5 Chapter 5

☠︎︎ You're Mine : វិថីស្នេហ៍អ្នកលេង​ ☦︎︎

Ep 5 : ទៅគេសុំទោស

ព្រឹកឡេីង​

ក្នុងបន្ទប់របស់ចាន់​

Yibo មិនបានគេងពេញមួយយប់ព្រោះពេលបញ្ចប់សម្មណ៍ភាពហេីយនោះគឺម៉ោង 4:30 am ភ្លឺបាត់ទៅហេីយ

នាយបានគេងមេីលមុខZhan និងគិតក្នុងចិត្តថា​

"​ បេីក្រោកមកមិនដឹងសុីប៉ុន្មានកំភ្លៀងទេខ្ញុំ​ hmmmm " ដកដង្ហេីមធំ

រឿងយប់មិញនេះយេីងដឹងថាឯងគ្មានចិត្តចង់ធ្វេីវាជាមួយយេីងទេតែវាមិនមែនជាកំហុសរបស់យេីងទេព្រោះឯងជាអ្នកបង្ខំយេីង​មុន​

នាយកម្លោះម៉ាហ្វៀររបស់យេីងក៏បានក្រោកចេញពីពូកសារជាថ្មីដេីម្បីទៅយករបស់ម៉្យាង​

~~~ រឹងៗ​ ~~~

ក្រាក​

ទ្វាបន្ទប់ក៏របេីក

"​ នេះលោកម្ចាស់​ "​ អង្គរក្សរបស់អុីប៉ូបានអោនគោរពបន្តិចនិងហុចឯកសា​ របស់របរសម្លៀកបំពាក់អោយ Yibo

[ hmmm ]​ រាងក្រាស់តបរួចក៏ចេញទៅវិញ

នាយក៏ដេីរទៅបន្ទប់ទឹកសារជាថ្មីដេីម្បីលាងសម្អាតកាយ

មួយសន្ទុះក្រោយមករាងក្រាស់ដេីរចេញពីបន្ទប់ទឹកវិញជាមួយនិងសម្លៀកបំពាក់ហាយសូរ​ ដោយសក់វែកចំហៀង​ ខោខ្មៅជេីងវែងស្រោម ជេីងពណ៌ខ្មៅ​ អាវសរដៃវែង​ ក្រវ៉ាត់ករពណ៌ទឹកប៊ិចក្រម៉ៅរួមជាមួយនិងខ្លិនទឹកអប់យ៉ាងឈ្លក់វង្វេងចេញពីខ្លួនរបស់រាងក្រាស់ព្រោះថ្ងៃនេះនាយត្រូវចេញទៅ New York ទៅជួបភ្ញៀវបរទេសរឿងការងារ

រាងក្រាស់បានដាក់ខ្លួនអង្គុយលេីសាឡុងដោយមិនភ្លេចយកនាឡិកាតម្លៃវាល់លានមកពាក់និងឯកសារមកកាន់មេីលក្នុងដៃ

ម៉ោង​ 10:00 ព្រឹក​

រាងក្រាស់មិនទៅណាព្រោះចាំ Zhan ដឹងខ្លួនសិន​

Zhan បេីកភ្នែកសន្សឹមៗជាមួយការឈឺចាប់នៅតំបន់សំខាន់ជាខ្លាំងព្រោះវាហេីមតិចៗ​ ។ ដោយព្យាយាមក្រោកមិនរួចរាងតូចក៏យំក្សឹបក្សួលដោយមិនដឹងថា Yibo នៅត្រង់នោះ​ ( យំទាំងបិទភ្នែក​ )

