1 Episode1

«Yes...ខ្ញុំចាប់បានហើយ»Jungkook សើច

អរខិបខុបទីបំផុតគេចាប់បានហើយគេខិតខំ

ណាស់ទម្រាំបានផ្កាមួយបាច់នឹងប្រទាក់ប្រទាញគ្នាសឹងលិចអាចម៍លិចនោមទើបបានវាមកកាន់

«អូខេទីបំផុតរកម្ចាស់ឃើញហើយគឺបានទៅ កម្លោះសង្ហារ Jeon Jungkook »MC

ប្រកាសហើយគ្រប់គ្នាក៏ស្រែកហូរ ចំណែក

នាងតូច Nabi គ្រាន់តែទះដៃតិចៗ អ្នកម្លោះ

ក៏ងាកមកវាយចិញ្ចើមដាក់នាង Nabi ក៏ប្តូរ

ទឹកមុខពីញញឹមស្រស់ទៅជា ទឹកមុខដូចគេ

យកទៅបាញ់ចោលវិញ

«ជុយ អាប្រែតយើងខំចាប់ទៅជាបានវាវិញ

ឱ្យមកយើងមកយើងយកឱ្យប្រពន្ធយើង»

Suga ដើរទៅឆកផ្កាពីដៃរបស់ Jungkook

តែគេមិនឱ្យ គេលើកផ្កាឡើងលើហើយ

សម្លក់មុខ Suga ឱ្យថ្មែរមុននឹងបង្ហើបប្រយោគចាក់ដោត

«ទាបចឹងអីដែលចាប់បាន? អ្នកបង Kota យកប្តីខុសហើយជាតិនេះ»Jungkook ពេប

មាត់ដាក់ Suga

«បងក៏គិតចឹងដែរ»Kotari ងាកទៅសម្លក់

មុខប្តីរបស់ខ្លួនមុននឹងមកពួកគេសន្យាគ្នារួច

ហើយថានឹងចាប់ផ្កាយកមកឱ្យនាងឱ្យបាន

តែពេលនេះអ្នកបានទៅជា Jungkook ទៅ

វិញ មិនសុខចិត្តទេ

«អូយប្រពន្ធសម្លាញ់បងសុំទោសណា អូន

កុំចង់បានអីផ្កាចឹងៗហ៎ ចាំស្អែកបងទិញផ្កា

កុលាបឱ្យអូនមិនមែន 30 ទងនឹងទេ បងទិញ 300 ទងឱ្យអូនណា ណាប្រពន្ធសម្លាញ់»

Suga ដើរទៅអង្អែលដៃរបស់នាងតិចៗ

«ហឹស មិនដឹងទេអូនចង់បានអានោះ»Kota

សម្លឹងមើលទៅផ្កាដែលនៅក្នុងដៃរបស់JK

«អាគុកទុកថាយើងសុំចុះណាប្រពន្ធយើងចង់បាន ឱ្យយើងមកណា»Suga

«អត់ចង់»Jungkook

«អានេះវាយកធ្វើអីហ្អាស?ឱ្យអ្នកបងទៅ

អានេះ»Jimin

«ចាំការខ្ញុំចាំឱ្យអ្នកបង»Jungkook

«អត់ទេយើងការមុន»Jimin

«យើងបងយើងការមុន»Jin

«បានហើយនេះសម្រេចថាឯងយកផ្កានឹងទៅវត្តមែន?»Namjoon អត់មិនបាននឹងសួរ

គេជាប្រុសយកផ្កានឹងទៅធ្វើស្អី ឬក៏ single

យូរពេកបែកគំនិតធ្វើជាខ្ទើយវិញម្តងមិន

កើតទេខូចពូជអស់ហើយ

«យកទៅឱ្យកាតឿ»Jungkook និយាយចប់ក៏ដើរទៅឈរនៅពីមុខ Nabi ទាំងញញឹមចេញធ្មេញទន្សាយ នាងតូចជ្រួញ

ចិញ្ចើមចូលគ្នាគេមកឈរអីនៅពីមុខនាងគេ

ខ្វះកន្លែងឈរណាស់មែនទេ?

