12 Chapter 12

☠︎︎ You're Mine : វិថីស្នេហ៍អ្នកលេង​ ☦︎︎

Ep12 : រំលាយកាក​ Mafia

ព្រឹកឡេីង

9:00 Am

រាងក្រាស់បានក្រោកថ្មេីរណាក៏មិនដឹងបានរៀបចំខ្លួនយ៉ាងស្អាតបាតនិងអង្គុយគងទាក់ខ្លា​ ផឹកកាហ្វេនិងមេីលឯកសារការងារ​។

មួយសន្ទុះក្រោយមក

"​ hmmmm "​ សម្លេងគ្រហឹមស្រាលៗបានធ្វេីអោយរាងក្រាស់ងាកទៅរក

រាងក្រាស់បានដកដង្ហេីមធំ​មុននិងក្រោកទៅរករាងតូច

"​ អូនក្រោកហេីយហេស​? "​ នាយនិយាយដូចសព្វដងនិងដេីរសំដៅទៅរក

"​ នេះខ្ញុំនៅទីណា​ ? "​ រាងតូចមានអារម្មណ៍ថាស្ពឹកខ្លួនតិចៗ​ តែនាយព្យាយាមក្រោកឡេីង

​"​ ផ្ទះរបស់បង​ "​ រាងក្រាស់តបនិងសម្លឹងមេីលទៅរាងតូច

ស្រាប់តែភ្លាមៗ Zhan នឹកឃេីញដល់រឿងដែល​ Yibo បានធ្វេីដាក់កាលពីយប់មិញស្រាប់តែច្រលោតឡេីង

"​ លោកធ្វេីស្អីខ្លះដាក់ខ្ញុំកាលពីយប់មិញ​? "​ Zhan

" គឺធ្វេីអោយមានកូនហ្នឹងហេីយ​ "​ រាងក្រាស់និយាយធ្វេីដូចមិនមែនរឿងធំដុំ

"​ មានកូន? លោកឆ្កួតហេីយមែនទេ​ បានជាធ្វេីរឿងនេះដោយមិនបានប្រាប់ខ្ញុំជាមុន​ "​ Zhan បានសំឡុតទៅកាន់​ Yibo

" បេីបងឆ្កួតក៏ឆ្កួតព្រោះតែអូនដែរ​...អូនជាអ្នកបង្ខំបងមុន​ "​ Yibo ស្រែកតបទៅវិញ

"​ សំរាប់កូនខាងពេទ្យបានចាត់ចែងហេីយ...គេនិងកេីតឡេីង 9ខែទៀត​ ....បេីអូនមិនត្រូវការទេ​ទុកគេអោយបងជាអ្នកចិញ្ចឹម​ "​ Yibo

"​ កូនហេស​ ...ហុឺស​ ៗៗ​ "​ Zhan សេីចមិនសមលក្ខណ:ហួសចិត្តនិងទង្វេី​ Yibo ជាខ្លាំង​

"​ ចាប់ពីថ្ងៃនេះតទៅអូននៅទីនេះហេីយ​ បងនិងចាត់ចែងអោយគេយកឥវ៉ាន់អូនមកទីនេះ​ "​ Yibo

" ហេតុអីទៅ​ ? "​ Zhan

"​ ព្រោះបងមិនចង់អោយអូនរញេរញ៉ៃនៅខាងក្រៅ " Yibo

Zhan តបមិនចេញព្រោះហាក់គាំងនិងទង្វេីរបស់រាងក្រាស់ជាខ្លាំង

"​ បងត្រូវទៅធ្វេីការហេីយ​ "​ នាយនិយាយរួចក៏ចេញនិងចុះទៅខាងក្រោមទាំងមានអារម្មណ៍ស្មុគក្នុងខ្លួន

—————————————————————

"​ ម៉ែដោះជួយមេីលការខុសត្រូវ​ Zhan ផង អោយគេនៅទីនេះកុំអោយទៅណា​ អោយសោះ​ "​ Yibo បាននិយាយច្បាស់ៗទៅកាន់ម៉ែដោះមុនចាកចេញទៅធ្វេីការងាររបស់នាយ

