11 Chapter 11

☠︎︎ You're Mine : វិថីស្នេហ៍អ្នកលេង​ ☦︎︎

Ep 11 : បងចង់មាន....ជាមួយអូន

ដូចដែរអ្នកទាំងអស់គ្នាធ្លាប់ដឹងហេីយថាខ្ញុំមិនខ្លាចនូវការបាត់បង់អ្វីទាំងអស់​ ...ព្រោះគ្មានអ្វីដែរខ្ញុំសោកស្តាយឡេីយ.....តែរឿងមួយដែលខ្ញុំព្យាយាមជៀសគឺពិតជាមិនផុតពិតមែន​

# ហាងគំនូរ​ BJYX #

រាងក្រាស់បានដេីរចូលទៅក្នុងហាងដោយមានអង្គរក្សនៅចាំខាងក្រៅ

"​ Zhan នៅខាងក្នុងមែនទេ​? "​ គ្រាន់តែចូលទៅដល់ក្នុងភ្លាមក៏សួរបុគ្គលិកតែម្តង​

"​ បាទពិតមែនហេីយ....គឺកំពុងតែជាប់ភ្ញៀវ​ "​ Joon jae​ តប

"​ ភ្ញៀវហេស? "​ ដោយមិនអោយខាតពេលយូររាងក្រាសក៏ដេីរចូលតែម្តង​

—————————————————————

គ្រាន់តែមកដល់មាត់ទ្វាភ្លាមអ្វីដែលនាយឃេីញមុនគេនោះគឺរូបភាពអោបគ្នាតែម្តង​

"​ ឯងជាអ្នកណា​? "​ Yibo បានសួរឡេីងព្រមទាំងបានទាញបំបែករាងកាយរបស់អ្នកទាំងពីរអោយចេញពីការឱបគ្នាយ៉ាងខ្លាំង​ ធ្វេីអោយ Zhan ទប់លំនឹងមិនបានស្ទេីរតែដួលទៅហេីយ

"​ នែ.....លោកថ្នមដៃបន្តិចមិនបានទេហេស​ "​ Melvin

"​ ឯងមានសឹទ្ធិស្អីទៅ​ ? "​ Yibo និយាយស្គ្រឺតធ្មេញទៅអ្នកម្ខាងទៀត​

រីឯរាងតូចក៏បែរខ្លួនឈរអោយបានស្រួលនិងងាកមករករាងក្រាស់តែម្តង

"​​ យេីងសួរថាឯងជាអ្នកណា​ ? "​ Yibo

" ជាអ្នកណាមិនសំខាន់អ្វីដែលសំខាន់ពេលនេះគឺយេីងត្រូវតែយក​ Zhan មកវិញអោយទាល់តែបាន​ "​ Melvin និយាយឌឺដាក់​ Yibo

"​ ឯង​ "​ ...

~​ ឌឿក​ ~

Yibo ដាល់​ Melvin​ មួយដៃអោយស្វាងនិងសម្តីរបស់គេបន្តិច....ធ្វេីអោយ Melvin បែកមាត់ហូរឈាមមកជាច្រេីន

"​ Wang Yibo តេីលោកធ្វេីស្អីហ្នឹង​ ..."​ Zhan បានស្ទុះ

ចូលទៅគ្រាMelvin តែត្រូវ​ Yibo ឆក់យកមកវិញ

Yibo ដឹងហេីយពេលនេះថា​ Melvin គិតយ៉ាងណាចំពោះ​ Zhan នោះបេីត្រឹមតែអ្នករាប់អានគ្នាមិនមែនលេងក្រសែរភ្នែកបែបនេះនោះទេ​

"​ ឯងសំអាងស្អីទៅ​ ? "​ Yibo សួរទៅកាន់​ Melvin​ ទាំងចាប់ដៃរាងតូចខ្លាំងៗ

"​ ឆា​ប់លែងភ្លាមទៅ​ "​ Zhan

" ឯង​ ធ្វេីបែបនេះចង់មានន័យថាម៉េច​ ? ទទួលយកលុយយេីងហេីយក៏ដោះលែងគេទៅ...អោយគេរស់នៅដោយមានក្តីសុខផងមិនបានទេហេស​ "​ Melvin និយាយសង្កត់សម្លេងច្បាស់ៗទៅកាន់​ Yibo