«ហឹស...យកទៅបងឱ្យ»Jungkook ហុចផ្កាឱ្យនាងតូចដែលឈរអេសក្បាលខ្វោកៗ ធ្វើភ្នែកភ្លឹសៗដូចគ្មានដឹងខ្យល់ស្អីសោះ នាងមិនឆ្ងល់មិនបានតើគេឱ្យនាងធ្វើស្អី?ឃើញហក់ចាប់ច្រង៉ាត់ច្រង៉ែងទម្រាំតែបានបែរមកឱ្យនាងស្រួលៗចឹងហ៎ អាសូតែនាងល្អនឹងគេទៅជួបគ្នាមិនដល់មួយម៉ោងស្រួលបួលផងនាងជេម៉ែគេ 2/3 ដងបាត់ហើយនឹង

«ឱ្យខ្ញុំ?»Nabi ចង្អុលមុខខ្លួនឯង

«នឹងហើយនេះយកទៅ»Jungkook ហុចផ្កាឱ្យនាង

«អត់យកទេ»Nabi នាងរុញដៃគេចេញ

«ថាយកទៅ»គេនៅតែហុចផ្កាឱ្យនាងដដែល

«ថាមិនយកទេ»នាងរុញដៃគេចេញទៀត

«យកទៅ Nabi អាគុកវាខំចាប់ឱ្យហើយ»Suga

«ត្រូវហើយស្រីស្អាតយកទៅតែមួយញិប

ក៏បានដែរ»Jimin

-យកទៅអូនតែមួយញិបក៏បងគុកអស់ចិត្តដែរ😌👌

«អត់ទេខ្ញុំថាអត់យកគឺអត់ហើយ»Nabi

និយាយដោយទឹកមុខប្រាកដប្រជាតាមពិត

នាងចង់បានណាស់តែយ៉ាងណាក៏ត្រូវតែ

ទប់អារម្មណ៍

(កុំយកឱ្យសោះ K'bi ឯងស្រីស្អាតលេង

ចរិកស្រីស្អាតបន្តិចក៏មិនអីដែរ)Nabi គិតក្នុង

ចិត្តយ៉ាងណាក៏ត្រូវតែបដិសេធ

«ខ្ញុំខំចាប់ឱ្យណា»Jungkook ជ្រួញចិញ្ចើម

គេរាងខឹងបន្តិចដែរគេឃើញនាងមើលទៅ

ដូចជាចង់បានណាស់ទើបគេប្តូរខ្លួនទៅចាប់

ឱ្យតាមធម្មតាគេមិនចូលចិត្តរញ៉េរញ៉ៃចាប់

ផ្កាចាប់ផ្កួយស្អីទេ គេធ្វើដោយសារតែនាង

«អើស...យកក៏បាន»Nabi លើកដៃទទួល

យកពីគេទឹកមុខដូចជាមិនចង់បានសោះតែ

តាមការពិត....🌚

«យកតាំងពីយូរទៅអត់ចាំបាច់ធ្វើចរិកស្រី

ស្អាត»Jungkook ញញឹមយ៉ាងស្រស់ទៅ

កាន់នាង

«យី...ឱ្យវិញឡូវ»Nabi ឱបផ្កាហើយសម្លក់

មុខរបស់គេ គេប្តូរទឹកមុខមកធម្មតាវិញ

មិនដែលឃើញអ្នកណាដូចអ្នកនាង Nabi

ទេលោកយកផស់គេហើយគំរាមឱ្យគេវិញ

🙄☄️

«អូ..អា Tae មកហើយនោះ»Jhopeនិយាយ

ឡើងគ្រប់គ្នាក៏ងាកទៅមើល Tae ដែលកំពុងឱបចង្កេះ Moonie ដើរមករកពួកគេ

«អរគុណអ្នកទាំងអស់គ្នាដែលបានមកចូល

រួមថ្ងៃពិសេសរបស់ខ្ញុំ»Moonie

«មិនអីទេតែថាអ្នកបងប្រញាប់មានក្មួយឱ្យ

ខ្ញុំពរផង»Jungkook និយាយដោយទឹកមុខ

ច្រឡឺមវាក៏គេចមិនផុតពីខ្សែភ្នែករបស់នាង