"​ ចា៎​ អ្នកប្រុស​ "​ ម៉ែដោះឱនគោរពបន្តិចមុននិងឡេីងទៅមេីល​ Zhan នៅឯក្នុងបន្ទប់

#​ បន្ទប់​របស់ YiZhan #

"​ អ្នកប្រុសភ្ញាក់យូរហេីយហេស​ "​ ម៉ែដោះចូលមកក្នុងបន្ទប់រួមជាមួយសម្លៀកបំពាក់ក្នុងដៃ​

"​ អុំជាអ្នកណា​ ? "​ រាងតូចសួរតបទៅអ្នកដែលដេីរចូលមក

"​ អុំជាម៉ែដោះរបស់លោកម្ចាស់​ Wang ....ទីនេះអុំជាអ្នកមេីលការខុសត្រូវទាំងអស់​ "​ ម៉ែដោះតបទៅរាងតូចទាំងញរញឹមជាប់មាត់​

"​ បាទ​ "​ Zhan ញរញឹមតបនិងមនុស្សចាស់វិញ

"​ អ្នកប្រុសឃ្លានហេីយរឺនៅ​ អុំបានរៀបចំស៊ុបអោយអ្នកប្រុសនៅខាងក្រោមណា..អ៎ត្រូវហេីយហៅអុំថា​ ម៉ែដោះក៏បាន​ "​ ម៉ែដោះ

"​ បាទ​ ម៉ែដោះហៅខ្ញុំថា​ Zhan ទៅបានហេីយ​ "​ ....

​ "​ នេះគឺសម្លៀកបំពាក់ត្រៀមសំរាប់​ Zhan " ម៉ែដោះ

លឺដូចនេះ​ Zhan ក៏ក្រោកចេញពីលេីពូកទៅទទួលរបស់ពីដៃមនុស្សចាស់​ ដេីម្បីកុំអោយគាត់ឈរយូរ

"​ អរគុណម៉ែដោះច្រេីនហេីយ​ "​ Zhan ញរញឹមបន្តិច​

"​​ ្របញាប់រៀបចំខ្លួននិងអាលចុះទៅក្រោមទៅ​ "​ ម៉ែដោះនិយាយរួចក៏ចាកចេញទៅវិញ

រាងតូចបន្ទាប់ពីទទួលរបស់រួចក៏ដេីរចូលទៅខាងក្រុងបន្ទប់ទឹកបាត់​ ។

មួយសន្ទុះក្រោយមក​

Zhan ចេញពីបន្ទប់ទឹកវិញជាមួយសម្លៀកបំពាក់សាមញ្ញតែស្អាតសាកសមជាមួយខ្លួនជាខ្លាំង​ ​។ Zhan ក៏បានចុះទៅខាងក្រោម

អ្នកបំរេីប្រុសស្រីបានភ្លឹកមេីល​ Zhan ដោយស្ញេីចសរសេីរពីសម្រស់របស់​ Zhan ជាខ្លាំង

" អ្នកប្រុសពិតជាស្រស់ស្អាតខ្លាំងណាស់​ "​ អ្នកបំរេី

"​ អ្នកប្រុស​ អញ្ជេីញ​ "​ អ្នកបំរេីទាញកៅអីអោយរាងតូចអង្គុយ

Zhan ក៏អង្គុយចុះ​ ម៉ែដោះក៏លេីកស៊ុបមកអោយ​

"​ បានហេីយនៅមេីលដល់អង្កាលទៀត.....ឆាប់បំបែកគ្នាទៅធ្វេីការចុះ​ "​ ម៉ែដោះបានដេញពួកអ្នកបំរេីទាំងពួងដែលនាំគ្នាមកសរសេីររាងតូចអោយអៀនជាខ្លាំងបែបនេះ​។

