1 Chapter 1

☦︎︎ You're Mine : វិថីស្នេហ៍អ្នកលេង ☠︎︎

Ep 1 : អំណាច និង ការសងសឹក

Wang Yibo ជាទាយាទតែម្នាក់គត់របស់គ្រួសារត្រកូល Wang ដែលឱពុករបស់គេជាអ្នកមានទ្រព្យសម្បត្តិស្តុកម្នាក់ មានងារជាមហាសេដ្ឋីនៅអាសុី មានមុខមាត់ក្នុងសង្គមការងារមុខជំនួញមានទាំងសណ្ឋារគារ កាសុីណូ ក្លឹបកំសាន្ត ការជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់ជា ច្រេីនជាមួយដៃគូរសហការទាំងក្នុងប្រទេសចិននិងក្រៅប្រទេស....

( ឆ្នាំ 2001 )

នៅថ្ងៃលែងលះគ្នារវាងលោកស្រី Wang និងលោក

Wang XuKun ក៏ឈានចូលមកដល់

មូលហេតុនៃការលែងលះនោះគឺដោយសារតែសោកស្រី Wang គាត់មិនចង់រស់នៅដោយភាពភ័យខ្លាចនោះទេព្រោះគាត់បានប្រាប់លោកWang ជាច្រេីនលេីកច្រេីនសារហេីយអោយឈប់ធ្វេីជា Mafia ( អ្នកលេង ) តែលោកមិនព្រមស្តាប់ ហេីយអ្នកស្រីក៏ធ្លាប់ចាកចេញពីផ្ទះតាំងតែ Yibo អាយុ 5 ឆ្នាំមកម្លេះដោយកាលនោះលោកម្ចាស់ Wang មិនព្រមអោយយកYibo ទៅជាមួយដូចច្នេះលោកស្រីក៏ចាកចេញទៅទីក្រុងក្រាណាដា( Granada ) ប្រទេសអេស្បាញមួយរយ: ....

អ្នកស្រី Wang គ្មានចិត្តស្រលាញ់លោក Wang សូម្បីបន្តិចមូលហេតុដែលព្រមរៀបការជាមួយលោក Wang ក៏ដោយសារដេីម្បីជំនួញរបស់ឱពុកខ្លួនតែប៉ុណ្ណោះ

image/jpeg:8C81C4C4-3DC6-489F-B6D7-88198B834869/21E7B7BB-77EE-487D-9F16-74F19EBBCA69:1536.000000:2126.000000

ឈ្មោះ : Wang Xukun

អាយុ : 30 ឆ្នាំ , កេីតឆ្នាំ : 1971 ( កេីតនៅកាណាដា )

កំពស់ : 1.87 cm , ទំងន់ : 75 kg

មុខរបរជាម៉ាហ្វៀរនិងអ្នកជំនួញ

មានចិត្តស្រលាញ់ស្មោះចំពោះភរិយានិងកូន

ពេលទំនេរចូលចិត្តនាំកូនទៅបាញ់កាំភ្លេីងនិងជិះសេះ

——————————————————————————

# តសាច់រឿង #

លោក Wang ក៏មិនក៏មិនព្រមលែងលោកស្រីដែរដោយចិត្តស្រលាញ់មានទៅលេីភរិយារហូតដល់ថ្ងៃមួយឈានចូលមកដល់.....

វិមានត្រកូល Wang

" រឿងរបស់ពួកយេីងដល់ទីបញ្ចប់ហេីយ " អ្នកជាភរិយានិយាយទៅកាន់លោកWang

" អូនពិតជាចង់បានបែបនេះមែនទេ " លោក Wang សួរទៅកាន់ភរិយាទាំងដឹងចម្លេីយរួចទៅហេីយ

កែវភ្នែកមួយគូរកំពុងតែសម្លឹងមេីលឱពុកម្តាយឈ្លោះគ្នាដោយការឈឺចាប់ ព្រមទាំងសំងំយំដោយមិនមានសម្លេងសូម្បីតែបន្តិច

