3 Chapter 3

☠︎︎ You're Mine : វិថីស្នេហ៍អ្នកលេង​ ☦︎︎

Ep3 ឯងជាមនុស្សរបស់យេីងហេីយ

កាសុីណូនៅសៀងហៃ

~~~ ពេលយប់ក៏ឈានចូលមកដល់ 7:00 pm ~~~

រាងតូចក៏បានក្រោកពីគេងឡេីងបន្ទាប់ពីសន្លប់អស់ជា

ច្រេីនម៉ោង

Zhan ហាក់យល់ការច្រេីនជាងមុននិងដឹងថាខ្លួនជាអ្វីនៅពេលនេះ

"​ ក្រោកហេីយហេស​ នេះជាសម្លៀកបំពាក់ធ្វេីការរបស់ឯងឆាប់ទៅងូតទឹករៀបចំខ្លួន​ អាលទៅហូបបាយ "​ឆឹងៗនិយាយយ៉ាងត្រឹមត្រូវទៅកាន់ចាន់

រាងតូចមិនមាត់ក៏យកសម្លៀកបំពាក់ទៅផ្លាស់និងញាំបាយតាមការរៀបចំរបស់ Yibo ។ ក្រោយពីញាំអាហាររួចឆឹងៗក៏នាំចាន់ចុះទៅក្រោមដេីម្បីពន្យល់ពីការងរដែលចាន់ត្រូវធ្វេីក្នុងកាសុីណូ​

"​ លោកហា​ ខ្ញុំដូចជាមិនសូវយល់សោះ​ "​ ចាន់បន្លឺឡេីង​

"​ ហៅខ្ញុំឆឹងៗទៅបានហេីយមិនបាច់លោកស្អីទេ​ "​ គេនិយាយព្រមទាំងញញឹមតិចៗ​

"​ ការងារនេះអាចនិងពិបាកសម្រាប់លោកបន្តិច​ តែយូរៗទៅលែងអីហេីយ​ "​ ឆឹងបន្ត​

Hmmmm ចាន់ដកដង្ហេីមធំ​

"​ អូ.... ត្រូវហេីយចេញពីធ្វេីការចាំខ្ញុំជូនលោកទៅកន្លែងស្នាក់នៅ

—————————————————————

កាសុីណូរបស់អុីប៉ូមានក្លិបមួយនៅជាន់ខាងលេីដែលជាក្លិបលេខ​ 2 បន្ទាប់ពី Deluna Night Club

រាងក្រាស់កំពុងនិយាយលេងនិងផឹកជាមួយដៃគូរជំនួញយ៉ាងសប្បាយក្អាក្អាយដោយមិនភ្លេចមានស្រីនៅសងខាង​ ដោយពួកនាងៗទាំងនោះតែងតែលូកលាន់ស្ទាបអង្អែលអុីប៉ូយ៉ាងរោលរាល​ចំណែកឯ Yibo វិញជក់បារីធ្វេីព្រងេីញ

មួយសន្ទុះក្រោយមករាងតូចត្រូវបានគេប្រេីអោយយកស្រាចូលទៅបន្ទប់ VIP ។ Zhan ក៏បានដេីរចូលមករួមជាមួយស្រាក្នុងដៃដែលតំរង់ទៅសាឡុងរបស់អុីប៉ូដោយចៃដន្យ... បន្ទាប់ពីឃេីញសកម្មភាពរបស់រាងក្រាស់ភ្លាមរៀងតូចក៏ងាកមុខទៅម្ខាងមិនហ៊ានមេីលរាងក្រាស់ឃេីញដូចនេះក៏ញញឹមចុងមាត់....

"​ យកមកនេះ​ "​ សម្លេងត្រជាក់ស្រេបរបស់អុីប៉ូ

[ .... ] ដេីរទៅទាំងមិនសូវហ៊ានមេីលមុខ

~~~ ដាក់ស្រាចុះរួចក៏រត់ទៅបាត់ =,=

ការចរចារត្រូវបានបញ្ចប់​ ភ្ញៀវពិតជាពេញចិត្តនៅសំណេីររបស់ Yibo ណាស់​ រួចរាល់ភ្ញៀវក៏ដេីរចេញទៅ