———————————————————-

ទីកន្លែងមួយ

"​ តេីនេះគេគិតចង់ធ្វេីស្អីហ្នឹង​បានជាយក​ Zhan​ ទៅនៅភូមិគ្រឹះរបស់គេដូច្នេះ​ ? "​ Xiao Denglun ដេីរចុះដេីរឡេីងនៅខាងមុខ​ Melvin

"​ ខ្ញុំគិតថា​ Wang Yibo ស្រលាញ់ប្អូនរបស់លោក​ "​ Melvin និយាយឡេីងទាំងដៃកំពុងតែគ្រលែងស្រាតិចៗ

"​ ស្រលាញ់អញ្ចឹងហេស? មនុស្សដូចគេនេះ​ មិចនិងអាចទៅ​ ! "​ Xiao Denglun ហាក់ភ្ញាក់និងសម្តីចេញពីមាត់របស់ Melvin

" បេីមិនស្រលាញ់វាមិនអេីពេីនិងប្អូនរបស់លោកដល់ថ្នាក់នេះទេ....ដល់ថ្នាក់លុយគុណនិងប៉ុន្មានក៏វាមិនយក​ "​ Melvin​ តបទាំងក្តៅឆេវ

"​ តែខ្ញុំមិនចង់អោយ​ Zhan ពាក់ព័ន្ធនិងរឿងរបស់ពួកយេីងទេ​ "​ Xiao Denglun

"​ ទោះមិនចង់ក៏វាហួសពេលទៅហេីយ​ ....លោកមិនគិតថា​ Zhan​ ចូលទៅក្បែរខ្លួនវាបែបនេះនិងងាយស្រួលដល់យេីងធ្វេីការទេហេស​? "​ Melvin និយាយទាំងមានគំនិតអាក្រក់នៅក្នុងខ្លួន​

"​ លោកគិតយ៉ាងមិច? "​ Xiao Denglun

" យក​ Zhan​ ធ្វេីជានុយ​ "​Melvin

" តែពេលនេះយេីងទុកគេអោយសប្បាយសិនចុះ​ "​ Melvin និយាយឡេីងទាំងសេីចយ៉ាងពេញចិត្ត។

ទឹកមុខ Denglun​ ពេលនេះមិនសូវល្អទេ​ ព្រោះមានអារម្មណ៍ថាមិនគប្បីនិងប្អូន​ មួយទៀតខ្លាចប្អូនមានគ្រោះថ្នាក់ដែលចូលមកពាក់ព័ន្ធនិងរឿងនេះ​ ...​ Denglun កំពុងតែគិតរឿងមួយ​ ។

_________________________________________________

ពេលរសៀល​

☀︎︎ កាសុីណូសៀងហៃ​ ☀︎︎

រាងក្រាស់ចូលទៅក្នុងបន្ទប់ការងារដូចសព្វដងជាមួយអង្គរក្សប៉ុន្មាននាក់

​"​ នេះលោកម្ចាស់របាយការណ៍ដែលខ្ញុំអោយកូនចៅយេីងទៅសេីប​ "​ ChengCheng​ បានហុចឯកសារ​ ប្រវត្តរូបរបស់​ Melvin អោយទៅ​ Yibo

" ធ្វេីការបានល្អ​ "​ នាយនិយាយព្រមទាំងទទួលឯកសារមកកាន់មេីល​

"​ អូ....គ្រាន់តែជាអ្នកលេងអន់ម្នាក់នៅអុឺរ៉ុប​ តែប៉ុណ្ណោះ​ "​ Yibo សេីចតិចៗនិងនិយាយបែបមេីលស្រាលសត្រូវ

"​ មុខជំនួញគេធ្វេីគឺស៊េរីរបស់យេីងដែរ​.....គេទេីបតែស្នងមុខរបរពីឱពុកមិនបានប៉ុន្មានឆ្នាំផងក៏ក្អេងក្អាងយ៉ាងនេះទៅហេីយ​ "​ រាងក្រាស់និយាយនិងហុចឯកសារអោយឆឹងៗវិញ​។

"​ ឯងអានបន្តទៅ​ "​ និយាយហេីយក៏គ្រលែងស្រាផឹកតិចៗ​ (​Yibo ញៀននិងស្រាណាស់​ )​ ឆឹងៗក៏ទទួលឯកសារពីចៅហ្វាយទៅអានបន្ត​

"​ គេក៏ជាម្នាក់ចំណោមពួកឆ្កែដែលលបខាំលោកម្ចាស់ដែរ​ "​ ឆឹងៗ​

"​ អូ​ "​...