តូច Nabi ដែរតែនាងប្រឹងទប់សំណើចនាង

«មិនអីទេយើងនឹងសម្រុកយប់នេះនឹងដាក់

20/30 ក្បាច់ ទាំងមុខក្រោយ ចំហៀង យក

កូនភ្លោះ 3 ម៉ង»Taehyung និយាយចប់ក៏

បានសុីកណ្តាប់ដៃរបស់ប្រពន្ធតែម្តង

ដឹប....

«អាក្រក់ណាស់»Moonie ញញឹមអៀនទាំងមុខក្រហម តែមិនដល់នាងតូច Nabi

ដែលឈរមើលគេ sweet ទេ មិនត្រឹម

តែក្រហមទាំងមុខ ទេ ពេញខ្លួនតែម្តង JK

ឃើញបែបនេះក៏លួចសើចនាងតូចក្នុងចិត្ត

គេ sweet តែគេសោះឯងមកអៀនជាងសមី

ខ្លួនគេទៀត

«មុខ ក្រោយ ចំហៀង អូនចូលចិត្តមួយណា?»Jungkook ដើរទៅខ្សិបដាក់ត្រចៀករបស់នាងហើយសើចតិចៗ

ដឹប...មួយកែងចំកណ្តាលពោះធ្វើឱ្យអ្នក

កម្លោះចុកឆ្អល់ជាខ្លាំង

«ឈ្លើយ»Nabi

«អូយ...»អ្នកកម្លោះទប់ពោះជ្រួញចិញ្ចើមសម្លក់នាងតូច ជួបគ្នាមិនបានប៉ុន្មានម៉ោង

ផងគេឈឺសាច់ 2 ដងហើយចុះទម្រាំជួប

គ្នារាល់ថ្ងៃទៀតគេប្រហែលជាត្រូវកក់

បន្ទប់ VIP នៅមន្ទីរពេទ្យទុកមួយហើយ

មើលទៅ

«អាគុកហែងកើតអី?»Jhope សួរព្រោះ

ឃើញ Jungkook ឈរទប់ពោះទាំងមុខ

ស្អុយ

«ត្រូវហើយអាគុកហែងរាកមែនទេ?បាន

ជាទប់ពោះបែបនឹង?»Suga

«ចាស៎...គេប្រាប់ខ្ញុំថាគេឈឺពោះណាស់

ប្រហែលជារាកហើយបងប្រុសខិខិ»Nabi

នាងតូចនិយាយហើយក៏សើចតិចៗ

«កុំជឿនាងអី មនុស្សកាតឿនិយាយអីមិន

សូវពិតប្រាកដទេ»Jungkook ក៏សម្រួល

ឥរិយាបថវិញហើយឈរសម្លក់មុខស្រីតូច

«អាប្រែតខែភ្ជុំ»Nabi

«អា ចនហ្គួយ ដែលនាងប្រាប់ថាប្តីនាងនឹង

ទេដែលជាប្រែតខែភ្ជុំហ៎»Jungkook

អត់មិនបាននឹងក្តៅក្រហាយកំណើតនាងម៉ែ

នាងសុីស្អីបានជាពូកែជេពូកែវាយបែបនេះ

ងាកប្រើដៃងាកប្រើជើង គេសង្ហារប៉ុណ្ណឹង

ដែរបែរជាថាគេប្រែតខែភ្ជុំទៅវិញ ចង្រៃយ៎

«បានឈប់ទៅ...Jeongguk គាត់សង្ហារគាត់ពូកែ គួរឱ្យស្រឡាញ់មិនដូចលោកទេ

មុខដូចទន្សាយកើតព្រូន»Nabi

«ជេទៀត??ចាប់បឺតមាត់ស្លេកមេជើងឡូវ»

Jungkook ខាំមាត់គ្រឺតក្នាញ់នឹងស្រីមាត់

ផុយម្នាក់នេះជាខ្លាំង ជេនោះជេចង់ជេយក

ពានមែនទេ?