" ក្តីសុខហេស​ ? អ៎ត្រូវហេីយបេីនិយាយរឿងក្តីសុខវិញ​គឺយេីងផ្តល់អោយគេរាល់យប់​ យ៉ាងម៉េចមិនគ្រប់គ្រាន់ទៀតហេស​? "​ Yibo និយាយឌឺយ៉ាងខ្លាំងទៅកាន់ Melvin

" Wang Yibo " Zhan ស្រែកមួយទំហឹងដាក់​ Yibo

" នេះឯង​...​"​ Melvin​ ក៏ខឹងមិនស្ទេីរនូវសម្តីដ៏ក្រអេីតក្រទមរបស់មនុស្សម្នាក់នេះដូចគ្នា

រាងក្រាស់និយាយរួចក៏អូស​ Zhan ចេញទៅក្រៅតែម្តង​ ដោយមិនខ្វល់ពីអ្នកណាទាំងអស់

"​ នេះ Yibo លែងដៃ...ខ្ញុំឈឺ​ "​ Zhan

" យ៉ាងម៉េច​ ចុះមុននេះពេលគេអោប​ មិចមិនស្រែកថាឈឺផង? "​ Yibo និយាយបណ្តេីររុញ​ Zhan ចូលក្នុងឡានបណ្តេីរ

"​ ទៅសណ្ឋាគារឥឡូវនេះ​ "​ Yibo បន្លឺឡេីង

"​ បាទ​ លោកម្ចាស់​ "​ ឆឹងៗហាក់យល់ស្ថានការណ៍ក៏បានបេីកយ៉ាងលឿននិងមិនហ៊ានសូម្បីតែមេីលមុខអ្នកទាំងពីរដែលអង្គុយនៅខាងក្រោយ

#​ ក្នុងឡានមានសភាពស្ងប់ស្ងាត់ជាខ្លាំង​ ដោយ​ Zhan អង្គុយបែរមុខចេញទៅខាងកញ្ចក់​ រីឯ​ Yibo សម្លឹងមុខ Zhan មិនឈប់សឹងតែសុីសាច់ហុតឈាមទៅហេីយ​ #​

———————————————

☾ Blue Moon Hotel ☽

គ្រាន់តែឡានសំចតភ្លាម​ Yibo ក៏ចាប់ទាញ Zhan ចុះខ្លាំងៗតែ​ Zhan មិនចង់ចុះនាយក៏លេីកបីទៅបន្ទប់តែម្តង

# បន្ទប់​ Zhan #

Yibo បានបោះ Zhan ទៅលេីពូកនិងឡេីងទ្រោបពីលេី Zhan ដេីម្បីងាយស្រួលក្នុងការសួរនិងមិនអោយអ្នកម្ខាងទៀតរេីខ្លួនរួច​

"​ លែងទៅ​ "​ Zhan

" មិនលែង​ "​ Yibo

" Zhan ឆាប់ប្រាប់បងភ្លាមមកពីទំនាក់ទំនងរបស់​ Zhan និងគេម្នាក់នោះ​ "​ Yibo ស្រែកសួរខ្លាំងៗទាំងជិះពីលេីគេ

"​ ពួកយេីងគ្រាន់តែរាប់អានគ្នាធម្មតា​ ប៉ុណ្ណោះគ្មានអ្វីត្រូវរៀបរាប់ទេ​ "​ Zhan តបទៅវិញច្បាស់ៗ

"​ បេីគ្មានទេហេតុអ្វីគេហ៊ានចំណាយលុយយ៉ាងនេះលេី​

Zhan និងនិយាយបែបនោះដាក់បង​ ? "​ Yibo

" ខ្ញុំក៏មិនដឹងដែរ​.....បេីលោកចង់ដឹងម៉េចក៏មិនទៅសួរគេទៅ...ចាំបាច់មកធ្វេីបែបនេះដាក់ខ្ញុំ​? "​ Zhan តបទៅវិញទាំងព្យាយាមរេីបម្រាស់​

"​ Zhan មួយរយៈនេះ​ អូនប្លែកណាស់​ ទាំងពាក្យសម្តីនិងកាយវិការ​ "​ Yibo និយាយទាំងឈឺបេះដូងខ្ទោកៗ​

"​ ប្លែកហ៎? ខ្ញុំមិនបានប្លែកត្រង់ណាទេ​ គឺលោកទេដែល

រករឿងគ្មានហេតុផលនោះ​ "​ Zhan និយាយទាំងគ្មានញរញេីតសូម្បីមួយម៉ាត់​

"​ បងសួរ​ Zhan តាមត្រង់ចុះ​ តេីពាក្យដែលអូនថាស្រលាញ់បងហ្នឹងវាពិតដែរទេ? "​ Yibo សួរឡេីងទាំងការឈឺចាប់​