"​ គេធ្លាបរំខានការងាររបស់យេីងកាលពី​ 2 ឆ្នាំមុននៅកំពង់ផែក្រុងប៉េកាំងនិងមួយទៀតនៅតៃវ៉ាន់​ "​ ឆឹងៗ

"​ ឈេីស​ ....អាក្បាលអម្បែងក្បឿង "​ Yibo

"​ ចំណុចចុងក្រោយនោះគឺ​ .... "​ ឆឹងៗមេីលមុខប៉ូបន្តិច​

"​ យ៉ាងម៉េច.....ឆាប់មនិយាយភ្លាមមក​ "​ Yibo

" ក្នុងរបាយការណ៍បានសេីបមកថា...គេជាបងប្រុសរបស់មិត្ត​ អ្នកប្រុស​ Zhan កាលនៅ​ L.A ហេីយអ្នកប្រុស​ Zhan ឧស្សាហ៍ទៅលេងនិងគេងផ្ទះរបស់គេណាស់​ "​ ឆឹងៗនិយាយចប់ក៏មេីលមុខរបស់​ចៅហ្វាយនាយខ្លួនបន្តិច​

"​ អាចង្រៃ.....អញ្ចឹងតេីបានវាហ៊ានយកលុយទាំងវ៉ាលីមកប្តូរនិង​ Zhan "​ Yibo ហាក់ក្តៅចិត្តជាខ្លាំង

"​ វាប្រាកដជាមានចិត្តទៅលេីអ្នកប្រុស​ Zhan ជាក់ជាមិនខានទេលោកម្ចាស់​ "​ ឆឹងៗបន្ថែមល្បោយប្រៀបដូចជាយកសាំងទៅដាក់ថែមពេលភ្លេីងកំពុងឆេះ​

"​ ទៅធ្វេីអោយមុខជំនួញវារលាយម្តងបន្តិចៗទៅ....ឯងខ្វះអ្នកលេងជាមួយហេីយបានជាមកប៉ះយេីង​...អាកាកម៉ាហ្វៀរ​ "​ Yibo​ និយាយឡេីងទាំងភ្នែកក្រហមដូចកម្រោល

បន្ទាប់ពីបញ្ជាកូនចៅអោយទៅរៀបចំចាត់ការជំនួញ Melvin ហេីយនាយក៏រៀបចំចេញទៅក្លឹប​ ព្រោះដេីរចោលយូរថ្ងៃហេីយ​ ណាមួយមិត្តសម្លាញ់ឆាតប្រាប់តាំងពីព្រឹកផង។

☾ Deluna Night Club ♫

10:00 Pm

រាងក្រាស់ដេីរចូលទៅក្នុងបន្ទប់​ VIP 007 ដូចផ្សព្វដង

(​ បញ្ជាក់​ បន្ទប់​ VIP 007 គឺជាបន្ទប់មួយមិនបំរេីជាសាធារណ:ទេគឺសំរាប់តែ​ Yibo និងមិត្តគេតែប៉ុណ្ណោះ​ )