«បានហើយពីរនាក់ឯងអត់ហត់ហ្អេស?»Jin

សម្លឹងមើលពួកគេទាំងធុញ ទ្រាន់តាំងពីមិនទាន់ចាប់ផ្តើមកម្មវិធីរហូតដល់ចប់កម្ម

វិធីហើយពួកគេនៅតែមិនឈប់ឈ្លោះគ្នា

ទៀតតាមចិត្តពេលនេះចង់តែយកពួកគេ

ទៅលក់ជំនួសវត្ថុបុរាណទេជ្រេញមុខណាស់

«គេអ្នកមកឆាឆៅខ្ញុំមុនតើ»Nabi ងាកទៅ

សម្លក់សម្លឹងរាងសង្ហារដែលកំពុងធ្វើទឹកមុខ

/ងាប់/😒

«គ្មានអាណាឆាឱ្យខ្លោចទេ»Jungkook

«ឆាឆៅវាសុីមិនកើត»Nabi

«បានហើយពួកឯងឈ្លោះទៀតចុះយើង

ទៅផ្សំដំណេកហើយ»Taehyung និយាយ

រួចក៏ដឹកដៃប្រពន្ធរបស់គេឡើងទៅលើបាត់

«យើងទៅសិនហើយប្រពន្ធយើងដូចមិន

ស្រួលទេ»Suga សម្លឹងមុខប្រពន្ធដែល

កំពុងតែធ្វើមុខក្រញ៉ូវ

(គេខឹងអត់បានផ្កាហ៎)🌝

«យើងក៏ទៅដែរ»ពួកគេទាំងអស់គ្នាលាគ្នា

ទៅផ្ទះរាងខ្លួននាងតូចមិនឱ្យចាំយូរក៏ប្រញាប់

ដើរចេញទៅបាត់រកតែអ្នកខ្លះឃាត់មិនទាន់

«អេ...ចាំបងជូនទៅ»Jungkook

ដើរទៅឈរជិតនាងតូចដែលកំពុងឈរចាំតាក់សុី

«ដកពាក្យបងនឹងចេញទៅខ្ញុំស្តាប់ហើយ

ទ្រលាន់ណាស់ ចង់ក្អួត»Nabi🤢

«បងថាពីរោះសឹងអី»Jungkook ញាក់

ចិញ្ចើមដាក់នាង រួមជាមួយនឹងស្នាមញញឹម

កំហូច

«ពីរោះចង់ច្រឈាមតាមត្រចៀក»Nabi

«បានហើយ យប់ហើយតោះបងជូនទៅ»JK

«ខ្ញុំចេះទៅខ្លួនឯងហើយ»Nabi

មិនសាំញាំច្រើន Jungkook ក៏លើកបីរាងតូចដើរតម្រង់ទៅឡានរបស់គេតែម្តង

«អាឆ្កួតដាក់យើងចុះ អាឡប់ អាទន្សាយទល់លាមក អារោគចិត្ត អារន្ទះបាញ់ ចង់

ជាប់គុកមែនទេ?ប៉ាយើងជាប៉ូលីសវើយ

ឆាប់ដាក់យើងចុះភ្លាម...ហុឹក..ហុឹក..អាតុយ

ម៉ាយចាំមើលអញប្រាប់ប៉ាអញហ្អា...ហុឹក

...ហុឹក...»រាងតូចគិតតែពីយំរើបម្រាស់ពីការ

បីរបស់គេតែដូចជាគ្មានបានការអីសោះ

«បងដឹងថាបងគួរឱ្យស្រឡាញ់មិនបាច់សរសើរបងដល់ម្លឹងទេ»Jungkook ញាក់

ចិញ្ចើមដាក់រាងតូចដែលកំពុងយំនៅក្នុង

ដៃរបស់គេ

«អានេះមុខក្រាស់ជុយម៉ាយ..ហុឹក..ហុឹក..»

Nabi😭

To be Continue💕

avataravatar
Next chapter