" លោកចេញទៅវិញទៅ​ ....ខ្ញុំចង់នៅម្នាក់ឯង​ " Zhan មិនឆ្លេីយបែរជាបង្វែងដាន

"​ Zhan " Yibo សួរបញ្ជាក់

[. ..... ]. Zhan

ដោយ Zhan មិនមាត់នាយក៏ទម្លាក់បបូរមាត់ទៅអ្នកខាងក្រោមនិងធ្វេីកាយវិការយ៉ាងរស់េវេីកតែនាក់ម្ខាងទៀតមិនថេីបតប​ រឺ​ បេីកមាត់ឡេីយ​

Yibo ដកមកវិញនិងសម្លឹងមេីលមក​ Zhan សារជាថ្មី

"​ ចេញទៅ​ ....ខ្ញុំឈឺមិនទាន់បាត់ទេ​ "​ រាងតូចតបទាំងងាកមុខចេញ​ (​ ឈឺត្រង់ដំបន់សំខាន់​ )

"​ ហឺស​ .....​ Zhan មិនព្រមក៏ព្រោះតែគេមែនទេ​ ? "​ Yibo ចាប់ផ្តេីមសេីចបន្តិចនិង​ សម្លឹងមេីលមក​ Zhan ដោយមានគំនិតមួយ​

"​ ទោះយ៉ាងណា​ Zhan គ្មានសឹទ្ធិចាកចេញពីបងទេ​ "​ នាយនិយាយសង្កត់សម្លេងយ៉ាងច្បាស់ទៅកាន់រាងតូច​

នាយក្រោកឡេីងចេញពីរាងតូច​និងលេីកទូរស័ព្ទតេទៅ​

ChengCheng

"​ មកយកយេីងឥឡូវនេះនិង​ ទាក់ទងទៅខាងមន្ទីពេទ្យដូចដែលអ្វី​...​ ដែលយេីងប្រាប់ឯងមុននេះ​ទៅ "​ រាងក្រាស់ដៃកាន់ទូរស័ព្ទនិយាយទាំងប្រេីក្រសែភ្នែកមេីលមក​ Zhan យ៉ាងពឹសពុល​

"​ នេះលោកចង់លេងស្អីរបស់លោក? "​ Zhan

រាងក្រាស់ដេីរចូលសន្សឹមៗមកកាន់រាងតូចវិញ​

"​ ទៅដល់ប្រាកដជាដឹងហេីយ​ "​ Yibo និយាយរួចក៏អូសដៃរាងតូចចេញពីបន្ទប់តែម្តង

#​ មន្ទីពេទ្យ​ #​

"​ នែក...លោកយកខ្ញុំទៅណាហ្នឹង​ ? Zhan

" លែងដៃទៅខ្ញុំឈឺ​ "​ Zhan ព្យាយាមរេីតែមិនរួច​

"​ នៅអោយស្ងៀម​ "​ រាងក្រាស់អូសបណ្តេីរនិយាយបណ្តេីរ​

មកដល់ក្នុងបន្ទប់​ VIP មួយរាងក្រាស់ក៏ព្រលែងដៃ​ Zhan

" តេីនេះជាកន្លែងអី​ ? "​ Zhan

" មន្ទីពេទ្យ​ ក្រែងយេីងចូលមកជាមួយគ្នាមិនអញ្ចឹងហេស​ ? "​ Yibo និយាយទាំងសេីចចុងមាត់

"​ ចុះលោកនាំខ្ញុំមកមន្ទីពេទ្យធ្វេីអី​ ? ហេីយនេះជាបន្ទប់ស្អីទៅ? "​ Zhan សួរទាំងទឹកមុខចាប់ផ្តេីមភ័យ​ និងសម្លឹងមេីលជុំវិញខ្លួន​