"​ ក្រោកហេីយហេស​ "​ Yibo សួរទៅកាន់ Zhan ព្រោះឃេីញកម្រេីកតាមកន្ទុយភ្នែក..... និយាយដោយមិនដកភ្នែកពីឯកសា

[. ... ] Zhan មិនមាត់

ដោយឃេីញដូចនេះ Yibo ក៏ដេីរទៅរក​ ​នាយទាញរាងតូចអោយបែរមករកនាយ​ ដោយឃេីញសភាពរាងតូចយំដោយមានស្នាមទឹកភ្នែកជាប់ផែនថ្ពាល់យ៉ាងរហេមរហាម​ នាយក៏និយាយទាំងញ័រ​

"​ zha... zha... Zhan យ៉ាងមិចទៅហេីយ​ "​ Yibo និយាយសុភាពព្រមទាំងស្ទុះឡេីងលេីពូកគេងអោបចាន់យ៉ាងណែន​

ចាន់ព្យាយាមរេីតែគ្មានកម្លាំងទេបានត្រឹមតែនៅស្ងៀម​បណ្តោយតាមរាងក្រាស់​ ។ Yibo ក៏បានយកផ្ទៃមុខរបស់ Zhan មកដាក់ជាប់ទ្រូង​ដោយកេីយលេីដៃខ្លួនរួចអោបយ៉ាងណែនដោយយកដៃអង្អែលស្មារថ្នមៗជាការលួងលោម​

រយះពេលមួយម៉ោងនៃការលួងលោមរបស់រាងក្រាស់

"​ Zhan កេីតអី​ ? "​ Yibo សួរដោយទឹកមុខបារម្មណ៍​

"​ ឈឺ​ .... "​ Zhan តបទាំងទឹកមុខឈឺផ្សារ

"​ សុំទោសរាងធ្ងន់ដៃបន្តិច​ "​ Yibo

"​ ខ្ញុំចង់ទៅងូតទឹក​ "​ Zhan តបទាំងងាកមុខចេញ​

"​ ok យេីងជូនទៅ "​ នាយក៏លេីករាងតូច​ ចូលទៅបន្ទប់ទឹក​ដាក់រាងតូច​ ចុះក្នុងអាងត្រាំទឹករួចចេញទៅយកសម្លៀកបំពាក់យកមកទុកក្នុងបន្ទប់ទឹកអោយ​

"​ ចេញក្រៅ​... "​ Zhan ក៏ដេញYibo ចេញ

នាយមិនមាត់ក៏ដេីរចេញទៅចាំនៅខាងក្រៅ​

Zhan ងូតទឹកលុបមុខដុះធ្មេញនិងយកដៃដុះរាងកាយខ្លាំងៗ

ព្រមទាំងយំស្រែកខ្លាំងៗទៀតផង

~​ មួយសន្ទុះក្រោយមក Zhan ក៏បេីកទ្វាចេញក្រៅ​ដោយមានអារម្មណ៍ស្វាងជាងមុន​ រាងក្រាស់ដែរឈរចាំមុខទ្វាក៏ប្រញាប់បី Zhan ទៅដាក់លេីពូក​

"​ Zhan ឃ្លានដែរទេ​ ? "​ រាងក្រាស់សួរទាំងសុភាព