អុីប៉ូឃេីញដូចនេះក៏រុញពួកស្រីៗនោះចេញដោយគ្មានអារម្មណ៍អីបន្តិចព្រមទាំងរៀបចំខ្លួនដេីរចេញទៅដែរ។

( អន់ចិត្តមិនស្ទេីទេមីនាង​ )

ចាន់បានក្លាយជាទីចាប់អារម្មណ៍របស់ភ្ញៀវគ្រប់គ្នាដែលចូលមកលេងក្នុងកាសុីណូដោយភាពទាក់ទាញរបស់គេនិងរឹកពារគួរអោយស្រលាញ់តែដោយសារមានការការពារពីកូនចៅរបស់ឆឹងទេីបរាងតុូចគេចផុតពីកណ្តប់ដៃពួកអស់នោះ។

————————————————————

ម៉ោងធ្វេីការក៏បានបញ្ចប់​ 1:00 Am

"​ លោកប្រុសអញ្ចេីញ​ "​ ឆឹងៗនិយាយព្រមទាំងនាំចាន់សំដៅទៅឡាន​

គ្រាន់តែចាន់បេីកទ្វាឡានរៀបនិងចូលឡានភ្លាមស្រាប់តែភ្ញាក់ផ្អេីល​

"​ យ៉ាងម៉េចចង់ឈរទីនេះទល់ភ្លឺមែនទេ​ ? "​ Yibo និយាយទាំងទឹកមុខធុញ​

[ ..... ]​ មិនមាត់

* ក្នុងឡាន​

ឆឹងជាអ្នកបេីកឡាន​ដោយYibo និង​ Zhan អង្គុយពីក្រោយ

"​ ធ្វេីការថ្ងៃដំបូងយ៉ាងមេចដែរសប្បាយទេ​ ? "​ អុីប៉ូនិយាយទាំងឌឺទៅកាន់រាងតូច

Hmmmmm រាងតូចដកដង្ហេីមធំមិននិយាយរក​Yibo រួចក៏ផ្អែកក្បាលលក់ក្នុងឡានតែម្តង​

ឈឺស...មេីលគេធ្វេី

"​ លោកម្ចាស់ថ្ងៃនេះលោកប្រុស​ Zhan នឿយហត់ខ្លាំងណាស់​ "​ ឆឹងនិយាយទាំងសម្តីគួរអោយអាណិតទៅកាន់អុីប៉ូ

អុីប៉ូក៏ធ្វេីមាត់ពេបបែបជ្រេញ

"​ ថ្ងៃនេះគេមានបង្ករឿងអីអត់​ "​ Yibo សួរទៅកាន់ឆឹង

"​ លោកប្រុស​ Zhan ធ្វេីការតែធម្មតាទេតែមានមនុស្សដែលចង់មកលូកលាន់គាត់​ "​ ឆឹងនិយាយទាំងទឹកមុខខឹង​ ( ខឹងជំនួសចៅហ្វាយ​ )

"​ ហាស​ មានរឿងបែបនេះកេីតឡេីងផងហេស​ មិចក៏មិនប្រាប់យេីង​ ? "​ នាយស្រែកគំហកទៅឆឹងខ្លាំងៗ

"​ គឺខ្ញុំឃេីញលោកម្ចាស់រវល់រឿងជំនួញខ្លាំងពេក

ទេីបមិនហ៊ានរំខាន "​ ឆឹងតបទាំងទឹកមុខស្មេីរ

"​ អាណាឡូឡាស្អីហ្នឹង​ ថ្លង់ណាស់វេីយ​ "​ Zhan ស្រែកខ្លាំងៗទាំងបិទភ្នែកព្រោះគេពិតជាងងុយគេងខ្លាំងណាស់​ដោយគេមិនដឹងខ្លួនថានៅទីណាកំពុងនិយាយជាមួយនរណាឡេីយ​ ( អាណាឡូឡាជេ all )

លឺដូចនេះលោកប្រុសWang យេីងក៏ស្ងាត់

"​ ហេីយឯងចាត់ការយ៉ាងម៉េច​? "​ នាយសួរបន្តតែសម្លេងស្រាលជាងមុន​ ( ចុមខ្លាចគេមែនបុិ​ )