"​ មកធ្វេីអោយមានកូន​ "​ Yibo និយាយរួចក៏មានគ្រូពេទ្យចូលមក 4-5 នាក់

Zhan ហាក់ស្រឡាំងកាំងនិងសម្តីនេះជាខ្លាំង....រាងតូចធ្វេីអ្វីមិនត្រូវសោះ

មែ​ន....គេបានគិតរឿងចង់មានកូនជាមួយ​ Zhan ប៉ុនន្មានអាទិត្យមកហេីយតែដោយសាររវល់ការងារខ្លាំងដកឃ្លាមិនរួចទេីបបានប្រញ៉ាប់រឿងនេះ​ តែ​ Zhan ជាអ្នកបង្ខំគេដោយខ្លួនឯងទេ​ ។

Yibo ធ្លាប់ធ្វេីការពិភាក្សាជាមួយពេទ្យរួចមកហេីយពីររឿងនេះ​ ពេទ្យក៏បានធានាអះអាងយ៉ាងមោះមុតថានិងធ្វេីអោយមាន100% ទាំងអរម៉ូន​ និងអ្នកពរពោះអោយទុកអោយខាងពេទ្យជាអ្នកចាត់ការតែបេីនិយាយរឿងតម្លៃវិញគឺមិនធម្មតា​។

"​ ចាត់ការទៅ​ "​ សម្លេងត្រជាក់ស្រេបបានចេញពីមាត់របស់នាយកម្លោះសង្ហា

ក្រុមគ្រូពេទ្យក៏នាំគ្នាចាប់ Zhan ឡេីងទៅលេីគ្រែពេទ្យនិងចាក់ថ្នាំអោយសន្លប់និងងាយស្រួលធ្វេីការ

Yibo ក៏ត្រូវឡេីងលេីគ្រែដូចគ្នាព្រោះត្រូវបូមយកសារធាតុម៉្យាងចេញពីខ្លួនតែមិនបានចាក់ថ្នាំអោយសន្លប់ដូច​ Zhan ទេ​។

ពេលចប់រួចរាល់អស់រាងក្រាស់ក៏បានបីរាងតូចចូលទៅក្នុងឡានវិញ

" ទៅផ្ទះរបស់យេីង​ "​ Yibo និយាយទាំងទឹកមុខស្មេីរធេង​

"​ ផ្ទះមួយណា? " ChengCheng​ សួរបញ្ជាក់ព្រោះមិនដឹងថាទៅផ្ទះមួយណា​

"​ យេីងមានផ្ទះប៉ុន្មាន​ ? "​ Yibo និយាយទាំងមុខក្រម៉ូវ

" បាទ​ ខ្ញុំដឹងហេីយ​ "​ ChengCheng​ បានចេញឡានពីមន្ទីពេទ្យទៅគោលដៅម្ខាងទៀតដោយមិនភ្លេចប្រាប់ម៉ែដោះអោយរៀបចំ

# ភូមិគ្រឹះ​ Wang #​

អ្នកបម្រេីនិងម៉ែដោះនាំគ្នារត់ឈូឆរទាំងយប់អាធ្រាត​ព្រោះមានការភ្ញាក់ផ្អេីលជាខ្លាំងនូវវត្តមានរបស់លោក Wang Yibo ...ដោយម្នាក់ៗមានក្តីរំភេីបនិងសប្បាយរីករាយជាខ្លាំង

ទ្វាភូមិគ្រឹះត្រូវបានបេីកបង្ហាញនូវឡានសេរីទំនេីបសំចត

អ្នកបំរេីប្រុសស្រីនាំគ្នាឈរតម្រៀបជាជួរចាំទទួលការស្វាគមន៍របស់លោកម្ចាស់ខ្លួន​

Wang Yibo ចុះមកពីលេីឡានដោយទ្វាត្រូវបេីកឡេីងដោយអ្នកបម្រេី....តែអ្វីដែលរឹតតែធ្វេីអោយអ្នកបំរេីចំហរមាត់គ្រប់គ្នានោះគឺរូបភាពដែល​ Yibo បី Zhan ចុះពីលេីឡានយ៉ាងថ្នមបំផុត​

"​ ស្វាគមន៍អ្នកប្រុសក្នុងការវិលត្រឡប់មកភូមិគ្រិះវិញ​ "​ ម៉ែដោះនិយាយយ៉ាងញរញឹមស្រស់ទៅកាន់រាងក្រាស់​

"​ បាទ​ "​ Yibo តបដោយញរញឹមតិចៗជាការគួរ

"​ អោយម៉ែដោះរៀបចំបន្ទប់មួយទៀតសំរាប់មិត្តអ្នកប្រុស​ទេ​ ? "​ ម៉ែដោះសួរបន្ត

"​ មិនរំខា​នម៉ែដោះទេ...ចុះបន្ទប់ខ្ញុំរៀបចំរួចរាល់នៅ? "​ រាងក្រាស់សួរទៅកាន់នាក់ជាមនុស្សចាស់