" ក៏បានរៀបចំខ្លួនទៅ ទៅឥឡូវនេះតែម្តង ( តុលាការ ) " លោក Wang និយាយដោយបែរខ្នង

" ខ្ញុំរួចរាល់តាំងពី 5 ឆ្នាំមុនមកម្លេះ " អ្នកស្រី Wang បន្ត

ដោយលឺសម្តីបែបនេះលោក Wang ក៏ដៅដំរង់ទៅទ្វារៀបនិងបេីកទៅហេីយក៏បានលឺសម្លេងផ្ទុះអាវុធទៅហេីយ លោកក៏មានការផ្ញាក់ផ្អេីលជាខ្លាំង ឯអ្នកស្រីក៏ស្លន់ស្លោរមិនធម្មតាដែរ

~~~ ឌឹបៗៗៗ ~~~

សម្រឹបជេីងរត់ឡេីងមកត្រង់មកបន្ទប់របស់លោក

" លោកម្ចាស់ " ចុងសុិនដែលជាកូនចៅជំនិតរបស់លោក Wang បានចូលមកបន្ទប់របស់លោកនិងហៅលោកយ៉ាងស្លន់ស្លោរ

" តេីមានរឿងអី ? " លោក Wang សួរទៅកូនចៅ

មានមនុស្សសម្រុកចូលក្នុងវិមានរបស់យេីងហេីយលោកម្ចាស់

" តេីពួកវាអ្នកណា ? " លោកសួរបញ្ចាក់

" ខ្ញុំក៏មិនប្រាកដដែរ តែពួកវាពាក់របាំងមុខ Ninja

(និនចា) ដូចជាគ្នារបស់ ឡាំជុយដេ " ចុងសុិនបន្ត

" វាហ៊ានលេងជាមួយយេីងផងហេស " លោក Wang

" ឯងឆាប់នាំ Yibo រត់សិនទៅ ទុកទីនេះអោយយេីងចាត់ការ " Wang XuKun បន្ត

" ប៉ុន្តែ .... " ចុងសុិនហាក់មិនដាច់ចិត្ត

" គ្មានប៉ុន្តែទេ នាំគេទៅអោយមានសុវត្ថភាព ការពារគេមិនថាមានរឿងអ្វីកេីតឡេីងក៏ដោយ " លោក Wang

" លោកម្ចាស់ទុកចិត្តចុះខ្ញុំនិងការពារគេទោះបីខ្ញុំបត់បង់ជីវិតក៏ដោយ " ចុងសុិននិយាយទាំងរលីងរលោង ទៅកាន់លោកម្ចាស់របស់គេ

" លោកប៉ា អ្នកម៉ាក់ខ្ញុំមិនចង់ទៅចោលលោកទាំងពីទេ " Yibo និយាយទាំងយំនិងរត់សំដៅទៅរកប៉ាម៉ាក់របស់គេ

" កូនឆ្លាត ត្រូវតែរឹងមាំ ធ្វេីជាមនុស្សប្រុសមិនត្រូវយំទេ បេីអត់ពីប៉ាទៅឯងត្រូវតែក្លាយជាមនុស្សដែលខ្លាំងក្លានិងមានអំណាច " លោក Wang និយាយទៅកាន់កូនប្រុស

" ចុះអ្នកម៉ាក់នោះ ទៅជាមួយកូនទេ ? " Yibo សួរព្រមទាំងទាំងសម្លឹងទៅកាន់អ្នកជាម្តាយ

" ម៉ាក់កូននៅជាមួយប៉ា ប៉ានិងការពារគាត់ " លោក Wang និយាយព្រមទាំងមេីលទៅភរិយា