"​ គឺខ្ញុំបានដេញគេចេញពីក្លឹប​និងគំរាមមិនអោយគេមកជាន់ទីនេះទៀត​ "​ ChengCheng

"​ គ្រាន់តែដេញទេ​ ? ចង្រៃយក​ ឯងនេះមិនសមធ្វេីជាកូនចៅរបស់យេីងទេ​ , បីមានថ្ងៃក្រោយប៉ះដៃកាត់ដៃ​ ប៉ះក​កាត់កវាចោលទៅ​ ( សំដៅទៅលេីរាងកាយចាន់ពួកវាប៉ះទីណាកាត់របស់ពួកវាកន្លែងនោះ) "​ Yibo និយាយទាំងញ័រសាច់​

# រថយន្តទំនេីបមួយគ្រឿងក៏រំកិលមកដល់មាត់ទ្វាសណ្ឋាគាកន្លែងដែលចាន់ស្នាក់នៅ #

" អេក្រោកឡេីង ..... " រាងក្រាស់ទះមុខរាងតូចថ្នមៗ

[ ... ] Zhan មិនកំរេីក

" ដេកដូចមនុស្សស្លាប់អញ្ចឹង " នាយបន្តទាំងទឹកមុខគួរអោយធុញ

និយាយរួចនាយក៏ត្រកងរាងតូចចុះពីលេីឡានដោយមានឆឹង!ៗជាអ្នកឈរបេីកទ្វាអោយ​ ។ រាងក្រាស់ក៏ដេីរចូលទៅខាងក្នុងតម្រង់ទៅជណ្តេីរយន្ត​

វត្តមានរបស់រាងក្រាស់ធ្វេីអោយបុគ្គលិកទាំងអស់នៅក្នុងសណ្ឋាគារភ្ញាក់ផ្អេីលមិនស្ទេីរ​ ព្រោះពួកគេមិនធ្លាប់ស្រមៃទេថាដៃរបស់រាងក្រាស់អាចនិងទៅត្រកងអ្នកណានោះ​។ ឯនាយក៏ដេីរធ្វេីព្រងេីយចូលទៅ​ , ដល់ជាន់ដែលចាន់ស្នាក់នៅនាយក៏ចេញនិងដេីរបន្ត​....ការភ្ញាក់ផ្អេីលបន្តមានគ្រប់ជាន់តែម្តង​.....