~~~ ផាច់ ~~~

ផ្ទៃមុខរលោងងាកទៅម្ខាងព្រោះសុីមួយកំភ្លៀងពីដៃZhan

"​ ឯង​..."​ Yibo សង្គ្រឺតធ្មេញ​

"​ មនុស្សថោកទាប​ មនុស្សអាក្រក់ម៉េចក៏ធ្វេីរឿងយប់មិញនេះដាក់ខ្ញុំ "​ Zhanស្រែកខ្លាំងៗដាក់ Yibo

"​ គឺឯងត្រូវពួកបងធំដាក់ថ្នាំសម្រេីប​ យេីងជូនឯងមកដល់បន្ទប់ឯងក៏ស្រែកអោយយេីងជួយ​ គឺយេីងបានដេីរចេញហេីយ​តែឯងជាអ្នកទាញយេីងមកវិញ ឯងស្រែកឃ្លានយេីងដោយខ្លួនឯង​ទេ​ "​ រាងក្រាស់ដាក់ទៅវិញខ្លាំងៗធ្វេីអោយ​Zhan និយាយមិនចេញ​

Zhan លឺដូចនេះក៏និយាយមិនចេញបានត្រឹមខាំមាត់បង្ហូរទឹកភ្នែក​ Yibo ឃេីញដូចនេះក៏ដេីរចូលទៅអោបនិងអង្អែលស្មារតិចៗ​និងនិយាយថា​

"​ ទៅ​គេសុំទោស​ "​ Yibo បង្អូសសម្លេងថ្នមៗ

"​ ចាំយេីងទទួលខុសត្រូវ​ "​ និយាយព្រមទាំងទាញមុខ Zhan អោយមេីលមុខរបស់ខ្លួន​

"​ មិនបាច់ទេ​ មនុស្សថោកទាបដូចជាលោកខ្ញុំមិនត្រូវការទេ​ "​ Zhan តបនិងរុញ​Yibo ចេញ

"​ មានស្រីច្រេីន​ តណ្ហាក្រាស់កុំសង្ឃឹមថាបានធ្វេីរឿងនេះជាមួយខ្ញុំទៀតអោយសោះ​ បំភ្លេចរឿងយប់មិញនេះចោលទៅ​ "​ Zhan តបទាំងមុខស្មេីរនិងត្រជាក់ស្រេប​

"​ បំភ្លេចចោលចឹងហ៎​ ? "​ Yibo តបទាំងភ្ញាក់ផ្អេីលនូវសម្តីរបស់រាងតូច​ជាខ្លាំង

"​ ត្រូវហេីយបំភ្លេចចោលទៅ ខ្ញុំមិនចូលចិត្តលោកតាំងពីដំបូង​ពេលធ្វេីរឿងនេះហេីយខ្ញុំរិតតែស្អប់លោក​ ខ្ញុំ "​ ....

~~~ អុឹប​ ~~~

រាងក្រាស់ក៏ថេីបបំបិទមាត់របស់រាងតូចទាំងកម្រោល​ដោយខឹងខ្លាំងពេក​ ទោះរាងតូចព្យាយាមរេីយ៉ាងណាក៏មិនបានសម្រេច​ Yibo មានចេតនាខាំមាត់របស់រាងតូចអោយចេញឈាមជាការដាក់ទោស​ ពេលឆ្អែតឆ្អន់នាយក៏ប្រលែងវិញនិងនិយាយថា

"​ យេីងក៏គ្មានអារម្មណ៍ដូចជាមនុស្សធុនឯងដែរ​ "​ Yibo សេីចចុងមាត់ដោយឌឺយ៉ាងឈ្លីយ​ ..... និយាយរួចនាយក៏ដេីរចេញទៅក្រៅដោយឈាមត្រជាក់​បំផុត

ឯZhan ពេល Yibo ចេញផុតក៏សម្រូតខ្លួនយំឈូរ​តែម្តង​

—————————

ឆឹងៗបានចាំ Yibo នៅខាងក្រោមសណ្ឋាគារ

"​ លោកម្ចាស់​ "​ ឆឹងអោនគោរពបន្តិច​និងបេីកទ្វាឡានអោយកម្លោះម៉ាហ្វៀរ​

Yibo ដេីរចូលទៅដោយមិនមាត់មួយម៉ាត់​

# តាមផ្លូវ​ទៅព្រលានយន្តហោះ​ #

"​ ឯងនៅទីនេះមេីលចាន់ហេីយ "​ Yibo ដែលអង្គុយនៅខាងក្រោយនិយាយទៅកាន់កូនចៅ​

"​ ហេតុអីមិនអោយខ្ញុំទៅមួយ​ លោកម្ចាស់ទៅយូរយ៉ាងនេះ​ "​ ឆឹងតបបណ្តេីរបេីកឡានបណ្តេីរ

"​ តែ​ 2 ខែប៉ុណ្ណោះ​ "​ Yibo

"​ តែខ្ញុំបារម្មណ៍ពីសុវត្ថភាពលោកម្ចាស់​ "​ ឆឹងៗនិយាយរាងអន់ចិត្តបន្តិច​

"​ គឺយេីងមានកូនចៅទៅច្រេីនហេីយ​ ណាមួយទីនេះ Zhan មិនសូវស្នឹទ្ធជាមួយនរណាគេក្រៅពីឯងទេ​ យេីងទុកចិត្តឯងថានិងមេីលថែគេបានល្អ.... "​ Yibo និយាយដោយភ្នែកមេីលឯកសារជាប់​ (​ មាត់រឹងតែចិត្តទន់​ 😒)​

"​ តែ..... "​ ឆឹងៗ

"​ កុំតាប៉ែពេក​ យ៉ាងម៉េចតាមយេីងទាបៅមែន​ .... "​ Yibo

"​ គ្រាន់តែបារ​ម្មណ៍​ "​ ឆឹងៗធ្វេីមាត់ពេបតិចៗ​

ទៅដល់ព្រលាននិងឡេីងយន្តហោះទៅបាត់

———————