"​ ថ្ងៃនេះមិចក៏ឯងមុខស្រពោនម៉េសហា​ "​ Wen Chao

"​ ឈ្លោះគ្នាជាមួយប្រពន្ធទៀតហេីយមែនទេ​ ? "​ XueYang

" ប្រពន្ធឯងនេះណា​ បេីប៉ះយេីងវិញដឹងតែទក់សាច់ជាមិនខាន " Wen Chao

" ប្រពន្ធឯងពូកែរករឿងមែន....បេីសិនជាយេីងវិញ​ យេីងទ្រាំមិនបានទេ​ "​ XueYang

" កុំចេះរឿងប្តីប្រពន្ធគេ​ "​ Sehun

" តេីឯងមានរឿងអីទៀតហេីយមែនទេ? "​ Sehun

" គឺយេីងធ្វេីអោយគេមានកូនដោយបង្ខំ...នៅក្នុងមន្ទីពេទ្យកាលពីយប់មិញ​ "​ Yibo និយាយទាំងទាញដបស្រាមកកាន់ផឹក

"​ ហាស​ "​ Wen Chao & XueYang បេីកភ្នែកធំៗចំហរមាត់​ ភ្ញាក់ផ្អេីលនូវពាក្យដែលគេស្តាប់លឺអម្បាញមិញ

Sehun ហាក់យល់ចិត្តមិត្តក៏យកដៃទៅអង្អែលស្មារថ្នមៗ​

"​ ឯងនេះពិតជាលេងធ្ងន់ដៃពិតមែន​ "​ Sehun

" មានរឿងអីចាំបាច់ដល់ថ្នាក់នេះរឺឯងប្រច័ណ្ឌគេជាមួយអ្នកណាមែនទេ​ ? "​ XueYang

" គឺអាចង្រៃ​ Melvin អ្នកលេងនៅអុឺរ៉ុប​ម្នាក់វាមេីលស្រាលយេីង​ "​ Yibo ភ្នែកចាប់ផ្តេីមក្រហមឡេីងពេលរំលឹកឈ្មោះម្នាក់នោះ​

"​ ចាំយេីងចាត់ការវាអោយពួកម៉ាក​ "​ Wen Chao​ ចេញមុខអាកាត់​

"​ មិនបាច់ទេយេីងចេញមុខចាត់ការរឿងនេះដោយខ្លួនឯង​ "​ ក​ម្លោះ​ Mafia Yibo បានញរញឹមយ៉ាងពឹសពុល​

"​ ចុះរឿងប្រពន្ធរបស់ឯងនោះ​ ? "​ XueYang

" Zhan មិននិយាយរកយេីងទេ​ "​ Yibo និយាយមួយម៉ាត់អកស្រាមួយម៉ាត់

"​ បេីជាយេីងវិញក៏ធ្វេីអញ្ចឹងដែរនូវសុខៗមានគេចាប់ធ្វេីអោយមានកូននោះ​ "​ Wen Chao

" ចុះកូន​ ឯងធ្វេីយ៉ាងម៉េច? "​ Sehun

" គឺខាងពេទ្យជាអ្នករៀបចំ​ដោយមានអ្នកពរពោះជំនួស​ ...9 ខែទៀតគេកេីតហេីយ​ "​ Yibo

" យេីងយល់អារម្មណ៍ឯង​ .....ទៅកុំគិតច្រេីនពេកបន្តិចទៀតគេនិងយល់ពីឯងហេីយ​ "​ XueYang ក៏លេីកស្រាជល់កែវឡេីង​

"​ 1 កែវនេះយេីងអបអរឯងដែលមានកូនប្រេី​ "​ XueYang

~ ទឹងៗៗៗ​​ ~

សម្លេងជល់កែវបានបន្លឺឡេីងពេញបន្ទប់​ .....