"​ អញ្ចេីញលោកម្ចាស់​ "​ ឆឹងៗបេីកទ្វាអោយចៅហ្វាយចូលទៅក្នុងបន្ទប់ចាន់​

"​ ទៅសំរាកចុះ​ "​ នាយនិយាយហេីយក៏ចូលទៅបាត់​

~~~ ឆឹងៗក៏ចេញទៅតាមបញ្ជា​ ~~~

ក្នុងបន្ទប់​

រាងក្រាស់ដេីរចូលទៅក្នុងបន្ទប់របស់រាងតូចព្រមទាំងត្រកងរាងតូចជាប់និងដៃ​ ។ នាយដេីរចូលទៅដោយមិនបានបេីកភ្លេីងព្រោះបន្ទប់រាងតូចជាបន្ទប់ពិសេសដែលមានពន្លឺព្រះច័ន្ទនិងផ្កាយ​ ជះចូលមកតាមបង្អួចរួមជាមួយកញ្ចក់បង្អួចក៏ធំក្បែរគ្រែគេងល្មមនិងអាចដេីរឃេីញផ្លូវបាន

នាយដាក់រាងតូចថ្នមៗទៅលឺពូក​ ទាញតេលេម៉ាសុីនត្រជាក់ដាក់លេខល្មម​ ទាញភួយដណ្តប់អោយ​ ថេីបថ្ងាសបន្តិចនិងនិយាយថា​

"​ រាត្រីសួរស្តីមនុស្សឆ្កួត​ "​ ថារួចក៏ចេញទៅបាត់​ 🙄

————————————————————

ព្រឹកឡេីង​

នៅកាសុីណូ​

រាងក្រាស់ដេីរចូលមកបន្ទប់ការងាររបស់លោកជាមួយកូនចៅ

"​ ពួកឯងចេញទៅក្រៅសិនទៅ​ "​ នាយបញ្ជាកូនចៅទាំងអស់ចេញទៅទុកតែឆឹងៗម្នាក់នៅជាមួយ

"​ បាទចៅហ្វាយ​ "​ ពួកគេនាំគ្នាចេញទៅអស់ដោយមិនភ្លេចបិទទ្វា​

"​ មានអីខ្លះនិយាយអោយអស់មក​ "​ នាយនិយាយទៅកាន់ឆឹងដែលមានឯកសារក្នុងដៃ​ (​ មិនខុស​ទេវាជាប្រវត្តរូបរបស់ Zhan ដែល​ Yibo អោយកូនចៅទៅសេីបព្រោះគេចង់ដឹងថា​Zhan ជាមនុស្សបែបណា​ )​

រាងក្រាស់ក៏ដេីរទៅអង្គុយគងទាក់ខ្លាលេីសាឡុងព្រមទាំងចាក់ស្រាផឹកទៀតផង​

"​ លោកប្រុស​ Zhan ត្រូវបងបញ្ជូនអោយទៅរៀននៅ​រដ្ឋ​ Los Angeles តាំងតែពីអាយុ​ 12 ឆ្នាំមកម្លេះ​ ពេលចូលសកលវិទ្យាល័យគេរៀនផ្នែក​ Design ហេីយរៀនចប់ជាស្ថាពរនៅថ្ងៃពួកយេីងចាប់គេមក​ "​ នាយនិយាយហេីយមេីលមុខចាហ្វាយបន្តិច​

"​ បន្តទៅ​ "​ Yibo

"​ តាំងពីតូចក្រូចឆ្មារមកបងគេថែរគេណាស់មិនដែលជេស្តីរឺវៃសូម្បី 1 ដៃ​ ព្រោះគេគ្មានប៉ាម៉ាក់តាំងពីពេលគេកេីតមក​ .... គេជាមនុស្សស្លូតបូត​មិនធ្លាប់មានរឿងជាមួយអ្នកណា​ មិនធ្លាប់មានសង្សា​ ទាំងដែរមានមនុស្សជាច្រេីនសុំគេតែត្រូវគេបដិសេដរហូត​មក​ (​ ខុសពីកាប៉ូដាច់​ )​....គេជាមនុស្សខឹងគុំហេីយ ក៏ជាមនុស្សឆាប់ភ័យតក់ស្លុត​តែចូលចឹត្តសម្តែងធ្វេីជាមនុស្សរឹងមាំ​ តែពីក្រោយខ្នងគ្រប់គ្នាគេតែងសំងំយំជានិច្ច​ (​ បានពត៌មានពីណាហាច្បាស់ដូចថ្ងៃ ) ...មិនចូលចិត្តធ្វេីការជាមនុស្សខ្ចិល​ ចូលចិត្តគេងយប់ជ្រៅហេីយងេីបម៉ោង​9 ព្រឹក​ ពេលទំនេរគូរគំនូរ.... ហេីយគេ​ "​ នាយក៏បានបញ្ឈប់ពេលលឺសម្លេងរបស់រាងក្រាស់ហេីយសម្លឹងមេីលទៅកាន់ម្ចាស់សម្លេង

~~~ បានហេីយ​ ~~~

"​ ថ្ងៃនេះយេីងត្រូវទៅតៃវ៉ាន់​ 1 អាទិត្យព្រោះយេីងខានទៅមេីលលោពូចុងសុីនយូរដែរហេីយ​ "​ នាយនិយាយទៅកាន់ឆឹងៗ​

"​ ខ្ញុំរៀបចំឥវ៉ាន់ចេញទៅពេលនេះ​ "​ ឆឹងៗនិយាយរួចក៏រៀបនិងចាកចេញស្រាប់តែបង្អាក់ដំណេីរ