លោកស្រី Wang មិននិយាយអ្វីទាំងអស់ព្រោះពេលនេះហាក់មានចិត្តអាណិតលោក Wang ដែលស្រលាញ់កូនស្មេីជីវិតបែបនេះ

" នេះកាំភ្លេីង យកទុកការពារខ្លួនទៅ " លោក Wang ហុចកាំភ្លេីងទៅអោយកូន

" ប៉ាដឹងថាឯងចូលចិត្តវាណាស់ ទៅលេងអោយសប្បាយទៅកូនប្រុស " លោក Wang បន្ត

Yibo ទទួលយកកាំភ្លេីងពីដៃអ្នកជាឱពុករួចក៏ចាកចេញជាមួយចុងសុិននិងកូនចៅជាច្រេីនអ្នក

ពេល Yibo ចេញផុតក៏នាំលោកក៏នាំលោកស្រី Wang រត់តាមផ្លូវផ្សេងដេីម្បីបញ្ឆោតក្រុមនីនចាកុំអោយតាម Yibo

លោក Wang បានតទល់មួយក្រុមនីនចា

ទីបំផុតមេរបស់ពួកវាក៏ចេញមក....

" ឯងបំផ្លាញផែនការរបស់យេីងច្រេីនលេីកច្រេីនសារណាស់ល្មមដល់ពេលងាប់ហេីយ " ឡាំជុយដេនិយាយ

" ឆ្កែនៅតែជាឆ្កែ ចូលចិត្តលបខាំតែពីក្រោយ " លោក Wang

" ចុះនេះយេីងនៅមុខតា៎ " ឡាំជុយដេបន្ត

" ឈ្មោះអាក្រក់ មុខអាក្រក់ហេីយគំនិតអាក្រក់ទៀត " លោក Wang

បន្ទាប់ពីនិយាយហេីយលោក Wang ក៏បាញ់អ្នកម្ខាងទៀត ពួកគេប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាទីបំផុតទាំងកូនចៅទាំងមេក៏ងាប់ទាំងអស់គ្នា កូនចៅរបស់ឡាំជុយដេ បន្ទាប់ពីឃេីញមេងាប់ហេីយក៏រត់ប្រាស់អាយ៉ុសតែម្តង.

រីឯកូនចៅលោក Wang ក៏នាំលោកនិងលោកស្រី ( សាកសព្វ ) យកទៅទុកមួយកន្លែងនិងតេទៅប្រាប់ចុងសុិនអោយឆាប់ត្រឡប់មកវិញដេីម្បីរៀបចំ

ក្រឡេកទៅមេីល Yibo គ្រាន់តែលឺដំណឹងភ្លាមគេក៏មិននិយាយស្តីអ្វីទាំងអស់ គេនៅតែបន្តហូរទឹកភ្នែកនិងនឹកឃេីញរឿងពីមុនៗដែលធ្លាប់ធ្វេីជាមួយប៉ាម៉ាក់គេ

កាល Yibo អាយុ 3 - 5 ឆ្នាំគេឧស្សាហ៍ទៅសួនកំសាន្តជាមួយម៉ាក់គេណាស់ ចាប់ពីអាយុ 5 - 10 ឆ្នាំលោក Wangចូលចិត្តនាំកូនទៅកន្លែងបាញ់កាំភ្លេីងនិងបង្រៀនគេបាញ់ទៀតផង Yibo ដៃត្រង់តែងតែបាញ់ចំៗ ចំណុចសំខាន់ដូចជាក្បាល បេះដូង និងផ្លោក ....