~~~ ទឹងៗ​ ~~~

Zhan ក៏ដេីរទៅបេីកទ្វា​

ក្រាក

"​ លោកមកមានការអី​ ? "​ រាងតូចសួរទាំងសោះកាក្រោះនិងដេីរចូលក្នុងធ្វេីមិនដឹង

"​ គឺលោកម្ចាស់អោយខ្ញុំមកមេីលលោកប្រុសពេលគាត់មិននៅ​ "​ ឆឹងៗនិយាយបែបលេងសេីចតិចៗទៅកាន់ Zhan

"​ អាមុខងាប់នោះមានផ្តាំអីទៀតអត់ហេីយគេទៅណា​ ? "​ ចាន់និយាយបណ្តេីរញាំអាហារបណ្តេីរ

"​ កុំហៅលោកម្ចាស់បែបនេះអី.... អាក្រក់ស្តាប់ណាស់បេីមានគេផ្សេងលឺ​ គាត់មិនមែនចូលចិត្តធ្វេីមុខចឹងទេ​តែដោយសារតែគ្មានអ្វីធ្វេីអោយគាត់សប្បាយ​ ត្រូវហេីយគាត់ទៅធ្វេីការនៅ​ New York 2 ខែ​ "​ ឆឹងៗនិយាយនិងព្យាយាមពន្យល់ពី Yibo យ៉ាងច្រេីន​

"​ ឯងដឹងទេលោកម្ចាស់កេីតមកគ្មានភាពកក់ក្តៅពីគ្រួសារទេព្រោះគាត់កំព្រាឱពុកម្តាយតាំងពីតូច​ គាត់ចាប់ផ្តេីមស្ពាយបន្ទុកពីអាយុ​10 ឆ្នាំមក​ រៀនរស់នៅដោយភាពអង់អាច​ គាត់ខុសពីក្មេងដ៏ទៃទេីបចរិកគាត់កោងកាចនិងគ្មានធម៌មេត្តាយ៉ាងនេះ​ "​ ឆឹងៗនិយាយទាំងលេងទឹកមុខ​

"​ អរ​...ចេះគ្មានភាពកក់ក្តៅដែរលឺថាស្រីចូលបន្ទប់សឹងរាល់យប់​ "​ Zhan ផ្ទាន់ភ្លាមៗ​តែម្តង

(​ កាចាន់កំពុងសួរដេញដោលកុំមាត់​ 🤫 )​

"​ No ទេ​ លោកកំពុងតែយល់ច្រឡំជាមួយលោកម្ចាស់ខ្នាតយក្សហេីយ​ "​ ឆឹងៗស្រប់តែប្រកែកឡេីងនិងរាងសេីចតិចៗ

"​ ច្រលំស្អី​ ... ? "​ Zhan សួរឡេីងរបៀបមនុស្សមិនយល់ការ​

"​ គឺថា​ អាដែងនែ​ ខ្ញុំប្រាប់លោកទៅចុះណា​ កុំអោយមិនដឹងអី.... ពួកនាងៗក្រមុំទាំងអស់នោះមិនមែនសំរាប់លោកម្ចាស់ទេ​ "​ ឆឹងនិយាយប្រាប់​ Zhan ច្បាស់ៗ​