" មិនបាច់ទេ​នៅមេីលចាន់ទៅ​បានហេីយ​ "​ និយាយទៅកាន់ឆឹង​

"​ តែ​..... "​ ឆឹងបន្ត​

"​ កុំតាប៉ែពេកយេីងទៅតែមួយអាទិត្យទេ​ "​ និយាយទាំងទឹកមុខធុញ​

"​ បាទ​ ... "​ ឆឹងៗពិតជាចង់ទៅខ្លាំងណាស់ព្រោះបារម្មណ៍ពីសុវត្ថភាពចៅហ្វាយណាមួយគេមិនដែរទៅណាដោយគ្មានឆឹងៗនោះទេ​

"​ អូ​.....កុំភ្លេចរៀបចំរបស់របរប្រេីប្រាស់ដែលគេត្រូវការ​និងសម្លៀកបំពាក់អោយគេផង​ "​ នាយបន្ត

"​ ការពារគេអោយបានល្អ​ "​ ទះស្មាឆឹងៗរួចក៏ដេីរចេញទៅ

—————————

9:40 Am (​ ព្រឹក​ )​

បន្ទប់សណ្ឋាគាររបស់ចាន់​

រាងតូចបេីកភ្នែកឡេីងនៅលេីគ្រែក្នុងបន្ទប់ក៏មានភាពភ្ញាក់ខ្លះដែរព្រោះមិនដឹងថាខ្លួនឯងមកនៅទីនេះតាំងពីថ្មេីរណា..... ដោយគិតមិនចេញរាងតូចក៏ងេីបចុះពីលេីគ្រែរួចក៏បេីកទូរខោអាវរួចក៏ឃេីញសំបុត្រមួយ​។

"​ អ្នកប្រុសនេះជារបស់របរនិងសំលៀកបំពាក់ដែលខ្ញុំរៀបចំអោយ​ បេីអ្នកប្រុសត្រូវការអីគ្រាន់តែយកទូរស័ព្ទជាប់តុតេមកខ្ញុំនិងទៅដល់ភ្លាម​ "​ ឆឹងៗ​

"​ អូហូ​....សុទ្ធតែរបស់ប្រេន​ អាមុខងាប់នោះជះលុយម៉េស "​

រាងតូចគ្មានរំភេីបអ្វីនោះទេព្រោះបងគេក៏ផ្គត់ផ្គង់គេមិនណយដែរ​ ។ និយាយរួចរាងតូចក៏យកខោអាវដេីរទៅបន្ទប់ទឹកបាត់​