~~~ ពិធីបុណ្យសព្វក៏បានបញ្ចប់ ~~~

សង្គ្រាមរវាងគ្រួសារត្រកូល Wang និងគ្រួសារត្រកូល Lam ក៏បានបញ្ចប់ដោយ Yibo មិនបានសងសឹកទៅកូនស្រីរបស់គ្រួសារត្រកូល Lam វិញនោះទេព្រោះនាងមានអាយុតែ 5 ឆ្នាំតែប៉ុណ្ណោះណាមួយកំព្រាម្តាយតាំងពីកេីតហេីយឥឡូវឱពុកក៏ស្លាប់ទៀត....

1 សប្តាហ៍កន្លងផុតទៅ

~~~ វិមានគ្រួសារត្រកូល Wang ~~~

អ្នកជំនួញ ដៃគូរសហការ និងកូនចៅទាំងអស់សុទ្ធតែមកជុំគ្នាដេីម្បីធ្វេីការស្វាគមន៍ទាយាទតែម្នាក់គត់របស់លោក Wang XuKun គឺ Wang Yibo ពួកគេម្នាក់ៗសុទ្ធតែស្រលាញ់ពេញចិត្តនិងគោរព Yibo គ្រប់គ្នាដោយគ្មានចិត្តក្បត់អ្វីឡេីយ ព្រោះពួកគេមានថ្ងៃនេះក៏ដោយសារឱពុករបស់ Yibo ថ្វីត្បិតតែYibo ក្មេងពិតមែនតែពួកគេទទួលស្គាល់ពីសមត្ថភាពរបស់ Yibo ....ដោយមានចុងសុិនជាអ្នកមេីលការខុសត្រូវ បង្រៀន Yibo ធ្វេីការងារបណ្តេីរៗចាំរហូតដល់អុីប៉ូធំឡេីងនិងក្លាយជាតោយ៉ាងពិតប្រាកដ .

Note : ជំនាញបាញ់កាំភ្លេីងតាំងពីតូច បេីហ៊ានប៉ះមនុស្សរបស់ប៉ូត្រៀមតែផ្លោកទៅបានហេីយ XD

—————————————————————

( 19 ឆ្នាំកន្លងផុតទៅ )

ឆ្នាំ 2020

Xiao Zhan ជាកូនប្រុសរបស់គ្រួសារត្រកូល Xiao

គេគ្មានប៉ាម៉ាក់ទេគេរស់នៅជាមួយបងប្រុសបង្កេីត ( Xiao Denglun ) រហូតដល់អាយុ 12ឆ្នាំបងគេបញ្ចូនគេទៅរៀននៅអាមេរិកដោយចាត់មនុស្សនិងមានម៉ែដោះនៅចាំបំរេី Xiao Zhan ។ គេទេីបតែរៀនចប់ពី Los Angeles សហរដ្ឋអាមេរិកផ្នែកឌីហ្សាញ( ការច្នៃម៉ូដ )ថ្មីៗ និងមានគំរោងវិលត្រឡប់មកប្រទេសចិនឆាប់ៗនេះ....

—————————————————————

កាសុីណូនៅក្រុងសៀងហៃ

~ បន្ទប់ធ្វេីការជាន់លេីរបស់លោកប្រុស Wang ~

សម្លេងសម្រឹបជេីងរបស់បុរសសង្ហា កំពស់ 1.88 cm មុខសម៉ត់រលោង ទឹកមុខស្មេីធេង ( មុខងាប់ ) ត្រជាក់ស្រេបគ្មានបេះដូង ដេីរចូលមកព្រមទាំងមានអង្គរក្សឆ្វេងស្តាំប្រហែល 20 នាក់ ដោយសម្ភារ:នៅលេីខ្លួនមានតម្លៃវាល់លានដុល្លារ ចូលមកយ៉ាងមានអំណាចធ្វេីអោយអ្នកនៅខាងក្នុងញ័រមិនស្ទេី.....

" គឺគេមែនទេ ? " Wang Yibo

" បាទលោកម្ចាស់ " ហ្វេនឆឹងឆឹង កូនចៅជំនិតរបស់Yibo មានអាយុ 28 ឆ្នាំដែលចុងសុិនរេីសនិងបង្វឹកដោយផ្ទាល់សំរាប់ការពារ Yibo

" លេីកនេះចង់បានប៉ុន្មានទៀត ? " ម៉ាហ្វៀកំណាចបន្ត