"​ ហាស​ "​ ចាន់ភ្ញាក់ផ្អេីល​

"​ លោកស្តាប់មិន​ខុសទេ​ ខ្ញុំនៅមួយគាត់តាំងពីតូច​ ខ្ញុំស្គាល់គាត់ច្បាស់ណាស់​ គាត់មិនដែលប្រលាក់ប្រលូកជាមួយអ្នកណាម្នាក់ឡេីយគាត់ហួងហែងខ្លួនប្រាណគាត់ណាស់​ (​ ហួងហែងស្អីឃេីញកាចាន់ហូរទឹកមាត់ឡេីងកាខ្លាក់​ 🙄 )​ ហេីយស្រីៗ​ទាំងអស់នោះយកមកសំរាប់តែអោយល្អមេីលតែប៉ុណ្ណោះតាមពិតក្នុងបន្ទប់គ្រប់ពេលស្រីៗចូលគ្មានលោកម្ចាស់ខ្ញុំទេ​ "​ ឆឹងនិយាយយ៉ាងច្បាស់ការទៅកាន់រាងតូច​

ឆឹងៗក៏បានរៀបរាប់និយាយរឿងជាច្រេីនអំពីចៅហ្វាយនាយខ្លួនប្រាប់ទៅចាន់ពីនេះពីនោះ​ ហេីយអ្នកទាំងពីរស្រាប់តែនិយាយត្រូវគ្នានិងសេីចលេងយ៉ាងសប្បាយរីករាយ​អស់ជាច្រេីនម៉ោង

"​ លោកមិនទៅធ្វេីការទេហេស​ "​ Zhan ស្រាប់ែតសួរឡេីងព្រោះឃេីញឆឹងៗមិនទៅណាសោះ

"​ អរ​ ការងារខ្ញុំគឺមេីលថែការពារលោកប្រុសរហូតដល់លោកម្ចាស់ត្រឡប់មកវិញ​ ​ហេីយខ្ញុំស្នាក់នៅបន្ទប់ទល់មុខនោះបេីលោកត្រូវការអីអាចហៅបានគ្រប់ពេល​ "​ ឆឹងៗតមទៅកាន់ចាន់យ៉ាងសុភាព

"​ ហេីយ​ ហេតុអីចាំបាញ់លោកការពារខ្ញុំនោះ​ ? "​ Zhan

"​ ខ្ញុំក៏មិនដឹងដូចគ្នា... ខ្ញុំក៏ឆ្ងល់ដែរ​ តែខ្ចិលសួរលោកម្ចាស់ព្រោះដឹងថាគាត់ប្រាកដជាមិនប្រាប់​.... តែលោកសំណាងណាស់ដូចត្រូវឆ្នោតជាតិចឹង....បេីអ្នកផ្សេងវិញណាចរិកបែបនេះងាប់តាំងពីយូរគ្មានដីកប់ទេ "​ ឆឹងៗនិយាយឡេីងយ៉ាងជឿជាក់

"​ ខ្ញុំទៅវិញហេីយមានការអីហៅទៅណា​ "​ ឆឹងៗនិយាយរួចក៏ចេញទៅបាត់​

"​ តេីលោកពិតជាដូចអ្វីដែលឆឹងនិយាយទេ​? រឺមួយក៏លោកប្រេីគេអោយមកនិយាយល្អ​? មនុស្សដូចលោកនេះហេហួងហែងខ្លួនឯង​? ឈឺស​ ជ្រេញណាស់​

Wait ហេតុអីខ្ញុំចេះតែគិតពីគេរហូតអញ្ចឹង​ ? ហុឺយកុំគិតផ្តេសផ្តាសកាចាន់​ ក្រែងគេប្រាប់ឯងហេីយតា៎ថាគេគ្មានអារម្មណ៍ដូចជាមនុស្សធុនយេីងទេ​ .... who care

To be continue

—————————

avataravatar
Next chapter