មួយសន្ទុះក្រោយមក​

រាងតូចចេញពីបន្ទប់ទឹកភ្លាមក៏លឺស្នូរកណ្តឹងមុខបន្ទប់

~~~ តឹងៗ​ ~~~

"​ ទៅហេីយៗ​ "​ Zhan ដេីរបណ្តេីរនិយាយបណ្តេីរ​

ក្រាក​ ~~~

បុគ្គលិកសណ្ឋាគារក៏រុញអាហារចូលមកអោយនិងនិយាយថា

"​ អ្នកប្រុស​ Xiao ចាប់ពីថ្ងៃនេះទៅខ្ញុំនិងយកអាហារអោយអ្នកប្រុសរាល់ថ្ងៃគ្រប់ពេលអ្នកប្រុសចុចកណ្តឹងនោះ​ "​ បុគ្គលិកសណ្ឋាគារ​និយាយទាំងចង្អុលដៃទៅទីកន្លែងមួយជាសញ្ញា​

"​ អរខ្ញុំយល់ហេីយអាចចេញទៅវិញបានហេីយ​ "​ រាងតូចញញឹមយ៉ាងស្រស់ទៅកាន់បុគ្គលិកសណ្ឋាគារធ្វេីអោយនាងអៀនយ៉ាងខ្លាំង

—————————————————————

តៃវ៉ាន់​

រាងក្រាស់ដេីរចូលទៅកាន់កាសុីណូរបស់ខ្លួននៅតៃវ៉ាន់ព្រមទាំងមានអង្គរក្សធ្វេងស្តាំយ៉ាងមានអំណាច

ដំណេីររបស់នាយបានក្លាយជាចំណីភ្នែករបស់មនុស្សស្រីជាច្រេីនព្រមទាំងលាន់មាត់​

"​ គេមែនទេដែលជា​ Wang Yibo នោះ​ ? "​

"​ យេីងគិតថាគេហ្នឹងហេីយ​ "​ girl 1

"​ សង្ហាខ្លាំងណាស់​ "​ girl 2

"​ មែនហេីយ​ គេពិតជាសមត្ថភាពណាស់​ គ្រប់គ្រង់ជំនួញធំតាំងវ័យក្មេង​ "​ girl 3

"​ យេីងចង់បានគេណាស់​ ធ្វេីយ៉ាងមិចទៅឯង​ ? "​ girl 2

"​ តែយេីងលឺថាគេមានសង្សាហេីយ​ ! "​ girl 1

"​ ចង្រៃយ៎មីណាទៅ​ ? "​ girl 2 និយាយទាំងមួរម៉ៅ

"​ គឺ​ មីណា​ ! "​ girl 1

"​ ស្អីឯងយេីងមិនយល់ទេ​ ? "​ girl 2 ជ្រួញចិញ្ចេីម​

"​គឺវាឈ្មោះថា​ ឡាំ​ មីណា​ ( Lam Mina ) តែវាដូរឈ្មោះទៅជា​ ចូវ​ រាបា ( Zhou Raba ) ដែលជាតារាល្បីនៅប្រទេសចិនសព្វថ្ងៃនោះអី​ "​ girl 1

" តែយេីងលឺថាវាមិនមែនជាសង្សាពិតប្រាកដរបស់លោក Wang ទេនាងគ្រាន់តែជាមនុស្សដែលលោក​ Wang ជួលមកធ្វេីសង្សាអោយល្អមេីលសំរាប់ចូលកម្មវិធីតែប៉ុណ្ណោះ​ ឯងក៏ដឹងថាជីវិតជាម៉ាហ្វៀរបេីគ្មានស្រីស្រាល្បែងអមនោះឯងគិតថាមេីលទៅសមទេ​ "​ girl 3 នាងនិយាយបន្តទាំងពេបជ្រាយ

"​ យេីងក៏ធ្លាប់ជួលគេអោយសេីបពីលោក​ Wang ដែរគាត់មិនធ្លាប់ដេកជាមួយស្រីណានោះទេ​ "​ girl 3

"​ ចុះស្រីដែលនាំចូលបន្ទប់រាល់ដងនោះ​ ? "​ girl 1

"​ គឺទៅបំរេីកូនចៅរបស់លោក Wang ទៅវិញទេ​ "​ girl 3 និយាយទាំងសប្បាយចិត្ត

"​ អរគុណហេីយមិត្តនូវពត៌មានរបស់ពួកឯង​ ទោះយេីងមិនបានគេ​ គ្រាន់តែដឹងបែបនេះក៏សប្បាយចិត្តដែរ​ ខ្ញុំគិតថាពួកយេីងទាំង3 គួរតែដាក់ពាក្យធ្វេីអ្នកសេីបអង្គេតទៅគ្រាន់ជាជាងលេងល្បែងនៅទីនេះ​ "​ girl 2 និយាយទៅកាន់ពួកម៉ាក​

"​ ឆ្កួតបេីមនុស្សគ្រប់គ្នាគិតដូចឯងនោះលោក​ Wang ប្រាកដជាក្រមិនខាន​ កុំគិតច្រេីនម៉ោះលេងត​ "​ girl 1

Me : អស់អីនិយាយ​ 🙄

————————————————————

ទ្វាស្រាប់តែរបេីក​

~~~ ក្រាក​ ~~~

"​ លោកពូចុងសុីន​ "​ រាងក្រាស់ដេីរចូលទៅក្នុងបន្ទប់ដោយមិនភ្លេចហៅឈ្មោះអ្នកដែលនៅពីមុខគេនោះ​ព្រមទាំងអោបគ្នាដោយការនឹករលឹក​

"​ លោកប្រុសស្គមណាស់​ "​ ចុងសុីននិយាយទាំងអង្អែលស្មាររាងក្រាស់ថ្នមៗ​

"​ តេីពូសុខសប្បាយជាទេ​ សុខភាពឥឡូវយ៉ាងម៉េចដែរ​ ? "​ រាងក្រាស់សួរទៅកាន់ចុងសុីនដោយការនឹកនា​