" តែ 100លានដុល្លា តែប៉ុណ្ណោះ " Xiao Denglun និយាយដោយមិនក្រែងរអាព្រោះគេពិតជាត្រូវកាលុយខ្លាំងណាស់ដោយសារតែក្រុមហ៊ុនរបស់គេិតខ្ស័យធនទៅហេីយ

" វាច្រេីនគួរសមដែរបេីសរុបទាំងការទាំងដេីមគឺ 150 លានដុល្លាហេីយណាលោកXiao តេីលោកមានអ្វីជាថ្នូរបញ្ចាំទៅ ? " Wang Yibo បន្ត

" ប្អូនប្រុសរបស់ខ្ញុំ " Xiao Denglun

" អូរ " Yibo

" គេនិងទៅបំរេីលោក 10 ឆ្នាំប្រសិនបេីខ្ញុំមិនរកលុយសងមិនទាន់រយះពេល 3 ខែ " Xiao Denglun

ពួកគេក៏បានយកកិច្ចសន្យាមកអោយលោកប្រុស Xiao សញ៉េ ដោយព្រមយកខ្លួនប្អូនប្រុសរបស់គេទៅសងបំណុលបេីគ្មានលុយសងរយះពេល 3 ខែ

ដោយ Yibo យល់ថានេះជាកាកលុយផងនោះក៏យល់ព្រមតាមសំណេីរនិងអោយលុយទៅបងរបស់ Zhan ...

បន្ទាប់ពីលុយដល់ដៃ Xiao Denglun ក៏ទៅបាត់

Yibo ក៏ញញឹមចុងមាត់យ៉ាងពិសពុលជាទីបំផុត....

តេីបងរបស់ចាន់មានលុយសងអុីប៉ូទេ ? តេីចាន់និងក្លាយជាមនុស្សរបស់ម៉ាហ្វៀរកំណាចនេះដែរទេ ?

To be continue....

Note : ក្នុងកិច្ចសន្យាយកទៅបំរេី 10 ឆ្នាំ បំរេីការងារ បុគ្គលិក or អង្គរក្សរឺរឿងអ្វីក៏ដោយតាមតែម្ចាស់បំណុល តែមិនមែនរឿងលេីគ្រែទេ...តែអេទុកចិត្ត Mafia ចិត្តខ្មៅនេះបានអត់ ?

______________________________________

មានរបស់ថែម

image/jpeg:8C81C4C4-3DC6-489F-B6D7-88198B834869/9117A302-6F7F-483E-956C-ED94883A4F83:1681.000000:2160.000000

ឈ្មោះ : Wang Yibo (Made In China)

អាយុ : 29 ឆ្នាំ , កេីតឆ្នាំ : 1991

កំពស់ : 1.88 cm , ទំងន់ : 74 kg

មុខរបរ : ស្នងតំណែងបន្តពីលោក Wang ទាំងអស់

មិនចូលចិត្តនិយាយច្រេីន មិនសូវញញឹម (មុខងាប់)

ពេលទំនេរចូលចិត្តទៅបាញ់កាំភ្លេីង ផឹកស្រាអង្គុយមេីលផ្កាយនៅក្នុងបន្ទប់ងងឹតតាមបង្អួច

image/jpeg:8C81C4C4-3DC6-489F-B6D7-88198B834869/2851FDD6-BF6F-49EF-8599-B0DA5D0DBE1E:750.000000:1125.000000

ឈ្មោះ : Fan ChengCheng ( ឆឹងឆឹង )

អាយុ : 28 ឆ្នាំ , កេីតឆ្នាំ : 1992

កំពស់ : 1.85 cm , ទំងន់ : 76 kg

Made In China

ជាមនុស្សជំនិតរបស់ Wang Yibo ( ដៃស្តាំ )

មានជំនាញពិសេសពូកែសេីបការ ឆ្លាត រហ័សរហួន

ពូកែវៃនិងពូកែបាញ់កាំភ្លេីង ( បង្វឹកដោយចុងសុីន )

avataravatar
Next chapter