"​ ចា៎​ ...ម៉ែដោះអោយគេសម្អាតរាល់ថ្ងៃ​ ....ចាំតែថ្ងៃអ្នកប្រុសវិលត្រឡប់មកវិញប៉ុណ្ណោះ​ "​ ម៉ែដោះតបយ៉ាងញរញឹមញេញែម

រាងក្រាស់លឺដូចនេះក៏ដេីរសំដៅឡេីងទៅជាន់លេីបន្ទប់របស់ខ្លួនតែម្តង​

ក្នុងបន្ទប់របស់​ម្ចាស់ភូមិគ្រឹះសង្ហារូបនេះគឺពិតជាធំដូចដំណាក់ស្តេចដែលអមទៅដោយរបស់មានតម្លៃជាច្រេីន​ គ្រឿងសង្ហារឹមទំនេីបៗ​ និងប​ន្ទប់សំងាត់ដែលមានតែឆឹងៗនិង​ Yibo ប៉ុណ្ណោះដែលស្គាល់ផ្លូវចូលបន្ទប់សំងាត់នោះ។

រាងក្រាស់បានដាក់​ Zhan លេីពូកថ្នមៗ​ រួចយកភួយមកដណ្តប់អោយនិងបន្ថយម៉ាសុីនត្រជាក់បន្តិច​ ហេីយខ្លួនឯងក៏បានចូលបន្ទប់ទឹកសម្អាតកាយ

មួយសន្ទុះក្រោយមក

រាងក្រាស់ដេីរចេញពីបន្ទប់ទឹកវិញដោយមានកន្សែងពណ៌ស​

រុំត្រឹមចង្គេះ​ជាមួយសាច់ដុំពោះយ៉ាងទាក់ទាញ​ សក់សេីមតិចៗ​

នាយតម្រង់ទៅគ្រែគេងដែរនៅជិតមាត់បង្អួច​ រួចឡេីងទៅលេីគ្រែដេីម្បីគេងក្បែររាងតូច​ .....​ រាងក្រាស់បានទាញ​ Zhan អោយគេងលេីដៃក្បែរដេីមទ្រូងខ្លួននិងមានភួយដណ្តប់យ៉ាងមានក្តីសុខ

"​ អូនគ្មានសិទ្ធិចេញពីបងទេ​ បេីបងមិនយល់ព្រម​ "​ Yibo ថេីបថ្ងាស​រាងតូចនិងអោបយ៉ាងពេញដៃរួចក៏សំងំគេង

——————————————————-

"​ តេីម្នាក់ដែលលោកប្រុសត្រកងអម្បាញ់មិញនេះជាអ្នកណាទៅ​? "​ ម៉ែដោះសួរទៅកាន់​ ChengCheng

"​ មនុស្សសំខាន់របស់លោកម្ចាស់​ "​ ChengCheng

" Wahhhh " អ្នកបំរេីទាំងអស់នាំគ្នាចំហរមាត់ភ្ញាក់ផ្អេីលគ្រប់គ្នាគ្រាន់តែលឺថា​ មនុស្សសំខាន់​

"​ ជ័យោ​ លោកម្ចាស់យេីងមានលិឍហេីយ​ "​ អ្នកបំរេីប៉ុន្មានអ្នកនាំគ្នាអររំភេីបជំនួស

"​ ពិតមែនហេីយ....ម្នាក់នោះពិតជាមានសំណាងខ្លាំងណាស់​ "​ អ្នកបំរេី

"​ បានហេីយ​ នាំគ្នាទៅសំរាក​ទៅ​ យប់ជ្រៅេហីយ "​ ម៉ែដោះដែលជាអ្នកមេីលការខុសត្រូវភូមិគ្រឹះមួយនេះបាននិយាយឡេីងទៅកាន់មនុស្សគ្រប់គ្នា​

ពួកអ្នកបំរេីទាំងអស់ក៏នាំគ្នាបំបែកជួរ

—————————————————————

បេីមានកូនអូននិងចិត្តទន់ទេ?

ចិត្តស្អប់មិនឈ្នះចិត្តស្រលាញ់ទេ​ !

To be continue

—————————————————————

꧁ របស់ថែម​ ꧂

avataravatar
Next chapter