ថ្វីត្បិតថាចុងសុីនជាកូនចៅរបស់ប៉ាគេមែនតែ Yibo មិនដែរចាត់ទុកគាត់ជាអ្នកក្រៅនោះទេព្រោះគាត់បានមេីលថែ ការពារ​Yibo តាំងពីគេនៅតូចរហូតដល់ធំដូចនេះហេីយទេីប Yibo ស្រលាញ់គាត់ដូចជាសាច់ញាតិរបស់គេអញ្ចឹង​

បន្ទាប់ពីសួរសុខទុកគ្នាហេីយ Yibo ក៏និយាយរឿងការងារជាមួយលោកចុងសុីន​និងសំនេះសំណាលគ្នាពីនេះពីនោះ​។ គេក៏ចំណាយពេលនៅតៃវ៉ាន់​1 អាទិត្យពេញ​

រឺឯរាងតូចក៏ធ្វេីការដូចសព្វដងដែលមានឆឹងៗជាអ្នកមេីលការខុសត្រូវ​

__________________

1 សបា្តហ៍កន្លងផុតទៅ

រាងក្រាស់ក៏មកដល់សៀងហៃវិញ​

គ្រាន់តែដឹងថាថ្ងៃនេះរាងក្រាស់ត្រលប់មកដល់សៀងហៃវិញរាងតូចក៏ប្រញាប់ប្រញាលរៀបចំខ្លួនដេីម្បីទៅជួបរាងក្រាស់ព្រោះគេមានរឿងចង់និយាយជាមួយដែលគេខំចាំអស់ប៉ុន្មានថ្ងៃមកហេីយ​ ~~~

Note : Yibo ចូលចិត្តមនុស្សស្អាតមានន័យថាក្លិនខ្លួនក្រអូបស្អាតមានអនាម័យ​ ធ្លាប់មានមនុស្សនិយាយថា Yibo កាត់ទៅរកប៉ារបស់គេស្ទេីតែ 100%

————————

កាសុីណូ​

ម៉ោង​ 9:00 Pm

អំឡុងពេលធ្វេីការចាន់ក៏ឈ្លៀតទៅជួប​Yibo

"​ លោកមិនអាចចូលទៅក្នុងបានទេប្រសិនជាគ្មានការអនុញ្ញាតពីលោកម្ចាស់​ "​ អង្គរក្ស Yibo ដែលនៅឈរមាត់ទ្វានិយាយទៅកាន់ចាន់

"​ ខ្ញុំចូលទៅតែមួយភ្លែតទេ​ "​ ចាន់និយាយទាំងដៃស្រវ៉ាចាប់ទ្វាមិនលែង​

"​ មិនបានជាដាច់ខាតលោកម្ចាស់កំពុងតែសំរាក​ "​ អង្គរក្ស 2 - 3 អ្នកនិយាយទៅកាន់ចាន់ទាំងកំពុងទាញចាន់ពីមាត់ទ្វា​

គ្រាន់តែត្រឡប់ពីតៃវ៉ាន់វិញភ្លាមដោយការនឿយហត់ជាខ្លាំងនាយក៏សំរាកក្នុងបន្ទប់ការងារនិងដាក់បំរាមមិនអោយរំខានតែដោយ Yibo ថ្លង់ពីកាឡូឡារបស់អ្នកខាងក្រៅខ្លាំងពេកក៏ផ្ញាក់ពីដំណេកនិងស្រែកអោយអ្នកខាងក្រៅចូលមក​

ដំណេីររបស់រាងតូចក៏បានដេីរចូលមកក្នុងទាំងភ័យតិចៗ​ ព្រោះមុននេះ​ Yibo​ បានស្រែកទៅខាងក្រៅយ៉ាងខ្លាំង

"​ យ៉ាងម៉េចនឹកយេីងមែនទេ​ បានតក់ក្រហល់យ៉ាងនេះ​ ? "​ Yibo និយាយទាំងបិទភ្នែកនៅលេីសាឡុងទៅកាន់រាងតូចព្រោះគេមិនទាន់អស់ស្រវឹង