មួយសន្ទុះក្រោយមក​

"​ អេ..និយាយអញ្ចឹងយេីងអង្គុយរាប់ម៉ោងហេីយម៉េចមិនឃេីញមានស្រីស្នេហ៍យេីងមកអញ្ចឹង​ ? "​ XueYang និយាយទាំងងាកឆ្វេងផងស្តាំផង​

"​ យេីងលែងអោយអ្នកណាចូលមកបន្ទប់នេះក្រៅពីគ្នាយេីងទេ "​ Yibo

" ហាស.....មិចអញ្ចឹងហា​? "​ Wen Chao

" មិចសប្បាយទៅអញ្ចឹង​ ! "​ XueYang

"​ ព្រោះមិនចង់អោយមា​នការយល់ច្រលំកេីតឡេីងទៀត​ "​ Yibo និយាយផងផឹកផង

"​ ហាស....​Wang Yibo ទីបំផុតឯងត្រាសដឹងហេីយ "​ Sehun និយាយទាំងសេីចតិចៗនិងយកដៃគក់ខ្នង​ Yibo តិចៗ

"​ ឆឹស....យេីងមិននឹកស្មានសោះធ្វេីជាពួកម៉ាកឯងរាប់ឆ្នាំមិនដែលស្តាប់យេីងសូម្បីម្តង​ គ្រាន់តែម្នាក់នោះមកក្បែរប៉ុន្មានខែក៏បាក់ស្បាត​យ៉ាងនេះទៅហេីយ​ "​ Wen Chao

"​ ធ្វេីជាមនុស្សត្រូវចេះកែរខ្លួនទេីបជីវិតរីកចម្រេីន​ "​ Sehun

" ឆឹស.....បន់អោយតែវាគ្រប់គ្រងអារម្មណ៍ខ្លួនឯងអោយបានយូរទៅ....ខ្លាចតែគេទ្រាំមិនបានគេរត់ចោលទេ​ "​ XueYang

"​ ពួកឯងមកទីនេះលេីកទឹកចិត្តយេីង​រឺ​ មកស្តីថាអោយយេីង? ហាស​ "​ Yibo ស្រែកឡេីង​

"​ ស្អីហានិយាយលេងសោះ​ "​ Wen Chao

ពួកគេទាំងអស់គ្នាក៏នាំគ្នានិយាយរឿងពីនេះពីនោះ​ យ៉ាងសប្បាយក្អាកក្អាយ​ ការចែករំលែកបទពិសោធន៍ផ្សេងៗ​ និង​ល្បិចក្នុងការកម្ចាត់សត្រូវ​ ...

————————————————————

ភូមិគ្រឹះ Wang

យប់កាន់តែជ្រៅស្រាប់តែមេឃប្រែជាពណ៌ក្រហមឆ្អៅខ្យល់បកខ្លាំងៗ​ ធ្វេីអោយរាងតូចដែលកំពុងសំងំគេង

ភ្ញាក់ក្រញ៉ាងដោយសារតែសម្លេងទ្វានៅឯវ៉េរ៉ង់ដាដែលបានប៉ះជាមួយកម្លាំងខ្យល់

~ ផាំង​ ~

រាងតូចក៏ដេីរចុះពីលេីគ្រែនិងតម្រង់ទៅបិទទ្វានៅឯវ៉េរ៉ង់ដានោះ​ ។ រាងតូចមានអារម្មណ៍ថាខ្លាតិចៗព្រោះខ្យល់បក់ខ្លាំងពេកថែមទាំងមានរន្ទះឆ្វេចឆ្វាច់ពេញមេឃទៀតផង​

បន្ទាប់ពីបិទរួចក៏ដេីរឡេីងមកលេីពូកនិងទាញភួយយកមកគ្របខ្លួន​។ រាងតូចបានរាវរកទូរស័ព្ទដេីម្បីយកមកមេីលម៉ោងក៏ឃេីញថាម៉ោង​2​ ភ្លឺបាត់ទៅហេីយ​

សំងំគេងបានមួយសន្ទុះ​ រាងតូចក៏បានបេីកភ្នែកសន្សឹមៗ​ ស្រាប់តែឃេីញមនុស្ស 2 អ្នកឈរនៅខាងមុខគេទាំងទទឹកខ្លួនជោគ​ ....

រាងតូចស្រាប់តែភ្ញាក់​និងស្រែកខ្លាំងៗ​

To be continue...

________________________________________________

avataravatar
Next chapter