុន្តែតេីពួកគេមិនដឹងនោះទេថា បេីពួកគេនេះមិនមានអាវុធនោះទេ - គោលដៅដែលឥន្រ្ទីភ្លេីងនឹងមករកមុនគេនោះ គឺជាពួកគេនឹងឯង។

" បេីខ្ញុំមានជំរេីសក្នុងជីវិតម្តងទៀត... តេីខ្ញុំនឹងធ្វេីរឿងខុសពីនេះដែរទេ? "

ពាក្យនេះបានដោតជាប់ក្នុងចិត្តរបស់ Muyoung ជនិច្ច។

នាយបានរៀបចំផ្លូវដេីររបស់ខ្លួន ដែលខុសពី«ព្រៃស្លាប់រស់»ដែលនាយបានចូលពីមុនមក។

សុបិនដែលខ្លួនមិនអាចគិតថាវាអាចនឹងទៅរួច។

តែដោយអព្ភូតហេតុនោះ គាត់បានផ្តល់នូវឱកាសសារជាថ្មីម្តងទៀត ដែលវាជាការឆ្លងកាតទៅអតីតកាល។

' យ៉ាងហោចណាស់ម្តងនេះគឺគ្មានអ្នកណានោះទេដែលអាចប្រេីប្រាស់ខ្ញុំបាននោះ។ "

ខ្ញុំ... ហត់ណាស់ពីសំណេីររបស់អ្នកដទៃ។

ជ្វិច!

ដាវកោងមួយនេះក៏បានប្រឡាក់ដោយឈាម។

Next chapter