"​ អ្នកណាថាខ្ញុំតក់ក្រហល់នោះ​ ? ហេីយខ្ញុំក៏មុនបាននឹកលោកដែរ​ " ចាន់និយាយដោយមិនហ៊ានមេីលមុខ

~~~ ឈឺស​ ~~~

"​ មានការអី​ ? "​ Yibo សួរយ៉ាងសោះកក្រោះនិងមិនខ្ចីបេីកភ្នែក​

"​ គឺរឿងបំណុល​ "​ ចាន់និយាយយ៉ាងសុភាពនិងទៅអង្គុយទល់មុខសាឡុង Yibo កំពុងតែគេង

"​ ហេីយយ៉ាងម៉េច​ យកខ្លួនមកប្តូរហ៎​ ? "​ នាយនិយាយរួចបេីកភ្នែកលក្ខណ:មុខព្រាន​

"​ ឆ្កួត​ "​ មួយម៉ាត់យ៉ាងខ្លីថ្លៃថាបងឆ្កួត​

"​ កុំគិតបែបនោះអោយសោះ​ ខ្ញុំមកចរចាចង់បន្ថែមការងារនិងអាចឆាប់រួចបំណុល​ "​ ចាន់តបដោយប្រាកដប្រជា​

"​ អូហូ​ "​ Yibo ឆ្លេីយហីៗ​

"​ ហេីយចង់បានការងារអីបន្ថែម​ ? "​ Yibo សួរធម្មតា

"​ គឺខ្ញុំចង់ប្តូរម៉ោងធ្វេី​ការក្នុងកាសុីណូពេលថ្ងៃនិងក្នុងក្លឹបពេលយប់​យ៉ាងម៉េចដែរចំណេញលោកទេ​ ហេីយខ្ញុំក៏ឆាប់បានរួចបំណុលផង "​ដោយចាន់គិតថាការធ្វេីការនៅក្លឹបមិនពិបាក​ព្រោះគេមិនធ្លាប់សា​

"​ បាន​ ខ្ញុំនិងអោយឆឹងៗជូនឯងទៅមេីលជាន់លេី​ "​ នាយនិយាយ​

"​ អត់ទេមិនមែនក្លឹបនៅកាសុីណូនេះទេ​ ខ្ញុំសំដៅទៅលេី​ Deluna Night Club ដែរនៅក្បែរសណ្ឋាគារខ្ញុំស្នាក់នៅ​ "​ ចាន់បញ្ចាក់ភ្លាមៗ​

"​ គ្មានបញ្ហា​ "​ នាយនិយាយធ្វេីហី​

និយាយរួចរាងតូចក៏រៀបនិង ក្រោកចេញទៅហេីយស្រាប់តែរាងក្រាស់ទាញដៃធ្វេីអោយរាងតូចដួលទៅលេីខ្លួនគេរាងក្រាស់ចាប់ដៃរាងតូចជាប់ដោយប្រេីកម្លាំងដ៏ខ្លាំងរបស់គេរួចត្រឡប់រាងតូចអោយមកនៅខាងក្រោមគេវិញម្តងនិងទ្រោបពីលេីរួចក៏និយាយ​ថា

"​ អញ្ចេះចុះឆាប់រួចបំណុល​ កំដរយេីង​1 យប់​ 1 លាន$​ 2 យប់​ 3 លាន​ យ៉ាមិចដែរ​ "​ និយាយព្រមទាំងញាក់ចិញ្ចេីម

"​ អាឆ្កួតចេញភ្លាម​ អារោគចិត្ត​ អានរក​ អាមេរោគកូរ៉ូណា​ "​ គ្រាន់តែលឺភ្លាមភ្នែកក៏ក្រហមហេីយក៏រេបជេរតែម្តង​ ចាន់រៀបនិងជេរទៀតទៅហេីយស្រាប់តែ....

~~~ អុឹប​ ~~~

តេីមានរឿងអ្វីកេីតឡេីង​ទៅលេីអ្នកទាំង 2 ទៅ​ ?

តេី Zhan អាចរួចផុតពីកណ្តាប់ដៃរបស់អ្នកលេងចិត្តឆៅនេះដែរទេ​ ?

To Be continue...

avataravatar
Next chapter